EPISODE · Dec 16, 2021 · 2 MIN
មេរៀន៖ និយាយជាមួយសម្ដេច ប៉ាប (If You Had Two Minutes to Talk With the Pope, What Would You Say to Him?)
from PlovPit
តាមពិតទៅ យើងខ្ញុំមិនដែលសួរខ្លួនឯងអំពីសំណួរនេះពីមុនទេ។យើងខ្ញុំនឹងទំនងជាសួរគាត់ថា «ក្នុងពេលវេលាមួយនាទី សូមពន្យល់អំពីទស្សនៈរបស់លោកទាក់ទងទៅនឹងការរាប់ជាសុចរិត។» ហើយបន្ទាប់មក ដោយពឹងលើការពន្យល់របស់គាត់ នោះយើងខ្ញុំនឹងផ្ដល់ជូននូវទស្សនៈនៃការរាប់ជាសុចរិតរបស់យើងខ្ញុំវិញ។យើងខ្ញុំគិតថា ការរូបរួមគ្នារវាងក្រុមជំនុំរ៉ូម៉ាំងកាតូលិក និងប្រូតេស្តង់មិនទាន់អាចទៅមុខបាននៅឡើយទេ។ យើងខ្ញុំគិតថា សម័យកំណែទម្រង់មិនទាន់ឈានដល់ទីបញ្ចប់នៅឡើយ។ នៅមិនទាន់មានការផ្លាស់ប្រែគ្រប់គ្រាន់នៅក្នុងក្រុមជំនុំរ៉ូម៉ាំងកាតូលិកទាក់ទងនឹងទស្សនៈនៃការរាប់ជាសុចរិតនៅឡើយទេ ក៏ដូចជាប្រធានបទជាច្រើនផ្សេងៗទៀតផងដែរ។យើងខ្ញុំកំពុងតែនិយាយអំពីការរាប់ជាសុចរិត ពីព្រោះនេះគឺជាប្រធានបទដ៏សំខាន់បំផុត។ តាមពិតទៅ យើងខ្ញុំអាចនិយាយអំពីអំណាចរបស់សម្ដេច ប៉ាប អំពីអត្ថន័យនៃពិធីអភិបូជានៅក្នុងក្រុមជំនុំកាតូលិក ឬក៏អំពីតួនាទីនៃពិធីលាងព្រះអម្ចាស់ ឬក៏អំពីតំណែងរបស់នាងម៉ារា។ប៉ុន្តែ ប្រធានបទទាំងនោះមិនសូវសំខាន់ជាងប្រធានបទដែលនៅកណ្ដាលនោះទេ៖ «តើក្រុមជំនុំរ៉ូម៉ាំងកាតូលិកបង្រៀនថាយើងពឹងផ្អែកលើតែសេចក្ដីសុចរិតរបស់ព្រះគ្រីស្ទដែលផ្ទេរមកយើងតាមរយៈជំនឿតែមួយគត់ដែរឬទេ? តើនេះជាមូលហេតុដែលថាព្រះជាម្ចាស់នៅខាងយើង ១០០% មែនឬ ហើយបន្ទាប់មកការញែកជាបរិសុទ្ធត្រូវតែកើតឡើង? តើសម្តេច ប៉ាប បង្រៀនចំណុចនេះដែរឬទេ?»ហើយប្រសិនបើសម្តេច ប៉ាប លើកឡើងថា «ទេ យើងមិនធ្វើដូច្នោះទេ» នោះយើងខ្ញុំនឹងឆ្លើយតបទៅគាត់វិញថា «អញ្ចឹង យើងខ្ញុំគិតថា នៅក្នុងចំណុចស្នូលនៃទេវវិទ្យារបស់ក្រុមជំនុំរ៉ូម៉ាំងកាតូលិកមានការបង្រៀនខុសឆ្គងហើយ»។និពន្ធដោយ៖ John Piperបកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ, លោក ឯក សត្យា និងលោក Jeff Laiដកស្រង់ខ្លះៗ និងកែសម្រួលចេញពី https://www.desiringgod.org/interviews/if-you-had-two-minutes-to-talk-with-the-pope-what-would-you-say-to-him ដោយមានការអនុញ្ញាត Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
មេរៀន៖ និយាយជាមួយសម្ដេច ប៉ាប (If You Had Two Minutes to Talk With the Pope, What Would You Say to Him?)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.