EPISODE · Apr 16, 2024 · 6 MIN
ការមើលប្រធានបទធំៗនៅក្នុងព្រះគម្ពីរ៖ បញ្ជីកណ្ឌគម្ពីរ និងដំណាក់កាល (An Overview of the Whole Bible: The Bible’s Storyline)
from PlovPit
និពន្ធដោយ៖ លោកគ្រូ D.A. Carsonចំណុចបន្ទាប់ដែលយើងត្រូវសង្កេតមើលគឺថា យើងអាចរៀបរាប់ដំណើររឿងនោះក្នុងរបៀបត្រួសៗ ឬក៏យើងអាចលើកឡើងដោយចំណាយពេលរាប់ម៉ោង។ ក្នុងការរៀបរាប់ត្រួសៗ យើងអាចសង្ខេបដូចតទៅ៖ ការបង្កើត ការធ្លាក់ក្នុងអំពើបាប ការប្រោសលោះ និងការសម្រេចទាំងស្រុង។ ការធ្វើបែបនេះនាំឲ្យយើងឃើញអំពីដំណើរដើមចម និងទីបញ្ចប់ ហើយក្នុងចន្លោះចំណុចទាំងពីរនេះ គឺយើងមានការធ្លាក់ក្នុងអំពើបាប—បញ្ហាដែលបានលើកឡើង—ហើយបន្ទាប់មកគឺការប្រោសលោះ—ដែលនេះជាដំណោះស្រាយដែលព្រះជាម្ចាស់បានប្រទានដល់យើង។ សរុបសេចក្ដីទៅ នេះគឺជារបៀបសង្ខេបដំណើររឿងព្រះគម្ពីរត្រួសៗ។ ហើយបន្ទាប់មក យើងក៏អាចបន្ថែមព័ត៌មានបន្តិចទៀត ដើម្បីសង្ខេបក្នុងពេលពីរទៅបីនាទី។ ឬក៏ថា របៀបមួយទៀតដែលយើងអាចធ្វើបានគឺ ចំណាយពេលជាច្រើនក្នុងការលើកឡើងអំពីព័ត៌មានលម្អិត ដើម្បីពិភាក្សាគ្នា ដោយលើកឡើងជាតារាង និងរបៀបដែលកណ្ឌគម្ពីរទាំងអស់មានភាពស៊ីគ្នា ដើម្បីជាលទ្ធផលអាចនាំឲ្យលោកអ្នកឃើញបានយ៉ាងច្បាស់លាស់អំពីការដែលវាមានភាពស៊ីគ្នានៅក្នុងដំណើររឿង។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
ការមើលប្រធានបទធំៗនៅក្នុងព្រះគម្ពីរ៖ បញ្ជីកណ្ឌគម្ពីរ និងដំណាក់កាល (An Overview of the Whole Bible: The Bible’s Storyline)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.