EPISODE · Nov 24, 2021 · 15 MIN
មេរៀនជាសម្លេង៖ ព្រះយេស៊ូវត្រាស់ហៅលោក លេវី (Jesus Calls Levi)
from PlovPit
ចំណងជើងមេរៀន៖ ព្រះយេស៊ូវត្រាស់ហៅលោក លេវីតើសព្វថ្ងៃនេះលោកអ្នកកំពុងតែរាប់ខ្លួនឯងថាជាមនុស្សសុចរិត ឬក៏មនុស្សទុច្ចរិតដែលត្រូវការដំណឹងល្អរបស់ព្រះយេស៊ូវ? ប្រសិនបើលោកអ្នកបានទទួលជឿលើព្រះយេស៊ូវហើយ នោះមានន័យថា លោកអ្នកជាមនុស្សសុចរិត តែប្រសិនបើលោកអ្នកមិនទាន់ទទួលជឿលើព្រះយេស៊ូវនៅឡើយទេ នោះមានន័យថា បងប្អូនជាមនុស្សទុច្ចរិត។ចំពោះបងប្អូនដែលមិនទាន់ទទួលជឿលើព្រះយេស៊ូវ នោះមានន័យថា បងប្អូននៅជាមនុស្សទុច្ចរិតនៅឡើយ ហើយបងប្អូនត្រូវការដំណឹងល្អ។សូមបើកចិត្តទទួលជឿព្រះអង្គ «ព្រោះ បើមាត់អ្នកប្រកាសថា ព្រះយេស៊ូវជាព្រះអម្ចាស់ ហើយជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យព្រះអង្គមានព្រះជន្មរស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះ ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ ហើយបានសង្គ្រោះដោយមាត់ប្រកាសប្រាប់» (រ៉ូម ១០:៩-១០)។ចំពោះលោកអ្នកដែលបានទទួលជឿលើព្រះយេស៊ូវ ដែលបានទទួលសេចក្ដីសុចរិតរបស់ព្រះអង្គហើយ តើសព្វថ្ងៃនេះលោកអ្នកមានទំនាក់ទំនងជាមួយនឹងមនុស្សទុច្ចរិត មនុស្សមានបាប មនុស្សដែលគេមិនចង់រាប់អាន ឬក៏ស្អប់ខ្ពើម។ល។ដែរឬទេ?សូមកត់សម្គាល់អំពីជីវិតបំផ្លាស់បំប្រែរបស់លោក លេវី ត្រង់ថា៖ បន្ទាប់ពីគាត់ទទួលបានការត្រាស់ហៅឲ្យដើរតាមព្រះយេស៊ូវ គាត់ក៏បានចេញទៅហៅអ្នកផ្សេងទៀតឲ្យមកដើរតាមព្រះអង្គដែរ។ នេះឯងគឺជាមូលហេតុដែលគាត់បានរៀបចំពិធីជប់លៀងយ៉ាងធំជាមួយនឹងអ្នកទារពន្ធ មនុស្សមានបាប និងមនុស្សជាច្រើនទៀត ដើម្បីឲ្យពួកគេអាចជួបព្រះយេស៊ូវ ហើយទទួលឮការស្ដាប់ដំណឹងល្អនៃព្រះរាជ្យនគររបស់ព្រះជាម្ចាស់ដែរ។ចូរយើងចេញទៅ ហើយប្រកាសដំណឹងល្អ ហើយប្រសិនបើចាំបាច់ សូមប្រើប្រាស់មាត់របស់យើង ដើម្បីប្រកាស ដែលនេះខ្ញុំចង់មានន័យថា ឲ្យយើងរស់នៅដោយបង្ហាញពីដំណឹងល្អជានិច្ច។ ប្រកាសមកកាន់ខ្លួនឯងជាមុន ហើយបន្ទាប់មកប្រកាសទៅអ្នកដទៃ។-----------------------------------------------------------និពន្ធដោយ៖ លោក ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោកស្រី បូល រដ្ឋា------------------------------------------------------------------------------លោកអ្នកអាចអាចអានមេរៀនេះឡើងវិញបានតាមរយៈតំណខាងក្រោមនេះ៖https://plovpit.com/jesus-calls-levi/?swcfpc=1 Hosted on Acast. See acast.com/privacy for more information.
Embed this episode
NOW PLAYING
មេរៀនជាសម្លេង៖ ព្រះយេស៊ូវត្រាស់ហៅលោក លេវី (Jesus Calls Levi)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.