PODCAST · education
Ampishare By Hilay
by Penhilay
Amphishare By Hilay is a podcast for sharing good content of any knowledge in the field such as psychology, health, business, ideas, self-improvement, and others. This podcast is hosted in Cambodian Language (Khmer).
-
6
8 ចំណុចធំៗ កែប្រែលើទម្លាប់ការគិតលើផ្លូូវអារម្មណ៍ និងការទំនាក់ទំនង
តើអ្នកតែងមានអារម្មណ៍ថា មិនយល់ពីខ្លួនអែង ឬ ខ្លួនឯងខ្សោយក្នុងការទំនាក់ទំនងណាមួយដូចជាសម្ព័ន្ធស្នេហា ឬតែងតែធ្វើអោយខ្លួនអែងមានអារម្មណ៍មិនល្អ និងរឿងអ្វីមួយអត់ ? ដែលអារម្មណ៍បែបនេះមិនមែនធ្លាប់កើតតែក្នុងមនុស្សម្នាក់នោះទេ តែមនុស្សជាច្រើនតែងតែជួបប្រទះ ឬក៏បែបថា ពេលយើងមានអារម្មណ៍មិនល្អ ឬមិនសប្បាយ តែងតែធ្វើការបន្ទោសទៅលើអ្នកដទៃ ហើយរំពឹងថានរណាម្នាក់អាចបំពេញនូវអារម្មណ៍ល្អ ឬការចង់បានមកអោយខ្លួន ។ តែអារម្មណ៍អស់នេះ គ្រប់គ្នាតែងតែចង់អោយវាចេញឆ្ងាយ និងមិនចង់មានអារម្មណ៍បែបនេះឡើយ តែវានៅតែកើតឡើងដដែលៗ ។ ដូច្នេះថ្ងៃនេះ ពីផតខាស Ampishare By Hilay មានការចែករំលែកមួយទាក់ទងនឹង 8 ចំណុចធំៗ កែប្រែលើទម្លាប់ការគិតលើផ្លូូវអារម្មណ៍ និងការទំនាក់ទំនង ដែលចំណុចទាំង8នេះគឺជាផ្នែកមួយនៃសៀវភៅ ដែលលក់ដាច់បំផុតនៅសហរដ្ឋអាមេរិច និងជាប់ជាNew York Times Bestselling authors ដែលនិពន្ធដោយMarc and Angel Chernoff មានឈ្មោះថា 1000+ Little Habits of Happy, Successful Relationship ។
-
5
មគ្គុទេសក៍ខុងជឺ៖ និយាយតិច ធ្វើច្រើន (Part 1/2)
និយាយតិច ធ្វើច្រើន គឺជាសំនួនពាក្យស្លោកដែលខ្មែរយើងច្រើនតែនិយាយ និងផ្តល់ដំបូន្មានដល់មនុស្សគ្រប់ជំនាន់ ដែលពិតជាមានន័យបង្កប់យ៉ាងល្អប្រពៃ និងស៉ីជម្រៅ ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រាជ្ញដ៏ល្បី ដែលជាបុព្វបុរសរបស់ប្រទេសចិនគឺ ខុង ជឺ ដែលជាមគ្គុទេស៍ដ៏ឆ្នើមក៏មាននូវសម្រង់ពាក្យស្លោកប្រហាក់ប្រហែលនឹងភាសាខ្មែរដែរ ខ្ញុំចង់ធ្វើការចែករំលែកក្នុងថ្ងៃនេះ ដែលបានបកពីភាសាចិនមកជាភាសាអង់គ្លេសថា The superior man is modest in his speech, but exceeds in his actions ដែលអាចបកអោយងាយយល់ជាភាសារខ្មែរថា បុរសដែលពូកែច្រើនតែបង្ហាញភាពខ្លាំងរបស់ខ្លួនតាមការប្រព្រឹត្តឬសកម្មភាពបស់ពួកគេ ជាជាងបង្ហាញតាមពាក្យសម្តី ឬបកខ្លីៗថា និយាយតិចធ្វើច្រើន ឬ អ្នកនិយាយច្រើនច្រើនតែធ្វើតិច ខុសពីអ្នកដែលនិយាយតិច តែធ្វើច្រើន បូករួមជាមួយនឹងប្រវត្តិនៃអ្នកប្រាជ្ញខុងជឺ និង ស្នាដៃនិយាយពីសម្បិត្តទាំង18 នៃបុរសខ្លាំងឬពូកែ ដែលយោងតាមការដកស្រង់របស់អ្នកប្រាជ្ញខុងជឺ ព្រមទាំងឧទាហរណ៍មួយចំនួន ។
-
4
(Health EP 2) 10ចំណុចពីអត្ថប្រយោជន៍ ដែលអ្នកគួរញ៊ាំកាហ្វេខ្មៅអត់ស្ករ ?
ហេតុអ្វីបានជាគួរញ៊ាំកាហ្វេខ្មៅអត់ស្ករ ? ពិបាកផឹកហ្ហេ? លេបចូលដែរ? ចុះបើដាក់ស្ករទៅវាមិច...? នេះគឺច្រើនជាសំណួរ និងជាអ្វីដែលអ្នកនិយមញ៊ាំកាហ្វេ តែងតែសួរ និងនិយាយ ជារឿយៗទៅដល់អ្នកដែលថា ញាំកាហ្វេអត់ដាក់ស្ករ ហើយពេលខ្លះក៏គិតថា គេហ្នឹងជោរតាមគ្នា ឬប្រឹងលេបអីចឹងទៅ ក៏មាន។ តែការគិតបែបនេះគឺខុសបាត់ទៅហើយ ព្រោះមនុស្សមួយភាគធំ មិនទាន់ដឹងច្បាស់ពីការញ៊ាំកាហ្វេមិនដាក់ស្ករ ពិតជាមានប្រយោជន៍ដល់សុខភាព ។ ចឹងអត្ថបទថ្ងៃនេះ ខ្ញុំនឹងមកចែករំលែក ថាតើហេតុអី យើងគួរញ៊ាំកាហ្វេ ដោយមិនប្រើប្រាស់ស្ករ បូករួមជាមួយ10ចំណុចពីអត្ថប្រយោជន៍ ដែលអ្នកគួរយល់ដឹង។
-
3
(Psychology EP 2) និយាយមិនពូកែក៏មិនជាបញ្ហា ព្រោះភាសាកាយវិការអាចប្រាប់បានពីចិត្តរបស់អ្នកដទៃ
និយាយមិនពូកែក៏មិនជាបញ្ហា ព្រោះភាសាកាយវិការអាចប្រាប់បានពីចិត្តរបស់អ្នកដទៃ, ភាសាកាយវិការ ឬ Body Langauge គឺជាទម្រង់នៃការប្រាស្រ័យទាក់ទងរបស់មនុស្សផ្សេងទៀត ដែលអនុញ្ញាតឱ្យយើងយល់អំពីអារម្មណ៍។ អារម្មណ៍របស់អ្នកសន្ទនាអាចប្រាប់ពីអ្វីដែលគាត់គិត។ យើងអាចសម្គាល់វាបានដោយការសង្កេតងាយ បូករួមជាមួួយនឹងការពិសោធន៍របស់លោក វេជ្ជបណ្ឌិត Albert Mehrabian, ឌុកទ័រ Hiro និង Gerard I. Nierenberg និង Henry H. Calero ។ សូមធ្វើការចុចfollow ប្រសិនបើអ្នកយល់ថាប្រធានបទនេះមានប្រយោជន៍ និងចែករំលែកផតខាសនេះទៅអ្នកដទៃ ។
-
2
(Psychology EP 1) ជំងឺថប់បារម្ភ (Anxiety Disorders) គឺជាជំងឺមួយដែលយើងអាចជួបប្រទះ
ជំងឺថប់បារម្ភ (Anxiety Disorders) គឺជាជំងឺមួយដែលយើងអាចជួបប្រទះ ។ ហើយជំងឺនេះផងដែរក៏មានច្រើនប្រភេទ ដែលមានកត្តាមួយចំនួនដែលមនុស្សម្នាក់ៗសុទ្ធតែកំពុងជួបប្រទះ គ្រាន់តែមិនដឹងថានោះជា ប្រភេទជម្ងឺថប់បារម្ភ ដូច្នេះក្នុងផតខាស នេះដែរខ្ញុំនឹងធ្វើការបកស្រាយពីចំណុចនៃការកើតនូវជំងឺថប់បារម្ភ ផលប៉ះពាល់ ហានិភ័យនៃជម្ងឺ ការព្យាបាល និងការស្វែងយល់ពីសញ្ញាឬអាការះមួយចំនួនដើម្បីអោយអ្នកដឹងថាអ្នកកំពុងមានជម្ងឺនេះឬអត់ ។ សូមធ្វើការចុចfollow ប្រសិនបើអ្នកយល់ថាប្រធានបទនេះមានប្រយោជន៍ និងចែករំលែកផតខាសនេះទៅអ្នកដទៃ ។
-
1
(Health EP 1) 5យ៉ាងពីអត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី ឬCashew Nut
5យ៉ាងពីអត្ថប្រយោជន៍នៃគ្រាប់ស្វាយចន្ទី ឬCashew Nut គឺសំបូរទៅដោយអាហាររូបត្ថម្ភល្អជាច្រើន ដែលអ្នកមិនបានដឹង ចឹងតោះមកដឹងទាំងអស់គ្នាថាតើ មានប្រយោជន៍បែបខ្លះ ដែលអ្នកគួរទទួលទាន?
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
Amphishare By Hilay is a podcast for sharing good content of any knowledge in the field such as psychology, health, business, ideas, self-improvement, and others. This podcast is hosted in Cambodian Language (Khmer).
HOSTED BY
Penhilay
CATEGORIES
Loading similar podcasts...