៤​ហេតុផល​ដែល​យើង​មិន​ត្រូវ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ (4 Reasons We Must Not Disregard God's Word) episode artwork

EPISODE · Nov 16, 2021 · 10 MIN

៤​ហេតុផល​ដែល​យើង​មិន​ត្រូវ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ (4 Reasons We Must Not Disregard God's Word)

from PlovPit

អានឡើងវិញនៅក្នុង Link ខាងក្រោមនេះ៖  https://plovpit.com/reasons-to-read-bible/ ៤​ហេតុផល​ដែល​យើង​មិន​ត្រូវ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់  4 Reasons We Must Not Disregard God’s Word  ១. ព្រះ​បន្ទូល​ដ៏​រស់ព្រះ ២. ព្រះ​បន្ទូល​ដ៏​មុត​ស្រួច ៣. ព្រះ​បន្ទូល​ដ៏​ពេញ​ដោយ​ការ​ជ្រាប​ដឹង ៤. ព្រះ​ដ៏​គិត​គូរ  ខ​១៣​គឺ​ជា​ខ​ដ៏​ល្អ​មួយ​ដែល​ពណ៌នា​អំពី​ការ​ជ្រាប​របស់​ព្រះ​ជាម្ចាស់ «គ្មាន​អ្វី​កើត​មក​ដែល​ទ្រង់​ទត​មិន​ឃើញ​នោះ​ឡើយ គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។  ព្រះ​ជាម្ចាស់​ទត​ឃើញ​គ្រប់​អ្វីៗ​ទាំង​អស់។ ការ​នេះ​អាច​ជា​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មិន​សូវ​ស្រួល​ចិត្ត ប្រសិនបើ​យើង​មាន​អ្វី​លាក់​កំបាំង។ កណ្ឌ​គម្ពីរ សុភាសិត ១៥:៣ បាន​ចែង​ថា «ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​នៅ​គ្រប់​អន្លើ ក៏​យាម​មើល​ឃើញ​ទាំង​អស់ ទោះ​ទាំង​អាក្រក់​នឹង​ល្អ​ផង»។ អ្នក​និពន្ធ​កណ្ឌ​គម្ពីរ ទំនុកដំកើង ៩០:៨ ក៏​បាន​លើក​ឡើង​ដូច​នោះ​ដែរ​ថា «ទ្រង់​បាន​ដាក់​អស់​ទាំង​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​អំពើ​បាប​ដែល​យើង​ខ្ញុំ​ប្រព្រឹត្ត​ដោយ​លាក់​កំបាំង ឲ្យ​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​ភក្ត្រ​ទ្រង់​ផង»។  នោះ​ជា​សេចក្ដី​ពិត​ដ៏​ពិត​ត្រង់។ ប៉ុន្តែ ការ​ប្រៀប​ធៀប​ដែល​ពណ៌នា​អំពី​ការ​ជ្រាប​របស់​ព្រះ​ជាម្ចាស់​ គឺ​ពិត​ជា​ការ​ដ៏​គួរ​ឲ្យ​ស្ញែងខ្លាច​មែន​ ចំពោះ​អស់​អ្នក​ដែល​គិត​ថា គេ​អាច​គេចវេស​ពី​ព្រះ​នេត្រ​របស់​ទ្រង់​បាន «គឺ​គ្រប់​ទាំង​អស់​នៅ​ជា​អាក្រាត ហើយ​ចំហ​នៅ​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ ដែល​យើង​រាល់​គ្នា​ត្រូវ​រាប់រៀប​ទាំង​អស់​ទូល​ថ្វាយ​ទ្រង់»។ «គ្រប់​ទាំង​អស់» មាន​ន័យ​ថា អ្វីៗ​គ្រប់​យ៉ាង គ្រប់​ទាំង​មនុស្ស គឺ​នៅ​អាក្រាត​ចំពោះ​ព្រះ​នេត្រ​ទ្រង់។ គ្មាន​អ្វី​ដែល​យើង​អាច​លាក់​បាំង​ពី​ទ្រង់​បាន​ឡើយ។ គ្រប់​ទាំង​អស់​គឺ​នៅ​ក្នុង​កណ្ដាប់​ព្រះ​ហត្ថ​របស់​ព្រះ​ជាម្ចាស់ ពោល​គឺ​ងាយ​នឹង​ឈឺចាប់ ហើយ​គ្មាន​អ្នក​ណា​អាច​ជួយ​បាន​ឡើយ។  សូម​ឲ្យ​ដាវ​ដែល​មាន​មុខ​ពីរ​ដែល​ទុក​សម្រាប់​ជំនុំជម្រះ និង​សម្រាប់​បន្សុទ្ធ​យើង​បាន​ព្រះ​ពរ។ ព្រះ​ជាម្ចាស់​បាន​កាត់​យើង​យ៉ាង​ជ្រៅ ដើម្បី​ឲ្យ​យើង​អាច​នឹង​ស្លាប់។ ហើយ​ទ្រង់​កាត់​យើង​ម្ដង​ទៀត​ដោយ​ព្រះ​បន្ទូល​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​នឹង​មាន​ជីវិត។  សម្គាល់៖ យើង​ដក​ស្រង់​ឯកសារ​ចេញ​ពី Hebrews: An Anchor for the Soul ដែល​ជា​ផ្នែក​មួយ​នៃ​គន្ថៈ​ធិប្បាយ​ព្រះគម្ពីរ​ជា​ស៊េរី​ដែល​មាន​ចំណង​ជើង​ថា Preaching the Word និពន្ធ​ដោយ​លោក​គ្រូ R. Kent Hughes។ ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី https://www.crossway.org/articles/4-reasons-we-must-not-disregard-gods-word/ ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Nov 16, 2021

Embed this episode

Ready to play

៤​ហេតុផល​ដែល​យើង​មិន​ត្រូវ​បដិសេធ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ (4 Reasons We Must Not Disregard God's Word)

0:00 10:28

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 10 minutes long.

When was this PlovPit episode published?

This episode was published on November 16, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!