EPISODE · Dec 7, 2021 · 7 MIN
មេរៀន៖ អ្នកស្អប់បុណ្យណូអែល (Christmas Is for Those Who Hate It Most)
from PlovPit
#ព្រះយេស៊ូវបានយាងមកសម្រាប់អស់អ្នកដែលឆ្លុះកញ្ចក់ ហើយឃើញភាពអាក្រក់របស់ខ្លួន។ ព្រះយេស៊ូវបានយាងមកសម្រាប់កូនស្រីៗដែលឪពុកខ្លួនមិនដែលប្រាប់ពួកគាត់ថា ពួកគាត់ស្អាត។ បុណ្យណូអែលសម្រាប់អស់អ្នកដែលទៅ «ជប់លៀង» តែម្នាក់ឯង។ បុណ្យណូអែលសម្រាប់អស់អ្នកដែលជីវិតរបស់ពួកគេត្រូវបានបំផ្លាញដោយជំងឺមហារីក ហើយការដែលស្រមៃថាបានរស់នៅដល់បុណ្យណូអែលឆ្នាំក្រោយហាក់បីដូចជាសុបិន្ដដែលមិនអាចកើតឡើងបាន។ បុណ្យណូអែលសម្រាប់អស់អ្នកដែលឯកាគ្រប់ពេលវេលា ប្រសិនបើគាត់គ្មានបណ្ដាញសង្គមលេង។ បុណ្យណូអែលសម្រាប់អស់អ្នកដែលមានជីវិតអាពាហ៍ពិពាហ៍ប្រេះស្រាំ ហើយក៏កំពុងឈានដល់ការលះលែងគ្នាដែរ។ បុណ្យណូអែលសម្រាប់កូនប្រុសដែលឪពុកខ្លួនទិញសម្ភារៈបរបាញ់សត្វឲ្យ ខណៈពេលដែលកូនគាត់ចង់បានតែសម្ភារ:ហត្ថកម្មប៉ុណ្ណោះ។ បុណ្យណូអែលសម្រាប់អស់អ្នកដែលញៀនបារី ខណៈពេលដែលគាត់មិនអាចឈប់ជក់បាន ទោះបើគាត់ដឹងថា គាត់កំពុងតែប្រឈមមុខនឹងសេចក្តីស្លាប់ក៏ដោយ។ បុណ្យណូអែលសម្រាប់ស្ត្រីពេស្យា ពួកផិតក្បត់ និងតារាសម្ដែងរឿងអាសអាភាសដែលចង់បានសេចក្ដីស្រឡាញ់ខុសរបៀប និងខុសទីកន្លែង។ បុណ្យណូអែលសម្រាប់ពួកនិស្សិតមហាវិទ្យាល័យដែលកំពុងអង្គុយជួបជុំគ្នាជាមួយនឹងគ្រួសារ ហើយអន្ទះអន្ទែងចង់ចេញទៅផឹកស្រាទៀត។ បុណ្យណូអែលសម្រាប់អស់អ្នកដែលបរាជ័យម្តងហើយម្តងទៀតក្នុងការចាប់យកក្តីស្រមៃរបស់ខ្លួន។ បុណ្យណូអែលសម្រាប់អស់អ្នកដែលបានបង្ខូចកេរ្តិ៍ឈ្មោះគ្រួសារ និងបំផ្លាញមរតក—ពួកគេចង់វិលត្រឡប់ទៅ «ផ្ទះ» វិញ ប៉ុន្តែពួកគេមិនអាចនឹកស្រមៃបានថា បងប្អូន គ្រួសារនឹងទទួលយកគាត់វិញ ដោយភាពកក់ក្តៅទេ។ បុណ្យណូអែលសម្រាប់ឪពុកម្ដាយដែលកំពុងមើលជីវិតអាពាហ៍ពិពាហ៍របស់កូនខ្លួនបរាជ័យ។តាមពិតទៅ បុណ្យណូអែលជាដំណឹងល្អនៃព្រះគុណសម្រាប់ពួកមនុស្សមានបាប។ ដោយអាស្រ័យលើរាល់អ្វីៗទាំងអស់ដែលព្រះគ្រីស្ទបានសម្រេចនៅលើឈើឆ្កាង នោះស្នូកសត្វក៏បានក្លាយជាទីកន្លែងដែលពេញដោយក្ដីសង្ឃឹមក្នុងចក្រវាលដ៏ងងឹតដែលគ្មានសង្ឃឹមឡើយ។ ក្នុងចំណោមការសើចចំអកនៃការសើចចំអកជាច្រើន បុណ្យណូអែលសម្រាប់អស់អ្នកដែលពិបាកនឹងអរសប្បាយនៅក្នុងរដូវកាលនៃបុណ្យណូអែលនេះ។ បើនិយាយឲ្យខ្លីទៅ បុណ្យណូអែលគឺសម្រាប់អស់អ្នកដែលស្អប់បុណ្យនេះខ្លាំងជាងគេ។---------------------------------------------------------------------------------------------------------និពន្ធដោយ៖ លោកគ្រូ Matt Redmondបកប្រែដោយ៖ លោកគ្រូ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, កញ្ញា ជុំ ចាន់ដារ៉ា, កញ្ញា អឿង ដាលីន, លោកគ្រូ លូកា ស្មីតនិងអ្នកគ្រូ សេង សុខាដកស្រង់ខ្លះៗចេញពី https://www.thegospelcoalition.org/article/christmas-is-for-those-who-hate-it-most/ ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.
What this episode covers

NOW PLAYING
មេរៀន៖ អ្នកស្អប់បុណ្យណូអែល (Christmas Is for Those Who Hate It Most)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.