​វិញ្ញាណ​ទារក​ដែល​ស្លាប់​ (What Happens to Infants Who Die?) episode artwork

EPISODE · Dec 3, 2021 · 14 MIN

​វិញ្ញាណ​ទារក​ដែល​ស្លាប់​ (What Happens to Infants Who Die?)

from PlovPit

What Happens to Infants Who Die?​ជា​ចុង​ក្រោយ ចំពោះ​អ្នក​ដែល​បាន​ទទួល​យក​បញ្ហា​មួយ​នេះ តាម​រយៈ​ការ​បាត់​បង់​កូន​ដោយ​ផ្ទាល់​ខ្លួន យើង​ចង់​លើក​ឡើង​ថា ការ​ដែល​ដឹង​អំពី​អ្វី​ដែល​កើត​ឡើង​ចំពោះ​ទារក​ដែល​ស្លាប់​គឺ​ជា​កន្លែង​ដែល​លោក​អ្នក​អាច​ឲ្យ​ព្រលឹង​របស់​ខ្លួន​សម្រាក​លើ​បាន។ ប៉ុន្តែ វា​គ្រាន់​តែ​ជា​កន្លែង​ទី២ដ៏​ល្អ​បំផុត​ប៉ុណ្ណោះ​ក្នុង​ការ​សម្រាក​ព្រលឹង​របស់​លោក​អ្នក។ ដូច​ដែល​លោក​គ្រូ ចន ផាបភ័រ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដីអធិប្បាយ​មួយ​ទៀត​របស់​គាត់​នៅ​ឯ​ពិធីបុណ្យ​សព​សម្រាប់​ទារក​ដ៏​វ័យ​ក្មេង​ម្នាក់៖កន្លែង​ដ៏​ល្អ​បំផុត​ទី១គឺ​ក្នុង​កណ្ឌ​គម្ពីរ ទំនុកតម្កើង ១១៩:៦៨—«ព្រះ​អង្គ​ល្អ ហើយ​ធ្វើ​ការ​ល្អ»។នេះ​គឺ​ជា​ខ​គម្ពីរ​ដែល​លោក ជច ម្យូល័រ (George Müller) បាន​ប្រើ​ប្រាស់​នៅ​ពេល​ដែល​លោក​ស្រី ម៉ារា ដែល​ជា​ប្រពន្ធ​របស់​គាត់ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុន​ក្ដៅ​សន្លាក់​ឆ្អឹង​នៅ​ក្នុង​ឆ្នាំ ១៨៦០។ ចំណុច​៣​យ៉ាង​របស់​គាត់​មាន​ដូច​ត​ទៅ៖ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ប្រទាន​នាង​មក​ខ្ញុំ។ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ទុក​នាង​នៅ​ជា​មួយ​ខ្ញុំ​យ៉ាង​យូរ។ព្រះ​អង្គ​ល្អ ហើយ​បាន​ធ្វើ​ការ​ល្អ​ក្នុង​ការ​ដក​នាង​ចេញ​ពី​ខ្ញុំ។គាត់​មិន​បាន​យក​លោក​ស្រី ម៉ារា ជា​ចំណុច​ចាប់​ផ្ដើម ហើយ​បង្វែរ​ប្រធាន​បទ​មក​លើ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់​នោះ​ទេ។ គាត់​បាន​ចាប់​ផ្ដើម​ក្នុង​ចំណុច​នៃ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់​ដោយ​មាន​ទំនុក​ចិត្ត​ដែល​មិន​អាច​រង្គើ​បាន ដែល​មាន​ឫស​គល់​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​គាត់​ក៏​បាន​កាត់​ស្រាយ​ជីវិត​របស់​គាត់ និង​ការ​បាត់​បង់​របស់​គាត់​ក្នុង​ទស្សនៈ​សេចក្ដី​ល្អ​មួយ​នោះ។នោះ​ឯង​គឺ​ជា​ចំណុច​ស្នូល​នៃ​សេចក្ដី​ល្អ​របស់​ព្រះ​ជាម្ចាស់—ហើយ​ក៏​ជា​សេចក្ដី​សង្ឃឹម​សម្រាប់​យើង​ទាំង​អស់​គ្នា ពោល​គឺ​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​សម្រាប់​យើង។ចំណុច​អង្វរ​ករ​ចុង​ក្រោយ​របស់​យើង​គឺ​ថា៖ ទូល​សូម​ឲ្យ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ផ្ដាច់​យើង​ចេញ​ពី​គ្រប់​អ្វីៗ​នៅ​លើ​ផែនដី​នេះ​ដែល​អាច​និង​ល្បួង​យើង​មិន​ឲ្យ​ជឿ​លើ​ចំណុច​នេះ។និពន្ធដោយ៖ លោកគ្រូ Matt Permanបកប្រែដោយលោកគ្រូ៖ ឈាង បូរ៉ាកែសម្រួលដោយ៖ លោក ទេព រ៉ូ, លោក ខែម បូឡុង, លោក ប៊ុន ធីម៉ូថេ និងលោក ឯក សត្យាដកស្រង់ខ្លះៗ និងកែសម្រួលចេញពី www.desiringgod.org ដោយមានការអនុញ្ញាត។ Hosted on Acast. See acast.com/privacy for more information.

Episode metadata supplied by the publisher feed · Published Dec 3, 2021

Embed this episode

NOW PLAYING

​វិញ្ញាណ​ទារក​ដែល​ស្លាប់​ (What Happens to Infants Who Die?)

0:00 14:03

No transcript for this episode yet

We transcribe on demand. Request one and we'll notify you when it's ready — usually under 10 minutes.

No similar episodes found.

No similar podcasts found.

Frequently Asked Questions

How long is this episode of PlovPit?

This episode is 14 minutes long.

When was this PlovPit episode published?

This episode was published on December 3, 2021.

Can I download this PlovPit episode?

Yes. Use the download control on the episode player to save the publisher-provided media file.
URL copied to clipboard!