EPISODE · Dec 6, 2021 · 5 MIN
មេរៀន៖ ការសុគតសម្រាប់អ្នកមិនបានជ្រើសតាំង (Did the Death of Jesus Accomplish Anything for the Non-Elect?)
from PlovPit
ចម្លើយដែលយើងខ្ញុំគិតគឺថា ប្រាកដណាស់! យើងខ្ញុំគិតថា ព្រះគុណដ៏ពិត ព្រះគុណសាធារណៈដ៏ពិត ការផ្ដល់ជូននូវសេចក្ដីសង្គ្រោះដ៏ពិត—ឥឡូវនេះ ចំណុចដែលថាលោកអ្នកកំពុងតែអានអត្ថបទមួយនេះ—គឺជាព្រះគុណ។ ហើយប្រសិនបើលោកអ្នកមិនមែនជាគ្រីស្ទបរិស័ទ នោះព្រះអង្គកំពុងតែផ្ដល់ជូនព្រះគុណដល់លោកអ្នកនៅពេលវេលានេះតែម្ដង តាមរយៈការដាស់តឿនរបស់យើងខ្ញុំថា ប្រសិនបើលោកអ្នកបដិសេធ នោះការថ្កោលទោសក៏នឹងកាន់តែលើសដើមហើយ។ហើយនេះឯងគឺជាអំណោយទានចំពោះលោកអ្នកឥឡូវនេះដែលព្រះជាម្ចាស់ទំនងជានឹងសព្វព្រះហឫទ័យប្រើប្រាស់នៅពេលក្រោយ ដើម្បីឲ្យលោកអ្នកទទួលស្គាល់ថា «ទេ! ខ្ញុំមិនចង់ឲ្យការថ្កោលទោសលើជីវិតរបស់យើងខ្ញុំគុណជាទ្វេលើសដើមទៀតនោះទេ។ ខ្ញុំចង់ឆ្លើយតបនឹងព្រះគុណនេះនៅពេលនេះតែម្ដង»។នេះឯងគឺជាអ្វីដែលយើងខ្ញុំគិតថាគួរជាការឆ្លើយតបចំពោះអត្ថបទមួយនេះ៖ សូមទទួលយកព្រះគុណចុះ។ ដោយសារលោកអ្នកកំពុងតែមានជីវិតឥឡូវនេះ នោះលោកអ្នកក៏នៅមានឱកាសក្នុងការទទួលជឿ ហើយទទួលបានសេចក្ដីសង្គ្រោះដែរ។និពន្ធដោយ៖ លោកគ្រូ John Piperបកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/did-the-death-of-jesus-accomplish-anything-for-the-non-elect ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
មេរៀន៖ ការសុគតសម្រាប់អ្នកមិនបានជ្រើសតាំង (Did the Death of Jesus Accomplish Anything for the Non-Elect?)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.