EPISODE · Nov 25, 2021 · 14 MIN
មេរៀនជាសម្លេង៖ ភាពចម្លែកនៃដំណឹងល្អ (The Uniqueness of the Gospel)
from PlovPit
មេរៀន៖ #ភាពចម្លែកនៃដំណឹងល្អរបៀបទទួលបានសេចក្ដីសង្គ្រោះរ៉ូម ១០:៩-១០៖ «ព្រោះបើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ។ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់»។យើងដឹងថា៖ ព្រះរាជ្យនគររបស់ព្រះជាម្ចាស់ និងដំណឹងល្អរបស់ព្រះអង្គចម្លែក ពីព្រោះមិនអាចមានការលាយឡំជាមួយនឹងសាសនាចាស់របស់សាសន៍យូដា ឬក៏សាសនាណាមួយផ្សេងទៀតបានទេ។ ហេតុដូច្នេះហើយបានជាព្រះយេស៊ូវបន្តលើកឡើងអំពីការប្រៀបប្រដូចពីរយ៉ាងទាក់ទងទៅនឹងការយកក្រណាត់ថ្មីទៅប៉ះលើសម្លៀកបំពាក់ចាស់ និងការយកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់។ការយកក្រណាត់ទៅប៉ះលើសម្លៀកបំពាក់នឹងមិនមានភាពស៊ីគ្នាទេ មិនមែនត្រឹមថាវាមិនស៊ីគ្នាទាក់ទងទៅនឹងពណ៌ ឬក៏ក្រណាត់ចាស់ និងថ្មីនោះទេ ប៉ុន្តែមិនយូរមិនឆាប់វាក៏នឹងមានការរហែកផង។ ដូចគ្នាផងដែរ នៅសម័យនោះ គេមិនយកស្បែកថ្មីទៅប៉ះថង់ស្បែកស្រាចាស់នោះទេ មូលហេតុគឺដោយសារប្រសិនបើគេធ្វើបែបនោះ នោះថង់ស្បែកស្រា ដែលគេប្រើប្រាស់នឹងរហែក។ ហេតុអ្វីបងប្អូន? មូលហេតុគឺដោយសារថង់ស្បែកស្រាចាស់មានការយាររួចស្រេចទៅហើយ ប៉ុន្តែស្បែកថ្មីមិនទាន់មាន ហេតុដូច្នេះពេលដែលវាយារ នោះវានឹងធ្វើឲ្យថង់ស្បែកស្រាចាស់រហែក ធ្លាយ ហើយមានការបាត់បង់។ផ្ទុយពីសាសនាយូដា ព្រះយេស៊ូវកំពុងតែបង្ហាញថា សូម្បីតែសាសនាផ្សេងៗក៏មិនអាចយកមកលាយឡំជាមួយនឹងដំណឹងល្អដែលទ្រង់កំពុងតែប្រទានឲ្យ ដើម្បីនាំឲ្យព្រះជាម្ចាស់អត់ទោសអំពើបាប ផ្សះផ្សាទំនាក់ទំនងបានដែរ។ ដូច្នេះ យើងក៏មិនអាចយកទង្វើល្អរបស់យើងទៅប្ដូរជាមួយនឹងព្រះជាម្ចាស់ ដើម្បីឲ្យទ្រង់អត់ទោសអំពើបាបរបស់យើងបានដែរ។ មានផ្លូវតែមួយគត់៖ គឺតាមរយៈព្រះយេស៊ូវ! ដូច្នេះហើយបានជាសាវ័ក យ៉ូហាន បានលើកឡើងថា ព្រះអង្គគឺជាផ្លូវ គឺជាជីវិត និងជាសេចក្ដីពិត ហើយមិនមានអ្នកណាអាចទៅរកព្រះជាម្ចាស់បាន លុះត្រាតែតាមរយៈព្រះអង្គផ្ទាល់។សរុបសេចក្ដីទៅ គ្មានដំណឹងណាផ្សេងអាចយកមកប្រៀបផ្ទឹមជាមួយនឹងដំណឹងល្អរបស់ព្រះយេស៊ូវបានឡើយ។ ដំណឹងល្អរបស់ព្រះអង្គគឺចម្លែក ខុសប្លែកពីសាសនាផ្សេងៗ។ចំពោះបងប្អូនដែលបានទទួលជឿលើព្រះអង្គហើយ តើសព្វថ្ងៃនេះបងប្អូនមានសកម្មភាពក្នុងការផ្សាយដំណឹងនេះដែរឬទេ? តើបងប្អូននៅបន្តប្រកាសដំណឹងល្អនេះជាប្រចាំថ្ងៃមកកាន់ខ្លួនឯងដែរឬទេ?----------------------------------------------------------------------------------------------------------------និពន្ធដោយ៖ លោក ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី បូល រដ្ឋាលោកអ្នកអាចអានមេរៀននេះឡើងវិញតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖https://plovpit.com/the-uniqueness-of-the-gospel/?swcfpc=1 Hosted on Acast. See acast.com/privacy for more information.
What this episode covers

NOW PLAYING
មេរៀនជាសម្លេង៖ ភាពចម្លែកនៃដំណឹងល្អ (The Uniqueness of the Gospel)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.