ចំណងជើង៖ ការអធិស្ឋាន៣នាទី​ (A Theology of Prayer in 3 Minutes) episode artwork

EPISODE · Nov 30, 2021 · 5 MIN

ចំណងជើង៖ ការអធិស្ឋាន៣នាទី​ (A Theology of Prayer in 3 Minutes)

from PlovPit

ក្លិនក្រអូបនៃការអធិស្ឋាន«ពេលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃ‌បួននាក់បានក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ស៊ុង និងពានមាស ពេញដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ» (វិវរណៈ ៥:៨)។ក្នុងកណ្ឌគម្ពីរវិវរណៈ ៥:៨ កាអធិស្ឋានកំពុងតែទទួលការប្រមូលផ្ដុំចូលក្នុងចានគោមមួយ ហើយចានគោមមានតួនាទីពីរយ៉ាង។ ទី១៖ វាគឺជាគ្រឿងក្រអូប ហើយការអធិស្ឋានរបស់យើងគឺប្រៀបដូចជាគ្រឿងក្រអូបក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ ហើយគ្រឿងក្រអូបនោះក៏ពិតជាផ្គាប់ព្រះហឫទ័យដល់ទ្រង់មែនដែរ។ ព្រះជាម្ចាស់ស្រឡាញ់ក្លិននៃការអធិស្ឋានរបស់រាស្ត្រទ្រង់ ដែលនេះមានន័យថាប្រសិនបើលោកអ្នកកំពុងតែស្រែកទ្រហោយំដោយសារប្រឈមមុខក្នុងការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន ឬក៏ដោយសារកំពុងតែប្រឈមមុខនឹងការលំបាកក្នុងក្រុមជំនុំរបស់ខ្លួន ទង្វើនោះផ្ទាល់របស់លោកអ្នកគឺជាផ្គាប់ព្រះហឫទ័យដល់ព្រះអង្គ។ វាមិនមែនជាការឥតប្រយោជន៍នោះទេ។ហើយព្រះជាម្ចាស់ក៏អាចឆ្លើយតបលើការអធិស្ឋាននោះឥឡូវនេះ ឬក៏នៅដប់ឆ្នាំខាងមុខ ឬក៏ឆ្លើយតបក្នុងរបៀបណាមួយដែលលោកអ្នកមិនអាចរំពឹងទុកដល់បាន។ ប៉ុន្តែ ដាច់ដោយឡែកពីរបៀបដែលព្រះអង្គនឹងឆ្លើយតបគឺត្រង់ថា ការអធិស្ឋានផ្ទាល់មានតម្លៃចំពោះព្រះជាម្ចាស់។ នេះគឺជាអត្ថន័យដំបូងនៃចានគោម និងគ្រឿងក្រអូប។បុព្វហេតុនៃការដែលព្រះរាជ្យនគរមកដល់«មានទេវតាមួយទៀត បានចេញមកឈរនៅចំពោះអាសនា ទាំងកាន់ពានមាស ហើយបានទទួលគ្រឿងក្រអូបជាច្រើន ដើម្បីថ្វាយជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធទាំងអស់ នៅលើអាសនាមាសដែលស្ថិតនៅមុខបល្ល័ង្ក ហើយផ្សែងនៃគ្រឿងក្រអូបក៏ភាយក្លិនឡើង ជាមួយពាក្យអធិស្ឋានរបស់ពួកបរិសុទ្ធ ចេញពីដៃទេវតានៅចំពោះព្រះ។ ទេវតាបានយកពានមកដាក់ភ្លើងដែលនៅលើអាសនា រួចបោះទៅលើផែនដី ហើយមានសំឡេងផ្គរលាន់ ផ្លេកបន្ទោរ និងរញ្ជួយផែនដី» (វិវរណៈ ៨:៣–៥)។--------------------------------------------------------------------------------------------------------------------និពន្ធដោយ៖ លោកគ្រូ John Piperបកប្រែដោយលោក៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុល រដ្ឋាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/a-theology-of-prayer-in-three-minutes ដោយមានការអនុញ្ញាត។-------------------------------------------------------------------------------------------------------------------លោកអ្នកអាចមេរៀននេះពេញឡើងវិញតាមរយៈតំណខាងក្រោមនេះ៖ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Nov 30, 2021

Embed this episode

Ready to play

ចំណងជើង៖ ការអធិស្ឋាន៣នាទី​ (A Theology of Prayer in 3 Minutes)

0:00 5:30

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 5 minutes long.

When was this PlovPit episode published?

This episode was published on November 30, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!