EPISODE · Nov 14, 2021 · 5 MIN
តើការប្រើប្រាស់ទូរស័ព្ទរបស់យើងធ្វើអោយយើងជិតស្និទ្ធិនិងព្រះអង្គដែរឬទេ? (Ten Questions to Diagnose Your Smartphone Usage)
from PlovPit
យើងគួរតែវាយតម្លៃលើការប្រើប្រាស់ទូរស័ព្ទទំនើបរបស់យើង ដោយអាចយកសំណួរខាងលើមកពិចារណាសួរខ្លួនឯង។ ជាការពិត ការប្រើប្រាស់ទូរស័ព្ទទំនើបអាចមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ បើបុគ្គលម្នាក់ប្រើប្រាស់ដើម្បីផលវិជ្ជមាន នោះគាត់អាចនឹងទទួលបានផលវិជ្ជមាន តែបើប្រើក្នុងផលអវិជ្ជមាន នោះគាត់នឹងទទួលបានផលអវិជ្ជមាន។ ការដែលយើងមិនចេះគ្រប់គ្រងលើការប្រើប្រាស់ទូរស័ព្ទទំនើប ដោយបណ្ដោយទៅតាមចិត្តចង់ ម្ដងមើលនេះម្ដងមើលនោះ ឬម្ដងលេងនេះម្ដងលេងនោះ មិនមានការកំណត់ពេលវេលាច្បាស់លាស់ នោះវាធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើនដូចជាការ ផ្ដោតការយកចិត្តទុកដាក់អ្នកនៅជិតយើង បាត់បង់ទំនាក់ទំនង បាត់បង់ភាពជិតស្និទ្ធជាមួយអ្នកជិតស្និទ្ធ និងមានការផ្សេងទៀតជាច្រើន។ ការនេះមិនមែនសម្រាប់តែអ្នកប្រើទូរស័ព្ទទំនើបតែប៉ុណ្ណោះនោះទេ តែអ្នកដែលប្រើទូរស័ព្ទអ៊ិនចុចពិលក៏ដូចគ្នាដែរ។ ការដែលខ្ញុំនិយាយនេះមិនមែនបានន័យអ្នកប្រើប្រាស់ទូរស័ព្ទទំនើបឬទូរស័ព្ទអ៊ិនចុចពិលសុទ្ធតែជាអ្នកធ្វើដូចនេះទាំងអស់ទេ។ មានអ្នកខ្លះប្រើប្រាស់ទូរស័ព្ទទំនើប ដើម្បីជាជំនួយសម្រាប់ការងារផ្សេងៗដល់គាត់ពិតប្រាកដមែន។ ទោះជាយ៉ាងណាក្ដី យើងត្រូវស្គាល់ពីកម្រិតរបស់ខ្លួនឯង ត្រូវឲ្យប្រាកដថា យើងគួរចំណាយពេលលើវាប៉ុណ្ណា តែចៀសវាងនូវការថ្កោលទោសអ្នកដទៃ ប្រសិនបើឃើញគេគិតតែពីចុចទូរស័ព្ទមិនខ្វល់ពីអ្វីផ្សេងទៀតនោះ។ បកប្រែដោយ និងកែសម្រួលដោយ៖ លោក ឈាង បូរ៉ា, លោក ជួប ប៊ុនហាក់ និង វែល ណាថាន ដកស្រង់ខ្លះៗចេញពី http://www.desiringgod.org/articles/ten-questions-to-diagnose-your-smartphone-usage ដោយមានការអនុញ្ញាត។ អានឡើងវិញនៅក្នុងតំណខាងក្រោមនេះ៖ https://plovpit.com/is-your-smartphone-bringing-you-closer-to-god/ Hosted on Acast. See acast.com/privacy for more information.
Embed this episode
NOW PLAYING
តើការប្រើប្រាស់ទូរស័ព្ទរបស់យើងធ្វើអោយយើងជិតស្និទ្ធិនិងព្រះអង្គដែរឬទេ? (Ten Questions to Diagnose Your Smartphone Usage)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.