EPISODE · Apr 21, 2024 · 8 MIN
មធ្យោបាយ ៣យ៉ាង ដើម្បីថែទាំសុខភាពព្រលឹងវិញ្ញាណ (3 Ways to Cultivate Spiritual Health)
from PlovPit
និពន្ធដោយ៖ Clint Archerលោក ម៉ាលខុម គ្លែតវែល (Malcolm Gladwell) បានសរសេរអំពីច្បាប់ ១០.០០០ ម៉ោង ដើម្បីក្លាយជាអ្នកជំនាញ។ លោក ប៊ីល ហ្គេត (Bill Gates) និងការសរសេរកម្មវិធីរបស់គាត់ ក្រុមតន្ត្រី Beatles និងវគ្គហាត់នៅអាល្លឺម៉ង់របស់ពួកគេ លោក យូ-យូ មា (Yo-Yo Ma) និងការលេងវីយូឡុងរបស់គាត់ និងសូម្បីតែលោក គ្លែតវែល ខ្លួនឯង និងការនិពន្ធរបស់គាត់។ គ្មាននរណាម្នាក់រំពឹងថា ខ្លួននឹងទទួលបានអ្វីល្អដោយគ្មានពេលវេលា ការប្រឹងប្រែង និងការតស៊ូនោះឡើយ។ ត្រូវមានច្រើន។ ហេតុអ្វីបានជាគ្រីស្ទបរិស័ទខ្លះមានអារម្មណ៍ដូចជាថា ពួកគេនឹងទទួលបានការរីកចម្រើនជាលំដាប់ក្នុងភាពដូចព្រះគ្រីស្ទ ប្រសិនបើពួកគេគ្រាន់តែ «លះបង់ចោល ហើយថ្វាយទៅព្រះ»?វាគឺជាគោលដៅរបស់គ្រីស្ទបរិស័ទគ្រប់រូប ដើម្បីក្លាយជាអ្នកជំនាញក្នុងការលើកតម្កើងព្រះជាម្ចាស់។ យើងគួរតែរំពឹងថា នឹងបាត់បង់ញើសខ្លះៗនៅក្នុងដំណើរការនេះ។ ខ្ញុំមិននិយាយអំពីការញែកជាបរិសុទ្ធរួមដែលរឹងរូសនោះទេ ខ្ញុំគ្រាន់តែចង់មានន័យថា ចូរយើងអនុវត្តកណ្ឌគម្ពីរ (ភីលីព ២:១២) «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្ដាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង»។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
មធ្យោបាយ ៣យ៉ាង ដើម្បីថែទាំសុខភាពព្រលឹងវិញ្ញាណ (3 Ways to Cultivate Spiritual Health)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.