EPISODE · Nov 14, 2021 · 12 MIN
ចំណងជើងមេរៀន៖ ការរងទុក្ខនឹងបំផ្លាស់បំប្រែលោកអ្នក (Suffering Will Always Change You)
from PlovPit
សាវ័ក ប៉ុល បានលើកឡើងថា «យើងនៅតែអួតក្នុងកាលដែលមានទុក្ខលំបាកដែរ ដោយដឹងថា សេចក្ដីទុក្ខលំបាកបង្កើតឲ្យមានសេចក្ដីទ្រាំទ្រ សេចក្ដីទ្រាំទ្របង្កើតឲ្យមានសេចក្ដីស៊ាំថ្នឹក សេចក្ដីស៊ាំថ្នឹកបង្កើតឲ្យមានសេចក្ដីសង្ឃឹម ឯសេចក្ដីសង្ឃឹមក៏មិនដែលនាំឲ្យយើងមានសេចក្ដីខ្មាសឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះ បានផ្សាយមកសព្វក្នុងចិត្តយើងរាល់គ្នា ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះបានប្រទានមកយើងហើយ» (រ៉ូម ៥:៣-៥)។ នៅទីបំផុត ត្រង់នេះ ការរងទុក្ខរបស់គ្រីស្ទបរិស័ទនឹងបង្កើតឲ្យយើងមានសង្ឃឹម ដែលនឹងមិនធ្វើឲ្យមានភាពអាម៉ាស់នោះទេ។ ប៉ុន្តែ យើងមិនតម្រង់ឆ្ពោះទៅកាន់សេចក្ដីសង្ឃឹមពីការរងទុក្ខភ្លាមៗនោះដែរ។ សម្រាប់មនុស្សមួយចំនួន ដូចជាមិត្តភក្ដិរបស់ខ្ញុំ ការរងទុក្ខនាំឲ្យគាត់មានការបះបោរ និងកំហឹង ដោយកិនកម្ទេចសេចក្ដីសង្ឃឹមរបស់ពួកគេចោល មិនមែនពង្រឹងវានោះទេ។ តើអ្វីទៅជាចំណុចខុសគ្នា? ហេតុអ្វីបានជាការរងទុក្ខបង្កើនជំនឿ និងសេចក្ដីសង្ឃឹមនៅក្នុងព្រះជាម្ចាស់សម្រាប់មនុស្សមួយចំនួន ហើយបំផ្លាញជំនឿ និងសេចក្ដីសង្ឃឹមសម្រាប់មនុស្សមួយចំនួនផ្សេងទៀត? ខ្ញុំបានពិចារណាលើសំណួរនោះអស់រយៈពេលជាច្រើនឆ្នាំហើយ។ ខ្ញុំពិតជាអរព្រះគុណព្រះជាម្ចាស់ខ្លាំងមែនទែន ដែលទ្រង់បានជ្រើសរើសក្នុងការបើកសម្ដែងអង្គទ្រង់មកកាន់ខ្ញុំតាមរយៈការរងទុក្ខ ទោះបើមានការសោកសង្រេងក៏ដោយ ក៏នៅពេលដែលអ្នកដទៃឃើញការរងទុក្ខ ក៏ពួកគាត់នឹងមិនឃើញព្រះដែលពេញដោយសេចក្ដីស្រឡាញ់នៅពីក្រោយការនោះដែរ។ ភាពខុសគ្នាមួយចំនួនមាននៅក្នុងរបៀបដែលយើងយល់ និងបទពិសោធន៍នៃសេចក្ដីសង្ឃឹម និងការរងទុក្ខនៅក្នុងដំណើរជីវិតរបស់យើងជាមួយព្រះជាម្ចាស់។ និពន្ធដោយ៖ អ្នកគ្រូ Vaneetha Rendall Risner បកប្រែដោយលោក៖ ខែម បូឡុង កែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ទេព រ៉ូ, លោក ប៊ុន ធីម៉ូថេ និងលោកស្រី ពុុល រដ្ថា ដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/articles/suffering-will-always-change-you Hosted on Acast. See acast.com/privacy for more information.
Embed this episode
NOW PLAYING
ចំណងជើងមេរៀន៖ ការរងទុក្ខនឹងបំផ្លាស់បំប្រែលោកអ្នក (Suffering Will Always Change You)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.