EPISODE · Sep 4, 2024 · 20 MIN
កុំថ្កោលទោសគេ (Do Not Judge Others)
from PlovPit
ការបង្គាប់របស់ព្រះយេស៊ូវកុំឲ្យថ្កោលទោសគេ ទំនងជាឃ្លាដែលគេលើកឡើងមកនិយាយច្រើនជាងគេក្នុងចំណោមអ្វីៗផ្សេងទៀតដែលព្រះអង្គបានបង្រៀន ទោះបើភាគច្រើនតាមពិតទៅការលើកឡើងនោះ គឺជាការលើកឡើងខុសពីបរិបទទាំងស្រុង។ នេះគឺជាអ្វីដែលព្រះយេស៊ូវបានមានបន្ទូល «កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ» (ម៉ាថាយ ៧:១)។ មនុស្សជាច្រើនប្រើប្រាស់ខគម្ពីរនេះ ដើម្បីព្យាយាមបំបិទមាត់អ្នករិះគន់ខ្លួន ដោយកាត់ស្រាយអត្ថន័យនៃព្រះបន្ទូលរបស់ព្រះយេស៊ូវឲ្យទៅជាថា «អ្នកគ្មានសិទ្ធិក្នុងការប្រាប់ខ្ញុំថា ខ្ញុំខុសទេ!»។ ភាគច្រើន ពួកគាត់លើកខនេះតែឯង «កុំឲ្យថ្កោលទោសគេឡើយ» ហើយហាក់បីដូចជាកាត់ស្រាយការបង្គាប់របស់ព្រះយេស៊ូវថា សុទ្ធតែមានការរិះគន់អវិជ្ជមាន។ តាមពិតទៅ ឃ្លានោះមានអត្ថន័យលើសហ្នឹងទៅទៀត ពេលមើលក្នុងបរិបទទាំងមូល។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
NOW PLAYING
កុំថ្កោលទោសគេ (Do Not Judge Others)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.