PODCAST · news
សិល្បៈនិងវប្បធម៌ - វីអូអេ
by វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Episodes
-
អ្នកនិពន្ធភ្លេងនៃក្រុមសៀក«មាសស»នៃអង្គការសៀកកម្ពុជា Phare ថា តន្ត្រីខ្មែរទទួលបានចំណាប់អារម្មណ៍ច្រើននៅលើឆាកអន្តរជាតិ - ធ្នូ 22, 2023
ក្រុមសៀក «ហ្វា» មកពីទីក្រុងសៀមរាបប្រទេសកម្ពុជាបា នធ្វើការសម្តែងសៀកដែលមានចំណងថា «មាសស» នៅក្នុងមហោស្រពមួយក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ មានរយៈពេលមួយម៉ោង «មាសស» បានបង្ហាញពីសារសំខាន់របស់គ្រាប់អង្ករដែលជាអាហារដ៏ចាំចាច់ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ ការសម្តែង «មាសស» នេះ...
-
បទសម្ភាសន៍៖ គ្រូរបាំនិងអ្នកច្នៃរបាំខ្មែរម្នាក់រាំនៅក្នុងសារមន្ទីរសិល្បៈធំបំផុតនៅអាមេរិក សង្ឃឹមថានឹងទទួលកម្មសិទ្ធរូបចម្លាក់អាទិទេពមកវិញ - មីនា 18, 2023
អ្នកស្រី សុភីលីន ជាម សាភីរ៉ូ (Sophiline Cheam-Shapiro) ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York (ញូវយ៉ក)ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សានិងសម្ភោធ Podcast Dynamite Doug ស្តីអំពីលោក Doughlas Latchford...
-
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៥ នឹងប្រារព្ធក្នុងខេត្តពោធិ៍សាត់ដោយកម្មវិធីប្លែកជាងលើកមុនៗ - មិថុនា 20, 2022
មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី ៥ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២១-២២-២៣ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅក្នុងខេត្តពោធិ៍សាត់ ក្រោមប្រធានបទ «ការពាំនាំចម្លងបន្តវេនអក្សរសិល្ប៍»។ មហោស្រពដែលត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៧ នេះ នឹងដាក់បង្ហាញជូនសាធារណជននូវស្នាដៃនិពន្ធរឿងព្រេង...
-
ខ្សែភាពយន្ត ១៤៤ ជុំវិញពិភពលោក នឹងចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ - មិថុនា 20, 2022
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ឆ្នាំ ២០២២ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៨ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា។ មហោស្រពនេះនឹងដាក់បញ្ចាំងខ្សែភាពយន្តជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោកចំនួន ១៤៤ ជូនសាធារណជនទស្សនាដោយសេរីភាពយន្តខ្នាតខ្លី ភាពយន្តឯកសារ...
-
បទសម្ភាសន៍ VOA៖ ពិធីក្បួនដង្ហែ និងបុណ្យវប្បធម៌ក្រុងខ្មែរ - មេសា 01, 2022
នៅថ្ងៃទី៣ ខែមេសានេះ ទីក្រុងខ្មែរ ឬ Cambodia Town ដែលស្ថិតនៅក្នុងទីក្រុង Long Beach រដ្ឋ California នឹងរៀបចំកម្មវិធីក្បួនដង្ហែ និងបុណ្បវប្បធម៌ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ...
-
បទសម្ភាសន៍ VOA៖ ការប្រកួតបង្ហោះខ្លែងឆ្នាំ២០១៩ ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តច្រើន - ធ្នូ 13, 2019
អ្នកលេងខ្លែងនៅកម្ពុជាជួបជុំគ្នានៅខេត្តកោះកុងកាលពីថ្ងៃពុធ ដើម្បីប្រកួតការបង្ហោះខ្លែងប្រចាំឆ្នាំលើកទី២៣ ដែលមានខ្លែងគ្រប់ពណ៌ គ្រប់ខ្នាត និងគ្រប់ប្រភេទ។ ការប្រកួតខ្លែងនៅឆ្នាំនេះរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមប្រកួត១០៧នាក់ មកពីខេត្តចំនួន២៣ នៃ២៥ខេត្តក្រុង។លោក ហ៊ុល រស្មី នៃ...
-
សេចក្តីរាយការណ៍ជាសំឡេង៖ ៤០ឆ្នាំក្រោយរបបខ្មែរក្រហម កម្ពុជាអបអរសាទរការអភិរក្សនិងការវិវត្តថ្មីនៃសិល្បៈខ្មែរ - តុលា 25, 2019
នៅក្រោមរបបខ្មែរក្រហម សិល្បៈខ្មែរស្ទើរតែគ្រប់ទម្រង់ ត្រូវបានបំផ្លាញចោល រីឯសិល្បៈករភាគច្រើនក៏ត្រូវបានសម្លាប់។ យ៉ាងណាមិញ ៤០ឆ្នាំក្រោយរបបខ្មែរក្រហម សិល្បៈករមួយចំនួនតូចដែលនៅរស់រានមានជីវិត បានតស៊ូថែរក្សាសិល្បៈខ្មែរទាំងនោះឲ្យមានជីវិតឡើងវិញ…
more -
បទសម្ភាសន៍ VOA៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ជំរុញឲ្យសាធារណជនស្គាល់និងឲ្យតម្លៃលើស្នាដៃនិពន្ធថ្មីៗ - តុលា 02, 2019
នាឆ្នាំ២០១៩នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងដាក់បង្ហាញជូនសាធារណជន ជាពិសេសអ្នកនិយមការអាន និងស្រឡាញ់អក្សរសិល្ប៍ខ្មែរ នូវស្នាដៃនិពន្ធរឿងព្រេង កំណាព្យ ក៏ដូចជាការនិពន្ធសាច់រឿងផ្សេងៗរបស់អ្នកនិពន្ធដែលសាធារណជនមិនសូវស្គាល់...
-
បទសម្ភាសន៍ VOA៖ មហោស្រពសិល្បៈដ៏ធំមួយធ្វើឡើងដើម្បីសន្តិភាពសង្គមនៅកម្ពុជា - កញ្ញា 20, 2019
មហោស្រពសិល្បៈដើម្បីសន្តិភាព ឬ Arts4Peace Festival ដ៏ធំមួយ នឹងបង្ហាញពីភាពចម្រុះនិងច្នៃប្រឌិតថ្មីនៃសិល្បៈបុរាណនិងសម័យរបស់កម្ពុជា ក្រោយ៤០ឆ្នាំបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានសម្លាប់អ្នកសិល្បៈខ្មែរជាច្រើននាក់។ ផ្តួចផ្តើមឡើងដោយអង្គការសិល្បៈខ្មែរអមតៈ...
-
Hello VOA សំឡេងជំនាន់ថ្មី៖ ការគាំទ្រការច្នៃម៉ូតបែបទំនើប នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ - កញ្ញា 16, 2019
ការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប មានការរីកចម្រើនខ្លាំងនៅប្រទេសអភិវឌ្ឍន៍ ជាពិសេសនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុប។ ជាទូទៅការច្នៃម៉ូតសម្លៀកបំពាក់បែបទំនើប គឺត្រូវការពេលវេលា និងធនធានច្រើន ដូច្នេះសម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ន...
-
បទសម្ភាសន៍VOA៖ ការបង្កើតវីដេអូផ្សព្វផ្សាយពីផលិតផលភ្ជាប់ជាមួយនឹងសារអប់រំគឺជាការងារមោទនភាព - កញ្ញា 09, 2019
អ្នកនាង នាង សុវឌ្ឍនា ឬ ត្រូវបានប្រិយមិត្តបណ្តាញសង្គមស្គាល់ថា DJ NANA បានមកចូលរួមសន្និសីទអន្តរជាតិស្តីពី World Economic Order ឬ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងដោយមូលនិធិ Friedrich-Naumann របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន...
-
បទសម្ភាសន៍ VOA ៖ អ្នកដឹកនាំសហគមន៍លោក បាវ បេន យកល្ខោនខោលមកសម្ដែងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន - សីហា 28, 2019
លោក បាវ បេន ជាប្រធានសមាគម «ទិវាសហគមន៍ខ្មែរ ឬ Cambodian Community Day» ដែលរៀបចំមហោស្រពវប្បធម៌ខ្មែរជារៀងរាល់ឆ្នាំ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ក្នុងព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំនេះ លោក បាវ បេន និងសមាគមរបស់លោក...
-
បទសម្ភាសន៍ VOA៖ អ្នកផលិតតន្រ្តី បញ្ញា សុខា ចង់ធ្វើឲ្យតន្ត្រីអេឡិចត្រូនិកល្បីនៅកម្ពុជា - មិថុនា 03, 2019
អ្នកផលិតតន្រ្តី លោក បញ្ញា សុខា ចាប់ផ្តើមធ្វើការក្នុងវិស័យតន្ត្រីកម្ពុជាតាំងពីឆ្នាំ២០១៣មក ដោយបានកែច្នៃបទចម្រៀងដែលលោកចូលចិត្តក្នុងពេលទំនេរ រហូតដល់មានឱកាសបង្កើតតន្ត្រីស្នាដៃដើមសម្រាប់អ្នកចម្រៀងល្បី អេដា អេងជល (Adda Angel)។ សព្វថ្ងៃ លោក បញ្ញា សុខា...
-
បទសម្ភាសន៍ VOA៖ ដើម្បីជោគជ័យក្នុងការនិពន្ធចម្រៀងត្រូវមានលក្ខណៈពិសេសផ្ទាល់ខ្លួន - ឧសភា 14, 2019
ម្ចាស់បទ«ទីនេះមានមនុស្សខូចចិត្ត»ដែលទទួលបានការពេញនិយមយ៉ាងខ្លាំង ជាពិសេសក្នុងចំណោមទស្សនិកជនវ័យក្មេង អ្នកនាង Adda Angel (ថុន សរចរិយា) ត្រូវបានស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាអញ្ជើញឲ្យមកចូលរួមក្នុងកម្មវិធីភាពជាអ្នកដឹកនាំអន្តរជាតិ (IVLP)...
-
បទសម្ភាសន៍ VOA៖ លោក ម៉ា ច័ន្ទបញ្ញា សង្ឃឹមសិល្បៈខ្មែររីកចម្រើនតាមរយៈបទចម្រៀងនិពន្ធថ្មី - ឧសភា 14, 2019
លោក ម៉ា ច័ន្ទបញ្ញា ដែលជាអ្នកចម្រៀងពេញនិយមមួយរូបក្នុងចំណោមស្រទាប់យុវជន ព្យាយាមលើកស្ទួយវិស័យសិល្បៈខ្មែរ តាមរយៈការនិពន្ធបទចម្រៀងថ្មីខ្លួនឯង ដោយមិនចម្លងពីគេ។ លោក ម៉ា ច័ន្ទបញ្ញា គឺជាជ័យលាភីលេខពីរក្នុងការប្រឡងចម្រៀងជាតិកាលពីឆ្នាំ២០១១។...
-
បទសម្ភាសន៍ VOA៖ កញ្ញា ចិត្ត កញ្ចនា ព្យាយាមកែប្រែផ្នត់គំនិតចំពោះអ្នកចម្រៀងស្រី - ឧសភា 10, 2019
តារាដែលទើបតែរះថ្មីក្នុងស្រទាប់យុវវ័យ កញ្ញា ចិត្ត កញ្ចនា គឺជាអ្នកចម្រៀងផងនិងជាអ្នកនិពន្ធទំនុកច្រៀងដោយខ្លួនឯងផង។ កញ្ញាទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ជាពិសេសយុវជនជំនាន់ក្រោយ ដោយសារតែការច្នៃប្រឌិតនិងការចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងយ៉ាងពិរោះ។...
-
បទសម្ភាសន៍VOA៖ កវីជនជាតិអូស្ត្រាលីលោក Scott Bywater សរសេរកំណាព្យពណ៌នាពីកម្ពុជា - មេសា 27, 2019
លោក Scott Bywater ជាជនជាតិអូស្ត្រាលីម្នាក់មានដើមកំណើតនៅក្រុង Hobart រដ្ឋ Tasmania។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយបានធ្វើការងានៅអង្គជំនុំជម្រះវិសាមញ្ញកម្ពុជាអស់រយៈពេលបីឆ្នាំ។ បច្ចុប្បន្ន លោកជាកវីនិពន្ធ និងជាអ្នកចម្រៀងនៅតាមបារបារាំងនានាក្នុងរាជធានីភ្នំពេញ។...
-
បទសម្ភាសន៍ VOA៖ លោកសុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់លោកព្រាប សុវត្ថិ រៀបរាប់ពីការប្រឡូកក្នុងវិស័យចម្រៀងនិងផែនការជីវិតរបស់លោក - មេសា 19, 2019
ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ គឺជាពាក្យស្លោកមួយឃ្លាដែលត្រូវនឹងជីវិតពិតរបស់លោក សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់តារាចម្រៀងដ៏ល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា គឺលោក ព្រាប សុវត្ថិ។ ដោយដើរតាមគន្លងរបស់ឪពុកខ្លួន លោក សុវត្ថិ មុនីវណ្ណ...
-
Hello VOA៖ ការថែរក្សាវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក ប្រៀបដូចការរក្សាដួងព្រលឹងរបស់ខ្មែរ - មេសា 08, 2019
អ្នកស្រលាញ់សិល្បៈនិងវប្បធម៌ខ្មែរក្នុងសហរដ្ឋអាមេរិក លើកឡើងថា ការថែរក្សាវប្បធម៌ខ្មែរក្នុងប្រទេសនេះ មានសារៈសំខាន់សម្រាប់រក្សាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។ កញ្ញា ដួង ទេពវិសាល អ្នករាំម្នាក់ក្នុងក្រុមរបាំនៃសមាគមរក្សាមត៌កខ្មែរនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ារីលែន...
-
Hello VOA៖ ការប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវធ្វើឲ្យជាតិប្រឈមនឹងការបាត់បង់អត្តសញ្ញាណ - មីនា 04, 2019
ខណៈកំណើននៃការប្រើប្រាស់ភាសាបរទេសក្នុងពេលបច្ចុប្បន្នមានកាន់តែច្រើន គេឃើញថាការប្រើប្រាស់ភាសាខ្មែរដែលជាភាសាជាតិរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជនមិនសូវមានភាពត្រឹមត្រូវ ដោយខ្លះសរសេរខុស ខ្លះអានខុស ខ្លះបញ្ចេញសំឡេងតាមបែបបរទេសជាដើម។ លោក ទូច គីមស្រ៊ាង...
-
បទសម្ភាសន៍ VOA៖ សកម្មជនរៀបចំបោះពុម្ពឡើងវិញសៀវភៅមូលដ្ឋានទស្សនវិជ្ជា - កុម្ភៈ 11, 2019
សៀវភៅ«ទស្សនវិជ្ជាសម្រាប់ថ្នាក់មូលដ្ឋាន» ដែលចងក្រងពីឯកសារនានាទាក់ទងនឹងសីលធម៌របស់ពលរដ្ឋ ត្រូវបានបោះពុម្ពជាភាសាខ្មែរសម្រាប់ផ្តល់ជាជំនួយស្មារតីដល់អ្នកសិក្សាស្រាវជ្រាវទស្សនវិជ្ជា។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា...
-
Hello VOA៖ កម្ពុជាកំពុងប្រឈមនឹងវិបត្តិសីលធម៌សង្គម - កុម្ភៈ 04, 2019
បើទោះបីជាកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិល និងកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា សីលធម៌សង្គមកម្ពុជាកំពុងស្ថិតក្នុងវិបត្តិដែលគួរឲ្យព្រួយបារម្ភនៅឡើយ។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា...
-
បទសម្ភាសន៍VOA៖សិល្បៈខ្មែរអមតៈ ប្រឹងពង្រីកទីផ្សារសម្រាប់សិល្បករបុរាណខ្មែរ ដោយបង្កើតស្នាដៃថ្មីៗ - វិច្ឆិកា 14, 2018
អង្គការសិល្បៈខ្មែរអមតៈ Cambodian Living Arts (CLA) បានព្យាយាមជម្នះគោលគំនិតអភិរក្សនិយមជ្រុលខាងវិស័យសិល្បៈបុរាណក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតគំនិតនិងស្នាដៃថ្មីៗ ដើម្បីបង្កើតទីផ្សារថ្មីសម្រាប់សិល្បករខ្មែរក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។...
-
បទសម្ភាសន៍ VOA៖ ហេង សំណាង នៃអង្គការសិល្បៈខ្មែរអមតៈ រៀបចំដំណើរទេសចរណ៍សិល្បៈមកកាន់សហរដ្ឋអាមេរិក - តុលា 20, 2018
កញ្ញា ហេង សំណាង ជាអ្នកសម្របសម្រួលកម្មវិធីនៃ អង្គការសិល្បៈខ្មែរអមតៈ ដែលនឹងរៀបចំ ដំណើរទេសចរណ៍សិល្បៈ «សិល្បៈដើម្បីសន្តិភាព» ឬ Arts4Peace Tour មកកាន់ទីក្រុងភាគខាងកើតឆ្នេរសមុទ្រចំនួន៦ ក្នុងសហរដ្ឋអាមេរិក ពីថ្ងៃទី២៥ខែតុលា ដល់ថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០១៨។ លោក ចាប...
-
បទសម្ភាសន៍ VOA៖ លោក អ៊ុំ រតនឧត្តម បង្កើតគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើមទសវត្សទី៦០និង៧០ - មេសា 21, 2018
លោក អ៊ុំ រតនឧត្តម ជាសហស្ថាបនិកនិងនាយកនៃគម្រោងប័ណ្ណសារបទចម្រៀងជំនាន់ដើម ឬ Cambodian Vintage Music Archive។ គម្រោងរបស់លោក រតនឧត្តម បានប្រមូល ថែរក្សា និងចែករំលែកបទចម្រៀងលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី រស់ សេរីសុទ្ធា រាប់ពាន់បទ។ នៅថ្ងៃទី២៧ ខែឧសភា ខាងមុខនេះ លោក រតនឧត្តម...
-
បទសម្ភាសន៍VOA៖ ខ្មែរអាមេរិកាំងម្នាក់អំពាវនាវឲ្យខ្មែរកសាងប្រទេសក្នុងថ្ងៃរំឭកពីខួប៤៣ឆ្នាំនៃការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម - មេសា 17, 2018
នៅថ្ងៃទី១៧ ខែមេសានេះ កាលពី៤៣ ឆ្នាំមុនក្រុមខ្មែរក្រហម បានចូលដណ្តើមកាន់ កាប់អំណាច ក្រោយពីបានទទួលជ័យជម្នះពីកងទ័ពដឹកនាំដោយលោក សេនាប្រមុខ លន់ ណុល ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ក្រុមខ្មែរក្រហមត្រូវគេស្តីបន្ទោសថាបានកាប់សម្លាប់ពលរដ្ឋខ្មែរ...
-
បទសម្ភាសន៍ VOA៖ មន្រ្តីខាងចរាចរណ៍អះអាងថា សមត្ថកិច្ចកំពុងទប់ស្កាត់អំពើហិង្សារឿងគ្រោះថ្នាក់ចរាចរណ៍ - មេសា 07, 2018
មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា អំពើហិង្សាតែងតែកើតមាន បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ការវាយដំឲ្យរបួសអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងការបំផ្លាញទ្រព្យសម្បត្តិត្រូវបានគេយល់ថា ដោយសារប្រជាពលរដ្ឋអស់ជំនឿទៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ច...
-
បទសម្ភាសន៍ VOA៖ សិល្បករខ្មែរម្នាក់ត្រូវបានជ្រើសរើសឲ្យចូលរួមធ្វើបទបង្ហាញក្នុងសន្និសីទថ្នាក់អន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន - មីនា 27, 2018
លោក ស្វាយ សារ៉េត ដែលជាជាងចម្លាក់និងជាសិល្បករសហសម័យខ្មែរម្នាក់ ត្រូវបានជ្រើសរើសមកធ្វើបទបង្ហាញ និងតាំងចម្លាក់របស់លោកក្នុងរដ្ឋធានីវ៉ាស៊ីនតោន ជាទីកន្លែងដែលអ្នកជំនាញពហុវិស័យនិងអ្នកចូលរួមជាង៣.០០០នាក់ ជួបប្រជុំគ្នា។ កម្មវិធីនេះ រៀបចំដោយសមាគមការសិក្សាតំបន់អាស៊ី ឬ...
-
បទសម្ភាសន៍ VOA៖ អ្នកតស៊ូមតិថា ក្នុងវិបត្តិនយោបាយ ស្ត្រីជាអ្នករងគ្រោះមុនគេ - មីនា 07, 2018
ពិភពលោកនឹងប្រារព្ធទិវានារីអន្តរជាតិក្នុងសប្ដាហ៍នេះ។ នៅកម្ពុជាវិញ អ្នកឃ្លាំមើល និងតស៊ូមតិដើម្បីស្ត្រីបាននិយាយថា បញ្ហាស្ត្រីនៅតែមានលក្ខណៈប្រឈមដូចឆ្នាំមុនៗដែរ ក៏ប៉ុន្តែគេបានសង្កេតឃើញការចូលរួមយ៉ាងសកម្មជាងមុននៅក្នុងវិស័យសេដ្ឋកិច្ច និងការងារ...
-
បទសម្ភាសន៍ VOA៖ យុវជនគួរព្យាយាមដកពិសោធន៍ក្រៅសាលានិងក្រៅប្រទេស - មីនា 02, 2018
លោក រឹម សារ៉ែម អាយុ២៨ឆ្នាំ ជាជនជាតិដើមគួយមួយរូបដែលសព្វថ្ងៃជាអ្នកសម្របសម្រួលគម្រោងនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ កាលពីឆ្នាំចុងឆ្នាំ ២០១៧ លោកបានចូលរួមក្នុងកម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program...
-
បទសម្ភាសន៍ VOA៖ ទិវាវប្បធម៌ជាតិឆ្នាំទី២០ពង្រឹងការចូលរួមរបស់យុវជន - កុម្ភៈ 24, 2018
ឆ្នាំនេះជាខួបលើកទី២០នៃការប្រារព្ធទិវាវប្បធម៌ជាតិប្រចាំឆ្នាំដែលនឹងរៀបចំឡើងនៅថ្ងៃទី៦ខែមីនា។...
-
Hello VOA៖ ការជំរុញឲ្យមានផលិតករជាស្ត្រីកាន់តែច្រើននឹងជួយឲ្យភាពយន្តខ្មែរកាន់តែឆ្លុះបញ្ចំាងពីរឿងពិតៗក្នុងសង្គម - កុម្ភៈ 20, 2018
ការកើនប្រជាប្រិយភាពនៃភាពយន្តរឿងភាគខ្មែរក្នុងចំណោមទស្សនិកជនខ្មែរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្តល់ឱកាសដល់យុវជនខ្មែរជាច្រើន ទាំងបុរសនិងស្ត្រី ឲ្យចូលចាប់អាជីពក្នុងវិស័យភាពយន្តខ្មែរ នេះបើតាមប្រសាសន៍របស់ កញ្ញា សុធា អ៊ីណែស អាយុ២៩ឆ្នាំ...
-
បទសម្ភាសន៍ VOA៖ ការប្រើប្រាស់សិល្បៈជាឧបករណ៍សម្រាប់ការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសង្គម - មករា 12, 2018
លោក ទោ លឿត ដែលជាប្រធានគ្រប់គ្រងកម្មវិធី និងត្រួតពិនិត្យ វាយតម្លៃ នៃសមាគមហ្វារពន្លឺសិល្បៈ បានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំវ័យក្មេងដែលហៅកាត់ថា YSEALI ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ លោក លឿត បានអញ្ជើញមកកាន់…
more -
បទសម្ភាសន៍ VOA៖ សារៈសំខាន់នៃការរួមចំណែករបស់សិល្បៈទៅក្នុងសង្គម - មករា 12, 2018
លោក ឈិន វ៉ាន់នឿន ដែលជាអ្នកសម្របសម្រួលផ្នែកទីផ្សារជាន់ខ្ពស់នៃអង្គការសិល្បៈខ្មែរអមតៈ បានចូលរួមក្នុងកម្មវិធីផ្តួចផ្តើមគំនិតមេដឹកនាំវ័យក្មេងដែលហៅកាត់ថា YSEALI ក្នុងសហរដ្ឋអាមេរិក កាលពីពេលថ្មីៗកន្លងទៅនេះ។ លោក វ៉ាន់នឿន បានអញ្ជើញមកកាន់…
more -
បទសម្ភាសន៍ VOA៖ សិលាចារឹកមួយបញ្ជាក់ថា ដែនដីសុវណ្ណភូមិគឺគ្រប់គ្រងដោយស្តេចខ្មែរ - មករា 05, 2018
ពាក្យថា ដែនដីសុវណ្ណភូមិត្រូវគេដឹងថាជាអាណាចក្រមួយដ៏រុងរឿងក្នុងតំបន់អាស៊ីកាលពីសម័យបុរាណ។ ពាក្យនេះត្រូវបានប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍យកទៅប្រើប្រាស់ ហើយអះអាងថា ជាប្រទេសរបស់ផងខ្លួន។ ទោះយ៉ាងណាមិញ អ្នកជំនាញខាងសិលាចារឹកខ្មែរមួយរូប...
-
Hello VOA៖ ការសហការរបស់ពលរដ្ឋជាមួយអាជ្ញាធរចាំបាច់ដល់ប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងសំរាមនិងអនាម័យក្នុងទីក្រុង - ធ្នូ 25, 2017
បញ្ហាការគ្រប់គ្រងសំរាមនិងបង្កើនអនាម័យនៅតាមទីក្រុង ជាបញ្ហាចោទនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ហើយធនាគារពិភពលោកនៅក្នុងពេលថ្មីៗនេះបានអំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមនិងអនាម័យ។ លោក ឱក សេរីសោភក្តិ៍...
-
Hello VOA៖ ភាពយន្តហូលីវូដថ្មីរបស់លោកស្រី Jolie ជួយបង្កើនសមត្ថភាពនិងឱកាសដល់ផលិតករវ័យក្មេងកម្ពុជា - កញ្ញា 19, 2017
ភាពយន្ត«ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» First They Killed My Father ដែលដឹកនាំដោយលោកស្រី Angelina Jolie និងសហការផលិតជាមួយលោក ប៉ាន់ រិទ្ធី ជាភាពយន្តហូលីវូដជាភាសាខ្មែរដំបូងដែលត្រូវផ្សាយតាមគេហទំព័រ Netflix។ កញ្ញា សា ហ្វាទីលី...
-
បទសម្ភាសន៍ VOA៖ តួអង្គកាកីទទួលបានអយុត្តិធម៌ផ្លូវភេទ - សីហា 23, 2017
ទស្សនៈថ្មីមួយចំពោះការវាយតម្លៃលើតួអង្គកាកី និងឥទ្ធិពលរឿងនេះមកលើតម្លៃស្រ្តីខ្មែរ ត្រូវបានលើកយកមកសម្តែងតាមរយៈល្ខោនយីកេនាពេលថ្មីៗនេះ ដោយអង្គការសិល្បៈខ្មែរអមតៈ។ កញ្ញា នូវ ពៅលក្ខិណា នៃ VOA បានសម្ភាសន៍អ្នកគ្រូ អ៊ុយ លតាវណ្ណ ជាអ្នកដឹកនាំការសម្តែងនេះ។...
-
ដំណើរស្វែងរកឪពុកបង្កើតរបស់កុមារកូនកាត់វៀតណាម៣នាក់នៅសហរដ្ឋអាមេរិក - មេសា 21, 2017
ក្រោយពីហោះឡើងបានបន្តិចកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥ យន្តហោះដឹកអ្នកដំណើរAmerican C-5 បានធ្លាក់ពេលកំពុងចុះចតវិញនៅគ្រាមានអាសន្ននៅខាងក្រៅអាកាសយានដ្ឋាន Tan Son Nhut ក្នុងទីក្រុង Saigon។ ហេតុការណ៍ធ្លាក់យន្តហោះនោះបានបណ្តាលឲ្យមនុស្ស១៣៨នាក់ស្លាប់...
-
Follow the Moon - មេសា 18, 2017
Follow the Moon is an account of how a remarkable series of circumstances brought closure to a story of genocide and suffering that had begun forty years earlier. It’s the story of how unseen forces re-united four people who had never met, but had witnessed the same moment in time—and the...
-
បទសម្ភាសន៍ VOA៖ ព្រះចៅអធិការវត្តនៅកាណាដាវាយតម្លៃពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ - មីនា 16, 2017
ព្រះតេជគុណបណ្ឌិត ហុក សុវណ្ណព្រះចៅអធិការវត្តខ្មែរនៅប្រទេសកាណាដា បានមានសង្ឃដីកាអំពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរ ក្នុងពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។ នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីទីក្រុងម៉ុងរ៉េអាល់ ជាមួយលោក សុខ ខេមរា នៃ VOA ក្នុងរដ្ឋធានីវ៉ាស៊ីនតោន...
-
បទសម្ភាសន៍ផ្តាច់មុខ៖ ក្រោយការបញ្ចាំងភាពយន្ត លោកស្រី Jolie គ្រោងនឹងបន្តលើកស្ទួយជីវភាពប្រជាជនកម្ពុជា - កុម្ភៈ 27, 2017
តារាហូលីវូដដ៏ល្បីរបស់អាមេរិកនិងជាអ្នកដឹកនាំភាពយន្តគឺលោកស្រី Angelina Jolie បានថ្លែងកាលពីយប់ថ្ងៃសៅរ៍ នៅឯពិធីសម្ពោធការបញ្ចាំងជាអន្តរជាតិជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានូវខ្សែភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» (First They Killed My Father) ថា...
-
បទសម្ភាសន៍ VOA៖ ពីកុមារនៅហ្វារក្លាយជាសិល្បករសៀកនៅក្រុមហ៊ុនសៀកដ៏ធំបំផុតលើពិភពលោក - កុម្ភៈ 01, 2017
បទសម្ភាសន៍៖ កើតនៅឃុំអូចារ ខេត្តបាត់ដំបង យុវជន សុខ ឌីណា ដែលមានវ័យទើបតែ២២ឆ្នាំមកពីគ្រួសារដែលមានជីវភាពលំបាកនិងធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅក្នុងសមាគមហ្វារពន្លឺសិល្បៈនោះ មិនត្រឹមតែបានទទួលអាហារូបករណ៍ទៅសិក្សានៅក្នុងសាលាបង្ហាត់បង្រៀនសៀកដ៏ល្បីល្បាញបំផុតនៅក្នុងពិភពលោកដែលស្ថិតនៅក្នុងទីក្រុង Montreal...
-
Hello VOA៖ បច្ចេកវិទ្យាអាចជួយឲ្យតម្លៃសំបុត្ររថយន្តចុះថោកអំឡុងពេលបុណ្យទាន - សីហា 15, 2016
លោក ជា ឡង់ដា ស្ថាបនិកនិងប្រធានក្រុមហ៊ុន BookMeBus ថ្លែងថា បច្ចេកវិទ្យាអ៊ីនធឺណិតមិនត្រឹមតែជួយអ្នកធ្វើដំណើរកម្ពុជាអាចចំណេញពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងទទួលបាននូវសេវាកម្មធ្វើដំណើរល្អជាងមុន រួមទាំងតម្លៃសមរម្យក្នុងអំឡុងពេលថ្ងៃបុណ្យជាតិទៀតផង។...
-
បទសម្ភាសន៍ VOA៖ អ្នកបណ្តុះបណ្តាលថា យុវតីខ្មែរមានសមត្ថភាពខ្ពស់ក្លាយជាសហគ្រិនខាងបច្ចេកវិទ្យា - សីហា 13, 2016
លោក ពិដោរ លីដែត អ្នកបណ្តុះបណ្តាលម្នាក់នៃកម្មវិធី Technovation ដែលជាកម្មវិធីលើកទឹកចិត្តក្មេងស្រីឲ្យទទួលការបណ្តុះបណ្តាលខាងបច្ចេកវិទ្យាព័ត៌មានឬហៅថា ICT ច្រើនជាងមុន។ ពួកគេបង្កើតជាក្រុមតូចៗដើម្បីផលិតកម្មវិធីបច្ចេកវិទ្យាទូរស័ព្ទ app...
-
អ្នកវិភាគ៖ កម្ពុជាឈានដល់ផ្លូវបំបែកមួយរវាង«បដិវត្តន៍ពណ៌»និង«បដិវត្តន៍គំនិត» - កក្កដា 21, 2016
អ្នកឃ្លាំមើលការវិវត្តនយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា លើកឡើងថា ការស្លាប់លោកបណ្ឌិត កែម ឡី បានញ៉ាំងឲ្យមាន«បដិវត្តន៍គំនិត»ថ្មីមួយ ផ្ទុយនឹងការគិតរបស់រដ្ឋាភិបាល...
-
បទសម្ភាសន៍ VOA៖ ផលិតករខ្សែភាពយន្តម្នាក់ មានការជំរុញទឹកចិត្តដោយសារយុវជនខ្មែរ - មិថុនា 21, 2016
លោក ជូ ដាវី ជាផលិតករខ្សែភាពយន្តបារាំងមានដើមកំណើតខ្មែរអាយុ៣២ឆ្នាំ លោកបានត្រឡប់ទៅរស់នៅប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០០៩។ ដោយពេញចិត្តនឹងការអភិវឌ្ឍដ៏ឆាប់រហ័សក្នុងរាជធានីនៃប្រទេសកម្ពុជា លោក ដាវី...
-
បទសម្ភាសន៍ VOA៖ អ្នកជំនាញបុរាណវិទ្យាថា យុវជនកាន់តែច្រើនឡើងបាននាំគ្នាចូលរួមថែរក្សាវប្បធម៌ខ្មែរ - មិថុនា ០២, ២០១៦
អ្នកជំនាញខាងបុរាណវិទ្យាម្នាក់លើកឡើងថា យុវជនខ្មែរកាន់តែច្រើនឡើងបានចាប់អារម្មណ៍ក្នុងការថែរក្សាវប្បធម៌ខ្មែរ ដោយសារជីវភាពរស់នៅរបស់ពួកគេកាន់តែប្រសើរឡើង ក្រោយពីប្រទេសកម្ពុជាមានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ លោក ប៊ុន ប៉េងហ៊ុយ នៃ VOA បានសន្ទនាជាមួយលោកបណ្ឌិត…
more -
Hello VOA៖ ស្ត្រីខ្មែរមានឱកាសច្រើនក្នុងវិស័យបច្ចេកវិទ្យាប្រសិនបើអាចជម្នះផ្នត់គំនិតសង្គម - ឧសភា ១៦, ២០១៦
កញ្ញា សុខ ស៊ីគៀង ទូតតំណាង កម្មវិធី Technovation និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា ការមិនទុកចិត្តខ្លួនឯង សម្ពាធនិងការរើសអើងពីគ្រួសារនិងសង្គមការងារ និងកង្វះបុគ្គលគំរូ (role model)...
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
HOSTED BY
វីអូអេ
CATEGORIES
Loading similar podcasts...