EPISODE · Oct 25, 2019 · 3 MIN
[15]."ของเขาคำเป็นโคมไฟ"-เพลงเขมรพระวรสาร.mp4
from ===== พระคำแห่งชีวิตข่าวดีเพลงพระวรสาร / ภาษาสำคัญที่พูดในประเทศไทย / "Words of Life", "Good News", "Gospel Songs" - In Major Languages Spoken in Thailand====== · host Tze-John Liu
[15].Khmer Gospel Song-"His Word is a Lamp".mp4 // ព្រះគម្ពីរខ្មែរបកប្រែចាស់ ១៩៥៤ កូរិនថូសទី ១ ១៥ (អំពីព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ): ១ បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង ២ អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែង ប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត ៣ ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ៤ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ ៥ ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ ៦ ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ ៧ ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវ័កទាំងអស់គ្នាឃើញដែរ ៨ រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ ៩ ដ្បិតក្នុងបណ្តាពួកសាវ័ក នោះខ្ញុំជាអ្នកតូចជាងគេ មិនគួរនឹងហៅខ្ញុំជាសាវ័កផងទេ ពីព្រោះខ្ញុំបានបៀតបៀនដល់ពួកជំនុំនៃព្រះ ១០ ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ ១១ ដូច្នេះ ទោះបើជាខ្ញុំ ឬអ្នកទាំងនោះក្តី គង់តែយើងផ្សាយដំណឹងបែបយ៉ាងនោះ ក៏យ៉ាងនោះឯង ដែលអ្នករាល់គ្នាបានជឿដែរ។
Embed this episode
Ready to play
[15]."ของเขาคำเป็นโคมไฟ"-เพลงเขมรพระวรสาร.mp4
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.