EPISODE · Apr 17, 2024 · 4 MIN
ការមើលប្រធានបទធំៗនៅក្នុងព្រះគម្ពីរ៖ គ្រាស្ងៀមស្ងាត់៤០០ឆ្នាំ (An Overview of the Whole Bible: The Four Hundred Years of Silence)
from PlovPit
និពន្ធដោយ៖ លោកគ្រូ D.A. Carsonហើយបន្ទាប់មកទៀត អ្វីដែលបានកើតឡើងនៅសម័យកាលរវាងព្រះគម្ពីរសញ្ញាចាស់ និងព្រះគម្ពីរសញ្ញាថ្មី គឺជាពេលវេលារាប់រយឆ្នាំដែលពួករាស្ត្រស្ថិតក្រោមអំណាចដ៏ធំមួយនៅតំបន់នោះ។ ដូចដែលយើងបានលើកឡើង បន្ទាប់ពីពួកអាសស៊ើរ នោះក៏មានពួកបាប៊ីឡូន។ ហើយបន្ទាប់ពីពួកបាប៊ីឡូន នោះក៏មានពួកពើស៊ី។ ក្រោមចក្រភពរបស់ពួកពើស៊ី នោះពួកយូដាក៏ទទួលបានការអនុញ្ញាតឲ្យត្រឡប់ទៅក្នុងទឹកដីសន្យាវិញ។ នៅពេលនោះមានការចេញច្បាប់ចក្រភពទាំងមូល ហើយមនុស្សជាច្រើនដែលគេបាននាំទៅទឹកដីនោះ ក្នុងនាមជាឈ្លើយ ក៏ទទួលបានការអនុញ្ញាតឲ្យវិលត្រឡប់ទៅទឹកដីខ្លួនវិញ ឧទាហរណ៍៖ ពួកម៉ូអាប់។ គឺមិនមែនគ្រាន់តែពួកយូដាទេ។ ហើយក្នុងសេចក្ដីស្មោះត្រង់របស់ព្រះជាម្ចាស់ នោះព្រះអង្គក៏បាននាំរាស្ត្ររបស់ទ្រង់ត្រឡប់ទៅទឹកដីពួកគេវិញដែរ។ប៉ុន្តែ មិនយូរមិនឆាប់ សាសន៍ក្រិកក៏វាយយកទឹកដីរបស់ពួកពើស៊ី។ ហើយបន្ទាប់មក នៅពេលដែល អាឡិកហ្សានឌើរ (Alexander the Great) ស្លាប់ នោះចក្រភពរបស់សាសន៍ក្រិកក៏បានដួលរលំនៅចុងសតវត្សទី៤មុនគ.ស. ហើយគេក៏បានចែកទឹកដីគាត់ទៅជាបួនតំបន់ ក្រោមការដឹកនាំរបស់មេទ័ពបួនពីមុន។ ព័ត៌មាននៃប្រវត្តិសាស្ត្រទាំងនេះមិនមានសរសេរចុះនៅក្នុងព្រះគម្ពីរសញ្ញាចាស់ទេ ប៉ុន្តែហោរា ដានីយ៉ែល បានទាយទុកនូវព្រឹត្តិការណ៍មួយចំនួនក្នុងសុបិនរបស់គាត់។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
ការមើលប្រធានបទធំៗនៅក្នុងព្រះគម្ពីរ៖ គ្រាស្ងៀមស្ងាត់៤០០ឆ្នាំ (An Overview of the Whole Bible: The Four Hundred Years of Silence)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.