RFA Khmer

PODCAST · news

RFA Khmer

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។Our Facebook Page: www.facebook.com/RFACambodia

  1. 7

    បទ​វិភាគ៖ ការ​ប្រៀបធៀប​របប​បច្ចុប្បន្ន​ទៅ​នឹង​របប​ខ្មែរ​ក្រហម (ភាគ​២)

    នរណា​ទៅ​នឹក​ស្មាន​ដល់​ថា នៅ​សតវត្ស​ទី​២១ នេះ​ទៅ​ហើយ ពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​ក្រែង​គេ​លួច​តាមដាន​ស្ដាប់​ការ​និយាយ​ឆ្លើយឆ្លង​គ្នា​ប្រចាំ​ថ្ងៃ​ទៀត​នោះ? ការ​លួច​ថត​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ និង​សកម្មភាព​មួយ​ចំនួន​ដែល​អាជ្ញាធរ​កំពុង​អនុវត្តន៍​ពេល​នេះ ធ្វើ​អោយ​ស្រមោល​អតីតកាល​នៃ​របប​ខ្មែរ​ក្រហម​ដែល​កន្លង​ផុត​ទៅ​ជិត ៤០​ឆ្នាំ​ទៅ​ហើយ​នោះ ងើប​មក​លង​បន្លាច​ប្រជាពលរដ្ឋ​កម្ពុជា ជា​ថ្មី​ម្ដង​ទៀត។ ទន្ទឹម​នឹង​នេះ អ្នក​ដែល​ធ្លាប់​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម ក៏​ចាប់​ផ្ដើម​ប្រៀបធៀប​របប​បច្ចុប្បន្ន​នេះ​ទៅ​នឹង​របប​ខ្មែរ​ក្រហម​ឡើង​វិញ​ដែរ។ សូម​ស្ដាប់​បទ​វិភាគ​របស់​លោក ជុន ច័ន្ទបុត្រ ភាគ​២​អំពី៖ ការ​ប្រៀបធៀប​របប​បច្ចុប្បន្ន​ទៅ​នឹង​របប​ខ្មែរ​ក្រហម ដូច​តទៅ=>

  2. 6

    វេទិកាអ្នកស្ដាប់ស្ដីពី៖ កិច្ច​ពិភាក្សា​ជាមួយ​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី

    វេទិកា​អ្នកស្ដាប់​ស្ដីពី៖ កិច្ច​ពិភាក្សា​ជាមួយ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​​​​កំពុង​ស្ថិតនៅ​ក្រៅ​ប្រទេស។ នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មិថុនា កម្មវិធី​នេះ​សម្របសម្រួល​ដោយ​លោក ជុន ច័ន្ទបុត្រ។ https://www.facebook.com/rfacambodia | www.rfa.org/khmer

  3. 5

    សំឡេង​នៃ​កម្មវិធីផ្សាយ​ យប់​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦

    សំឡេង​នៃ​កម្មវិធីផ្សាយ​ យប់​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦ by RFA Khmer

  4. 4

    បទ​វិភាគ៖ សិទ្ធិ​ឯកជន​ត្រូវ​បាន​បំពាន​ដោយ​ការ​លួច​ថត​សំឡេង​និង​ទម្លាយ​ជា​សាធារណៈ

    ជីវភាព​ឯកជន និង​ការ​និយាយ​ឆ្លើយ​ឆ្លង​ជា​សម្ងាត់​របស់​ពលរដ្ឋ​កម្ពុជា នា​ពេល​បច្ចុប្បន្ន កំពុង​រង​ការ​គំរាម​កំហែង បន្ទាប់​ពី​មាន​ការ​ចាក់​ផ្សាយ​នូវ​ខ្សែ​អាត់​កិច្ច​សន្ទនា​ដែល​គេ​ចោទ​ថា ជា​សំឡេង​របស់ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​ស្ត្រី​កំណាន់​ចិត្ត​របស់​លោក​ជា​ហូរហែ ដែល​មក​ដល់​ពេល​នេះ​មាន​ជាង ៣០​ភាគ​ហើយ។ មាន​ចម្ងល់​ជាច្រើន​លើក​ឡើង​ថា តើ​អ្នក​លប​ថត​សំឡេង​សន្ទនា​ឯកជន​របស់​អ្នក​ដទៃ និង​អ្នក​យក​សំឡេង​ថត​នោះ​ទៅ​ផ្សព្វផ្សាយ ខុស​ច្បាប់​ឬ​ទេ? ហើយ​មាន​ផល​វិបាក​អ្វី​ខ្លះ​ដល់​សង្គម​កម្ពុជា? សូម​ស្ដាប់​បទវិភាគរបស់លោក ជី វិតា ដូចតទៅ៖

  5. 3

    លោក ហ៊ុន ម៉ាណែត៖ នាយទាហាន​ទាំង​អស់​​ត្រូវ​បម្រើ​ប្រទេស​ជាតិ​ខ្មែរ

    សូម​ស្ដាប់​សំឡេង​របស់ លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​រងកងទ័ព​ជើង​គោក និង​ជា​នាយរងសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ពី​ភារកិច្ច​របស់​ទាហាន​ខ្មែរ ចំពោះ​​ប្រទេស​ជាតិ។

  6. 2

    តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍

    វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី ពិភាក្សា​អំពី៖ «តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី រឿង​បរិហារកេរ្តិ៍» នៅ​យប់​ថ្ងៃ​សុក្រ ទី​១៣ ខែ​វិច្ឆិកា។ វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​គឺ៖ អ្នក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និង​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​សិទិ្ធមនុស្ស​នៃ​សមាគមអាដហុក លោក នី ចរិយា។ អ្នកសម្របសម្រួល៖ លោក ជុន ច័ន្ទបុត្រ

  7. 1

    បទវិភាគ៖ តើ​វប្បធម៌​ជ្រុល​និយម​ពិត​ជា​បំបែក​បំបាក់​សង្គម​ខ្មែរ​រហូត​មិន​អាច​ផ្សះ​ផ្សារ​បាន​មែន​ទេ?

    បទវិភាគ៖ តើ​វប្បធម៌​ជ្រុល​និយម​ពិត​ជា​បំបែក​បំបាក់​សង្គម​ខ្មែរ​រហូត​មិន​អាច​ផ្សះ​ផ្សារ​បាន​មែន​ទេ? ការ​ប្រះ​ស្រាំ​ដែល​ពិបាក​នឹង​ផ្សះផ្សា​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន កំពុង​ស៊ី​រូង​យ៉ាង​ជ្រៅ​មិន​ត្រឹម​តែ​ក្នុង​រង្វង់​អ្នក​នយោបាយ​ប៉ុន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រីក​រាលដាល​ក្នុង​ចំណោម​អ្នក​គាំទ្រ​បក្ស​នយោបាយ និង យុវជន។ អ្វី​ដែល​គួរ​អោយ​បារម្ភ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​លេច​ឡើង​នូវ​វប្បធម៌​ជ្រុលនិយម​ក្នុង​សង្គម​កម្ពុជា​ ដែល​អាច​នាំ​អោយ​ប្រទេស​ឈាន​ទៅ​រក​គ្រោះ​មហន្តរាយ ពិបាក​នឹង​ស្មាន​ដល់។ តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្ដាលឲ្យមាន​វប្បធម៌​ជ្រុល​និយម​កើត​ឡើង​ក្នុង​សង្គម​ខ្មែរ​នៅ​ពេល​បច្ចុប្បន្ន​? សូម​ស្ដាប់​បទវិភាគ របស់​លោក ឯក សិរី ដូចតទៅ៖

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

វិទ្យុអាស៊ីសេរីផ្សាយព័ត៌មានទាន់ហេតុការណ៍ពីប្រទេសកម្ពុជា។ ផ្សាយពីរលើកក្នុងមួយថ្ងៃ លើកទី១ ចាប់ពីម៉ោង 5:30 ដល់ 6:30 ព្រឹក និងលើកទី២ ចាប់ពីម៉ោង 7:30 ដល់ 8:30 យប់ ម៉ោងនៅកម្ពុជា។Our Facebook Page: www.facebook.com/RFACambodia

HOSTED BY

RFA Khmer

CATEGORIES

URL copied to clipboard!