PODCAST · news
RFA Khmer
by RFA Khmer
វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។Our Facebook Page: www.facebook.com/RFACambodia
-
7
បទវិភាគ៖ ការប្រៀបធៀបរបបបច្ចុប្បន្នទៅនឹងរបបខ្មែរក្រហម (ភាគ២)
នរណាទៅនឹកស្មានដល់ថា នៅសតវត្សទី២១ នេះទៅហើយ ពលរដ្ឋខ្មែរនៅតែមានការភ័យខ្លាចក្រែងគេលួចតាមដានស្ដាប់ការនិយាយឆ្លើយឆ្លងគ្នាប្រចាំថ្ងៃទៀតនោះ? ការលួចថតកិច្ចសន្ទនាតាមទូរស័ព្ទ និងសកម្មភាពមួយចំនួនដែលអាជ្ញាធរកំពុងអនុវត្តន៍ពេលនេះ ធ្វើអោយស្រមោលអតីតកាលនៃរបបខ្មែរក្រហមដែលកន្លងផុតទៅជិត ៤០ឆ្នាំទៅហើយនោះ ងើបមកលងបន្លាចប្រជាពលរដ្ឋកម្ពុជា ជាថ្មីម្ដងទៀត។ ទន្ទឹមនឹងនេះ អ្នកដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ក៏ចាប់ផ្ដើមប្រៀបធៀបរបបបច្ចុប្បន្ននេះទៅនឹងរបបខ្មែរក្រហមឡើងវិញដែរ។ សូមស្ដាប់បទវិភាគរបស់លោក ជុន ច័ន្ទបុត្រ ភាគ២អំពី៖ ការប្រៀបធៀបរបបបច្ចុប្បន្នទៅនឹងរបបខ្មែរក្រហម ដូចតទៅ=>
-
6
វេទិកាអ្នកស្ដាប់ស្ដីពី៖ កិច្ចពិភាក្សាជាមួយមេបក្សប្រឆាំង លោក សម រង្ស៊ី
វេទិកាអ្នកស្ដាប់ស្ដីពី៖ កិច្ចពិភាក្សាជាមួយមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេស។ នៅយប់ថ្ងៃទី១៥ ខែមិថុនា កម្មវិធីនេះសម្របសម្រួលដោយលោក ជុន ច័ន្ទបុត្រ។ https://www.facebook.com/rfacambodia | www.rfa.org/khmer
-
5
សំឡេងនៃកម្មវិធីផ្សាយ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦
សំឡេងនៃកម្មវិធីផ្សាយ យប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ by RFA Khmer
-
4
បទវិភាគ៖ សិទ្ធិឯកជនត្រូវបានបំពានដោយការលួចថតសំឡេងនិងទម្លាយជាសាធារណៈ
ជីវភាពឯកជន និងការនិយាយឆ្លើយឆ្លងជាសម្ងាត់របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរងការគំរាមកំហែង បន្ទាប់ពីមានការចាក់ផ្សាយនូវខ្សែអាត់កិច្ចសន្ទនាដែលគេចោទថា ជាសំឡេងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងស្ត្រីកំណាន់ចិត្តរបស់លោកជាហូរហែ ដែលមកដល់ពេលនេះមានជាង ៣០ភាគហើយ។ មានចម្ងល់ជាច្រើនលើកឡើងថា តើអ្នកលបថតសំឡេងសន្ទនាឯកជនរបស់អ្នកដទៃ និងអ្នកយកសំឡេងថតនោះទៅផ្សព្វផ្សាយ ខុសច្បាប់ឬទេ? ហើយមានផលវិបាកអ្វីខ្លះដល់សង្គមកម្ពុជា? សូមស្ដាប់បទវិភាគរបស់លោក ជី វិតា ដូចតទៅ៖
-
3
លោក ហ៊ុន ម៉ាណែត៖ នាយទាហានទាំងអស់ត្រូវបម្រើប្រទេសជាតិខ្មែរ
សូមស្ដាប់សំឡេងរបស់ លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ពីភារកិច្ចរបស់ទាហានខ្មែរ ចំពោះប្រទេសជាតិ។
-
2
តុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី រឿងបរិហារកេរ្តិ៍
វេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ពិភាក្សាអំពី៖ «តុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី រឿងបរិហារកេរ្តិ៍» នៅយប់ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា។ វាគ្មិនកិត្តិយសក្នុងកម្មវិធីគឺ៖ អ្នកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងប្រធានផ្នែកស៊ើបអង្កេតសិទិ្ធមនុស្សនៃសមាគមអាដហុក លោក នី ចរិយា។ អ្នកសម្របសម្រួល៖ លោក ជុន ច័ន្ទបុត្រ
-
1
បទវិភាគ៖ តើវប្បធម៌ជ្រុលនិយមពិតជាបំបែកបំបាក់សង្គមខ្មែររហូតមិនអាចផ្សះផ្សារបានមែនទេ?
បទវិភាគ៖ តើវប្បធម៌ជ្រុលនិយមពិតជាបំបែកបំបាក់សង្គមខ្មែររហូតមិនអាចផ្សះផ្សារបានមែនទេ? ការប្រះស្រាំដែលពិបាកនឹងផ្សះផ្សាក្នុងសង្គមខ្មែរបច្ចុប្បន្ន កំពុងស៊ីរូងយ៉ាងជ្រៅមិនត្រឹមតែក្នុងរង្វង់អ្នកនយោបាយប៉ុននោះទេ ប៉ុន្តែថែមទាំងរីករាលដាលក្នុងចំណោមអ្នកគាំទ្របក្សនយោបាយ និង យុវជន។ អ្វីដែលគួរអោយបារម្ភខ្លាំងជាងនេះទៅទៀតនោះ គឺការលេចឡើងនូវវប្បធម៌ជ្រុលនិយមក្នុងសង្គមកម្ពុជា ដែលអាចនាំអោយប្រទេសឈានទៅរកគ្រោះមហន្តរាយ ពិបាកនឹងស្មានដល់។ តើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានវប្បធម៌ជ្រុលនិយមកើតឡើងក្នុងសង្គមខ្មែរនៅពេលបច្ចុប្បន្ន? សូមស្ដាប់បទវិភាគ របស់លោក ឯក សិរី ដូចតទៅ៖
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។Our Facebook Page: www.facebook.com/RFACambodia
HOSTED BY
RFA Khmer
CATEGORIES
Loading similar podcasts...