EPISODE · Jun 9, 2022 · 21 MIN
សន្តតិកម្ម
from សមាគមសាលាត្រាជូ - Sala Traju Association · host សមាគមសាលាត្រាជូ - Sala Traju Association
ការកើត ចាស់ ឈឺ ស្លាប់គឺជារឿងធម្មតានៃច្បាប់ធម្មជាតិ។ ប៉ុន្តែ នៅពេលដែលមនុស្សម្នាក់ទទួលមរណភាពទៅ គឺតែងបន្សល់ទុកនូវសិទ្ធិ និងកាតព្វកិច្ចមួយចំនួនសម្រាប់អ្នកជំនាន់ក្រោយ។ សិទ្ធិ និងកាតព្វកិច្ចទាំងនេះ កាន់តែមានការកើនឡើងជាលំដាប់ឆ្លើយតបទៅនឹងភាពរស់រវើកនៃសេដ្ឋកិច្ចរបស់ប្រទេសមួយ ដែលធ្វើឱ្យការយល់ដឹងពីការបែកចែកទ្រព្យសម្បត្តិនៅពេលដែលបុគ្គលម្នាក់ទទួលមរណភាពនេះ កាន់តែមានសារៈសំខាន់។ ឆ្លើយតបទៅនឹងបញ្ហានេះ សាលាត្រាជូសូមលើកយកប្រធានបទស្តីពី “សន្តតិកម្ម” មកពិភាក្សា។វាគ្មិនកិត្តិយសរបស់យើងក្នុងសប្តាហ៍នេះគឺ លោកមេធាវី កឹម វឌ្ឍនៈ ដែលលោកជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកស្រាវជ្រាវដំបូងរបស់សមាគមសាលាត្រាជូ។ ផតកាសលេខពិសេសទី ២២ នេះ ផ្តោតទៅលើចំណេះដឹងផ្នែកច្បាប់ជាមូលដ្ឋានទៅលើបញ្ហា សន្តតិកម្ម ស្របទៅតាមក្រមរដ្ឋប្បវេណីរបស់ប្រទេសកម្ពុជាឆ្នាំ ២០០៧។ យើងនឹងធ្វើការពិភាក្សាទៅលើ និយមន័យនៃសន្តតិកម្ម សន្តតិជន មតកជន អភ័ព្វបុគ្គល និងជនដែលត្រូវផ្តាច់ចេញពីមត៌តកជាដើម។ ជាមួយគ្នានេះ យើងក៏នឹងធ្វើការបង្ហាញពីប្រភេទនៃសន្តតិកម្ម និងរបៀបនៃការបែងចែកមត៌កផងដែរ។
Embed this episode
NOW PLAYING
សន្តតិកម្ម
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.