EPISODE · Aug 3, 2022 · 3 MIN
ដូចម្ដេចដែលហៅថា «ព្រះគុណ»? (What Is Grace?)
from PlovPit
នៅពេលដែលខ្ញុំគិតពីនិយមន័យ «ដោយព្រះគុណ» ខ្ញុំមិនចង់មើលរំលងអត្ថន័យដែលយើងតែងតែឲ្យថា ព្រះគុណ គឺជាការដែលព្រះជាម្ចាស់អត់ទោសឲ្យយើង ជាការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយើង ទោះបើយើងមិនស័ក្តិសមនឹងទទួលក៏ដោយ «ដ្បិតដោយសារព្រះគុណ អ្នករាល់គ្នាបានសង្គ្រោះតាមរយៈជំនឿ ហើយសេចក្ដីនេះមិនមែនមកពីអ្នករាល់គ្នាទេ គឺជាអំណោយទានរបស់ព្រះវិញ» (អេភេសូរ ២:៨ គកស)។ ប៉ុន្តែ ចំណុចពិបាកនោះគឺ បើយើងចាប់ផ្ដើមរកសេចក្តីបង្រៀនស្ដីពីការអត់ទោស និងការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយើងទាំងយើងមិនស័ក្តិសមនឹងទទួល នៅក្នុងព្រះគម្ពីរវិញ នោះយើងនឹងឃើញថា យើងគ្រាន់តែអាចស្រង់យកអត្ថន័យខ្លីៗមួយចំនួនចេញពីសំបុត្រសាវ័ក ប៉ុល និងខគម្ពីរផ្សេងៗទាក់ទងនឹងការដែលព្រះយេស៊ូវសុគតលើឈើឆ្កាងដោយនិយាយថា «នេះឯងជាការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងយើង ទោះបើយើងមិនស័ក្តិសមនឹងទទួលក៏ដោយ»។ បន្ទាប់មកយើងនឹងឃើញថា មានខគម្ពីរផ្សេងៗទៀតដែលបង្ហាញឲ្យយើងឃើញថា តើខ្លួនយើងកំពុងព្យាយាមរកអ្វី ពោលគឺយើងនឹងមិនស្កប់ចិត្តនឹងអត្ថន័យប៉ុណ្ណឹងឡើយ។ Hosted on Acast. See acast.com/privacy for more information.
Embed this episode
NOW PLAYING
ដូចម្ដេចដែលហៅថា «ព្រះគុណ»? (What Is Grace?)
No transcript for this episode yet
Similar Episodes
No similar episodes found.
Similar Podcasts
No similar podcasts found.