EPISODE · Dec 30, 2021 · 2 MIN
មេរៀន៖ ព្រះគុណព្រះសម្រាប់ឆ្នាំថ្មី (Grace for the New Year)
from PlovPit
ព្រះគុណមិនមែនគ្រាន់តែជាបុគ្គលិកលក្ខណៈរបស់ព្រះជាម្ចាស់ក្នុងការប្រព្រឹត្តអំពើល្អសម្រាប់យើង នៅពេលដែលយើងមិនស័ក្តិសមក្នុងការទទួលវានោះទេ។ តាមពិតទៅ វាគឺជាអំណាចផ្ទាល់ពីព្រះជាម្ចាស់ក្នុងការដែលព្រះអង្គអនុម័ត និងប្រព្រឹត្តឡើងក្នុងយើង និងសម្រាប់យើង។ព្រះគុណរបស់ព្រះជាម្ចាស់គឺជាការអនុញ្ញាតរបស់ទ្រង់ក្នុងសាវ័ក ប៉ុល ដើម្បីធ្វើឲ្យសាវ័ក ប៉ុល ខិតខំធ្វើការ៖ «ដោយព្រះគុណនៃព្រះ . . . ខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់» ដូច្នេះ នៅពេលដែលសាវ័ក ប៉ុល លើកឡើងថា «ចូរបង្ហើយសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា» គាត់ក៏បានបន្ថែមថា «ដ្បិតគឺជាព្រះហើយ ដែលបណ្ដាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ» (ភីលីព ២:១២-១៣) ។ ព្រះគុណគឺជាអំណាចពីព្រះជាម្ចាស់ក្នុងការធ្វើទង្វើល្អក្នុងយើង និងសម្រាប់យើង។ព្រះគុណគឺពីអតីតកាល ហើយក៏នៅអនាគតកាលដែរ។ វាគឺជាក្បាលទឹកដែលធ្លាក់ឥតឈប់ឈរលើជ្រោះទឹកធ្លាក់ដ៏សែនតូចនៃបច្ចុប្បន្នកាលនេះ ដែលហូរចេញពីទន្លេនៃព្រះគុណដ៏ធំមហិមាដែលមកដល់យើងពីអនាគតកាល ដែលធ្លាយចូលជលដ្ឋានដែលចេះតែកើនឡើងៗនៃព្រះគុណនៅឯអតីតកាល។ប្រាំនាទីខាងមុខនេះ លោកអ្នកនឹងទទួលបានព្រះគុណដែលទ្រទ្រង់មកក្នុងលោកអ្នកដែលកើតចេញពីអនាគតកាល ហើយលោកអ្នកក៏នឹងផ្ដុំប្រាំនាទីបន្ថែមទៀតនៃព្រះគុណក្នុងជលដ្ឋានសម្រាប់អតីតកាល។ ការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណដែលលោកអ្នកបានទទួលបទពិសោធន៍ពីអតីតកាលគឺការអរព្រះគុណ ហើយការឆ្លើយតបដ៏ត្រឹមត្រូវចំពោះព្រះគុណសន្យាសម្រាប់លោកអ្នកនៅឯអនាគតកាលគឺជំនឿ។ យើងអរព្រះគុណព្រះអង្គសម្រាប់ព្រះគុណនៅឯអតីតកាលនៅឆ្នាំមុននេះ ហើយយើងក៏មានទំនុកចិត្តក្នុងព្រះគុណនៅឯអនាគតកាលសម្រាប់ឆ្នាំថ្មីដែរ។និពន្ធដោយ៖ លោកគ្រូ John Piperបកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/articles/grace-for-the-new-year ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
What this episode covers

NOW PLAYING
មេរៀន៖ ព្រះគុណព្រះសម្រាប់ឆ្នាំថ្មី (Grace for the New Year)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.