EPISODE · Nov 17, 2021 · 3 MIN
ចំណងជើងមេរៀន៖ គម្រោងការដ៏ធំសម្រាប់អ្នកម្ដាយ (God’s Grand Plan for Motherhood)
from PlovPit
គម្រោងការដ៏ធំសម្រាប់អ្នកម្ដាយ (God’s Grand Plan for Motherhood) ការចិញ្ចឹមកូន ដើម្បីសិរីល្អរបស់ព្រះគ្រីស្ទ គម្រោងការដ៏ធំរបស់ព្រះជាម្ចាស់សម្រាប់អ្នកម្ដាយគ្រប់ៗរូប គឺដូចគ្នាទៅនឹងគម្រោងការដែលទ្រង់មានចំពោះគ្រប់ទាំងអ្វីៗដែលទ្រង់បានបង្កើតដែរ។ ព្រះអង្គបង្កើតគ្រប់ទាំងអ្វីៗ ដើម្បីសិរីល្អរបស់ទ្រង់។ បើនិយាយឲ្យខ្លីទៅ ការធ្វើជាម្ដាយគឺមានតួនាទីជាអ្នកចិញ្ចឹមបីបាច់ជីវិតកូន។ ព្រះជាម្ចាស់មិនត្រឹមតែបង្កើតពួកគេមកតែប៉ុណ្ណោះនោះទេ គឺទ្រង់ថែមទាំងប្រទានឲ្យមានអ្នកម្ដាយជាអ្នកចិញ្ចឹមបីបាច់ជីវិតពួកគេថែមទៀតផង មិនថាខាងឯសាច់ឈាម ឬខាងឯវិញ្ញាណ។ ព្រះជាម្ចាស់ដឹកនាំយើងដែលជាម្ដាយឲ្យចិញ្ចឹមបីបាច់កូនៗរបស់យើង ផ្ដល់ប្រឹក្សាដល់មិត្តភក្ដិ និងស្រីៗនៅក្នុងក្រុមជំនុំ ក៏ដូចជាអ្នកជិតខាង និងមនុស្សផ្សេងៗជាដើម។ យើងដែលម្ដាយផ្ដល់ប្រឹក្សាដល់អ្នកដទៃ ដើម្បីថ្វាយសិរីល្អដល់ព្រះជាម្ចាស់។ តាមរយៈការនេះ យើងឃើញថា គម្រោងការដ៏ចម្បងរបស់ព្រះជាម្ចាស់គឺ ដើម្បីថ្វាយសិរីល្អដល់ទ្រង់ ស្របពេលដែលយើងបម្រើកូនៗរបស់យើង។ ជីវិតជាអ្នកម្ដាយគឺយើងរស់នៅ ដើម្បីបម្រើអ្នកដទៃ។ ការដែលអ្នកម្ដាយលះបង់ជីវិតខ្លួន គឺមិនមែនជាការឥតប្រយោជន៍នោះទេ។ ការដែលពួកគាត់បម្រើដល់កូនៗ ឬក៏ការដែលឆ្មបជួយបង្កើតកូន គឺជាផ្លូវមួយដែលនាំនូវសិរីល្អយ៉ាងធ្ងន់លើសលប់ដ៏នៅអស់កល្បជានិច្ចវិញ។ ចំណុចមួយទៀតដែលបណ្ដាលឲ្យយើងឃើញថា ការធ្វើជាអ្នកម្ដាយ គឺជាផ្នែកមួយនៃគម្រោងរបស់ព្រះជាម្ចាស់គឺនៅពេលដែលយើងទទួលស្គាល់ថា ព្រះយេស៊ូវបានរំដោះភាពជាអ្នកម្ដាយចេញពីភាពឥតប្រយោជន៍នៃអំពើបាប។ យើងដែលជាម្ដាយអាចត្រាប់តាមគំរូរបស់ព្រះគ្រីស្ទបានតាមរយៈលះបង់ជីវិតខ្លួន បម្រើអ្នកដទៃដោយពឹងលើអំណាចដែលទ្រង់បានប្រទានមក ហើយរំពឹងរង់ចាំផលផ្លែដែលព្រះជាម្ចាស់សន្យាដោយជំនឿ។ ដូច្នេះយើងត្រូវរស់នៅដោយបង្ហាញសាច់រឿងដ៏ធំរបស់ព្រះជាម្ចាស់ គឺសាច់រឿងដែលចែងថា «ដូច្នេះ បើអ្នកណានៅក្នុងព្រះគ្រីស្ទ អ្នកនោះកើតជាថ្មីហើយ អ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ!» (២កូរិនថូស ៥:១៧)។ ភាពជាអ្នកម្ដាយដែលថ្វាយសិរីល្អដល់ព្រះគ្រីស្ទ គឺជាផ្នែកមួយនៃការកើតជាថ្មី ហើយក៏ជាផ្នែកមួយនៃនគរដែលយើងមើលមិនឃើញផងដែរ។ វាប្រៀបដូចជាគ្រាប់រុក្ខជាតិដ៏តូចល្អិតមួយដែលកំពុងតែដុះយ៉ាងត្រសំត្រសាយឡើងនៅក្នុងសួនណាមួយអញ្ចឹង ហើយក៏ប្រៀបដូចជានំបុ័ងត្រូវមេដែលកំពុងតែរីកនៅក្នុងឡយ៉ាងដូច្នោះដែរ។ យើងបំពេញតួនាទីដែលព្រះជាម្ចាស់បានរៀបទុកសម្រាប់យើង ទាំងដឹងថាសេចក្តីសង្គ្រោះដែលទ្រង់ប្រទានឲ្យយើង និងប្រទានដល់អស់អ្នកដែលយើងកំពុងតែមើលថែ នោះគឺជាអំណោយរបស់ព្រះជាម្ចាស់ដែលយើងបានដោយសារព្រះគុណតាមរយៈជំនឿ។ ហេតុដូច្នេះហើយបាននៅក្នុងព្រះគ្រីស្ទយើងអាចអួត ហើយចង្អុលបង្ហាញឲ្យអ្នកដទៃទៅរកទ្រង់។ នោះហើយជារឿងរបស់យើងជាម្ដាយ ហើយយើងក៏រស់ក្នុងរបៀបនោះដែរ។ សម្គាល់៖ យើងដកស្រង់ឯកសារចេញពី Missional Motherhood: The Everyday Ministry of Motherhood in the Grand Plan of God និពន្ធដោយអ្នកគ្រូ Gloria Furman។ ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី www.crossway.org ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
ចំណងជើងមេរៀន៖ គម្រោងការដ៏ធំសម្រាប់អ្នកម្ដាយ (God’s Grand Plan for Motherhood)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.