ចំណងជើង៖ ចំណុច​៣​យ៉ាង​មិន​គួរ​ធ្វើ​ក្រោយពេល​អធិប្បាយ (3 Things Not to Do After You Preach) episode artwork

EPISODE · Nov 24, 2021 · 12 MIN

ចំណងជើង៖ ចំណុច​៣​យ៉ាង​មិន​គួរ​ធ្វើ​ក្រោយពេល​អធិប្បាយ (3 Things Not to Do After You Preach)

from PlovPit

ដោយ​សារ​ការ​អធិប្បាយ​បង្កើត​ឲ្យ​មាន​ទាំង​ការ​ស្ដី​បន្ទោស និង​ការ​កោត​សរសើរ នោះ​លោក​អ្នក​នឹង​មាន​បំណង​ចិត្ត​ចង់​សួរ​នាំ​រក​ការ​សរសើរ។ លោក​អ្នក​នឹង​ទំនង​ជា​សួរ​សំណួរ​ដែល​ត្រូវ​បាន​រចនា​ឡើង ដើម្បី​ទាញ​យក​ការ​រិះគន់​វិជ្ជមាន—ប្រភេទ​រិះ​គន់​ដែល​លើក​មោទនភាព​របស់​ខ្លួន។ ខ្ញុំ​ក៏​ធ្លាប់​បាន​ធ្វើ​បែប​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ។ មាន​ចំណុច​ជា​ច្រើន​ដែល​គ្មាន​តម្លៃ​ខ្លាំង​ជាង​ការ​ទទូច​សុំ​រក​ការ​កោត​សរសើរ។ លើក​លែង​តែ​ពេល​ដែល​លោក​អ្នក​ទំនង​ជា​កំពុង​សួរ​រក​ការ​កោត​សរសើរ​លោក​អ្នក​បែរ​ជា​ទទួល​បាន​ការ​រិះ​គន់​យ៉ាង​គួរ​ឲ្យ​បាក់​មុខ—នេះ​គឺ​ជា​ការ​រម្លឹក​ដ៏​មាន​ប្រយោជន៍​ត្រង់​ថា៖ ពេល​ដែល​លោក​អ្នក​សួរ​រក នោះ​លោក​អ្នក​នឹង​មិន​ដឹង​ថា​នឹង​ទទួល​បាន​អ្វី​ទេ។បញ្ហា​ដ៏​ធំ​ពី​ក្រោយ​ការ​សួរ​រក​តាម​ពិត​ទៅ​គឺ​ថា ភាគ​ច្រើន យើង​ផ្ដោត​ខ្លាំង​ពេក​ទៅ​លើ​របៀប​នៃ​ការ​ចែក​ចាយ។ យើង​ចង់​ដឹង​ថា តើ​គេ​ឃើញ​យើង​យ៉ាង​ដូច​ម្ដេច។ របៀប​នៃ «ការ​មាន​អារម្មណ៍» ហាក់​បី​ដូច​ជា​ថា តាម​ពិត​ទៅ​នោះ​គឺជា​អ្វី​ដែល​ព្រះ​ជាម្ចាស់​វាស់​វែង ឬ​ក៏​ថា​នឹង​ធ្វើ។ យើង​មាន​អារម្មណ៍​ដោយ​មាន​តម្រូវ​ការ​ចង់​លើក​ខ្លួន​ឯង​ឲ្យ​ខ្ពស់​តាម​រយៈ​ការ​ទទួល​យក និង​ការ​សរសើរ​ពី​អ្នក​ដទៃ ជា​ជាង​ការ​ទុក​ចិត្ត​ខ្លួន​ឯង​ទៅ​លើ​ព្រះ​អង្គ។វា​គឺ​ជា​ការ​ល្អ​ក្នុង​ការ​ចង​ចាំ​ថា គ្រូ​អធិប្បាយ​ជា​ច្រើន​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ក្នុង​មួយ​ខែ​ច្រើន​ជាង​ពួក​អ្នក​អាជីព​ក្នុង​មួយ​ទសវត្ស។ កុំ​សួរ​នាំ​រក។ ហើយ​ប្រសិន​បើ​មាន​អ្នក​ណា​កោត​សរសើរ​លោក​អ្នក ចូរ​ថ្វាយ​សិរី​ល្អ​ទៅ​កាន់​ព្រះ​ជាម្ចាស់​វិញ។ហើយ​សម្រាប់​ជា​ប្រយោជន៍ ចូរ​កុំ​ស្ដាប់​ការ​អធិប្បាយ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ឡើយ។ នេះ​គឺ​ជា​មូល​ហេតុ៖ លោក​អ្នក​នឹង​ឈរ​លើ​គំនិត​ខ្លួន​ឯង​ដោយ​គ្មាន​សង្ឃឹម ពេល​ទាក់​ទង​ជា​មួយ​នឹង​ការ​វាយ​តម្លៃ​លើ​ខ្លួន​ឯង។ លោក​អ្នក​បាន​ចម្លើយ​អស់​រយៈ​ពេល ១៥-២០ ម៉ោង​ក្នុង​ការ​រៀប​ចំ ដែល​នេះ​មាន​ន័យ​ថា លោក​អ្នក​ក៏​បាន​ទុក​ពេល​វេលា​នោះ​ចោល​នៅ​ក្នុង​បន្ទប់​នៃ​ការ​រៀប​ចំ​ជា​ច្រើន​ថ្ងៃ​ហើយ​ដែរ។ ប្រសិន​បើ​លោក​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ជំនួយ​មែន ចូរ​ជ្រើស​រើស​គ្រូ​អធិប្បាយ​មួយ​ចំនួន​ដែល​មាន​បទ​ពិសោធន៍ និង​សមាជិក​ក្រុម​ជំនុំ​មួយ​ចំនួន​ដែល​មិន​ចង់​អែបអប​លោក​អ្នក ដើម្បី​ឲ្យ​លោក​អ្នក​ពេញ​ចិត្ត​ពួក​គាត់ ហើយ​សូម​ឲ្យ​ពួក​គាត់​ជួយ​ផ្ដល់​ការ​រិះ​គន់​បែប​ស្ថាបនា​ចុះ។ បន្ទាប់​មក ចូរ​អរគុណ​ដល់​ពួក​គាត់​ដែល​បាន​ផ្ដល់​ការរិះគន់​ទាំង​នោះ មិន​ថា​ពួក​គាត់​បាន​និយាយ​អ្វី​ក៏​ដោយ។-------------------------------------------------------------------------------------------------------------------លោកអ្នកអាចមេរៀនរបស់យើងតាមរយៈ Link ខាងក្រោមនេះ៖--------------------------------------------------------------------------------------------------------------------និពន្ធដោយ៖ លោកគ្រូ Dave Harveyបកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក នាង និត, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.thegospelcoalition.org/article/3-things-not-to-do-after-you-preach/ ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Nov 24, 2021

Embed this episode

NOW PLAYING

ចំណងជើង៖ ចំណុច​៣​យ៉ាង​មិន​គួរ​ធ្វើ​ក្រោយពេល​អធិប្បាយ (3 Things Not to Do After You Preach)

0:00 12:09

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 12 minutes long.

When was this PlovPit episode published?

This episode was published on November 24, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!