PODCAST · news
សិទ្ធិមនុស្ស - វីអូអេ
by វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Episodes
-
Hello VOA៖ វិបត្តិសេដ្ឋកិច្ចជំរុញឱ្យពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅក្រៅប្រទេសបន្ថែមទៀត - សីហា 25, 2023
ក្នុងពេលបច្ចុប្បន្ន តម្លៃទំនិញសំខាន់ៗស្ទើរគ្រប់ប្រភេទដូចជាសាំង និងអង្ករជាដើម ឡើងថ្លៃជាបន្តបន្ទាប់។ រោងចក្រកាត់ដេរមួយចំនួនដែលជាទីពឹងរបស់ប្រជាពលរដ្ឋពេញកម្លាំងការងារ ក៏ត្រូវបានបិទ និងព្យួរ ដោយសារបញ្ហាសេដ្ឋកិច្ចដែលកំពុងរងនូវវិបត្តិ។ លោក មឿន តុលា...
-
Hello VOA៖ រដ្ឋាភិបាលអាណត្តិថ្មីគួរបង្កើនការយកចិត្តទុកដាក់លើគោលនយោបាយការពារពលករចំណាកស្រុក - កក្កដា 28, 2023
កម្ពុជាទើបបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី ២៣ ខែកក្កដានេះ។ នៅចុងខែសីហាខាងមុខ ប្រសិនបើមិនមានការផ្លាស់ប្តូរណាមួយទេ នោះគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបានបង្កើតឡើង។ លោក ឌី ថេហូយ៉ា...
-
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ មជ្ឈដ្ឋានអន្តរជាតិនិងតំបន់ រិះគន់ការបោះឆ្នោតនៅកម្ពុជាថាមិនសេរីនិងយុត្តិធម៌ - កក្កដា 25, 2023
ក្រោយការបោះឆ្នោតថ្នាក់ជាតិដែលបានបញ្ចប់ទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំងដ៏ចម្បង ក្រុមសមាជិកសភាអាស៊ានសម្រាប់សិទ្ធិមនុស្ស និងមជ្ឈដ្ឋានអន្តរជាតិ និងក្នុងតំបន់បានរិះគន់ការបោះឆ្នោតនៅកម្ពុជា ថា ជាការបោះឆ្នោតដែលមិនមានភាពសេរី...
-
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ លទ្ធផលនិងភាពមិនប្រក្រតីនៃការបោះឆ្នោត - កក្កដា 24, 2023
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា បានបញ្ចប់ដោយមានការប្រកាសឲ្យដឹងពីលទ្ធផលបឋមក្រៅផ្លូវការដំបូងៗថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះដោយសំឡេងគាំទ្រច្រើនលើសលុប។ លោក សុខ ខេមរា នៃ វីអូអេ ពីរដ្ឋធានីវ៉ាស៊ីនតោន និង លោក ស៊ុន ណារិន...
-
បទសន្ទនា VOA ៖ លោក ហ៊ុន ម៉ាណែត ទៅបោះឆ្នោតក្នុងនាមជាបេក្ខភាពអនាគតនាយករដ្ឋមន្រ្តីតែមិនទាន់បើក ចំហការផ្តល់សម្ភាសន៍ - កក្កដា 24, 2023
នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ដោយមិនមានគណបក្សប្រឆាំងដ៏សំខាន់ចូលរួម។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេបានទៅយកព័ត៌មាននៅការិយាល័យបោះឆ្នោតដែលលោក ហ៊ុន ម៉ាណែត...
-
បទសន្ទនា VOA អំពីការបោះឆ្នោតនៅកម្ពុជា៖ បក្សកាន់អំណាចឈ្នះនាំមុខ និង អ្នកបោះឆ្នោតជាង៨លាន ចេញទៅបោះឆ្នោត - កក្កដា 24, 2023
លទ្ធផលនៃការបោះឆ្នោតក្រៅផ្លូវការបឋមៗត្រូវគណបក្សកាន់អំណាចប្រកាសឲ្យដឹងថាឈ្នះនាំមុខដាច់គណបក្សចំនួន១៧ទៀត ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែក្កដា ឆ្នាំ២០២៣ ដែលគ្មានគណបក្សជំទាស់ចម្បងចូលរួម។ លោក ស៊ុន ណារិន អ្នកយកព័ត៌មានវីអូអេ...
-
បទសម្ភាសន៍៖ កង្វះការប្រកួតនយោបាយពិតប្រាកដ ជះឥទ្ធិពលអវិជ្ជមានដល់ស្មារតីប្រកួតប្រជែងរបស់ពលរដ្ឋខ្មែរ - មិថុនា 28, 2023
អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា លើកឡើងថា ការខ្វះការប្រកួតប្រជែងខាងនយោបាយដោយត្រឹមត្រូវ នឹងមានផលប៉ះពាល់«មិនខាន ទោះតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពនិងកម្រិតនៃការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋយើង»។ លោក ណុប វី...
-
Hello VOA៖ សកម្មជនថា «ខ្ញុំមិនដែលបារម្ភទេ ប៉ុន្តែមិនមែនមានន័យថាខ្ញុំចង់ជាប់គុកទេ» - មិថុនា 09, 2023
លោក កើត សារ៉ាយ ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ អះអាងថា រូបលោកផ្ទាល់ក្នុងនាមជាសកម្មជន ត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា ដើម្បីធានាថាអ្វីដែលពួកគេតវ៉ាទាមទារ គឺត្រឹមត្រូវតាមច្បាប់។ ថ្លែងនៅក្នុងកម្មវិធី Hello VOA សកម្មជនរូបនេះបានលើកឡើងបន្ថែមថា...
-
បទសម្ភាសន៍ VOA៖ ភរិយាលោក ញិល ភាព អះអាងពីភាពស្អាតស្អំរបស់ស្វាមី និងថាការចោទប្រកាន់មិនសមហេតុផល - ឧសភា 23, 2023
កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់» និងញុះញង់។...
-
បទសម្ភាសន៍ VOA៖ ភរិយាទទូចឱ្យទម្លាក់បទចោទលើលោក ថេង សាវឿន និងសហការី ដែលធ្វើការដើម្បីប្រយោជន៍កសិករ - ឧសភា 23, 2023
កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់»...
-
បទសម្ភាសន៍ VOA៖ ម្តាយទទូចឱ្យដោះលែងកូនប្រុសជាសហការីរបស់លោក ថេង សាវឿន ដែលរងបទចោទ«រួមគំនិតក្បត់» - ឧសភា 23, 2023
កាលពីសប្តាហ៍មុន លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគមត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួន។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់»...
-
Hello VOA៖ សហជីពបន្តជំរុញរដ្ឋាភិបាលឲ្យជួយការពារផលប្រយោជន៍របស់កម្មករ ពេលរោងចក្របិទទ្វារ - ឧសភា 12, 2023
កាលពីខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា រោងចក្រនៅកម្ពុជាជាង ៧០ បានព្យួរការងារកម្មករជាង ៣ ម៉ឺននាក់ ដោយលោកថាសភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អ។ នៅក្នុងកម្មវិធី Hello VOA អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា...
-
Hello VOA៖ បរិយាកាសនយោបាយបច្ចុប្បន្នមិនប្រសើរសម្រាប់ការបោះឆ្នោតជាតិខាងមុខ - មេសា 18, 2023
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា បើសិនការប្រើប្រាស់វិធានការផ្លូវច្បាប់ ការចាប់គំរាមកំហែងនៅបន្តកើតមានលើអ្នកនយោបាយក្រុមប្រឆាំង ខណៈការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅតែមិនស្រាកស្រាន្តទេ...
-
Hello VOA៖ ស្រ្តីពលករចំណាកស្រុកត្រូវការការគាំទ្រពីសង្គមក្រោយត្រឡប់មកស្រុកកំណើតវិញ - មីនា 24, 2023
ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ការធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេសមានការកើនឡើង ស្របពេលពលរដ្ឋដែលធ្វើចំណាកស្រុកទាំងនោះបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ស្ត្រីក៏ជាអ្នករួមចំណែកស្ទើរតែស្មើគ្នានៃអត្ថប្រយោជន៍ទាំងនេះ...
-
បទសម្ភាសន៍ VOA៖ ទាំងGSP និងEBA «មានលក្ខណៈផុយស្រួយដូចគ្នា» សម្រាប់កម្ពុជា - មិថុនា 23, 2022
នៅឆ្នាំ២០២១ កម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិកក្នុងតម្លៃសរុបប្រមាណ ៨,៧ពាន់លានដុល្លារ ហើយនៅត្រីមាសទី១នៃឆ្នាំ២០២២នេះ ការនាំចេញកើនប្រមាណ៥០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិរបស់សហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា...
-
បទសន្ទនា៖ ការរំឭកខួប៤ឆ្នាំនៃការសម្លាប់លោកកែម ឡីស្ថិតក្រោមការតាមដាននិងរឹតបន្តឹងរបស់អាជ្ញាធរ - កក្កដា 10, 2020
ថ្ងៃសុក្រនេះ នៅឯឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានការធ្វើពិធីបុណ្យខួបគម្រប់បួនឆ្នាំនៃមរណភាពរបស់លោក កែម ឡី អ្នកវិភាគនយោបាយ ដែលត្រូវបានគេបាញ់ស្លាប់កាលពី ៤ឆ្នាំមុន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោក ហ៊ុល រស្មី នៃវីអូអេ បានចុះទៅយកព័ត៌មានផ្ទាល់នៅកន្លែងធ្វើពិធីបុណ្យនោះ។ តទៅនេះ...
-
បទសម្ភាសន៍ VOA៖ ព្រះអង្គលួន សុវ៉ាត ដែលភៀសព្រះកាយទៅប្រទេសស្វីសសុំសិទ្ធិជ្រកកោន ហៅការចោទព្រះអង្គជាល្បិចនយោបាយ - កក្កដា 06, 2020
ព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះមួយអង្គ បានចាកចេញទៅប្រទេសស្វីសដើម្បីសុំសិទ្ធិជ្រកកោន ខណៈព្រះអង្គកំពុងត្រូវញាំញីដោយរឿងចោទប្រកាន់សន្ទនាស្នេហាជាមួយស្រ្តីមួយចំនួន និងមានការចោទប្រកាន់រឿងរំលោភសេពសន្ថវៈ។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA ព្រះអង្គ លួន...
-
បទសម្ភាសន៍ VOA៖ មេដឹកនាំសហជីពរងការព្រមានដោយសារជួយដោះស្រាយបញ្ហាកម្មករកាត់ដេរ - កក្កដា 02, 2020
មេដឹកនាំសហជីព គឺលោកស្រី យ៉ាង សុភ័ណ្ឌ បានថ្លែងថា កម្មករក្នុងរោងចក្រ Violet Apparel ត្រូវការដំណោះស្រាយពីក្រុមហ៊ុននៅពេលប្រាក់ឧបត្ថម្ភប្រាក់ខែ មិនត្រូវបានបើកឲ្យកម្មករ ហើយរោងចក្រត្រូវគេរាយការណ៍មកថា គ្រោងប្រកាសបិទទ្វារ។ លោកស្រី យ៉ាង សុភ័ណ្ឌ ដែលជាប្រធានសហព័ន្ធសហជីពកម្ពុជា...
-
បទសម្ភាស VOA៖ បក្សសង្គ្រោះជាតិស្នើលោកហ៊ុន សែន ទទួលយកពលករខ្មែរពីម៉ាឡេស៊ី - មេសា 09, 2020
គណបក្សសង្គ្រោះជាតិស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលយកពលករខ្មែរចំនួន ១៥០នាក់ ដែលកំពុងជាប់គាំងនៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីរដ្ឋាភិបាលបានបដិសេធមិនឱ្យពួកគេវិលមកវិញ ដោយព្រួយបារម្ភថា អាចនឹងចម្លងវីរុសកូរ៉ូណាចូលក្នុងប្រទេស។ លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ...
-
បទសម្ភាសន៍ VOA៖ អ្នកការពារសិទ្ធិថាពលករចំណាកស្រុកដែលវិលពីថៃប្រឈមហានិភ័យសុខភាពនិងសេដ្ឋកិច្ច - មីនា 26, 2020
ពលករចំណាកស្រុកខ្មែរនៅប្រទេសថៃជាង ១៥.០០០នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងគំហុក នៅមុនពេលដែលអាជ្ញាធរថៃបិទច្រកព្រំដែន ដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា។ សកម្មជនពលករការពារសិទ្ធិពលករមើលឃើញថា ពួកគេប្រឈមនឹងហានីភ័យខាងផ្នែកសុខភាព និងសេដ្ឋកិច្ច នៅពេលដែលវិលត្រឡប់ចូលមកក្នុងសហគមន៍របស់គេវិញ។ លោក មឿន តុលា...
-
Hello VOA៖ អ្នកស្រីមូរ សុខហួរ ជំរុញលើកកម្ពស់សិទ្ធិសហជីពកម្មករសំណង់ - មករា 24, 2020
អតីតបក្សប្រឆាំងនៅកម្ពុជា យល់ថា សហជីពខាងផ្នែកសំណង់គួរតែមានសិទ្ធិធំជាងមុន ដើម្បីការពារផលប្រយោជន៍កម្មករក្នុងពេលដែលពួកគេប្រឈមនឹងកង្វះសុវត្ថិភាពកាន់តែខ្លាំង ខណៈពេលដែលវិស័យសំណង់កាន់តែរីកដុះដាល ជាពិសេសក្រោយពីការបាក់សំណង់ថ្មីពីរកន្លែង...
-
Hello VOA៖ សហជីពកម្មករថា អ្នកទទួលខុសត្រូវចំពោះហេតុការណ៍បាក់រលំអគារនៅតែជាអាថ៌កំបាំង - មករា 14, 2020
តំណាងសហជីពកម្មករក្នុងប្រទេសកម្ពុជាលើកឡើងថា ភាពស្រពិចស្រពិលចំពោះអ្នកទទួលខុសត្រូវ នៅតែមាននៅឡើយ ក្រោយពីមានហេតុការណ៍បាក់រលំអគារនៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា។ លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA...
-
Hello VOA៖ គម្លាតអ្នកមាននិងអ្នកក្រនឹងរីកធំបើកម្ពុជាជួបហានិភ័យសេដ្ឋកិច្ច - ធ្នូ 24, 2019
អ្នកជំនាញមើលឃើញថា ហានិភ័យនានាលើផ្នែកសេដ្ឋកិច្ចនិងសុខាភិបាលអាចនឹងទាញទម្លាក់ពលរដ្ឋជាច្រើនឱ្យធ្លាក់ក្នុងស្ថានភាពក្រីក្រដោយសារកម្ពុជាខ្វះខាតប្រព័ន្ធការពារសង្គម។ ការណ៍នេះនឹងធ្វើឱ្យមានគម្លាតរវាងអ្នកមាននិងអ្នកក្រកាន់តែធំខ្លាំង។ លោក ឱក សេរីសោភក្តិ៍...
-
បទសម្ភាសន៍៖ សកម្មជនថាកុមារខ្មែរក្រោមចង់សិក្សាអក្សរខ្មែរ ប៉ុន្តែខ្វះខាតសៀវភៅ - ធ្នូ 19, 2019
សកម្មជនខ្មែរកម្ពុជាក្រោម យល់ថា កុមារនៅកម្ពុជាក្រោមកាន់តែច្រើនឡើងចង់សិក្សាអក្សរសាស្រ្តខ្មែរ ប៉ុន្តែពួកគេប្រឈមនឹងកង្វះខាតសៀវភៅអាននិងឯកសារយោង។ លោកថាច់ ង៉ុកថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក...
-
Hello VOA៖ ការការពារសិទ្ធិមនុស្ស តម្រូវឱ្យមានភាពក្លាហានក្នុងការទាមទារសិទ្ធិ - ធ្នូ 09, 2019
អ្នកដឹកនាំអង្គការការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចាត់ទុកសារៈសំខាន់នៃសិទ្ធិមនុស្សស្មើនឹងដង្ហើមចេញចូលរបស់មនុស្ស ក្រោយពីកម្ពុជាបានរងការរិះគន់យ៉ាងខ្លាំងដោយសារការចោទប្រកាន់ពីការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ។ អ្នកស្រី…
more -
បទសម្ភាសន៍៖ លោកសួង នាគព័ន្ធ ប្តេជ្ញាបន្តយុទ្ធនាការបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ - ធ្នូ 02, 2019
សកម្មជនសហគមន៍ដែលស្ថិតនៅក្នុងក្រុមយុវជនរបស់លោកបណ្ឌិតកែម ឡី បានប្តេជ្ញាបន្តទាមទារឱ្យមានយុត្តិធម៌ក្នុងសង្គមកម្ពុជា ជាពិសេសបញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធ បើទោះបីជាខ្លួនលោកផ្ទាល់រងភាពអយុត្តិធម៌។ លោកសួង នាគព័ន្ធ...
-
Hello VOA៖ សកម្មជនស្នើឱ្យរដ្ឋាភិបាលដោះស្រាយកង្វល់ EU ជាប្រព័ន្ធ - ធ្នូ 02, 2019
សកម្មជនការងារស្នើឱ្យរដ្ឋាភិបាលគោរពលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពសហជីពដែលសហភាពអឺរ៉ុបបានតម្រូវ ដើម្បីរក្សាឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ពីព្រោះវាផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចកម្ពុជា។ លោកមឿន តុលា...
-
Hello VOA៖ ឯករាជ្យភាពតុលាការ រងចំណោទជាថ្មី ក្នុងការវិវត្តនយោបាយចុងក្រោយ - វិច្ឆិកា 15, 2019
ក្រុមអ្នកវិភាគក្នុងប្រទេសកម្ពុជា បានចោទសំណួរជាថ្មីអំពីឯករាជ្យភាពក្នុងប្រព័ន្ធតុលាការកម្ពុជា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យក្រសួងយុត្តិធម៌ ធ្វើការជាមួយស្ថាប័នតុលាការ...
-
បទសម្ភាសន៍ VOA៖ ខ្មែរនៅបារំាងនឹងធ្វើបាតុកម្មរំលឹកខួបទី២៨នៃកិច្ចព្រមព្រៀងប៉ារីស - តុលា 25, 2019
ពលរដ្ឋខ្មែរនៅប្រទេសបារំាងគ្រោងនឹងរៀបចំបាតុកម្មមួយនៅថ្ងៃសៅរ៍ក្នុងទីក្រុងប៉ារីសដើម្បីទាមទារឱ្យរដ្ឋាភិបាលបារំាងដែលជាសហប្រធានសន្និសីទប៉ារីសស្តីពីកម្ពុជារៀបចំកិច្ចប្រជុំដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៨ឆ្នាំមកនេះ។...
-
បទសម្ភាសន៍ VOA៖ សកម្មជនសិទ្ធិមនុស្សអាមេរិកថាកម្ពុជាគួរឈប់ចាត់ទុកបញ្ហាសិទ្ធិមនុស្សថាជាបញ្ហាផ្ទៃក្នុងរបស់ខ្លួនតទៅទៀត - តុលា 02, 2019
សកម្មជនសិទ្ធិមនុស្សក្នុងសហរដ្ឋអាមេរិកលើកឡើងថា កម្ពុជាគួរតែព្យាយាមអនុវត្តតាមគោលដៅអភិវឌ្ឍប្រកបដោយចិរភាពទាំង១៧ចំណុចរបស់អង្គការសហប្រជាជាតិ ជាពិសេសគឺចំណុចស្ដីពីលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌និងការពង្រឹងស្ថាប័ន ហើយថា...
-
បទសម្ភាសន៍VOA៖ លោក ម៉ោញ សារ៉ាត់ មិនបារម្ភនឹងការចោទពីបទរួមគំនិតក្បត់ - តុលា 01, 2019
មេដឹកនាំថ្នាក់មូលដ្ឋាននៃអតីតគណបក្សប្រឆាំងនៅកម្ពុជា គឺលោក ម៉ោញ សារ៉ាត់ប្តេជ្ញាបន្តធ្វើការកៀរគរកម្លាំងពលករខ្មែរដើម្បីស្វាគមន៍ដំណើរនិវត្តន៍របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា បើទោះបីជាលោក ត្រូវបានតុលាការខេត្តឧត្តរមានជ័យចោទប្រកាន់ពីបទ «រួមគំនិតក្បត់»ក៏ដោយ។...
-
បទសម្ភាសន៍ VOA៖ សកម្មជនបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅថៃ ត្រៀមអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជាវិញ - កញ្ញា 27, 2019
បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំស្ដីទីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយប្រកាសថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានទាំងការអំពាវនាវឲ្យពលករនិងសកម្មជននៅក្រៅប្រទេសចូលរួមជាមួយផង...
-
Hello VOA៖ ការមិនស្តារសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា ជាផ្នែកមួយនៃការជម្រុញឲ្យបាត់បង់ ប្រពន្ធឋានៈអនុគ្រោះពន្ធ - សីហា 23, 2019
មន្រ្តីសិទ្ធិមនុស្សអះអាងថា សេរីភាពនៃការជួបប្រជុំ ប្រមូលផ្តុំ និងការបញ្ចញមតិនៅ កម្ពុជា ចេះតែបន្តធ្លាក់ចុះ ដែលគួរតែមានការស្តារឡើងវិញ។ ក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា ការបន្តធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ ជួបប្រជុំប្រមូលផ្តុំ...
-
Hello VOA៖ អ្នកវិភាគយល់ថាភាគីទំនាស់កម្ពុជាគួរតែបន្ទន់ជំហរចរចាគ្នាដើម្បីបញ្ចៀសទណ្ឌកម្ម - កក្កដា 23, 2019
បន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិកទទួលយកមកពិនិត្យនូវសេចក្តីស្នើច្បាប់របស់សភាតំណាងរាស្ត្រដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដោយសារតែការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ...
-
បទសម្ភាសន៍ VOA៖ ខ្មែរ-អាមេរិកាំងនៅរដ្ឋម៉ាស្សាឈូសិតរំឭកខួបទី៣នៃមរណភាពលោក កែម ឡី - កក្កដា 09, 2019
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំងដែលមានសមានចិត្តនឹងលោកបណ្ឌិត កែម ឡីអតីតអ្នកវិភាគនយោបាយ និងសង្គមបានជួបជុំគ្នានៅសាលប្រជុំសំពៅមាស ទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត កាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធខួបលើកទី៣នៃមរណភាពរបស់លោក។ លោក កែម ឡី...
-
បទសម្ភាសន៍ VOA៖ ភរិយាលោក រ៉ាត់ រត្នមុនី ថ្កោលទោសសាលក្រមតុលាការភ្នំពេញ - មិថុនា 26, 2019
កាលពីថ្ងៃពុធសាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោករ៉ាត់ រត្នមុនី សកម្មជន សហជីពនិងជាអ្នកបកប្រែឲ្យបណ្តាញព័ត៌មានទូរទស្សន៍រុស្ស៊ី RT (ឬហៅថា Russia Today) ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងត្រូវបង់ប្រាក់សំណងជំងឺចិត្តដល់ដើមបណ្តឹងរដ្ឋប្បវេណីពីរនាក់ដែលសរុបជាង ១៦.០០០...
-
បទសម្ភាសន៍ VOA៖ អ្នកតស៊ូមតិបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅកម្ពុជាដល់មន្ត្រីអាមេរិក - មិថុនា 13, 2019
អ្នកតស៊ូមតិមួយរូបមកពីប្រទេសកម្ពុជាកំពុងបញ្ចុះបញ្ចូលមន្ត្រីអាមេរិកនៅក្រសួងការបរទេសនិងសភាដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពសិទ្ធិមនុស្សនិងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ដើម្បីជៀសផុតពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP។ នេះបើតាមការអះអាងរបស់លោក...
-
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត-ក្រុងស្រុកខណ្ឌចាប់ផ្តើម ដោយបក្សកាន់អំណាចរំពឹងថានឹងឈ្នះអាសនៈស្ទើរទាំងអស់ - ឧសភា 26, 2019
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអ្នកឃ្លាំមើលនយោបាយកម្ពុជា មើលដឹងជាមុនថា នឹងក្តោបយកអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាង៤០០ស្ទើរតែទាំងអស់។
-
បទសម្ភាសន៍ VOA៖ «បើចង់ធ្វើចំណាកស្រុកដោយលួចលាក់ កុំធ្វើឱ្យសោះ» - ឧសភា 19, 2019
លោក ព្រហ្ម វណ្ណៈអាណន្ត អតីតជនរងគ្រោះនៃការជួញដូរកម្លាំងពលកម្មនៅលើទូកនេសាទថៃ បានលាតត្រដាងអំពើទាសភាពសម័យទំនើបដ៏សាហាវឃោរឃៅតាមរយៈសៀវភៅគំនូរមួយក្បាលរបស់លោកដែលនិពន្ធរួមគ្នាជាមួយអ្នកនាង Jocelyn Pederick ដែលមានចំណងជើងថា «The Dead Eye and The Deep Blue Sea» ឬ...
-
Hello VOA៖ កម្ពុជាគួរពិនិត្យឡើងវិញនូវច្បាប់ទាក់ទងនឹងសិទ្ធិជនជាប់ចោទ ដើម្បីឱ្យស្របតាមបទដ្ឋានអន្តរជាតិ - ឧសភា 13, 2019
លោក ហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១៣ ខែឧសភា ឆ្នាំ២០១៩ ថា…
more -
Hello VOA៖ ការផ្លាស់ប្ដូរផ្នត់គំនិតមិនពុករលួយទាមទារឆន្ទៈបុគ្គលដែលកាន់ខ្ជាប់គោលការណ៍ផ្ទាល់ខ្លួន - មេសា 12, 2019
អ្នកដឹកនាំយុវជនក្នុងប្រទេសកម្ពុជា លើកឡើងថា ការផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជនពីការងាយប្រព្រឹត្តអំពើពុករលួយ ទៅជាការមិនពុករលួយ ត្រូវការឆន្ទៈបុគ្គលដែលមានមនសិការខ្លាំង និងឱ្យតម្លៃទៅលើគោលការណ៍ផ្ទាល់ខ្លួនក្នុងជីវិតរបស់ពួកគេ។ កញ្ញា លី ស្រីស្រស់...
-
Hello VOA៖ ក្រុមអ្នកតស៊ូមតិខ្មែរកម្ពុជាក្រោមចោទវៀតណាមថាចង់បំបាត់ពូជសាសន៍ - មេសា 01, 2019
ក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម បានចោទប្រកាន់ថាវៀតណាមមានបំណងបំបាត់ពូជសាសន៍ខ្មែរកម្ពុជាក្រោម ដែលរស់នៅលើទឹកដីកម្ពុជាក្រោម ដែលកាន់កាប់ដោយវៀតណាម។ នេះបើតាមការអះអាងរបស់លោក ប្រាក់ សេរីវុធ ប្រធានប្រតិបត្តិ...
-
Hello VOA៖ សកម្មជនស្វាគមន៍ដោយប្រុងប្រយ័ត្នចំពោះកិច្ចព្រមព្រៀងជប៉ុននិងកម្ពុជាលើពលករចំណាកស្រុក - មីនា 29, 2019
រដ្ឋាភិបាលកម្ពុជានិងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីទទួលពលករជំនាញកម្ពុជាចាប់ពី ខែមេសាទៅដែលជាការអនុញ្ញាតជាលើកដំបូងសម្រាប់កម្ពុជា និងប្រទេសនៅអាស៊ីចំនួន ៨ទៀត ហើយមានការធានាថា នឹងទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសពលករ ដែលមិនសុច្ចរិតផងដែរ។ សកម្មជនសហគមន៍ គឺលោក ហៃ វណ្ណា...
-
Hello VOA៖ សកម្មជនថាសេរីភាពសម្ដែងមតិនៅកម្ពុជាបច្ចុប្បន្នដល់កម្រិតប្រកាសអាសន្ន - កុម្ភៈ 12, 2019
សកម្មជនការពារសិទ្ធិដីធ្លីក្នុងប្រទេសកម្ពុជា និយាយថាសិទ្ធិពលរដ្ឋនិងសេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងដំណាក់កាលប្រកាសអាសន្នហើយ។ អ្នកស្រី ឡុង គឹមហ៊ាង អតីតបុគ្គលិកនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ហើយដែលសព្វថ្ងៃកំពុងធ្វើការតវ៉ា...
-
Hello VOA៖ សកម្មជនថាការគោរពសិទ្ធិមនុស្សជាក់ស្តែងមិនដូចនឹងគោលនយោបាយថ្នាក់ជាតិ - កុម្ភៈ 06, 2019
សកម្មជនសិទ្ធិមនុស្សស្នើឱ្យអាជ្ញាធរមូលដ្ឋានកម្ពុជាបង្ហាញការទទួលខុសត្រូវចំពោះទង្វើជាក់ស្តែង ឱ្យស្របគ្នាជាមួយនឹងគោលនយោបាយនិងការប្តេជ្ញាចិត្តនៅថ្នាក់ជាតិក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។ លោកសួន ប៊ុនស័ក្តិ អ្នកឯកទេសសិទ្ធិមនុស្សមើលឃើញថា...
-
រដ្ឋាភិបាលខ្មែរព្រមានស្ថាប័នព័ត៌មានមិនឲ្យប្រើឃ្លា«របបលោកហ៊ុន សែន»និង«របបក្រុងភ្នំពេញ» - មករា 22, 2019
ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ព្រមានមិនឲ្យស្ថាប័នសារព័ត៌មានប្រើពាក្យពីរឃ្លាដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមិនពេញចិត្ត គឺ «របបក្រុងភ្នំពេញ»និង«របបលោក ហ៊ុន សែន»។ មន្ត្រីនាំពាក្យរដ្ឋាភិបាលខ្មែរអះអាងថា ពាក្យទាំងនេះ...
-
បទសម្ភាសន៍VOA៖ សៀវភៅ«ការស្វែងរកយុត្តិធម៌នៅកម្ពុជា»បង្ហាញពីការលះបង់របស់សកម្មជន - ធ្នូ 25, 2018
សៀវភៅដែលមានចំណងជើងថា «ការស្វែងរកយុត្តិធម៌នៅកម្ពុជា» បានបង្ហាញពីគោលជំហរនិងការតស៊ូរបស់សកម្មជនសិទ្ធិមនុស្សក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សៀវភៅនេះ ចងក្រងនូវរឿងរ៉ាវជាច្រើនរបស់សកម្មជនដើម្បីសិទ្ធិនៅកម្ពុជា ដែលមានដូចជាលោក…
more -
Hello VOA៖ អង្គការសង្គមស៊ីវិលជំរុញឱ្យបង្កើតគណៈកម្មការអាស៊ានប្រឆាំងអំពើពុករលួយ - ធ្នូ 14, 2018
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងតំបន់អាស៊ីអាគ្នេយ៍ បានទទូចឱ្យមេដឹកនាំអាស៊ានដាក់បញ្ចូលយន្តការថ្នាក់តំបន់ប្រឆាំងនឹងអំពើពុករលួយ ដើម្បីអនុវត្តឱ្យបានពេញលេញតាមអនុសញ្ញាអង្គការសហប្រជាជាតិ ប្រឆាំងអំពើពុករលួយ (The UN Convention against Corruption) ឬហៅកាត់ថា UNCAC។ លោក…
more -
បទសម្ភាសន៍ VOA៖ ភរិយាលោករ៉ាត់ រត្នមុនី អំពាវនាវសុំការការពារក្រោយពីស្វាមីត្រូវអាជ្ញាធរថៃចាប់ខ្លួន - ធ្នូ 10, 2018
លោក រ៉ាត់ រត្នមុនី ប្រធានសហជីពកម្ពុជាមួយរូបនិងជាអ្នកដែលបានចូលរួមផលិតខ្សែភាពយន្តឯកសារដែលបង្ហាញពីភាពក្រីក្រ និងទំនាស់ដីធ្លី ដែលឈានដល់ការប្រកបរបរពេស្សាចារនៅកម្ពុជា ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន តាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។...
-
Hello VOA៖ អ្នកសារព័ត៌មានថាបើគ្មានសារព័ត៌មានឯករាជ្យ សង្គមមិនអាចរីកចម្រើនបានទេ - ធ្នូ 10, 2018
វាគ្មិនដែលជាអ្នកសារព័ត៌មានក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរចាត់ទុកអ្នកសារព័ត៌មានឯករាជ្យថាជាសត្រូវនោះទេ ព្រោះថាសារព័ត៌មានឯករាជ្យនេះ គឺជាធាតុផ្សំចាំបាច់ មិនអាចខ្វះបាន ដើម្បីធ្វើឱ្យសង្គមកម្ពុជា...
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
HOSTED BY
វីអូអេ
CATEGORIES
Loading similar podcasts...