EPISODE · Sep 2, 2026 · 17 MIN
ការសិក្សានៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ
from ប្រវត្តិបណ្ឌិត ម៉ាទីន លូធើរ (The Story of Luther - Khmer)
លោក ចន លូធើរ គឺជាបុរសដែលខិតខំធ្វើការម្នាក់ ដែលចង់ឱ្យកូនប្រុសរបស់ខ្លួនមានអនាគតល្អប្រសើរជាងនេះ។ ទោះបីជាគ្រួសារមិនសូវមានទ្រព្យសម្បត្តិស្តុកស្តម្ភក្តី ក៏លោក ចន លូធើរចង់ឱ្យម៉ាទីន លូធើរទទួលបានការអប់រំដ៏ល្អមួយ។ ដូច្នេះ នៅពេលលូធើរមានអាយុប្រហែល១៤ឆ្នាំ គាត់បានបញ្ជូនកូនឱ្យទៅរៀននៅសាលាក្នុងទីក្រុងម៉ាដឺប៊ឺគ។ ប៉ុន្តែជីវិតនៅឆ្ងាយពីផ្ទះ គឺមិនងាយស្រួលឡើយ។ លូធើររួមជាមួយសិស្សក្រីក្រផ្សេងទៀត គាត់តែងតែដើរពីផ្ទះមួយទៅផ្ទះមួយ ច្រៀងចម្រៀងគ្រីស្ទាន ដើម្បីប្តូរយកអាហារឬប្រាក់បន្តិចបន្តួច។ ប្រហែលមួយឆ្នាំក្រោយមក ឪពុករបស់គាត់បានប្តូរគាត់ឱ្យទៅរៀននៅសាលាមួយក្នុងទីក្រុងអៃសេណាក់។ ជាអកុសល សាច់ញាតិរបស់លូធើរមិនអាចផ្គត់ផ្គង់គាត់បានទេ ដូច្នេះម្តងនេះ គាត់ត្រូវច្រៀងតាមផ្លូវដើម្បីដូរយកអាហារទៀតហើយ។ បន្ទាប់មក ថ្ងៃមួយ មានរឿងដ៏អស្ចារ្យមួយបានកើតឡើង។ លូធើរ និងមិត្តភក្តិរបស់គាត់ត្រូវបានម្ចាស់ផ្ទះជាច្រើនបដិសេធ។ ដោយការស្រេកឃ្លាន និងបាក់ទឹកចិត្ត ពួកគេបានមកដល់ផ្ទះមួយទៀត ហើយចាប់ផ្តើមច្រៀង។ ទ្វារបានបើក ហើយស្ត្រីម្នាក់ឈ្មោះ អឺសូឡា ខត់តា បានអញ្ជើញលូធើរឱ្យចូលទៅខាងក្នុង។ នាងបានឃើញអ្វីមួយដែលពិសេសនៅក្នុងក្មេងប្រុសដ៏កម្សត់ម្នាក់នេះ។ នាងបានស្វាគមន៍ក្មេងប្រុសនេះឱ្យចូលមកក្នុងផ្ទះរបស់នាង ហើយមើលថែទាំក្មេងប្រុសនេះដូចជាកូនបង្កើត។ ដោយមានការមើលថែទាំ និងការលើកទឹកចិត្តថ្មីនេះ លូធើរបានក្លាយជាសិស្សដ៏ពូកែម្នាក់។ គាត់ចូលចិត្តភាសា តន្ត្រី និងកំណាព្យ។ សាស្ត្រាចារ្យម្នាក់បានឮលូធរនិយាយ ហើយបានទទួលស្គាល់ថាមានអ្វីមួយពិសេសអំពីគាត់។ គាត់បានលើកទឹកចិត្តឱ្យលូធើរបន្តការសិក្សារបស់គាត់នៅសាកលវិទ្យាល័យអឺហ្វឺត។ ទីបំផុត លូធើរបានទៅទីក្រុងអឺហ្វឺត ជាកន្លែងដែលគាត់បានខិតខំសិក្សាយ៉ាងខ្លាំង និងទទួលបានសញ្ញាបត្ររបស់គាត់។ បន្ទាប់មក នៅឆ្នាំ១៥០៤ នៅពេលកំពុងធ្វើដំណើរត្រលប់ទៅផ្ទះវិញ គាត់បានធ្វើឱ្យខ្លួនឯងរបួសដោយដាវរបស់គាត់ដោយអចេតនា។ នៅពេលយប់ ឈាមបានចាប់ផ្តើមហូរចេញពីមុខរបួស ហើយលូធើរមានការភ័យខ្លាចយ៉ាងខ្លាំង។ ដោយគិតថាគាត់អាចនឹងស្លាប់ គាត់បានអធិដ្ឋានទៅកាន់អ្នកបរិសុទ្ធ ម៉ារា។ ប៉ុន្តែអ្វីដែលគាត់បានរៀនទាំងប៉ុន្មាននោះ មិនបានធ្វើឱ្យគាត់បានយល់ពីព្រះគ្រីស្ទ ដែលជាព្រះតែ១អង្គគត់បានយាងមកផែនដីនេះ សម្រាប់សង្គ្រោះមនុស្សជាតិនោះទេ!At High School and CollegeJohn Luther was a hardworking man who wanted his son to have a better future. Although the family was not rich, John wanted Martin to receive a good education. So, when Martin was about 14 years old, he sent him away to school in Magdeburg. But life away from home was not easy. Martin, together with other poor students, would walk from house to house, singing Christian songs in exchange for a little food or money. After about a year, his father moved him to a school in Eisenach. Unfortunately, Martin's relatives could not provide for him, so once again he had to sing in the streets for food. Then one day, something wonderful happened. Martin and his friends had been turned away from several houses. Hungry and discouraged, they came to another home and began to sing. The door opened, and a woman named Ursula Cotta invited Martin inside. She saw something special in this poor young boy. She welcomed him into her home and cared for him like a son. With this new care and encouragement, Martin became an excellent student. He loved languages, music, and poetry. His teachers saw great potential in him. One professor heard Martin speak and recognized that there was something special about him. He encouraged Martin to continue his education at the University of Erfurt. Martin eventually went to Erfurt, where he studied very hard and earned his degrees. Then, in 1504, while traveling home, he accidentally wounded himself with his sword. During the night, the bleeding started from the wound, and Martin became terrified. Thinking he might die, he prayed to the Virgin Mary. All his learning had not led him to the knowledge of Jesus who came into the world to save mankind!
Embed this episode
Ready to play
ការសិក្សានៅថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.