EPISODE · Dec 12, 2024 · 5 MIN
តើមិនអីទេមែនទេ ដែលស្ត្រីបង្រៀនបុរសនៅស្ថានភាពមួយចំនួន? (Is It Okay For Women To Teach Men In Certain Situations?)
from PlovPit
វាជារឿងត្រឹមត្រូវសម្រាប់ព័ន្ធកិច្ចបង្រៀនទាំងអស់របស់ក្រុមជំនុំក្នុងការទទួលបានការអនុញ្ញាត ឬទទួលស្គាល់ពីពួកអភិបាល និងអ្នកគ្រប់គ្រង (ឧ. ពួកចាស់ទុំ) របស់ក្រុមជំនុំ។ ទោះជាយ៉ាងណា វាអាចជារឿងខុសឆ្គងសម្រាប់ការដឹកនាំក្រុមជំនុំនៅក្នុងការប្រើប្រាស់សិទ្ធអំណាចរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យស្ត្រីធ្វើការបង្រៀនដល់ក្រុមចាស់ទុំក្នុងក្រុមជំនុំ បើទោះជានាងមិនត្រូវបានទទួលមុខតំណែង ឬចាត់តាំងច្បាស់លាស់ក្ដី។ ម្យ៉ាងទៀត ដើម្បីធ្វើការបញ្ជាក់ដោយស្របតាមព្រះគម្ពីរដល់ស្ត្រីដែលកំពុងបង្រៀន ពួកគេគួរតែមានលក្ខណៈពីរប្រភេទនេះ គួរតែត្រូវបានបំពេញ។ បុគ្គលនោះ គឺត្រូវមានការយល់ស្របពីអ្នកគ្រប់គ្រងខាងឯវិញ្ញាណនៃក្រុមជំនុំ (ពោលគឺ ពួកចាស់ទុំ)។ មួយវិញទៀត គឺដើម្បីជៀសវាង និងការបង្រៀនណាដែលដាក់ស្ត្រីឲ្យបំពេញតួនាទីជាអ្នកគង្វាលខាងឯវិញ្ញាណលើក្រុមបុរសៗ ឬជៀសវាងការបង្រៀនណា ដែលមានលក្ខណៈស៊ីជម្រៅខ្លាំង ដែលប៉ះពាល់ដល់បញ្ញាចិត្តរបស់បុរសលើមូលដ្ឋាននៃសិទ្ធអំណាចរបស់ព្រះជាម្ចាស់។ សកម្មភាពទាំងនេះនឹងបំពានលើអ្វីដែលសាវ័ក ប៉ុល បានលើកឡើងនៅក្នុងកណ្ឌគម្ពីរ ១ធីម៉ូថេ ២:១២។ គ្រូគង្វាលមិនមានសិទ្ធិក្នុងការធ្វើអ្វីមួយដែលព្រះគម្ពីរបានហាមប្រាមឡើយ ដ្បិតគ្រូគង្វាលមិនមានអំណាចខ្ពស់ជាងព្រះបន្ទូលផ្ទាល់ទេ។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
Ready to play
តើមិនអីទេមែនទេ ដែលស្ត្រីបង្រៀនបុរសនៅស្ថានភាពមួយចំនួន? (Is It Okay For Women To Teach Men In Certain Situations?)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.