Skip to content
សេដ្ឋកិច្ច - វីអូអេ podcast artwork

PODCAST · news

សេដ្ឋកិច្ច - វីអូអេ

by វីអូអេ

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Publisher-supplied feed metadata · PodParley refreshed Apr 16, 2026 · Source feed

Episodes

  1. Hello VOA៖ វិបត្តិ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​បន្ថែម​​​ទៀត​ - សីហា 25, 2023

    ក្នុង​ពេល​បច្ចុប្បន្ន​ ​តម្លៃ​ទំនិញ​សំខាន់ៗ​ស្ទើរ​គ្រប់​ប្រភេទ​ដូចជា​សាំង និង​អង្ករ​ជាដើម​ ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។ រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ដែល​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ការងារ​ ក៏​ត្រូវ​បាន​បិទ និង​ព្យួរ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​នូវវិបត្តិ។​ លោក​ មឿន តុលា...

  2. Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​គោល​នយោបាយ​​​​ការពារ​ពលករ​ចំណាក​ស្រុក - កក្កដា 28, 2023

    កម្ពុជា​ទើប​បាន​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ថ្ងៃទី ២៣​ ខែកក្កដា​នេះ។ នៅ​ចុងខែ​សីហា​ខាងមុខ​ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ នោះ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង។ លោក ឌី ថេហូយ៉ា...

  3. Hello VOA៖ ស្រ្តី​ពលករ​ចំណាកស្រុក​ត្រូវ​ការ​ការ​គាំទ្រ​​ពី​សង្គម​​ក្រោយ​ត្រឡប់​​មក​ស្រុក​កំណើត​វិញ - មីនា 24, 2023

    ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេសមាន​ការ​កើនឡើង ស្របពេល​ពលរដ្ឋ​ដែល​ធ្វើ​ចំណាកស្រុក​ទាំង​នោះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ដល់​សេដ្ឋកិច្ច​កម្ពុជា។ស្ត្រី​ក៏​ជា​អ្នក​រួមចំណែក​ស្ទើរតែ​ស្មើគ្នា​នៃ​អត្ថប្រយោជន៍​ទាំង​នេះ...

  4. បទសម្ភាសន៍​ VOA៖ វិនិយោគិន​អាមេរិក​ចង់​ឃើញ​ទំនាក់ទំនង​អាមេរិក-កម្ពុជា​ល្អប្រសើរ​ខាង​នយោបាយ​ - សីហា 13, 2022

    តំណាង​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំកម្ពុជា​ (AmCham Cambodia) កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ជា​ផ្នែក​មួយ​នៃ​ក្រុម​ប្រតិភូ​សភា​ពាណិជ្ជកម្មអាមេរិក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ជួប​ជាមួយ​អ្នក​មុខ​អ្នក​ការ​អាមេរិកាំង...

  5. Hello VOA៖ «បន្ទាត់​ភាព​ក្រីក្រ និង​អត្រា​ភាពក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា» - ធ្នូ 30, 2021

    កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី ដែល​នាំ​ឲ្យ​អត្រាភាពក្រី​បាន​កើន​ឡើង​ដល់​ប្រមាណ ១៨% ដែល​ពី​មុន​រដ្ឋាភិបាល​អះអាង​ថា​មានក្រោម ១០%។

  6. Hello VOA សំឡេង​ជំនាន់​ថ្មី៖ កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ - មេសា 20, 2020

    ​វីរុស​កូរ៉ូណាកំពុងធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ​ជាច្រើននៅ​កម្ពុជា។​ ក្នុងវិស័យ​កាត់​ដេរ​ដែល​មាន​កម្មករ​កំពុង​ធ្វើការ​ជាង៨០​ម៉ឺន​នាក់​ ក៏កំពុង​ប្រឈម​ខ្លាំង ដោយ​សារ​អ្នក​បញ្ជា​ទិញភាគ​ច្រើន​នៅសហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បានផ្អាក​ការ​បញ្ជា​ទិញ​ដោយសារ​ផល​ប៉ះពាល់​ពី​វីរុស​នេះ​។​…

    more
  7. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ជី​អាចម៍​ជន្លេន​ជួយ​ជីវភាព​កសិករ​និង​បរិស្ថាន​ - មករា 20, 2020

    «ជន្លេន»​គឺ​គម្រោងកែប្រែ​កាក​សំណល់​សរីរាង្គ​ ឬ​កាក​សំណល់​សើម ​ឲ្យ​ទៅ​ជា​អាចម៍​ជន្លេន ដែល​ជា​ជី​មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​កសិករ​ប្រើប្រាស់​លើដំណាំ​ ដើម្បីកាត់​បន្ថយការ​ប្រើ​ប្រាស់​ជី​គីមី។ កញ្ញា សុខ​ សុធារតន៍​ ស្ថាបនិក «ជន្លេន» ដែល​ជា​គម្រោង​កែប្រែ​កាក​សំណល់​សរីរាង្គ​ទៅ​ជា​ជី​អាចម៍​ជន្លេន​...

  8. Hello VOA៖ អ្នក​ជំនាញ​ថា​ប្រទេស​សាមី​អាច​ទាមទារ​ទ្រព្យ​របស់​បុគ្គល​ពុករលួយ​មក​វិញ​បាន​​​ - មករា 10, 2020

    អ្នក​ជំនាញ​ខាង​តម្លាភាព​និង​អភិបាលកិច្ច​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើង​ថា ​ប្រទេស​សាមី​នៃ​ជន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ អាច​ស្នើ​សុំ​ឬ​សហការ​ជាមួយ​ប្រទេស​ដទៃ ដើម្បី​ទាមទារ​យក​ទ្រព្យសម្បត្តិ​របស់​ជន​នោះ​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​មកវិញ​បាន។ លោក ប៉ិច ពិសី...

  9. Hello VOA៖ អ.ស.ប ​លើកកម្ពស់​​សិទ្ធិ​របស់​ពលករ​​នៅទិវា​ចំណាកស្រុក​ពិភពលោក​ - ធ្នូ 26, 2019

    អង្គការ​សហប្រជាជាតិ ​បាន​ផ្តោតសំខាន់នៅ​ទិវាចំណាកស្រុក​ពិភពលោក លើសិទ្ធិ​ពលករ​ចំណាកស្រុក​ទាំងអស់ឲ្យទទួលបាន​ការការពារសិទ្ធិ​មនុស្ស​គ្រប់​បែបយ៉ាង​ដូចពលរដ្ឋ​នានាដែរ‍ ដោយសារនៅពេលនេះ មាន​ពលរដ្ឋ​ចំនួន​២៧២លាននាក់នៅលើ​ពិភព​លោក​បាន​ចាកចេញ​ពីលំនៅដ្ឋាន​ទៅធ្វើ​ការនៅ​ក្រៅប្រទេស។​ អ្នកស្រី មូរ...

  10. Hello VOA៖ គម្លាត​អ្នក​មាន​និង​អ្នក​ក្រ​នឹង​រីក​ធំ​បើ​កម្ពុជា​ជួប​ហានិភ័យ​សេដ្ឋកិច្ច - ធ្នូ 24, 2019

    អ្នក​ជំនាញ​មើល​ឃើញ​ថា ​ហានិភ័យ​នានា​លើ​ផ្នែក​សេដ្ឋកិច្ច​និង​សុខាភិបាល​អាច​នឹង​ទាញ​ទម្លាក់ពលរដ្ឋ​ជាច្រើនឱ្យ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រីក្រដោយសារ​កម្ពុជា​ខ្វះខាតប្រព័ន្ធ​ការពារសង្គម។ ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​មាន​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រកាន់​តែ​ធំខ្លាំង។ លោក​ ឱក សេរីសោភក្តិ៍...

  11. Hello VOA៖ ពលករខ្មែររងផលប៉ះពាល់ ខណៈសេដ្ឋកិច្ចថៃជួបបញ្ហា - ធ្នូ 06, 2019

    បណ្ដាស្ថាប័នរដ្ឋនិងអ្នកសេដ្ឋកិច្ចថៃ បានកត់សម្គាល់ពីការរង្គោះរង្គើសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ។ តួលេខដែលផ្ដល់ដោយធនាគារកណ្ដាលថៃ បានបង្ហាញថា ផលិតផលជាតិសរុប (GDP) នឹងមានកំណើនត្រឹមតែ ២.៦%ប៉ុណ្ណោះ ខណៈការនាំចេញមានកំណើនស្ទក់ត្រឹមតែ ១.២% សម្រាប់ឆ្នាំ២០១៩។ ការណ៍នេះនាំឱ្យមានរោងចក្រសហគ្រាសយ៉ាងហោច ១៣៩១ កន្លែង...

  12. Hello VOA៖ អ្នកវិភាគ​ថា​រដ្ឋាភិបាល​​ប្រឹង​ដោះស្រាយ EBA ​ទោះ​ជា​សម្តី​រឹងរូស - វិច្ឆិកា 26, 2019

    លោក​ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​ សម្តែង​សុទ្ទិដ្ឋិនិយម​ថា​ស្ថានការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជានៅ​តែ​អាចចរចា​គ្នា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​បាន​ ក្នុងគ្រាដែល​សហភាពអឺរ៉ុប​កំពុង​គំរាម​កំហែង​ដកឋានៈ​អនុគ្រោះពន្ធ​ពាណិជ្ជកម្ម​ «គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍»​...

  13. សេដ្ឋកិច្ចអន្តរជាតិភាគទី៧៖ «ប្រាក់​ផ្ញើ​ពី​ពលរដ្ឋ​ធ្វើ​ការ​ក្រៅ​ប្រទេស‍» - តុលា 18, 2019

    ទឹកប្រាក់​ដែល​ពលរដ្ឋធ្វើការ​នៅ​ក្រៅប្រទេស​ផ្ញើ​ទៅ​ប្រទេស​កំណើត​វិញ គឺ​ជា​ប្រភព​ហិរញ្ញវត្ថុ​យ៉ាង​សំខាន់​មួយ សម្រាប់បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន។ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេ​ឃើញ​មាន​ការ​កើន​ឡើង​យ៉ាងខ្លាំង​នៃ​ប្រាក់​ផ្ញើ​ពីពលរដ្ឋ​នៅ​ក្រៅ​ប្រទេសនេះ​ ដែល​ជួយ​ដល់​ជីវភាព​គ្រួសារ...

  14. សេដ្ឋកិច្ចអន្តរជាតិភាគទី៦៖ «វិសមភាពប្រាក់ចំណូលនិងផលប៉ះពាល់» - កញ្ញា 13, 2019

    វិសមភាពប្រាក់ចំណូល ឬគម្លាតរវាងអ្នកមាននិងអ្នកក្រ ជាប្រធានបទក្តៅគគុកនៅបណ្តាប្រទេសជាច្រើនក្នុងពិភពលោក។ គម្លាតហួសហេតុអាចធ្វើឲ្យមានកំហឹងសង្គមនិងភាពប្រទាញប្រទង់គ្នាខ្លាំងក្នុងឆាកនយោបាយ និងសង្គម។ តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានភាពវិសមភាពប្រាក់ចំណូលនេះ?…

    more
  15. សេដ្ឋកិច្ចអន្តរជាតិភាគទី៥៖ «សេដ្ឋកិច្ចសហភាពអឺរ៉ុប» - សីហា 21, 2019

    សហគមន៍សេដ្ឋកិច្ចនិងនយោបាយនៃប្រទេសចំនួន២៨ សហភាពអឺរ៉ុបមានឥទ្ធិពលទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច។ ។ សហភាពអឺរ៉ុបជាទីផ្សាធំសម្រាប់ផលិតផលរបស់បណា្តប្រទេសជាច្រើន និងជាមជ្ឈមណ្ឌលវប្បធម៌ ប្រភពនៃបច្ចេកវិទ្យាថ្មីដែលជាមូលដ្ឋានរបស់ក្រុមហ៊ុនធំៗជាច្រើន។ ស្របពេលជាមួយគ្នា...

  16. Hello VOA៖ សកម្មជន​ថា​កសិករ​ជំពាក់​បំណុល​កាន់តែ​ច្រើន​​ដោយសារ​គោល​នយោបាយ​កសិកម្ម​បរាជ័យ - កុម្ភៈ 28, 2019

    សកម្មជន​និង​អ្នកនយោបាយ​អតីត​គណបក្ស​ប្រឆាំង​យល់​ឃើញ​ថា​ គោល​នយោបាយ​កសិកម្ម​កម្ពុជា​បរាជ័យ​ក្នុង​ការជួយ​ដល់​កសិករ​ធ្វើ​ឱ្យ​ពួកគេ​ជំពាក់​បំណុល​កាន់តែ​ច្រើន​ដោយ​គ្រួសារ​ខ្លះ​ជំពាក់​បំណុល​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ​ឬ​ធនាគារ​ពី២ដល់៥​ស្ថាប័ន។ អ្នកស្រីមូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ…

    more
  17. បទ​សម្ភាសន៍​ VOA៖​ ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​អចលនទ្រព្យ​តំបន់ឆ្នេរ - កុម្ភៈ 21, 2019

    ​ការ​វិនិយោគ​ដ៏​ច្រើន​គំហុក​របស់​ចិន​បាន​នាំ​ឲ្យមាន​ការ​ផ្លាស់ប្ដូរ​ដ៏​ឆាប់​រហ័សដល់​ទី​ផ្សារ​អចលន​ទ្រព្យ​តំបន់ឆ្នេរ​របស់​កម្ពុជា​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​និង​តំបន់​ក្បែរ​ខាង។​ ​លោក​ ​អូន​ ​ឆេង​ប៉រ​ ​និង​អ្នកនាង​ ខាន់ សុគុំមនោនៃ​ VOA​ ​បាន​ជួប​សម្ភាស​ជាមួយ​លោក​ ​ច្រឹក​ ​សុខនីម​...

  18. Hello VOA៖​ វិធីសាស្ត្រ​សម្គាល់​បន្លែ​សុវត្ថិភាព​និង​បច្ចេកទេស​កសិកម្ម​ថ្មី​ជា​គន្លឹះ​ជួយ​ពង្រីក​ទីផ្សារ​​ - កុម្ភៈ 19, 2019

    ទោះ​បី​កន្លង​មក​សាធារណជន​តែង​មាន​ការ​បារម្ភ​ចំពោះ​ម្ហូប​អាហារ​និង​កសិផល​ដែល​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ទី​ផ្សារ​កម្ពុជា ក៏​ស្ថានភាព​នេះ​មិន​ទាន់​បាន​ជំរុញ​ឲ្យ​ទីផ្សារ​បន្លែ​សុវត្ថិភាព​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ»...

  19. បទសម្ភាសន៍ VOA៖ ​ម្ចាស់​សហគ្រិន​ផលិត​អំបិល​ធម្មជាតិ​មាន​សុទិដ្ឋិនិយម​ក្នុង​ឆ្នាំ​២០១៩ - កុម្ភៈ 11, 2019

    សហគ្រិនស្រ្តី គឺ​កញ្ញាថូង ធីតា​ នៃ​សហគ្រាសផលិត​អំបិល​ធម្មជាតិ​ Thaung Enterprise ក្នុង​ខេត្ត​កំពត ​និងជា​ម្ចាស់​ពានរង្វាន់​សហគ្រិនវ័យក្មេង​កម្ពុជា កាល​ពី​ឆ្នាំ​២០១៨​ មាន​សុទិដ្ឋិនិយមថា​អាច​នឹង​ប្រមូល​ផល​អំបិល​បាន​ច្រើននៅ​ក្នុង​ឆ្នាំ​...

  20. បទសម្ភាសន៍ VOA៖ លោកយ៉ង សាំងកុមារ ថា​ទំនិញ​កសិកម្ម​កម្ពុជា​នឹង​ប៉ះពាល់​ខ្លាំង​ពេលEUដកEBA - វិច្ឆិកា 02, 2018

    លោក​យ៉ាង សាំងកុមារ ប្រធានគណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​និង​ជា​អ្នក​ជំនាញ​កសិកម្ម​មើល​ឃើញ​ថា​ ផលិតផល​កសិកម្ម​ខ្មែរ​ដែល​នាំចូល​សហភាពអឺរ៉ុប​ដោយ​អនុគ្រោះពន្ធ ​អាច​នឹង​ជួប​ការ​ប្រកួតប្រជែង​ខ្លាំង​ នៅពេល​ដែល​គ្មាន​ឋានៈអនុគ្រោះពន្ធ។...

  21. អ្នកជំនាញ៖ កម្ពុជា​ចំណាយ​មិន​ទាន់ចំ​នឹង​តម្រូវការ​អាទិភាព​របស់​ពលរដ្ឋ - វិច្ឆិកា 01, 2018

    លោក សន ជ័យ ​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​មើល​ឃើញ​ថា​ការ​បែងចែក​ថវិកា​ចំណាយ​នៅ​កម្ពុជា​មិន​ទាន់​ស្រប​តាម​តម្រូវការ​និង​អាទិភាព​ថ្មីៗ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្រូវ​ការ​ជាក់ស្តែង​របស់​ពលរដ្ឋ​ដែលត្រូវ​ការ​សេវា​នៅ​ឡើយ​ទេ។ លោក​សន ជ័យ​បាន​ផ្តល់​បទ​សម្ភាស​ដល់​លោក​ ម៉ែន...

  22. បទសម្ភាសន៍ VOA៖ អ្នកស្រី ដួង កឹមឡាង៖​ «​​យើង​ជា​ស្រ្តី​ ក៏​ប៉ុន្តែ​ការ​គិត​ការ​ធ្វើ​យើង​អត់​ចាញ់​បុរស​ទេ‍» - កញ្ញា 25, 2018

    អ្នកស្រី ដួង កឹមឡាង ជា​ប្រធាន​គ្រប់គ្រង​សាខា​នៃ​ធនាគារ Philip Bank Plc ហើយ​បាន​ធ្វើ​ការ​ក្នុង​វិស័យ​ធនាគារ​ហិរញ្ញវត្ថុ ជាង​១០ឆ្នាំ​មក​ហើយ។ អ្នកស្រី ដួង កឹមឡាង ជា​មួយ​នឹង​អ្នក​ដឹក​នាំ​និង​សហគ្រិន​ស្រ្តី​កម្ពុជា​១១​នាក់​ទៀត ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គម្រោង​ទស្សនកិច្ច​ស្ដី​អំពី...

  23. បទសម្ភាសន៍ VOA ជាមួយ​លោក Brian Eyler អំពី​ការ​អភិវឌ្ឍ និង​អភិបាលកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា - កញ្ញា 22, 2018

    លោក Brian Eylerគឺ​នាយក​កម្មវិធី​អាស៊ី​អាគ្នេយ៍​នៃ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី វ៉ាស៊ីនតោន។ លោក​ក៏ជា​អ្នក​ជំនាញ​ខាង​អន្តរ​ព្រំដែន​នៃ​តំបន់​ទន្លេ​មេគង្គ និង​ទំនាក់​ទំនង​សេដ្ឋកិច្ច​របស់​ចិន​ជាមួយ​នឹង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ថ្មីៗ​នេះ លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​កញ្ញា យូ​…

    more
  24. បទសម្ភាសន៍ VOA ជាមួយ​លោកស្រី​អេង លីគង់៖ ទោះ​លំបាក​ជាង​បុរស សហគ្រិន​ស្ត្រី​កម្ពុជា​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​សហគមន៍​និង​ជាតិ​ប្រសើរ​ឡើង - កញ្ញា 22, 2018

    លោក​ស្រី អេង លីគង់ ដែល​ជា​សហ​ស្ថាបនិក និង​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មាន​ទស្សនវិស័យ​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ស្ត្រី​សហគ្រិន​តែងតែ​ជួប​ប្រទះ ដូចជា​ចំណេះ​ដឹង​នៅ​មាន​កម្រិត គំនាប​វប្បធម៌​និង​គ្រួសារ និង​កង្វះ​ហិរញ្ញវត្ថុ​ជាដើម ដើម្បី​ឲ្យ​ស្ត្រី​កាន់តែ​អាច​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន…

    more
  25. បទសម្ភាសន៍ VOA៖ អ្នកស្រី ​ស្រ៊ាត មុំសុភា៖​ «​ស្ត្រី​មាន​តួនាទី​រួម​ចំណែក​កសាង​គ្រួសារ​និង​ខឿន​សេដ្ឋកិច្ច​ប្រទេស‍» - កញ្ញា 22, 2018

    អ្នកស្រី ស្រ៊ាត មុំសុភា ជា​ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទេសចរណ៍ SOPHIYA។ អ្នកស្រី​គឺជា​សហគ្រិន​ស្ត្រី​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​១២នាក់ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គម្រោង​ទស្សនកិច្ច​ស្តី​ពី ​ភាព​ជា​អ្នក​ដឹកនាំ​អន្តរជាតិ របស់​ក្រសួង​ការ​បរទេស​អាមេរិក។ លោក ចាប ចិត្រា នៃ VOA...

  26. Hello VOA៖ អ្នក​ឯកទេស​ថា​ចំណូល​ពន្ធ​បង្កើន​ការ​អភិវឌ្ឍ តែ​ការ​ប្រមូល​ពន្ធ​នៅ​ខ្វះ​តម្លាភាព - មេសា 23, 2018

    រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ពី​ការ​ប្រមូល​ពន្ធ​កើន​ឡើង ក្នុង​រយៈពេល​៦ឆ្នាំ​ចុងក្រោយ​នេះ​ ប៉ុន្តែ​អ្នក​ឯកទេស​មើល​ឃើញ​ថា​ ការ​ប្រមូលពន្ធ​នៅ​ខ្វះ​តម្លាភាព​នៅ​ឡើយ ជាពិសេស​លើ​ក្រុមហ៊ុន​ធំៗ ​និង​រថយន្ត​ដែល​មាន​អាទិភាព​របស់​ឯកជន​ជ្រក​ក្រោមស្លាក​របស់ស្ថាប័ន​រដ្ឋ។ លោក​ ឱក សេរី​សោភក្តិ៍...

  27. បទសម្ភាសន៍ VOA៖ ស្ថាប័ន​រដ្ឋ​គួរ​មាន​យន្តការ​គាំទ្រ​ដល់​ពលករ​ចំណាកស្រុក - មេសា 03, 2018

    លោក យី រ៉ូហ្សា សាស្ត្រាចារ្យ​ជំនាញ​សិក្សា​អភិវឌ្ឍន៍​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ធ្វើ​បទបង្ហាញ​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​ដែល​ស្តី​អំពី​ការ​ធ្វើ​ចំណាកស្រុក​និង​កសិករ​ខ្នាត​តូច​នៅ​កម្ពុជា នៅ​ក្នុង​សន្និសីទ​សិក្សា​តំបន់​អាស៊ី​ប្រចាំ​ឆ្នាំ ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន...

  28. Hello VOA៖ ការ​ជំរុញ​ឲ្យ​មាន​ផលិតករ​​ជា​ស្ត្រី​កាន់​តែ​ច្រើន​នឹងជួយ​ឲ្យ​ភាពយន្ត​ខ្មែរ​​​កាន់​តែ​ឆ្លុះ​បញ្ចំាង​​​ពី​រឿង​ពិតៗ​ក្នុង​​សង្គម - កុម្ភៈ 20, 2018

    ​ការ​កើន​ប្រជាប្រិយភាព​នៃ​ភាពយន្តរឿង​ភាគខ្មែរ​ក្នុង​ចំណោម​ទស្សនិកជន​ខ្មែរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្តល់​ឱកាស​ដល់​យុវជន​ខ្មែរជា​ច្រើន ទាំង​បុរសនិងស្ត្រី ​ឲ្យ​ចូល​ចាប់​អាជីព​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ នេះ​បើ​តាមប្រសាសន៍​របស់​ កញ្ញា សុធា អ៊ីណែស អាយុ​២៩ឆ្នាំ...

  29. បទសម្ភាសន៍ VOA៖ សារៈសំខាន់​នៃ​ការ​សហការ​គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ក្នុង​សហគមន៍​​ - មករា 12, 2018

    អ្នកនាង លឹម លីដា ​ដែល​ជា​ប្រធានគ្រប់គ្រង​កម្មវិធី​និង​ជាអ្នក​សម្របសម្រួល នៃ​សហគ្រាស​សង្គម SHE Investmentsបាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្តួចផ្តើម​គំនិត​មេដឹកនាំ​វ័យក្មេង​ដែល​ហៅ​កាត់​ថា YSEALI ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ អ្នកនាង បាន​អញ្ជើញ​មក​កាន់​...

  30. បទ​សម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើន​​ប្រសិទ្ធភាព​និង​សក្តានុពល​នៃ​​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា - ធ្នូ 26, 2017

    ប​ច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ឬ​ fintech កំពុង​រីក​ចម្រើន​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​សក្តានុពល​នៃ​វិស័យ​នេះកំពុងទទួល​ការចាប់​អារម្មណ៍​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​សិក្សា​មួយ​បង្ហាញ​ថា ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នេះ​អាច​បំពេញ​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ចំនួន​៦​ពាន់លាន​ដុល្លារ​...

  31. បទសម្ភាសន៍​ VOA ៖ ដើម្បី​បង្កើន​ប្រយោជន៍​ពី​ការ​ធ្វើ​ចំណាកស្រុក​ចាំបាច់​ត្រូវ​ពង្រឹង​ការ​ការពារ​សិទ្ធិ​ការងារ​និង​ការ​អភិវឌ្ឍ​ជំនាញ - ធ្នូ 20, 2017

    បើ​ទោះ​បី​ជា​ពលករ​ចំណាក​ស្រុក​កម្ពុជា​រក​ប្រាក់​បាន​ច្រើន​ ហើយ​មាន​កំណើន​នៃ​ការ​ផ្ញើ​ប្រាក់​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ក៏​ដោយ​ ​ ក៏​ពួកគេនៅ​តែ​ងាយ​ទទួល​រង​ការ​រំលោភ​បំពាន​នៅ​បរទេស។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​អំពី​«ហានិភ័យ​និង​អំណោយ​ផល៖​ លទ្ធផល​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​...

  32. បទ​សម្ភាសន៍ VOA៖ ភាព​ជា​អ្នក​ដឹកនាំ​តម្រូវ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់ - តុលា 19, 2017

    នៅ​ក្នុង​ឆ្នាំ​នេះ មូលនិធី​អាស៊ី​ បាន​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ភាព​ជា​អ្នក​ដឹកនាំ​ Asia Foundation Development Fellows Program សម្រាប់​ជនជាតិ​អាស៊ី​ដែល​មាន​អាយុ​ក្រោម​៤០​ឆ្នាំ។ កម្មវិធីរយៈ​ពេល​៤​សប្តាហ៍នេះ​មាន​គោលដៅអភិវឌ្ឍ​ភាព​ជា​អ្នក​ដឹកនាំ​ដល់​អ្នក​ដឹកនាំ​វ័យ​ក្មេង​ពី​ប្រទេសចំនួន​១២​នៅ​អាស៊ី...

  33. Hello VOA៖ វេទិកា​អនាគត​ព្យាករណ៍​ពី​សេដ្ឋកិច្ច​ប្រសើរ​សម្រាប់​កម្ពុជា - សីហា 08, 2017

    ប្រាក់​ចំណូល​ពលរដ្ឋ​កម្ពុជា​នឹង​កើន​ឡើង​៤ដង​ ក្នុង​រយៈពេល​២០ឆ្នាំ​ខាងមុខ ​បើសិនជា​កំណើន​សេដ្ឋកិច្ច​នៅ​ថេរ​ក្នុង​កម្រិត​៧ភាគរយ ហើយ​មាន​ការ​បែងចែក​ស្មើគ្នា​ ប៉ុន្តែ​ក៏​នៅ​មិន​ទាន់​ដល់កម្រិត​ចំណូល​របស់​ពលរដ្ឋ​ថៃ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ឡើយ​ទេ។ នេះ​បើតាម​ការ​លើកឡើង​របស់​អ្នក​ជំនាញ។ លោក​ អ៊ូ វីរៈ...

  34. Hello VOA៖ ពលរដ្ឋ​រំពឹង​ថា​អំពើ​ពុករលួយ​នឹង​ថយ​ចុះ​ថែមទៀត​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​រួច​ - មិថុនា 09, 2017

    អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​និង​ពលរដ្ឋ​ទូទៅ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា និយាយ​ថា ក្រោយការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ​ហើយ សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា នឹង​កាន់​តែ​មាន​ស្ថានភាព​ផុសផុល​ឡើង។ លោក ព្រាប កុល...

  35. បទ​សម្ភាសន៍ VOA៖ អ្នកជំនាញ​ស្នើ​កម្ពុជា​ពង្រីក​ទីផ្សារ​ក្នុង​តំបន់​ក្រៅពី​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក - ឧសភា 19, 2017

    នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​ កាល​ពី​សប្តាហ៍​មុន​ អ្នកស្រី​ Arancha Gonzalez ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់កញ្ញា​ខាន់ សុគុំ​មនោ​ និង​កញ្ញា​ ហ៊ាន​ សុ​ជា​តា​ នៃ​ VOA...

  36. Hello VOA៖ អ្នក​ឯកទេស​មើល​ឃើញ​ថា​ចំណូល​ពន្ធ​កើន​ឡើង​ តែ​តម្លាភាព​នៅ​តែ​មិន​ទាន់​ល្អ - មេសា 25, 2017

    ការ​ប្រមូលពន្ធ​ក្នុងឆ្នាំ​២០១៧​នេះ​ មាន​សន្ទុះ​កើន​ឡើង​ខ្លាំង ​ដោយ​រដ្ឋាភិបាល​ប្រមូលពន្ធ​បាន​ចំនួន​៧៦៨លានដុល្លារ ​ក្នុង​ត្រីមាស​ទីមួយ ​ដែល​កើន​ឡើង​ស្ទើរ​តែ​ទ្វេដង​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។ អ្នក​វិភាគ​មើល​ឃើញ​ថា​ជា​ការ​គួរ​ឱ្យ​សាទរ​ដែល​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​...

  37. Hello VOA៖ បច្ចេកវិទ្យា​ជួយ​ឲ្យ​អាជីវកម្ម​​​មាន​ប្រសិទ្ធភាព​​ជាង​មុន​ - មេសា 18, 2017

    លោក សុខ សុភមង្គល នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Codingate ថ្លែង​ក្នុង​កម្មវិធី Hello VOA «សំឡេង​ជំនាន់​ថ្មី‍» កាល​ពី​យប់​ថ្ងៃ​ច័ន្ទថា ការ​បញ្ចូល​បច្ចេកវិទ្យា​ទៅ​ក្នុង​ដំណើរការ​របស់​អាជីវកអាច​សម្រួល​ដល់​ការងារ​គ្រប់​គ្រង​បុគ្គលិក ការ​ផ្សព្វផ្សាយ​ដល់​អតិថិជន​គោលដៅ​...

  38. បទសម្ភាសន៍​ VOA: សហគ្រាសបច្ចេកវិទ្យា startup ដំបូងមួយនៅបាត់ដំបងប្រាថ្នាឈាន​ទៅទីផ្សារពិភពលោក - កុម្ភៈ 28, 2017

    សហគ្រាស​បង្កើត​ថ្មី Startup ​ឈ្មោះ The Coder Studio ដែល​មាន​អាយុ​៨​ខែ​ និង​បុគ្គលិក​៨​នាក់ ជាសហគ្រាសខាងបច្ចេកវិទ្យាដំបូងបំផុតមួយ​ដែល​មាន​មូលដ្ឋានខេត្ត​បាត់ដំបង ដែលជាខេត្តកសិកម្ម។​ លោក​ មៀច សុផានិត អាយុ​២៩ឆ្នាំ អ្នក​ដឹកនាំ​គម្រោង​នៃ​សហគ្រាស​បច្ចេកវិទ្យានេះ ថ្លែងប្រាប់ VOA ថា...

  39. បទសម្ភាសន៍ VOA៖ អ្នក​មាន​នៅ​ស្រុក​ខ្មែរ​គួរ​ចាប់​ផ្តើម​ទុក​ចិត្ត​និង​វិនិយោគ​លើ​ Startup ​ក្នុង​ស្រុក​ - កុម្ភៈ 08, 2017

    សហគ្រាស​បង្កើត​ថ្មី​ឬ​ហៅ​ថា​ startup នៅ​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ដល់ចំនួន​ជាង១២០ startupហើយ​នៅ​ដើម​ឆ្នាំ​២០១៧​នេះ ព្រម​ជាមួយ​នឹង​កំណើន​ការិយាល័យ​ធ្វើ​ការ​រួម​ឬ​ co-working space ​ជាង​១០​កន្លែង​នៅ​ក្រុង​ភ្នំពេញ​និង​សៀមរាប។ នេះបើ​តាម​លោក​លោក ធុល រិទ្ធី​ ស្ថាបនិក​នៃ​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា...

  40. Hello VOA៖ កម្ពុជា​ត្រូវ​គិត​ពី​ជំនាញ​ការងារ​ដែល​ខ្លួន​ត្រូវការ​ មុន​បញ្ជូន​ពលករ​ចេញ - មករា 27, 2017

    អ្នក​ការពារ​សិទ្ធិ​ពលករ​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិត​គូ​ដល់​ការអភិវឌ្ឍ​ធនធាន​មនុស្ស​រយៈពេល​វែង​ ដោយ​សំឡឹង​មើល​ថា​ មុខ​ជំនាញ​ការងារ​អ្វី​ដែល​ពលករ​អាច​យក​មក​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​បាន ​មុននឹង​សម្រេច​ចិត្ត​បញ្ជូន​ពួកគេ​ទៅ​ធ្វើការ​ក្នុង​ផ្នែក​នោះ​នៅ​ក្រៅ​ប្រទេស។ លោកមឿន តុលា...

  41. Hello VOA៖ អ្នក​វិភាគ​ថា អំពើ​ពុករលួយ​និង​ភាព​មិនប្រក្រតី​នៃ​ពន្ធគយ​ជា​ឧបសគ្គ​ដល់​កម្ពុជា​ក្នុង​អាស៊ាន - មករា 06, 2017

    មួយឆ្នាំ​កន្លងមក​នៃ​ការ​អនុវត្ត​កម្មវិធី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​បាន​ខិតខំ​ជំរុញ​កំណែទម្រង់​ជាច្រើន​ដើម្បី​ទាញយក​ផលប្រយោជន៍​ពី​ឱកាស​សេដ្ឋកិច្ច​ថ្មី​នេះ​ក្នុងនោះ​មាន​ដូច​ជា ការ​ជំរុញ​កំណែទម្រង់​ខាង​ផ្នែក​ច្រក​ព្រំដែន​និង​គយ​និង​ច្រកចេញ​ចូល​តែមួយ​ជាដើម។…

    more
  42. បទសម្ភាសន៍ VOA៖ បក្ស​សង្គ្រោះ​ជាតិ​លើក​ផែនការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​មក​នៅ​ត្រឹម​៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង - ធ្នូ 30, 2016

    គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដាក់​ចេញ​គោលនយោបាយ​បញ្ចុះ​ថ្លៃ​អគ្គិសនី​មក​នៅ​ត្រឹម​៥០០រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង នឹង​ផ្តល់​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៨។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​គណបក្ស។ លោក ម៉ែន គឹមសេង នៃ VOAបាន​សម្ភាស​កញ្ញា​កឹម...

  43. Hello VOA៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ទទូច​ឲ្យ​មាន​ច្បាប់​ស្ដី​ពី​ការ​បង្ការ​ទំនាស់​ផលប្រយោជន៍ - វិច្ឆិកា 11, 2016

    លោក ព្រាប កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជាលើក​ឡើង​ថា ចលនា​របស់​មហាជន​ខ្មែរ​នៅ​មិន​ទាន់​ខ្លាំងក្លា​នៅ​ឡើយ​ ក្នុង​ការទាមទារ​ឲ្យ​មាន​ច្បាប់​ថ្មី​មួយ​ ដើម្បី​បង្ការ​ទំនាស់​ផល​ប្រយោជន៍​រវាង​ការ​បំពេញ​តួ​នាទី​របស់​មន្ត្រី​ក្នុង​មុខ​តំណែង​សាធារណៈ និង​ផលប្រយោជន៍​ឯកជន​របស់​ពួកគេ។ (សាយ...

  44. Hello VOA៖ អ្នកវិភាគថាចំណូលពន្ធអាចកើនឡើង៥ដងបើមានតម្លាភាព - សីហា 23, 2016

    ការប្រមូលពន្ធក្នុងរយៈពេល៧ខែដើមឆ្នាំនេះ មានការកើនឡើងជិត២០រយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺដោយសារមានឆន្ទៈនយោបាយ និងតម្រូវការផ្នែកនយោបាយលើការគ្រប់គ្រងការចំណូលពន្ធកាន់តែខ្លាំងជាងមុន។ នេះបើតាមការបញ្ជាក់របស់លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី…

    more
  45. បទសម្ភាសន៍ VOA៖ ជួប​ជាមួយ​ស្ថាបនិក​ក្រុមហ៊ុន​ដែល​ជាប់​ជ័យលាភី Cambodia ICT Awards ២០១៦ - សីហា 09, 2016

    លោក​ ជា ឡង់ដា ក្នុង​វ័យ​២៧​ឆ្នាំ បាន​ក្លាយ​ជា​ប្រធាន​ក្រុម​ហ៊ុន BookMeBus ដែល​ជា​ប្រភេទ​ក្រុម​ហ៊ុន​មួយ​ទើប​បង្កើត​ថ្មី​ ឬ​ជា​ភាសា​អង់គ្លេស​ថា Start-up។ ក្រៅ​ពី​បាន​ជាប់​ជា​ជ័យ​លាភី​ក្នុង​ប្រភេទ​វិញ្ញាសា​ក្រុម​ហ៊ុន​បង្កើត​ថ្មី​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍…

    more
  46. Hello VOA៖ អង្គការ​សង្គម​ស៊ីវិល អះ​អាង​ថា ការ​ផ្ដោត​ទៅ​លើ​វិស័យ​ឯកជន​ខ្លាំង​ពេក ធ្វើ​ឲ្យ​មាន​ហានិភ័យ​សង្គម​និង​បរិស្ថាន - សីហា 09, 2016

    មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ខាង​ផ្នែក​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា ប្រាក់​ជំនួយ​បរទេស​ជា​ពិសេស​ប្រាក់​កម្ចី​ ដែល​ផ្តល់​ដល់​ប្រទេស​កម្ពុជា ត្រូវ​តែ​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន។ លោក សឿង សារឿន...

  47. បទ​សម្ភាសន៍ VOA៖ អ្នក​ជំនាញ​​ពន្ធដារ​ថា ​ការ​បង់ពន្ធ​ជូន​រដ្ឋ​ជា​ការ​ស្នេហា​ជាតិ - សីហា 04, 2016

    អ្នក​ជំនាញ​មួយ​រូប​អះអាង​ថា អ្នក​វិនិយោគ​និង​អ្នក​រកស៊ី​មួយ​ចំនួន​ធ្លាប់​បាន​ជ្រក​នៅ​ក្រោម​របប​ម៉ៅការ​ ក្នុង​ការ​គេច​ពន្ធ ហើយ​អំពើ​ពុករលួយ​ក៏​បាន​កើត​ឡើង​តាម​រយៈ​របប​ម៉ៅ​ការ​នេះ​ដែរ។ លោក​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​នូវ​របប​ម៉ៅការ​នេះ...

  48. បទសម្ភាសន៍ VOA៖ ទូត​អាល្លឺម៉ង់​បញ្ចប់​បេសកកម្ម​​ការ​ទូត​ដោយ​ក្តី​​​បារម្ភ​ពី​​ស្ថានភាព​នយោបាយខ្មែរ - កក្កដា 29, 2016

    នៅ​ក្នុង​ខែ​កក្កដា​នេះ លោក Joachim von Marschall អតីត​ឯក​អគ្គរដ្ឋទូតប្រទេស​អាល្លឺម៉ង បាន​បញ្ចប់​បេសកកម្មការ​ទូត​នៅ​កម្ពុជា​កាល​ពី​ដើម​សប្តាហ៍​មុន ដោយ​មាន​ទស្សនវិស័យអាប់អួរ​អំពី​ស្ថានភាព​នយោបាយ​ សេដ្ឋកិច្ច និង​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​នៅ​កម្ពុជា​ នៅ​មុន​ការ​បោះឆ្នោត​ខាង​មុខ។...

  49. បទសម្ភាសន៍ VOA៖ បច្ចេកទេស​កសិកម្ម​សន្សំ​សំចៃ​ទឹក ​រក្សា​​គុណភាព​ដី - កក្កដា 28, 2016

    ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ធ្វើ​កសិកម្ម​តាម​លក្ខណៈគ្រួសារ។​ តាម​រយៈ​ជំនួយ​ឧបត្ថម្ភ​ពី​ទី​ភ្នាក់​ងារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​សហការ​ជាមួយ​នឹង​សាកល​វិទ្យាល័យ​បច្ចេកទេស​កសិកម្មរដ្ឋ North Carolina ​និង​សាកល​វិទ្យាល័យ​ Penn State...

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

HOSTED BY

វីអូអេ

CATEGORIES

Frequently Asked Questions

How many episodes does សេដ្ឋកិច្ច - វីអូអេ have?

សេដ្ឋកិច្ច - វីអូអេ currently has 50 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is សេដ្ឋកិច្ច - វីអូអេ about?

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

How often does សេដ្ឋកិច្ច - វីអូអេ release new episodes?

សេដ្ឋកិច្ច - វីអូអេ has 50 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to សេដ្ឋកិច្ច - វីអូអេ?

You can listen to សេដ្ឋកិច្ច - វីអូអេ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts សេដ្ឋកិច្ច - វីអូអេ?

សេដ្ឋកិច្ច - វីអូអេ is created and hosted by វីអូអេ.
URL copied to clipboard!