ហេតុអ្វីបានជាលោកអ័ដាម ឯកោ? (Why Was Adam Alone?) episode artwork

EPISODE · Jun 15, 2022 · 10 MIN

ហេតុអ្វីបានជាលោកអ័ដាម ឯកោ? (Why Was Adam Alone?)

from PlovPit

ដូច​នេះ ព្រះ​ដ៏​មាន​គ្រប់​ព្រះ​ចេស្ដា មាន​បន្ទូល​ត្រង់ៗ​ថា «អ្នក​មិន​ត្រូវ​និយាយ ទៅ​សមាជិក​ដទៃ​ទៀត​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ថា “ខ្ញុំ​មិន​ត្រូវ​ការ​អ្នក”» នោះ​ឡើយ។ ការ​និយាយ​ដូច​នេះ គឺ​ជា​អំពើ​បាប។ ម្យ៉ាង​ទៀត ព្រះ​ទ្រង់​បាន​ហាម​យើង មិន​ឲ្យ​និយាយ​ថា «ខ្ញុំ​មាន​ព្រះ​ហើយ។ ខ្ញុំ​មិន​ត្រូវ​ការ​សមាជិក​ដទៃ​ទៀត​នៃ​រូប​កាយ​ព្រះ​គ្រីស្ទ​ឡើយ»។យើង​ខ្ញុំ​អាច​លើក​យក​ឧទាហរណ៍​ជា​ច្រើន​ទៀត​មក​និយាយ​បាន។ ព្រះ​យេស៊ូវ​បាន​បង្គាប់​យើង​ឲ្យ​អធិស្ឋាន​ថា «សូម​ប្រទាន​អាហារ​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​នៅ​ថ្ងៃ​នេះ»(ម៉ាថាយ ៦:១១)។ ហើយ​ព្រះ​អង្គ​ក៏​បាន​ប្រាប់​យើង កុំ​ឲ្យ​ថប់​បារម្ភ​អំពី​ចំណី​អាហារ ឬ​សំលៀក​បំពាក់​ឡើយ ព្រោះ​ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា «ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​ជ្រាប​ហើយ ថា​អ្នក​រាល់​គ្នា​ត្រូវ​ការ​នឹង​របស់​ទាំង​នោះ​ដែរ» (ម៉ាថាយ ៦:៣១-៣២)។ ដូច​នេះ ព្រះ​ទ្រង់​បាន​បង្កើត​ចក្រ​វាល​ដែល​អាច​មើល​ឃើញ គឺ​មិន​គ្រាន់​តែ​ពិភព​ខាង​ឯ​វិញ្ញាណ​ប៉ុណ្ណោះ​ទេ។ ហើយ​ទ្រង់​បង្កើត​វិញ្ញាណ​ដទៃ​ទៀត គឺ​មិន​មែន​តែ​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ​នោះ​ដែរ។ ហើយ​ព្រះ​អង្គ​បង្កើត​សង្គម និង​ពួក​ជំនុំ មិន​មែន​វិញ្ញាណ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ។ ហើយ​ក្នុង​ការ​ដែល​ព្រះ​អង្គ​បង្កើត​ពិភព​លោក ពួក​ជំនុំ និង​សង្គម​មក ព្រះ​អង្គ​បាន​កំណត់ ឲ្យ​យើង​ទទួល​ផល​ប្រយោជន៍​ពី​ការ​ទាំង​នេះ ដើម្បី​ឲ្យ​យើង​មាន​អាហារ ទឹក ជម្រក សំលៀក​បំពាក់ ខ្យល់​ដក​ដង្ហើម និង​អ្នក​ដទៃ​ទៀត ហើយ​ក៏​ដើម្បី​ឲ្យ​យើង​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អង្គ ដែល​មាន​ដូច​ជា «ចូរ​ស្រឡាញ់​អ្នក​ដទៃ ដូច​ខ្លួន​ឯង» ជា​ដើម (ម៉ាកុស ១២:៣១) ។ អ្នក​មិន​អាច​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ចា​មួយ​នេះ​បាន​ទេ បើ​អ្នក​គ្មាន​អ្នក​ជិត​ខាង សម្រាប់​ស្រឡាញ់​ទេ​នោះ។និពន្ធដោយ៖ លោកគ្រូ John Piperបកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, និងលោក ឯក សត្យាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី desiringgod.org ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Jun 15, 2022

Embed this episode

NOW PLAYING

ហេតុអ្វីបានជាលោកអ័ដាម ឯកោ? (Why Was Adam Alone?)

0:00 10:05

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 10 minutes long.

When was this PlovPit episode published?

This episode was published on June 15, 2022.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!