សំណួរ​​ដែល​យើង​ត្រូវ​សួរ​មុន​នឹង​និយាយ​ដើម​គេ​​ (Questions to Ask Before We Gossip) episode artwork

EPISODE · Nov 14, 2021 · 8 MIN

សំណួរ​​ដែល​យើង​ត្រូវ​សួរ​មុន​នឹង​និយាយ​ដើម​គេ​​ (Questions to Ask Before We Gossip)

from PlovPit

សង្ខេបមេរៀន វា​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ដែល​ខ្ញុំ​ជា​អ្នក​និពន្ធ ក៏​ធ្លាប់​ធ្លយ​ខ្លួន​ទៅ​ក្នុង​និយាយ​ដើម​គេ​ជា​ច្រើន​ដង​មក​ហើយ​ដែរ។ ប្រមាណ​ជា​បី​បួន​ឆ្នាំ​មុន ខ្ញុំ​បាន​ស្ដាប់​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​បុគ្គល​ម្នាក់។ ប៉ុន្តែ​ឥឡូវ​នេះ ខ្ញុំ​មិន​ចាំ​រឿង​នោះ​ទេ ខ្ញុំ​គ្រាន់តែ​ចាំ​បាន​ថា កាល​នោះ​ពេល​ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ ខ្ញុំ​ពិត​ជា​ចង់​ចែកចាយ​រឿង​នោះ​នឹង​ប្រពន្ធ​ខ្ញុំ​ណាស់។ ប៉ុន្តែ ខ្ញុំ​បាន​គិត ហើយ​សួរ​ខ្លួន​ឯង​ថា ម៉េច​បាន​ជា​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ?  តើ​រឿង​នេះ​ទាក់ទង​អី​នឹង​ខ្ញុំ ឬ​ក៏​ប្រពន្ធ​ខ្ញុំ? គ្មាន​សោះ។  តើ​ប្រពន្ធ​ខ្ញុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ទាក់ទង​នឹង​រឿង​នេះ? គ្មាន​សោះ។  តើ​ខ្ញុំ​ចង់​ចែកចាយ​រឿង​នេះ ដើម្បី​ឲ្យ​គាត់​ជួយ​ខ្ញុំ​ក្នុង​ការ​ទៅ​ជួយ​បុគ្គល​នោះ? អត់​សោះ។  ខ្ញុំ​បាន​ទទួល​ស្គាល់​ថា នេះ​ជា​ការ​និយាយ​ដើម​គេ​ទេ។ ដូច្នេះ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ឡើយ។ តាមរយៈ​រឿង​នេះ ព្រះ​ជាម្ចាស់​បាន​ទទួល​ព្រះ​កិត្តិយស ឯ​សហគមន៍​ខ្ញុំ អាពាហ៍ពិពាហ៍​ខ្ញុំ និង​ព្រលឹង​ខ្ញុំ​បាន​ទទួល​ការ​ការពារ​ពី​ព្រះអង្គ​ពី​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ការ​និយាយ​ដើម​គេ។  ការ​និយាយ​ដើម​គេ​បង្កើត​ឲ្យ​មាន​ទំនាស់ បាត់បង់​ទំនុកចិត្ត និង​បំផ្លាញ​សហគមន៍ ក៏​ដូច​ជា​មិត្ត​ភាព «ដ្បិត​ខ្ញុំ​ខ្លាច​ក្រែង​កាល​ណា​ខ្ញុំ​មក​ដល់ នោះ​មិន​ឃើញ​អ្នក​រាល់​គ្នា ដូច​ជា​ខ្ញុំ​ចូល​ចិត្ត​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ក៏​មិន​ឃើញ​ខ្ញុំ ដូច​ជា​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ដែរ ក្រែង​កើត​មាន​សេចក្ដី​ឈ្លោះ​ប្រកែក ឈ្នានីស គ្នាន់​ក្នាញ់ បាក់​បែក បរិហារ បង្កាច់ ឆ្មើង​ឆ្មៃ ហើយ​វឹក​វរ​ឡើង» (២កូរិនថូស ១២:២០)។ កណ្ឌគម្ពីរ សុភាសិត ១៦:២៨ ក៏​បាន​ចែង​ដែរ​ថា «មនុស្ស​វៀច​វេរ គេ​សាប​ព្រោះ​សេចក្ដី​ទាស់​ទែង​គ្នា ហើយ​អ្នក​បេះ​បួយ ក៏​នាំ​ឲ្យ​ទាំង​មិត្រ​សំឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ»។  ដូច្នេះ ចូរ​គេច​ចេញ​ពី​វា ហើយ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជាម្ចាស់​ប្រើ​ម៉ាត់​យើង​ឲ្យ​ទៅ​ជា​ប្រភព​នៃ​ជីវិត​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ​យើង។ សុភាសិត ១០:១១ «មាត់​នៃ​មនុស្ស​សុចរិត ជា​អណ្ដូង​ជីវិត តែ​សេចក្ដី​ច្រឡោត តែង​ខ្ទប់​មាត់​របស់​មនុស្ស   ចំណាំ៖ យើងបានទទួលការអនុញ្ញាតឲ្យកែសម្រួលលើឯកសារដើមរបស់អ្នកនិពន្ធ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា និង លោក ជួប ប៊ុនហាក់ ដកស្រង់ខ្លះៗចេញពី Questions to Ask Before We Gossip​ ដោយមានការអនុញ្ញាត។​ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Nov 14, 2021

Embed this episode

Ready to play

សំណួរ​​ដែល​យើង​ត្រូវ​សួរ​មុន​នឹង​និយាយ​ដើម​គេ​​ (Questions to Ask Before We Gossip)

0:00 8:21

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 8 minutes long.

When was this PlovPit episode published?

This episode was published on November 14, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!