ចំណុច១០យ៉ាងដែលលោកអ្នកគួរដឹង​អំពីការរស់ឡើងវិញ (10 Things You Should Know about the Resurrection) episode artwork

EPISODE · Nov 22, 2021 · 12 MIN

ចំណុច១០យ៉ាងដែលលោកអ្នកគួរដឹង​អំពីការរស់ឡើងវិញ (10 Things You Should Know about the Resurrection)

from PlovPit

នៅសព្វថ្ងៃនេះ យើងសង្កេតឃើញថា មនុស្សដែលប្រកាសដំណឹងល្អ គេផ្ដោតខ្លាំងតែទៅលើឈើឆ្កាងប៉ុណ្ណោះ។ គេមិនសូវអើពើចំពោះការរស់ឡើងវិញទេ ឬក៏គេគ្រាន់តែនិយាយបន្តិចបន្តួចអំពីចំណុចនេះប៉ុណ្ណោះ។ ផ្ទុយទៅវិញ យើងឃើញថា ការប្រកាសដំណឹងល្អនៅក្នុងកណ្ឌគម្ពីរកិច្ចការ តែងតែផ្ដោតទៅលើការរស់ឡើងវិញរបស់ព្រះយេស៊ូវ ហើយមិនសូវនិយាយអំពីការសុគតរបស់ទ្រង់ទេ។ ពួកសាវ័កផ្ដោតខ្លាំងទៅលើការរស់ឡើងវិញ ជាជាងទៅលើឈើឆ្គង។នេះជារឿងមួយគួរឲ្យសោកស្ដាយណាស់ ព្រោះក្រុមជំនុំហាក់បីដូចជារីករាយ ហើយអរសប្បាយតែមួយដងប៉ុណ្ណោះក្នុងមួយឆ្នាំ នៅពេលបុណ្យព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ តាមពិតទៅ រាល់ថ្ងៃអាទិត្យគួរតែជាថ្ងៃដែលព្រះអង្គរស់ឡើងវិញ។ មូលហេតុដែលក្រុមជំនុំជំនាន់មុនចាប់ផ្ដើមជួបជុំគ្នានៅថ្ងៃទីមួយនៃសប្ដាហ៍ គឺដោយព្រោះតែពួកគាត់ចង់អបអរសាទរចំពោះការដែលព្រះយេស៊ូវបានយកឈ្នះលើសេចក្ដីស្លាប់។ ចូរនឹកស្រមៃទៅមើលថា តើការក្រុមជំនុំប្រជុំរាល់ថ្ងៃអាទិត្យនឹងមានលក្ខណៈបែបណា ប្រសិនបើការជួបជុំគ្នានោះគឺ ដើម្បីអបអរសាទរចំពោះការរស់ឡើងវិញរបស់ព្រះយេស៊ូវ។២. ការជឿថា ព្រះយេស៊ូវបានរស់ឡើងវិញខាងឯសាច់ឈាម គឺជាមូលដ្ឋាននៃគោលជំនឿគ្រីស្ទបរិស័ទមិនថានិកាយណាមួយនៅក្នុងជំនឿគ្រីស្ទបរិស័ទទេ គឺសុទ្ធតែជឿលើសេចក្ដីពិតដ៏សាមញ្ញមួយដែលថា៖ ផ្នូរនៅទទេ។ គ្រប់និកាយទាំងអស់សុទ្ធតែជឿលើសេចក្ដីពិតនេះ។ មានតែនិកាយសេរីនិយមមួយចំនួនប៉ុណ្ណោះដែលមិនជឿថា ព្រះយេស៊ូវបានរស់ឡើងវិញខាងឯសាច់ឈាម ហើយដោយសារគេមិនជឿ ដូច្នេះគេមិនមានសិទ្ធិរាប់ខ្លួនថាជាគ្រីស្ទបរិស័ទទេ។នៅក្នុងសៀវភៅរបស់ខ្ញុំដែលមានចំណងជើងថា Raised With Christ ខ្ញុំបានផ្ដល់អត្ថន័យអំពីភាពជាគ្រីស្ទបរិស័ទថា៖ គ្រីស្ទបរិស័ទ គឺជាបុគ្គលដែលជឿថាព្រះយេស៊ូវពិតជាបានរស់ឡើងវិញខាងឯសាច់ឈាមមែន ហើយក៏ជាបុគ្គលដែលរស់នៅដោយពឹងលើការរស់ឡើងវិញដែរ។ខ្ញុំបង្កើតអត្ថន័យខាងលើនេះដោយពឹងលើសេចក្ដីសន្យាដ៏ច្បាស់លាស់របស់សាវ័ក ប៉ុល «ព្រោះបើមាត់របស់អ្នកប្រកាសថាព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តថាព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញមែន នោះអ្នកនឹងទទួលបានសេចក្ដីសង្គ្រោះ» (រ៉ូម ១០:៩ គគខ)។--------------------------------------------------------------------------------------លោកអ្នកអាចអានមេរៀនពេញតាមរយៈ Link ខាងក្រោមនេះ៖https://plovpit.com/resurrection-of-jesus/ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Nov 22, 2021

Embed this episode

Ready to play

ចំណុច១០យ៉ាងដែលលោកអ្នកគួរដឹង​អំពីការរស់ឡើងវិញ (10 Things You Should Know about the Resurrection)

0:00 12:13

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 12 minutes long.

When was this PlovPit episode published?

This episode was published on November 22, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!