EPISODE · Jul 4, 2022 · 23 MIN
ការរស់ឡើងវិញរបស់ព្រះយេស៊ូវ (The Resurrection of Jesus)
from PlovPit
ការមានព្រះជន្មរស់ឡើងវិញសបញ្ជាក់ថា ការអះអាងទាំងអស់របស់ទ្រង់គឺពិតប្រាកដ ដូចជាការអះអាងថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ (យ៉ូហាន ២:១៩; ១០:១៧)។ ប្រសិនបើព្រះគ្រីស្ទមិនបានមានព្រះជន្មរស់ឡើងវិញទេ នោះរឿងទាំងមូលអំពីសេចក្តីប្រោសលោះគឺជាការបរាជ័យ ហើយទំនាយ និងសេចក្តីសន្យាទាំងអស់អំពីជីវិតអស់កល្បជានិច្ចគឺក្លែងក្លាយ។ «ប៉ុន្តែឥឡូវនេះព្រះគ្រីស្ទមានព្រះជន្មរស់ឡើងវិញហើយ ហើយត្រឡប់ជាផលផ្លែដំបូងនៃអស់អ្នកដែលបានដេកលក់»។ ដូច្នេះ ព្រះគម្ពីរមានភាពពិតប្រាកដចាប់ពីកណ្ឌគម្ពីរលោកុប្បត្ដិដល់កណ្ឌគម្ពីរវិវរណៈ។ នគរនៃសេចក្តីងងឹតត្រូវបានផ្តួលរំលំហើយ សាតាំងបានធ្លាក់ពីស្ថានសួគ៌ដូចជាផ្លេកបន្ទោរ សេចក្ដីពិតបានឈ្នះលើសេចក្ដីកុហក សេចក្ដីល្អបានឈ្នះលើសេចក្ដីអាក្រក់ សុភមង្គលបានឈ្នះលើសេចក្តីទុក្ខសោកជារៀងរហូត។ ដូច្នេះ មនុស្សភ័យខ្លាចវិញ្ញាណ និងខ្មោច ប៉ុន្តែសត្រូវពិតប្រាកដរបស់យើងគឺជាសាតាំង និងសេចក្តីស្លាប់វិញទេ។ យើងគួរតែកោតខ្លាចព្រះ ពីព្រោះទ្រង់មានអំណាចបំផ្លាញយើង ដោយព្រោះអំពើបាបរបស់យើង។ ដំណឹងល្អគឺថា ព្រះយេស៊ូវបានយកឈ្នះសាតាំង និងសេចក្តីស្លាប់ហើយ ហើយបានយកសេចក្តីក្រោធរបស់ព្រះដែលប្រឆាំងនឹងអំពើបាបរបស់យើងចេញ ដែលទ្រង់ធ្វើគ្រប់ការទាំងអស់នេះតាមរយៈការសុគត និងការមានព្រះជន្មរស់ពីសុគតឡើងវិញរបស់ទ្រង់។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
NOW PLAYING
ការរស់ឡើងវិញរបស់ព្រះយេស៊ូវ (The Resurrection of Jesus)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.