PODCAST · news
អប់រំ - វីអូអេ
by វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Episodes
-
សំឡេងជំនាន់ថ្មី៖ YEP Academy ភ្ជាប់ទំនាក់ទំនងយុវជនជាមួយធម្មជាតិនិងភាពជាខ្លួនឯង - កញ្ញា 09, 2024
គម្រោង YEP Academy បង្កើត និងដឹកនាំដោយក្រុមយុវជនចម្រុះដែលមានចំណង់ចំណូលចិត្តចំពោះធម្មជាតិ សកម្មភាពក្រៅ និងការពង្រឹងអំណាច នៅក្នុងការដឹកនាំ និងសម្របសម្រួលយុវជនក្នុងការចូលរួមសកម្មភាពនានានៅខាងក្រៅ និងបង្កើតផលវិជ្ជមានលើខ្លួនឯង សហគមន៍ និងបរិស្ថាន។ កញ្ញា លី ស៊ូហ៊ាង សហស្ថាបនិក YEP Academy...
-
Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ការសហការជាវិជ្ជមានរវាងស្រ្តីនិងបុរសធ្វើឱ្យការងារកាន់តែទទួលលទ្ធផលល្អប្រសើរ - មិថុនា 06, 2023
អ្នកស្រី ម៉ម ដាត្ថាលីណែត ជាស្ថាបនិក Cam Book Club និងជាអនុប្រធានទទួលបន្ទុកកិច្ចការផ្ទៃក្នុងនៃសមាគមសហគ្រិនស្រ្តីកម្ពុជា បានថ្លែងនៅក្នុងកម្មវិធី Hello VOA ថា ការគិតរបស់បុរស ខុសគ្នាពីការគិតរបស់ស្រ្តី។ ដូច្នេះនៅគ្រប់ស្ថាប័ន...
-
បទសម្ភាសន៍ VOA៖ និស្សិតខ្មែរនៅវូហានរីករាយចំពោះការបើកទីក្រុងនេះឡើងវិញក្រោយការបិទជិត៣ខែដោយសារជំងឺកូវីដ១៩ - មេសា 11, 2020
អាជ្ញាធរចិនកាលកាលពីថ្ងៃទី៨ ខែមេសា បានបើកឡើងវិញនូវចរាចរណ៍ចេញចូលនិងសកម្មភាពខ្លះនៅទីក្រុងវូហាន Wuhan ភាគកណ្តាលប្រទេសចិន ដែលជាប្រភពនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩ ក្រោយពីបានដាក់វិធានការតឹងរ៉ឹងបិទសកម្មភាពទីក្រុងនេះអាស់១១សប្តាហ៍កាលពីថ្ងៃទី២៣ខែមករា។ លោក…
more -
យុវជនខ្មែរម្នាក់ចងក្រងសៀវភៅឯកសារដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមពីអគារបេតិកភណ្ឌនៅកម្ពុជា - កុម្ភៈ 13, 2020
យុវជន ស្រ៊ិន សុខមាន ជាអ្នកស្រឡាញ់ប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរមួយរូបនៅកម្ពុជា។ លោកបានចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីចងក្រងនូវសៀវភៅស្តីពីអគារបេតិកភណ្ឌមួយក្រោមចំណងជើងថា «កម្ពុជាកន្លះសតវត្សរ៍មុននិងក្រោយ ភាគមួយ»។...
-
Hello VOA សំឡេងជំនាន់ថ្មី៖ ការយល់ដឹងពីប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យអ្នកប្រើប្រាស់ទាញប្រយោជន៍ពីអ៊ីនធឺណិតនិងកាត់បន្ថយហានិភ័យ - ធ្នូ 16, 2019
ស្របពេលដែលការប្រើប្រាស់អ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកមានការកើនឡើង អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន កំពុងត្រូវបានបញ្ជ្រៀបដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានដោយភាពត្រឹមត្រូវ។ កញ្ញា ហួត សាលីនិត...
-
បទសម្ភាសន៍VOA៖ យុវសិស្សកម្ពុជាឈ្នះមេដាយបួនពីកម្មវិធីប្រកួតពិភាក្សានៅ ស.រ.អា - វិច្ឆិកា 19, 2019
យុវសិស្សកម្ពុជាឈ្មោះ អាង វណ្ណច័ន្ទនីដា ជាសិស្សថ្នាក់ទី៨នៃសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញបានទទួលមេដាយមាសចំនួន១និងប្រាក់ចំនួនបីពីកម្មវិធី «ការប្រកួតជើងឯក»ដែលបានរៀបចំកាលពីថ្ងៃ ទី៨ដល់១៣ខែវិច្ឆិកានៅសាកលវិទ្យាល័យយែល (Yale)...
-
Hello VOA «សំឡេងជំនាន់ថ្មី»៖ បទពិសោធន៍អ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ - តុលា 21, 2019
ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត…
more -
បទសម្ភាសន៍VOA៖ ការបង្កើតវីដេអូផ្សព្វផ្សាយពីផលិតផលភ្ជាប់ជាមួយនឹងសារអប់រំគឺជាការងារមោទនភាព - កញ្ញា 09, 2019
អ្នកនាង នាង សុវឌ្ឍនា ឬ ត្រូវបានប្រិយមិត្តបណ្តាញសង្គមស្គាល់ថា DJ NANA បានមកចូលរួមសន្និសីទអន្តរជាតិស្តីពី World Economic Order ឬ សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងដោយមូលនិធិ Friedrich-Naumann របស់ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីវ៉ាស៊ីនតោន...
-
បទសម្ភាសន៍ VOA៖ ចំណេះដឹងនិងបទពិសោធន៍ពីកម្មវិធី«ដំណើរទស្សនកិច្ចព័ត៌មាន»នៅអាមេរិក - សីហា 24, 2019
ជារៀងរាល់ឆ្នាំ ក្រសួងការបរទេសសហរដ្ឋអាមេរិកតែងតែរៀបចំកម្មវិធីផ្លាស់ប្តូរការសិក្សាជាច្រើនដែលមានការចូលរួមពីសំណាក់សិស្សានុសិស្ស បុគ្គលិកក្រុមហ៊ុននានា អ្នកដឹកនាំ អ្នកជំនាញនិងស្ត្រីអ្នកជំនួញជាដើម ពីជុំវិញពិភពលោក...
-
Hello VOA សំឡេងជំនាន់ថ្មី៖ សកម្មភាពសង្គមធ្វើឲ្យកុមារងាយទទួលបានជោគជ័យក្នុងការសិក្សា - សីហា 19, 2019
កុមារ គឺជាធនធានមនុស្សយ៉ាងសំខាន់ដែលត្រូវការការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែររក្សា និងការពារ ដើម្បីឲ្យពួកគេក្លាយជាធនធាននាពេលអនាគត។ «ទិវាផ្តល់ក្តីស្រលាញ់ចំពោះកុមារ» បង្កើតនូវកម្មវិធី និងសកម្មភាពសង្គមផ្សេងៗ ដែលលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់សាលារៀន។ លោក…
more -
កិច្ចសន្ទនា VOA៖ កេរដំណែលអ្នកស្រី Toni Morrison បានជួយដល់សហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក - សីហា 16, 2019
វ៉ាស៊ីនតោន – អ្នកស្រី Toni Morrison ដែលជានិពន្ធនាយកជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកដ៏ល្បីល្បាញមួយរូប បានទទួលមរណភាពកាលពីដើមខែសីហា កន្លងទៅនេះ។ អ្នកស្រីធ្លាប់បានទទួលពានរង្វាន់លំដាប់កំពូលជាច្រើន តាមរយៈស្នាដៃសរសេរសៀវភៅរបស់អ្នកស្រី...
-
បទសម្ភាសន៍ VOA៖ យុវជនកម្ពុជាទទួលបានអាហារូបករណ៍ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក - មិថុនា 28, 2019
លោក នូ ច័ន្ទយុទ្ធា អាយុ ១៩ឆ្នាំ ជាយុវជនកម្ពុជាមួយរូបដែលទទួលបានអាហារូបករណ៍ទៅរៀននៅសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ហើយក៏ជាយុវជនកម្ពុជាដំបូងគេដែលចូលរៀនសាលាបណ្ឌិតសភាយោធាផ្នែកទ័ពអាកាសផងដែរ។ លោក ណឹម សុភ័ក្រ្តបញ្ញា នៃវីអូអេបានសម្ភាសលោក នូ ច័ន្ទយុទ្ធា...
-
Hello VOA៖ ខ្លឹមសារបែបច្នៃប្រឌិតលើកទឹកចិត្តអំណានព័ត៌មានក្នុងចំណោមយុវជន - ឧសភា 20, 2019
ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។ នៅប្រទេសកម្ពុជា...
-
Hello VOA៖ អ្នកដឹកនាំជំនាន់ក្រោយត្រូវ«ចាក់វ៉ាក់សាំង បង្ការជំងឺពុករលួយ» - ឧសភា 10, 2019
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយនៅកម្ពុជា លើកឡើងថា ក្រៅពីការអប់រំ ដើម្បីបញ្ជ្រាបគំនិតមិនពុករលួយក្នុងចំណោមយុវជនខ្មែរ អ្នកដឹកនាំជំនាន់ក្រោយ ចាំបាច់ត្រូវមានការអប់រំ អំពីជំងឺពុករលួយដែរ។ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធី…
more -
Hello VOA៖ ឥរិយាបថអ្នកបើកបរនិងការអនុវត្តច្បាប់ខ្សោយ ធ្វើឲ្យមានកំណើនមនុស្សបាត់បង់ជីវិតដោយសារចរាចរណ៍ - មីនា 18, 2019
ខណៈដែលការកកស្ទះចរាចរណ៍នៅតែជាបញ្ហាចោទសម្រាប់កម្ពុជា គេឃើញថាចំនួនមនុស្សដែលបាត់បង់ជីវិត និងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសដែលមានប្រជាជនប្រមាណជា១៦លាននាក់មួយនេះ នៅតែជាចំនួនដែលគួរឲ្យបារម្ភខ្លាំង។ លោក គង់ រតនៈ...
-
បទសម្ភាសន៍ VOA៖ និស្សិតថ្នាក់អនុបណ្ឌិតកញ្ញា ងិន លីដា ចង់លើកកម្ពស់តម្លៃស្រ្តីខ្មែរ - មីនា 14, 2019
ក្នុងចំណោមសិស្សនិស្សិតកម្ពុជាប្រមាណ ៥,៤៦៩នាក់ ដែលមានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុប កញ្ញា ងិន លីដា បានទទួលអាហារូបករណ៍តាមរយៈសកលវិទ្យាល័យ Ohio ក្នុងសហរដ្ឋអាមេរិក ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនង...
-
បទសម្ភាសន៍ VOA ជាមួយលោក ង៉ែត កានដាវីត និស្សិតថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងនិងការអភិវឌ្ឍន៍នៅសហរដ្ឋអាមេរិក - មីនា 13, 2019
សព្វថ្ងៃនេះ កម្ពុជាកាន់តែមានចំណងមិត្តភាព និងភាពជាដៃគូជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក។ ស្របពេលជាមួយគ្នានោះ យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។...
-
បទសម្ភាសន៍ VOA ជាមួយកញ្ញា ហុង អេឡែន និស្សិតថ្នាក់អនុបណ្ឌិតផ្នែកទេសចរណ៍និងបដិសណ្ឋារកិច្ចនៅសហរដ្ឋអាមេរិក - មីនា 13, 2019
សព្វថ្ងៃនេះ កម្ពុជាកាន់តែមានចំណងមិត្តភាព និងភាពជាដៃគូជាមួយប្រទេសជាច្រើននៅជុំវិញពិភពលោក។ ស្របពេលជាមួយគ្នានោះ យុវជនកម្ពុជាកាន់តែច្រើនក៏កំពុងតែទទួលបានឱកាសបន្តការសិក្សានៅបរទេស ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី និងសហភាពអឺរ៉ុបជាដើម។...
-
Hello VOA៖ ការប្រើប្រាស់ភាសាខ្មែរមិនបានត្រឹមត្រូវធ្វើឲ្យជាតិប្រឈមនឹងការបាត់បង់អត្តសញ្ញាណ - មីនា 04, 2019
ខណៈកំណើននៃការប្រើប្រាស់ភាសាបរទេសក្នុងពេលបច្ចុប្បន្នមានកាន់តែច្រើន គេឃើញថាការប្រើប្រាស់ភាសាខ្មែរដែលជាភាសាជាតិរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជនមិនសូវមានភាពត្រឹមត្រូវ ដោយខ្លះសរសេរខុស ខ្លះអានខុស ខ្លះបញ្ចេញសំឡេងតាមបែបបរទេសជាដើម។ លោក ទូច គីមស្រ៊ាង...
-
បទសម្ភាសន៍ VOA៖ សកម្មជនរៀបចំបោះពុម្ពឡើងវិញសៀវភៅមូលដ្ឋានទស្សនវិជ្ជា - កុម្ភៈ 11, 2019
សៀវភៅ«ទស្សនវិជ្ជាសម្រាប់ថ្នាក់មូលដ្ឋាន» ដែលចងក្រងពីឯកសារនានាទាក់ទងនឹងសីលធម៌របស់ពលរដ្ឋ ត្រូវបានបោះពុម្ពជាភាសាខ្មែរសម្រាប់ផ្តល់ជាជំនួយស្មារតីដល់អ្នកសិក្សាស្រាវជ្រាវទស្សនវិជ្ជា។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា...
-
Hello VOA៖ កម្ពុជាកំពុងប្រឈមនឹងវិបត្តិសីលធម៌សង្គម - កុម្ភៈ 04, 2019
បើទោះបីជាកម្ពុជាបានរួចផុតពីសង្គ្រាមស៊ីវិល និងកំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ប៉ុន្តែអ្នកជំនាញផ្នែកសីលធម៌លើកឡើងថា សីលធម៌សង្គមកម្ពុជាកំពុងស្ថិតក្នុងវិបត្តិដែលគួរឲ្យព្រួយបារម្ភនៅឡើយ។ លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្តន៍ និងសីលធម៌កម្ពុជា...
-
Hello VOA៖ អ្នកស្រាវជ្រាវថាពាក្យ«សុវណ្ណភូមិ»ត្រូវការការស្រាវជ្រាវបន្ថែម - មករា 08, 2019
បើទោះបីជាមានការរកឃើញសិលាចារឹកផ្ទាំងលេខ K-1419 ពីវត្តគីរីស្ដេចគង់ ខេត្តកំពង់ស្ពឺ ដែលអាចផ្ដល់ជាតឹកតាងដ៏សំខាន់មួយអំពីទីតាំង«សុវណ្ណភូមិ»នៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្ដី...
-
បទសម្ភាសន៍VOA៖ អ្នកនិពន្ធសៀវភៅ«Inside Scholarship» ជំរុញឱ្យនិស្សិតខ្មែរព្យាយាមដាក់អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស - មករា 04, 2019
លោក យ៉ាន់ ឧត្តម ជាអ្នកនិពន្ធសៀវភៅមួយដែលមានឈ្មោះថា «Inside Scholarship»។ លោកធ្លាប់ទទួលអាហារូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិកតាមរយៈកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ ហើយថ្មីៗនេះ...
-
Hello VOA វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា៖ វិធីសាស្ត្រទប់ទល់នឹងព័ត៌មានក្លែងក្លាយ (ភាគ១) - តុលា 30, 2018
លោក គុណ ចិន្តា អ្នកគ្រប់គ្រងផ្នែកអនឡាញ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ឬ Cambodian Center for Independent Media បានចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA ស្ដីពី «វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា» កាលពីថ្ងៃច័ន្ទទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ហើយបានថ្លែងថា៖...
-
បទសម្ភាសន៍ VOA ៖ លោកអួន កុសលចំណាយថវិកាផ្ទាល់ខ្លួនឲ្យកុមារនៅជនបទមានឱកាសរៀនភាសាអង់គ្លេស - កញ្ញា 29, 2018
លោក អួន កុសល ជាស្ថាបនិកនៃសាលាម៉ាឌ័រហូមខេមបូឌៀ Mother Home Cambodia (http://www.motherhomecambodia.org/) ដែលបង្រៀនកុមារនៅជនបទដោយមិនយកកម្រៃ។ លោកបានបង្កើតសាលានេះតាំងពីឆ្នាំ ២០១៤ ក្នុងគោលបំណងផ្តល់ឱកាសដល់កុមារនៅជនបទឲ្យបានសិក្សាភាសាអង់គ្លេស។ រហូតមកដល់បច្ចុប្បន្ននេះ...
-
បទសម្ភាសន៍ VOA ៖ លោក ឃាង ធីតាថា នាយកសាលាបឋមសិក្សានៅកម្ពុជាមានមុខងារនយោបាយ - កញ្ញា 25, 2018
លោក ឃាង ធីតា គឺជាគ្រូបង្រៀននៅឯសាលាអប់រំនៃសាកលវិទ្យាល័យ Western Australia ក្នុងប្រទេសអូស្រ្តាលី។ លោកក៏ជាអ្នកស្រាវជ្រាវឯករាជ្យ និងទីប្រឹក្សាផ្នែកអប់រំផងដែរ ដែលភាគច្រើននៃការស្រាវជ្រាវរបស់លោកផ្តោតលើការអប់រំនៅកម្ពុជា។ លោកធ្លាប់ធ្វើការជាមួយអង្គការ UNESCO...
-
Hello VOA៖ កត្តាសេដ្ឋកិច្ចនិងសាកលភាវូបនីយកម្មធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារប្រែប្រួល - មិថុនា 19, 2018
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់ផលវិជ្ជមាន អ្នកទទួលទាននឹងទទួលបានម្ហូបអាហារដែលមានគុណភាពល្អជាងមុន...
-
បទសម្ភាសន៍ VOA៖ ជោគជ័យនៃការសិក្សាផ្នែកច្បាប់តម្រូវឱ្យមានការតស៊ូនិងការលើកទឹកចិត្ត - មិថុនា 15, 2018
កញ្ញា ណាំ សកុណា គឺជានិស្សិតស្ត្រីខ្មែរម្នាក់ដែលទើបបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នៅសកលវិទ្យាល័យ Georgetown University ដែលជាសកលវិទ្យាល័យដ៏ល្បីមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក្រោមកម្មវិធីអាហារូបករណ៍ Fulbright។ លោក សាយ មុន្នី នៃវីអូអេ...
-
បទសម្ភាសន៍៖ ខ្សែភាពយន្តអាមេរិក «Generation Startup» បង្ហាញទិដ្ឋភាពជាក់ស្តែងនៃភាពជាសហគ្រិន - ឧសភា 28, 2018
អ្នកស្រី Cheryl Miller Houser ផលិតករភាពយន្តជនជាតិអាមេរិក បានចំណាយពេល១៧ខែដើម្បីដើរតាមនិស្សិតដែលទើបបញ្ជប់មហាវិទ្យាល័យចំនួនប្រាំមួយនាក់ ហើយចងក្រងជាខ្សែភាពយន្តឯកសារ អំឡុងពេលដែលពួកគេកំពុងដើរតាមក្តីសុបិនរបស់ខ្លួនក្នុងការបង្កើតក្រុមហ៊ុន startup ក្នុងទីក្រុង...
-
បទសម្ភាសន៍ VOA៖ ខ្សែភាពយន្ត «វិបល្លាស/រចនា» បង្កើនការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា - មេសា 13, 2018
កង្វះការយកចិត្តទុកដាក់ចំពោះអ្នកមានបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា បានញ៉ាំងឲ្យផលិតករភាពយន្តវ័យក្មេងមួយក្រុម ផលិតភាពយន្តមួយឡើងដែលមានចំណងជើងថា «វិបល្លាស» ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ។ ផលិតកម្ម Come Together…
more -
បទសម្ភាសន៍ VOA៖ មន្រ្តីខាងចរាចរណ៍អះអាងថា សមត្ថកិច្ចកំពុងទប់ស្កាត់អំពើហិង្សារឿងគ្រោះថ្នាក់ចរាចរណ៍ - មេសា 07, 2018
មួយរយៈកន្លងមកនេះ គេសង្កេតឃើញថា អំពើហិង្សាតែងតែកើតមាន បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។ ការវាយដំឲ្យរបួសអ្នកដែលជួបគ្រោះថ្នាក់ចរាចរណ៍ និងការបំផ្លាញទ្រព្យសម្បត្តិត្រូវបានគេយល់ថា ដោយសារប្រជាពលរដ្ឋអស់ជំនឿទៅលើការអនុវត្តច្បាប់របស់សមត្ថកិច្ច...
-
បទសម្ភាសន៍៖ កូនខ្មែរត្រូវចេះភាសាជាតិឲ្យច្បាស់ ទោះជាភាសាបរទេសមានសារៈសំខាន់ក៏ដោយ - មេសា 06, 2018
ការសិក្សាភាសាបរទេស ពិសេសភាសាអង់គ្លេសគឺមានសារៈសំខាន់សម្រាប់ការប្រាស្រ័យទាក់ទង ការសិក្សាស្រាវជ្រាវនៅថ្នាក់ឧត្តមសិក្សា និងពេលចូលបម្រើការងារជាដើម។ ប៉ុន្តែការសិក្សាភាសាបរទេសនៅក្នុងវ័យក្មេងពេកអាចធ្វើឲ្យប៉ះពាល់ដល់ភាសាជាតិរបស់ខ្លួន នេះបើតាមប្រសាសន៍របស់លោក...
-
បទសម្ភាសន៍៖ អត្ថប្រយោជន៍នៃការបង្កើតទំនាក់ទំនងសម្រាប់និស្សិតខ្មែរនៅបរទេស - មីនា 19, 2018
កាលពីពាក់កណ្តាលខែមីនា កន្លងទៅនេះ លោក អាន អាយយូរណាន់ ដែលជានិស្សិតបរិញ្ញាបត្រឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Northern Illinois University ក្នុងសហរដ្ឋអាមេរិក បានមកចូលរួមក្នុងសន្និសីទមួយនៅរដ្ឋធានី វ៉ាស៊ីនតោន។ លោកក៏បានអញ្ជើញមកកាន់បន្ទប់ផ្សាយរបស់ VOA...
-
បទសម្ភាសន៍ VOA៖ យុវជនគួរព្យាយាមដកពិសោធន៍ក្រៅសាលានិងក្រៅប្រទេស - មីនា 02, 2018
លោក រឹម សារ៉ែម អាយុ២៨ឆ្នាំ ជាជនជាតិដើមគួយមួយរូបដែលសព្វថ្ងៃជាអ្នកសម្របសម្រួលគម្រោងនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ កាលពីឆ្នាំចុងឆ្នាំ ២០១៧ លោកបានចូលរួមក្នុងកម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program...
-
បទសម្ភាសន៍ VOA ៖ វិធីសាស្ត្រនិងបច្ចេកវិទ្យានៃការបង្រៀនច្បាប់នៅអាមេរិកអាចជាគំរូដល់ការអប់រំច្បាប់នៅកម្ពុជា - កុម្ភៈ 08, 2018
កម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program កាលពីឆ្នាំ២០១៧ បានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ លោក តាយ លីណា អាយុ៣០ឆ្នាំ...
-
បទសម្ភាសន៍ VOA៖ ការសរសេរកូដ (Coding) ជាជំនាញ«ភាសា»បច្ចេកទេសសំខាន់សម្រាប់អនាគត - មករា 24, 2018
លោក អ៊ិន វិសាល បានចាប់សរសេរកូដកុំព្យូទ័រឬ programming (coding) តាំងពីលោកមានអាយុ១២ឆ្នាំម្ល៉េះ គឺនៅពីឆ្នាំ២០០១ នៅពេលដែលតម្រូវការនៃជំនាញនេះមានតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នលោក អ៊ិន វិសាល ជាសហស្ថាបនិកនិងជានាយកខាងបច្ចេកវិទ្យានៃក្រុមហ៊ុន «ខ្មែរឡូត» (Khmerload) និងហាង Little Fasion...
-
បទសម្ភាសន៍ VOA៖ ការអប់រំក្នុងសហគមន៍និងការអប់រំក្រៅថ្នាក់មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ - មករា 19, 2018
កម្មវិធី «ដំណោះស្រាយសហគមន៍» ឬ Community Solutions Program ដែលរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសហគមន៍ដល់អ្នកជំនាញវ័យក្មេង ដោយនាំពួកគេមកដកពិសោធន៍ការងាររយៈពេល៤ខែនៅតាមអង្គការសហគមន៍ឬស្ថាប័នមូលដ្ឋាននានានៅសហរដ្ឋអាមេរិក។ លោក...
-
បទសម្ភាសន៍ VOA ៖ និស្សិតកម្មវិធី Harpswell ចែករំលែកគន្លឹះទទួលបានអាហារូបករណ៍ - មករា 11, 2018
និស្សិតស្រីបីរូប ដែលមានកញ្ញា អាង ស៊ីវឡុង កញ្ញា ទ្រី សុភា និងកញ្ញា ឌឿន សីហា កំពុងសិក្សាក្នុងសហរដ្ឋអាមេរិករយៈពេលមួយឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍ Harpswell។ និស្សិតទាំងបីនេះគឺស្ថិតក្នុងចំណោមនិស្សិតស្ត្រីដទៃទៀត ដែលត្រូវបានកម្មវិធីអាហារូបករណ៍ Harpswell...
-
Hello VOA៖ ប្រធានបទប្លែកៗមានប្រយោជន៍ទាក់ទាញការពិភាក្សាលើបណ្តាញសង្គម - វិច្ឆិកា 21, 2017
ការរីកសាយនៃបណ្តាញសង្គមនៅកម្ពុជា ជាពិសេសប្រជាប្រិយភាពនៃវីដេអូតាមហ្វេសប៊ុក បានបើកឱកាសដល់យុជនកម្ពុជាទាំងនៅទីក្រុងនិងទីជនបទ អាចងាយផលិតវីដេអូប្លក់ (vblog) ដើម្បីជំរុញការពិភាក្សាទៅលើប្រធានបទសង្គមនានាដែលពួកគេគិតថាមានប្រយោជន៍...
-
បទសម្ភាសន៍ VOA៖ និស្សិតស្រាវជ្រាវពីសំណង់ទសវត្សរ៍ទី៦០ដែលប្រឈមនឹងការបាត់បង់ - វិច្ឆិកា 11, 2017
កំណត់និពន្ធ៖ នៅក្នុងសម័យសង្គមរាស្ត្រនិយម តំបន់បឹងកេងកងគឺជា កន្លែងប្រមូលផ្ដុំនៃផ្ទះវីឡាទំនើបៗ ប៉ុន្តែបច្ចុប្បន្នតំបន់នេះ បានប្ដូររូបរាងបន្តិចម្ដងៗ ទៅជាហាងកាហ្វេទំនើប និងអគារ apartment ខ្ពស់ៗ។ លោក លឿង សកុណា បេក្ខជនអនុបណ្ឌិតផ្នែកស្ថាបត្យកម្មខ្មែរសម័យទំនើប...
-
បទសម្ភាសន៍ VOA៖ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការស្រាវជ្រាវច្បាស់លាស់ - តុលា 19, 2017
នៅក្នុងឆ្នាំនេះ មូលនិធីអាស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Foundation Development Fellows Program សម្រាប់ជនជាតិអាស៊ីដែលមានអាយុក្រោម៤០ឆ្នាំ។ កម្មវិធីរយៈពេល៤សប្តាហ៍នេះមានគោលដៅអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំវ័យក្មេងពីប្រទេសចំនួន១២នៅអាស៊ី...
-
បទសម្ភាសន៍៖ ទំនុកចិត្តនិងគោលដៅច្បាស់លាស់ជាគន្លឹះជាប់អាហារូបករណ៍ - កញ្ញា 20, 2017
នាពេលថ្មីៗនេះយុវជន យុវនារីខ្មែរចំនួន២០នាក់បានជាប់អាហារូបករណ៍ Chevening សម្រាប់ឆ្នាំ២០១៧ ទៅសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស។ ក្នុងនោះមានកញ្ញា យឹម រ៉ូដែល មួយផងដែរ ដែលកញ្ញាជាមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលផ្តោតលើគោលនយោបាយពាណិជ្ជកម្មអាស៊ាន។...
-
បទសម្ភាសន៍ VOA៖ យុវនារីខ្មែរដែលចុះកម្មសិក្សានៅក្រុមហ៊ុន Google ចង់ឲ្យមានអង្គការជួយដល់ស្ត្រីក្នុងបច្ចេកវិទ្យាកាន់តែច្រើន - សីហា 22, 2017
មានស្រុកកំណើតនៅរាជធានីភ្នំពេញ កញ្ញា គី វិល័យវណ្ណ អាយុ២៣ឆ្នាំ ជានិស្សិតវិទ្យាសាស្ត្រកុំព្យូទ័រនៅសាកលវិទ្យាល័យ Brown University ក្នុងរដ្ឋ Rhode Island សហរដ្ឋអាមេរិកមួយរូប ដែលកំពុងធ្វើកម្មសិក្សាខាងវិស្វកម្ម software នៅក្រុមហ៊ុនបច្ចេកវិទ្យា Google ក្នុងតំបន់ Silicon Valley...
-
បទសម្ភាសន៍ VOA៖ និស្សិតខ្មែរវ័យក្មេងទទួលបានឱកាសចុះកម្មសិក្សានៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាទៅកាន់អ.ស.ប ក្នុងទីក្រុងញ៉ូវយក - កក្កដា 18, 2017
លោក គា សាន់ណឺ ជានិស្សិតខ្មែរមួយរូបដែលទទួលបានឱកាសចុះកម្មសិក្សានៅស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាទៅកាន់អង្គការសហប្រជាជាតិក្នុងទីក្រុងញ៉ូវយក រយៈពេលបីខែកន្លះ ដើម្បីដកស្រង់បទពិសោធន៍ការងារ។ តើលោក សាន់ណឺ មានប្រវត្តិសិក្សាយ៉ាងណា...
-
បទសម្ភាសន៍៖ យុវជនខ្មែរនិងការយល់ដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន - មិថុនា 06, 2017
មានទស្សនៈជាច្រើនដែលបានលើកឡើងជុំវិញការយល់ដឹងរបស់យុវជនកម្ពុជាទៅលើប្រវត្តិសាស្រ្តរបស់ខ្លួន។ សម្រាប់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលចងក្រងឯកសារប្រវតិ្តសាស្រ្តខ្មែរក្នុងសម័យខ្មែរក្រហមនោះ បានលើកឡើងថា...
-
បទសម្ភាសន៍៖ សារៈសំខាន់នៃការចូលរួមរបស់យុវជននៅក្នុងកិច្ចការសង្គម - មិថុនា 05, 2017
កំណត់និពន្ធ៖ បច្ចុប្បន្ននេះ មានយុវជនខ្មែរជាច្រើនដែលចាប់អារម្មណ៍ទៅលើការធ្វើការងារស្ម័គ្រចិត្ត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ សម្រាប់និស្សិតស្រីខ្មែរ ស៊ូ ហ្សូលីដា ក៏ដូចគ្នាដែរ។ ជានិស្សិតក្រោមអាហារូបករណ៍របស់រដ្ឋាភិបាលអាមេរិក Fulbright...
-
បទសម្ភាសន៍ VOA៖ ប្រជាពលរដ្ឋខ្មែរជឿជាក់លើខ្លួនឯងច្រើនជាងជឿជាក់លើសង្គម - ឧសភា 27, 2017
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្ហាញពីការយល់ឃើញរបស់លោក ចំពោះការវិវត្តន៍នៃការជឿជាក់សង្គមរបស់ប្រជាពលរដ្ឋកម្ពុជា ចាប់ពីសម័យអាណានិគមបារាំង សម័យខ្មែរក្រហម រហូតមកដល់សម័យបច្ចុប្បន្ន នៅក្នុងបទសម្ភាសន៍ជាមួយលោក សឿន វឌ្ឍនា នៃ VOA។…
more
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
HOSTED BY
វីអូអេ
CATEGORIES
Loading similar podcasts...