EPISODE · Jul 22, 2025 · 6 MIN
រកពេលអានព្រះគម្ពីរ សម្រាប់ម្ដាយដែលរវល់ (Bible Time For Busy Moms)
from PlovPit
«ជម្រាបសួរលោកគ្រូ! ខ្ញុំជាម្ដាយម្នាក់ដែលរវល់ ដោយសារខ្ញុំមានកូនបីនាក់នៅផ្ទះ។ តើខ្ញុំអាចរកពេលអានព្រះគម្ពីរបានដោយរបៀបណា?នេះគឺជារបៀបដែលខ្ញុំចង់ឆ្លើយតប៖ ប្រសិនបើអ្នកជាប្រពន្ធក្នុងស្ថានភាពដូចនេះ មិនមែនម្ដាយដែលមេម៉ាយ—ដែលនោះជាចំណុចលំបាកមួយទៀតដែលខ្ញុំនឹងចែកចាយ—ប៉ុន្តែ បើអ្នកជាប្រពន្ធដែលមានប្ដីរស់នៅជាមួយក្នុងផ្ទះ សូមស្ដាប់ ឬក៏អានអត្ថបទនេះជាមួយនឹងប្ដី។ ពីព្រោះខ្ញុំក៏នឹងចង់ស្នើឲ្យគាត់មានទំនួលខុសត្រូវលើសំណួរនេះផងដែរ។ ប្ដីក៏មានទំនួលខុសត្រូវដែរ។ ពិតណាស់ ប្ដីមាន។ ហើយខ្ញុំក៏នឹងចែកចាយខ្លះៗអំពីទំនួលខុសត្រូវនេះចំពោះប្ដីដែរ។ គោលគំនិតរបស់ព្រះជាម្ចាស់សម្រាប់ជីវិតអាពាហ៍ពិពាហ៍ និងការមើលកូនគឺសម្រាប់ឪពុកម្ដាយទាំងពីរនាក់។ នោះគឺជាអ្វីដែលព្រះអង្គបានរចនាឡើង។ ហើយមូលហេតុចម្បងមួយនៃគោលគំនិតនោះគឺ ដើម្បីឲ្យម្ដាយ ឬក៏ឪពុកអាចជំនួសវេនគ្នាមើលកូន ដើម្បីឲ្យអ្នកទាំងពីរអាចមានពេលចំណាយជាមួយនឹងព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូវក្នុងព្រះបន្ទូលជាប្រចាំថ្ងៃ។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
NOW PLAYING
រកពេលអានព្រះគម្ពីរ សម្រាប់ម្ដាយដែលរវល់ (Bible Time For Busy Moms)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.