ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា (Jesus Heals The Lame Man) episode artwork

EPISODE · Dec 12, 2021 · 13 MIN

ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា (Jesus Heals The Lame Man)

from PlovPit

វា​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់ ព្រះ​យេស៊ូវ​មិន​បាន​រក្សា​ថ្ងៃ​សប្ប័ទ ដោយ​ព្រោះ​ព្រះ​អង្គ​សព្វ​ព្រះ​ហឫទ័យ​ក្នុង​ការ​សង្គ្រោះ​ជីវិត​ដោយ​ត្រង់​នេះ​យើង​ឃើញ​ថា ព្រះ​អង្គ​បាន​ព្យាបាល​បុរស​ដែល​មាន​ដៃ​ស្វិត​ម្ខាង​នោះ​ឲ្យ «បាន​ជា​ដូច​ដើម»។ ទង្វើ​នៃ​ការ​ព្យាបាល​មួយ​នេះ​របស់​ព្រះ​យេស៊ូវ​បាន​ញែក​ទ្រង់​ចេញ​ពី​ពួក​ផារិស៊ី។ ជម្លោះ​ទី៦​នេះ​គឺ​កំពុង​តែ​ផ្ដោត​ទៅ​លើ​សេចក្ដី​ប្រកាស​ដំណឹង​ល្អ​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​អង្គ មិន​មែន​លើ​ការ​កាត់​ស្រាយ​ខុសៗ​គ្នា​ទាក់​ទង​ទៅ​នឹង​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​សប្ប័ទ​ត្រង់​ថា យើង​គួរ​ធ្វើ ឬ​ក៏​មិន​ធ្វើ​អ្វី​នោះ​ទេ។ហើយ​ការ​នៅ​ស្ងៀម​របស់​ពួក​ផារិស៊ី និង​ការ​ឆ្លើយ​តប​របស់​ពួក​គេ​បាន​បង្ហាញ​ថា ពួក​គេ​ក៏​បាន​បដិសេធ​សេចក្ដី​ប្រកាស​ដំណឹង​ល្អ​នៃ​ព័ន្ធកិច្ច​របស់​ព្រះ​យេស៊ូវ​រួច​ស្រេច​ទៅ​ហើយ។ តាម​ពិត​ទៅ តាម​រយៈ​ការ​បញ្ចប់​ជម្លោះ​មួយ​នេះ​គឺ​លោក ម៉ាកុស កំពុង​តែ​ផ្ដល់​ជា​តម្រុយ​ដល់​យើង​ថា នៅ​ចុង​បញ្ចប់​ព្រះ​យេស៊ូវ​នឹង​ត្រូវ​បាន​ពួក​គេ​បដិសេធ ហើយ​សម្លាប់​ចោល​ដូច​ដែល​មាន​ចែង​អំពី​ព្រះ​មេស្ស៊ី​នៅ​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ព្រះ​អង្គ​បាន​យាង​មក ដើម្បី​នឹង​បំពេញ​ទំនាយ​ទាំង​នោះ។សរុប​សេចក្ដី​ទៅ បង​ប្អូន! ព័ន្ធកិច្ច​ដំណឹង​ល្អ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ​ជាម្ចាស់​មិន​មាន​ព្រំដែន​ទេ សូម្បី​តែ​លើ​ក្រឹត្យ​វិន័យ​នៃ​ថ្ងៃ​សប្ប័ទ​ក៏​គ្មាន​ដែរ។ដូច្នេះ តើ​យើង​បាន​ទទួល​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ហើយ​ឬ​នៅ? មិន​ថា​យើង​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ព្រះ​អង្គ​នៅ​តែ​មាន​អំណាច​ក្នុង​ការ​សង្គ្រោះ​យើង​បាន​ផង​ដែរ។ ដូច​ដែល​យើង​បាន​ឃើញ​ហើយ​ថា ព្រះ​អង្គ​បាន​ត្រាស់​ហៅ ហើយ​សង្គ្រោះ​លោក លេវី ហើយ​បន្ទាប់​មក​បាន​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​នៅ​ឯ​ផ្ទះ​របស់​គាត់ ដែល​ក្នុង​ភ្នែក​ប្រពៃណី​គឺ​កំពុង​តែ​បញ្ជាក់​ថា ទ្រង់​កំពុង​តែ​មាន​ទំនាក់​ទំនង​ជា​មួយ​នឹង​មនុស្ស​បាត​សង្គម ដែល​សង្គម​មិន​ឲ្យ​តម្លៃ។ព្រះ​អង្គ​ជា «កូន​មនុស្ស» ដែល «ជា​ម្ចាស់​នៃ​ថ្ងៃ​សប្ប័ទ» (២:២៨) ហើយ​ក្នុង​ទ្រង់​យើង​ក៏​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នេះ​ផង​ដែរ។ ដូច្នេះ សូម​បើក​មាត់​ដោយ «ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​អម្ចាស់ ហើយ​ជឿ​ក្នុង​ចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ព្រះ​អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ។ ដ្បិត​យើង​បាន​សុចរិត​ដោយ​មាន​ចិត្ត​ជឿ ហើយ​បាន​សង្គ្រោះ​ដោយ​មាត់​ប្រកាស​ប្រាប់» (រ៉ូម ១០:៩-១០)។គំនិត​គោល​មក​ពី៖ លោក​គ្រូ Guelich, R. A. (ឆ្នាំ ១៩៨៩). ម៉ាកុស ១-៨:២៦ (Vol. 34A, ទំព័រ​ទី១៤០). Dallas: Word, Incorporated។និពន្ធ​ដោយ៖ លោក ឈាង បូរ៉ាកែ​សម្រួល​ដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និង​លោក​ស្រី បូល រដ្ឋាឯកសារ​យោង៖Bratcher, R. G., & Nida, E. A. (ឆ្នាំ១៩៩៣). “A Handbook on the Gospel of Mark”. New York: United Bible Societies។Edwards, J. R. (ឆ្នាំ២០០២). “The Gospel according to Mark”. Grand Rapids, MI; Leicester, England: Eerdmans; Apollos។Swete, H. B. (Ed.). (ឆ្នាំ១៨៩៨). “The Gospel According to St. Mark”. The Greek text with introduction, notes and indices. London; New York: MacMillan and co.; The MacMillan Company។France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press។Hurtado, L. W. (ឆ្នាំ២០១១). “Mark”. Grand Rapids, MI: Baker Books។Guelich, R. A. (ឆ្នាំ១៩៨៩). “Mark 1-8:26” (Vol. 34A). Dallas: Word, Incorporated។MacArthur, John. (ឆ្នាំ២០១៥). “Mark 1-8” (Vol. 01) Illinois: Moody Publisher។France, R. T. (ឆ្នាំ២០០២). “The Gospel of Mark: A Commentary on the Greek Text”. Grand Rapids, MI; Carlisle: W.B. Eerdmans; Paternoster Press។Geddert, T. J. (ឆ្នាំ២០០១). “Mark”. Scottdale, PA: Herald Press------------------------------------------------------------------------------------------------អានមេរៀននេះពេញ តាមរយៈ Link ខាងក្រោមនេះ៖https://plovpit.com/jesus-heals-a-man-with-a-withered-hand/ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Dec 12, 2021

Embed this episode

NOW PLAYING

ព្រះ​យេស៊ូវ​ប្រោស​មនុស្ស​ស្វិត​ដៃ​ម្នាក់​ឲ្យ​ជា (Jesus Heals The Lame Man)

0:00 13:59

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 13 minutes long.

When was this PlovPit episode published?

This episode was published on December 12, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!