EPISODE · Dec 30, 2024 · 2 MIN
ប្រសិនបើ «គ្មានប្រុស និងស្រីទៀតទេ» តើព្រះគម្ពីរបានលុបបំបាត់តួនាទីភេទនៅក្នុងក្រុមជំនុំមែនទេ? (If There Is "No Longer Male Nor Female", Does The Bible Eliminate Gender Roles?)
from PlovPit
រះពរចុងក្រោយនេះមានសារៈសំខាន់យ៉ាងពិសេស ពោលគឺភាពស្មើគ្នារបស់ស្ត្រីក្នុងការក្លាយជាអ្នកគ្រងមរតកនៃសេចក្ដីសន្យារបស់ព្រះជាម្ចាស់ជាមួយបុរសៗដែរ។ នៅក្នុងកណ្ឌគម្ពីរ ១ពេត្រុស ៣:១-៧ ព្រះពរនៃការក្លាយជាអ្នកគ្រងមរតករួមគ្នាក្នុង «ព្រះគុណនៃជីវិត » (ខ៧) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការដាស់តឿនចំពោះស្ត្រីឲ្យចុះចូលចំពោះប្ដីរបស់ខ្លួន (ខ១) និងសម្រាប់ប្ដី ត្រូវប្រព្រឹត្តចំពោះភរិយាដោយប្រាជ្ញា «ដូចនឹងគ្រឿងភាជនៈដែលខ្សោយជាង» (ខ៧)។ ម្យ៉ាងទៀតសាវ័ក ពេត្រុស មិនយល់ថា ការទាស់ទែងគ្នារវាងគោលការណ៍គ្មានប្រុស គ្មានស្រីទៀតទេទាក់ទងនឹងការគ្រងមរតករបស់យើង ហើយនិងគោលការណ៍ដឹកនាំដោយចុះចូលទាក់ទងនឹងតួនាទីរបស់យើង។ កណ្ឌគម្ពីរ កាឡាទី ៣:២៨ មិនបានលុបបំបាត់តួនាទីនៃផ្នែកផ្លូវភេទ ដែលព្រះជាម្ចាស់បានបង្កើតឡើងឡើយ ហើយព្រះគ្រីស្ទបានប្រោសលោះនោះដែរ។ ជាចុងក្រោយ វាជារឿងសំខាន់ក្នុងការយកចិត្តទុកដាក់លើអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ កាឡាទី ៣:២៨។ គាត់មិនបានលើកឡើងថា៖ «អ្នកទាំងអស់គ្នាគឺដូចគ្នា នៅក្នុងព្រះគ្រីស្ទយេស៊ូវ» ប៉ុន្តែ «អ្នករាល់គ្នាទាំងអស់រួមមកតែមួយ នៅក្នុងព្រះគ្រីស្ទយេស៊ូវ»។ គាត់កំពុងសង្កត់ធ្ងន់លើការរួបរួមរបស់ពួកគេក្នុងព្រះគ្រីស្ទ មិនមែនជាភាពដូចគ្នារបស់ពួកគេទេ។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
ប្រសិនបើ «គ្មានប្រុស និងស្រីទៀតទេ» តើព្រះគម្ពីរបានលុបបំបាត់តួនាទីភេទនៅក្នុងក្រុមជំនុំមែនទេ? (If There Is "No Longer Male Nor Female", Does The Bible Eliminate Gender Roles?)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.