EPISODE · Sep 8, 2024 · 8 MIN
លោកអ្នកជាធូលីដី មិនមែនឲ្យមានលក្ខណៈដូចជាព្រះទេ (You Are Dust, Not Divine)
from PlovPit
យើងជាមនុស្សដែលសូនចេញពីធូលីដី និងពេញដោយអំពើបាបយើងប្រឈមមុខនឹងសេចក្តីល្បួងដ៏គួរឲ្យអស់ខ្លាច៖ គឺការពឹងលើខ្លួនឯង។ មិនថាយើងខ្សាយ និងមានកំណត់ត្រាអំពើបាបច្រើនប៉ុណ្ណាក៏ដោយ ក៏យើងឃើញថា ខ្លួនយើងនៅតែមានការល្បួងជាញឹកញយឲ្យពឹងខ្លួនយើងក្នុងការរកជំនួយ។ សូមស្តាប់នូវអ្វីដែលលោកគ្រូ ចន ផាបភ័រ មានប្រសាសន៍៖ «អំនួត ឬក៏ការលើកតម្កើងខ្លួនឯង ឬក៏ការពឹងលើខ្លួនឯង គឺជាមេរោគមួយដែលបណ្ដាលឲ្យមានជម្ងឺសីលធម៌គ្រប់យ៉ាងក្នុងពិភពលោកនេះ។ នេះជាករណីដែលកើតមានតាំងពីពេលដែលលោក អ័ដាម និងនាង អេវ៉ា បានបរិភោគផ្លែឈើពីដើមដឹងខុសត្រូវដោយព្រោះពួកគាត់ចង់ធ្វើជាព្រះ ជាជាងទុកចិត្តលើទ្រង់។ ហើយការនេះនឹងនៅជាការពិតទាល់តែការបះបោរចុងក្រោយនៃអំនួតរបស់មនុស្សត្រូវបានកំទេចចោលក្នុងសង្គ្រាមអើម៉ាគេដូន (Armageddon)។ មានបញ្ហាសីលធម៌ជាមូលដ្ឋានតែមួយគត់៖ តើយើងអាចយកឈ្នះលើការជំរុញចិត្តរបស់មនុស្សឥតឈប់ឈរ ក្នុងការអះអាងខ្លួនឯងដោយទាស់ប្រឆាំងនឹងសិទ្ធិអំណាច និងព្រះគុណរបស់ព្រះបានដោយរបៀបណា?»។ យើងអាចឃើញការពឹងលើខ្លួនឯងនេះនៅក្នុងជីវិតយើងយ៉ាងហោចណាស់ក្នុងពីរចំណុច៖ នៅពេលដែលយើងមិនបាននាំយកបន្ទុករបស់យើងទៅឯព្រះជាម្ចាស់តាមរយៈការអធិស្ឋាន និងនៅពេលដែលយើងមិនបាននាំយកបន្ទុកទាំងនោះទៅប្រាប់បងប្អូនគ្រីស្ទបរិស័ទដទៃទៀត។ ក្នុងករណីទាំងពីរនេះ យើងបានបញ្ចុះបញ្ចូលខ្លួនឯងថា យើងអាចទ្រាំទ្រទម្ងន់នេះបានដោយខ្លួនឯង ហើយថាយើងមានកម្លាំងល្មមគ្រប់គ្រាន់ដើម្បីស្ពាយវា។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
លោកអ្នកជាធូលីដី មិនមែនឲ្យមានលក្ខណៈដូចជាព្រះទេ (You Are Dust, Not Divine)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.