ចំណងជើងមេរៀន៖ គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ? (Can a Born-Again Christian Lose Salvation?) episode artwork

EPISODE · Nov 28, 2021 · 11 MIN

ចំណងជើងមេរៀន៖ គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ? (Can a Born-Again Christian Lose Salvation?)

from PlovPit

គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ?ចម្លើយ​ដែល​ចេញ​ពី​ព្រះ​គម្ពីរ​លើ​សំណួរ​នេះ​គឺ​ច្បាស់​ណាស់ ហើយ​មាន​ពេញ​ទៅ​ដោយ​អំណរ «ទេ!»។ បុគ្គល​ណា​ដែល​បាន​កើត​ជា​ថ្មី​ហើយ​មិន​អាច​ស្លាប់​វិញ​បាន​ឡើយ ពោល​គឺ​មិន​អាច​មិន​កើត​ម្ដង​ទៀត​បាន​នោះ​ទេ។ ខ្ញុំ​នឹង​លើក​ឡើង​នូវ​ផ្នត់​គំនិត​មួយ​ចំនួន ដែល​មាន​ចេញ​ពី​ព្រះ​គម្ពីរ ដោយ​ផ្ដោត​ទៅ​លើ​ខគម្ពីរ តាម​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ដោយ​មិន​គ្រាន់​តែ​ផ្ដោត​លើ​ទេវ​វិទ្យា​ប៉ុណ្ណោះ​ឡើយ។គ្មាន​ការ​បោះ​បង់​ចោលជីវិត​ដែល​យើង​ទទួល​បាន​នៅ​ពេល​កើត​ជា​ថ្មី​គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច។ «ឯ​ទី​បន្ទាល់​នោះ​គឺ​ថា ព្រះ​បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​មក​យើង [បាន​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច] ហើយ​ជីវិត​នេះ គឺ​នៅ​ក្នុង​ព្រះ​រាជបុត្រា​របស់​ព្រះ​អង្គ» (១យ៉ូហាន ៥:១១)។ ព្រះ​អង្គ​មិន​បាន​ប្រទាន​ជីវិត​បណ្ដោះអាសន្ន​ដល់​យើង​ទេ។ ព្រះ​អង្គ​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​យើង។ ឥឡូវ​នេះ យើង​កំពុង​តែ​មាន​ចំណែក​ក្នុង​ជីវិត​នៃ​សម័យកាល​ដែល​នឹង​កើត​ឡើង។នេះ​គឺ​ជា​ប្រយោគ​ដ៏​សំខាន់​មួយ​ទៀត៖ «ព្រះ​អង្គ​បាន​តម្រូវ​ទុក​ជា​មុន»។ ប្រយោគ​នោះ​មាន​ក្នុង​កណ្ឌ​គម្ពីរ​រ៉ូម ៨:៣០៖ «ឯ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​តម្រូវ​ទុក​ជា​មុន ទ្រង់​ក៏​បាន​ត្រាស់​ហៅ ហើយ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ ទ្រង់​ក៏​រាប់​ជា​សុចរិត ហើយ​អស់​អ្នក​ដែល​ព្រះ​អង្គ​បាន​រាប់​ជា​សុចរិត ទ្រង់​ក៏​លើក​តម្កើង»។ ការ​លើក​តម្កើង [ឬ​ក៏​ការ​ទទួល​បាន​សិរីល្អ] គឺ​ជា​សណ្ឋាន​ចុង​ក្រោយ​នៃ​សេចក្ដី​សង្គ្រោះ​ដ៏​អចិន្ត្រៃយ៍។ ខ​គម្ពីរ​នេះ​បាន​លើក​ឡើង​ថា «បាន​ត្រាស់​ហៅ»—ដោយ​គ្មាន​ការ​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ទេ—ក៏​ទទួល​បាន​ការ​រាប់​ជា​សុចរិត ហើយ​គ្រប់​គ្នា​គឺ​ទទួល​បាន​ការ​រាប់​ជា​សុចរិត—ដោយ​គ្មាន​ការ​បោះ​បង់​អ្នក​ណា​ម្នាក់​ចោល​ទេ—ក៏​ទទួល​បាន​ការ​លើក​តម្កើង​ដែរ។ចម្លើយ​គឺ​ថា៖ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​អ្នក នោះ​លោក​អ្នក​នឹង​មិន​អាច​បាត់​បង់​សេចក្ដី​សង្គ្រោះ​នេះ​បាន​ឡើយ។ ហើយ​ខ្ញុំ​នឹង​វែក​ញែក​ថា ការ​ទទួល​បាន​កា​ត្រាស់​ហៅ និង​ការ​កើត​ជា​ថ្មី​គឺ​ជា​ចំណុច​ដូច​គ្នា។ យើង​នឹង​ទទួល​បាន​ការ​រាប់​ជា​សុចរិត ហើយ​យើង​ក៏​នឹង​ទទួល​បាន​ការ​លើក​តម្កើង ពីព្រោះ​យើង​បាន​ទទួល​ការ​ត្រាស់​ហៅ—ដែល​នេះ​មាន​ន័យ​ថា យើង​បាន​កើត​ជា​ថ្មី។ការ​ហៅ​ឲ្យ​មាន​ជីវិតប្រភេទ​នៃ​ការ​ត្រាស់​ហៅ​ដែល​សាវ័ក ប៉ុល កំពុង​តែ​មាន​ប្រសាសន៍​ក្នុង​កណ្ឌ​គម្ពីរ រ៉ូម ៨:៣០ គឺ​ជា​ការ​ត្រាស់​ហៅ​លោក ឡាសារ តាម​រយៈ​ព្រះ​យេស៊ូវ ឲ្យ​ចេញ​ពី​ផ្នូរ «ឡាសារ! ខ្ញុំ​ដឹង​ថា​ឯង​ស្លាប់​ហើយ ប៉ុន្តែ​ចូរ​ចេញ​មក» (សូម​មើល​កណ្ឌ​គម្ពីរ យ៉ូហាន ១១:៤៣)។ ការ​ត្រាស់​ហៅ​បង្កើត​ឲ្យ​មាន​ជីវិត ហើយ​នោះ​ឯង​គឺ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក​ដែល​ជា​គ្រីស្ទ​បរិស័ទ៖ ការ​ត្រាស់​ហៅ​ដែល​មាន​ពេញ​ទៅ​ដោយ​អធិបតេយ្យភាព​របស់​ព្រះ​ជាម្ចាស់​បង្កើត​ឲ្យ​មាន​ជីវិត។ នេះ​មាន​ន័យ​ថា មាន​សេចក្ដី​សន្យា​ជា​មួយ​នឹង​ការ​ត្រាស់​ហៅ​នេះ​ដែរ។ខាង​ក្រោម​នេះ​គឺ​ជា​ខគម្ពីរ​មួយ​ចំនួន​ដែល​បង្ហាញ​អំពី​ការ​ត​ភ្ជាប់​នេះ៖កណ្ឌ​គម្ពីរ ១ថែស្សាឡូនីច ៥:២៣–២៤ «សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំងស្រុង…រហូត​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​យាង​មក។ ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ​អង្គ​នឹង​សម្រេច​ការ​នេះ»។ នៅ​ក្នុង​ខ​នេះ​មាន​ផ្នត់​គំនិត​ដូច​គ្នា៖ ប្រសិន​បើ​ព្រះ​ជាម្ចាស់​បាន​ត្រាស់​ហៅ​លោក​អ្នក នោះ​ព្រះ​អង្គ​ក៏​នឹង​នៅ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់​ដែរ។ ព្រះ​អង្គ​នឹង​រក្សា​លោក​អ្នក​ឲ្យ​នៅ​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ។លោកអ្នកអាចអានមេរៀននេះឡើងវិញតាមតំណភ្ជាប់ខាងក្រោមនេះ៖https://plovpit.com/can-a-born-again-christian-lose-salvation/?swcfpc=1 Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Nov 28, 2021

Embed this episode

Ready to play

ចំណងជើងមេរៀន៖ គ្រីស្ទ​បរិស័ទ​កើត​ជា​ថ្មី​បាត់​​សេចក្ដី​សង្គ្រោះ​ទេ? (Can a Born-Again Christian Lose Salvation?)

0:00 11:29

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 11 minutes long.

When was this PlovPit episode published?

This episode was published on November 28, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!