PODCAST · news
ខ្មែរនៅអាមេរិក - វីអូអេ
by វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Episodes
-
អតីតជនភៀសខ្លួនខ្មែរលោក ខិន គិវ សកម្មក្នុងកិច្ចការសង្គមខ្មែរក្នុងតំបន់ជុំវិញរដ្ឋធានីវ៉ាស៊ីនតោន - កញ្ញា 13, 2024
លោក ខិន គិវ ជាកូនកំព្រាខ្មែរម្នាក់ដែលបានមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ១៩៨០ ក្នុងនាមជាជនភៀសខ្លួន។ ក្រោយពីការតស៊ូជម្នះឧបសគ្គរាប់មិនអស់ក្នុងជីវិតលើទឹកដីថ្មីអស់ពេលជាង២០ឆ្នាំមក លោកបានក្លាយជាអ្នកឯកទេសនិងគ្រូបង្រៀនខាងបច្ចេកវិទ្យាព័ត៌មាននៅមហាវិទ្យាល័យ Montgomery College ក្នុងរដ្ឋ Maryland។...
-
អតីតជនភៀសខ្លួនខ្មែរលោក តាន់ សុខ ប្រែខ្លួនឯងពីកម្មករ ទៅជាថៅកែរោងចក្រនៅអាមេរិក - កញ្ញា 13, 2024
អតីតជនភៀសខ្លួនខ្មែរម្នាក់គឺលោក តាន់ សុខ បានកែខៃជីវិតខ្លួនឯងពីកម្មករដែលទទួលបានប្រាក់ឈ្នួលតិចតូចពេលមកដល់សហរដ្ឋអាមេរិកដំបូងក្នុងឆ្នាំ ១៩៨០ រហូតក្លាយទៅជាថៅកែខ្លួនឯង។ សព្វថ្ងៃលោកជាម្ចាស់រោងចក្រស្លលោហធាតុមួយឈ្មោះថា TSB FOUNDRY ក្នុងក្រុង Salt Lake City នៃរដ្ឋ Utah...
-
បទសម្ភាសន៍ VOA៖ និស្សិតខ្មែរអាមេរិកាំងមានការតាំងចិត្តខ្ពស់សិក្សានៅសាកលវិទ្យាល័យល្បី UCLA - កក្កដា 04, 2024
កញ្ញា Parissa Lor-Tim គឺជាកូនខ្មែរអាមេរិកាំងដែលបានកើតហើយនិងធំដឹងក្ដីនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ កញ្ញាគឺជានិស្សិតខ្មែរអាមេរិកាំងថ្នាក់ឧត្តមសិក្សាជំនាន់ទីមួយនៅក្នុងគ្រួសាររបស់កញ្ញា។...
-
ជនរងគ្រោះនៃរបបប្រល័យពូជសាសន៍ចែករំលែកបទពិសោធន៍តស៊ូនៅអាមេរិកនិងអតីតកាល - មេសា 17, 2024
ក្រោយ៤៩ឆ្នាំដែលរងគ្រោះដោយសាររបបខ្មែរក្រហម លោក Bryant Ben បានចែករំលែកបទពិសោធន៍ដ៏សោកសៅនិងការតស៊ូរបស់លោកក្នុងជីវិតថ្មីនៅលើទឹកដីសហរដ្ឋអាមេរិកក្រោយភៀសខ្លួនមកដល់។ លោក សុខ ខេមរា នៃ វីអូអេ បានជួបសម្ភាសន៍លោក Bryant តាមទូរសព្ទពីទីក្រុងឡងប៊ិច (Long Beach) រដ្ឋកាលីហ្វ័ញ៉ា។ លោក Bryant...
-
បទសម្ភាសន៍៖ គ្រូរបាំនិងអ្នកច្នៃរបាំខ្មែរម្នាក់រាំនៅក្នុងសារមន្ទីរសិល្បៈធំបំផុតនៅអាមេរិក សង្ឃឹមថានឹងទទួលកម្មសិទ្ធរូបចម្លាក់អាទិទេពមកវិញ - មីនា 18, 2023
អ្នកស្រី សុភីលីន ជាម សាភីរ៉ូ (Sophiline Cheam-Shapiro) ជាគ្រូរបាំនិងអ្នកច្នៃរបាំបុរាណនិងទំនើបខ្មែរម្នាក់។ អ្នកស្រីត្រូវបានអញ្ជើញមកបុរី New York (ញូវយ៉ក)ថ្មីៗនេះ ដើម្បីចូលរួមក្នុងការកិច្ចពិភាក្សានិងសម្ភោធ Podcast Dynamite Doug ស្តីអំពីលោក Doughlas Latchford...
-
បទសម្ភាសន៍ VOA៖ ពិធីក្បួនដង្ហែ និងបុណ្យវប្បធម៌ក្រុងខ្មែរ - មេសា 01, 2022
នៅថ្ងៃទី៣ ខែមេសានេះ ទីក្រុងខ្មែរ ឬ Cambodia Town ដែលស្ថិតនៅក្នុងទីក្រុង Long Beach រដ្ឋ California នឹងរៀបចំកម្មវិធីក្បួនដង្ហែ និងបុណ្បវប្បធម៌ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេ អ្នកស្រី សាន សិទ្ធា ដែលជាប្រធានក្រុងខ្មែរ...
-
បទសម្ភាសន៍ VOA៖ អ្នកស្រី ស៊ូលី សារ៉ូ ថាសហគមន៍ខ្មែរអាមេរិកជោគជ័យខ្លះប៉ុន្តែមានកិច្ចការច្រើនដែលត្រូវធ្វើ - ឧសភា 29, 2021
ខែឧសភានេះគឺជាខែប្រារព្ធមរតកពលរដ្ឋអាស៊ីអាមេរិកាំងនិងអ្នកដែនកោះប៉ាស៊ីហ្វិក...
-
បទសម្ភាសន៍ VOA៖ ប៉ូលិសខ្មែរ-អាមេរិកាំងរួមកម្លាំងជួយគ្នាក្នុងគ្រាលំបាកក្រោយពីមរណភាពលោកជីមមី អ៊ិន - ឧសភា 25, 2021
មរណភាពរបស់ប៉ូលិសខ្មែរ-អាមេរិកាំងគឺលោកជីមមី អ៊ិន(Jimmy Inn)...
-
បទសម្ភាសន៍ VOA៖ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ បានទទួលមរណភាពក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា - កុម្ភៈ 12, 2021
វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងដំបូងបានទទួលមរណភាពក្នុងគ្រាប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅពេលដែលវីរុសនេះបានឆ្លងរាលដាលខ្លាំងក្នុងរដ្ឋកាលីហ្វញ៉ា។ លោកស្រីវេជ្ជបណ្ឌិត លឹម លីណាត អាយុ៥៨ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែមករា នៅឯលំនៅដ្ឋាន។...
-
វត្តអារាមនិងព្រះវិហារនៅរដ្ឋមីនីសូតាមិនទាន់បើកទ្វារ ទោះមានការណែនាំឲ្យបើកដំណើរការក្តី - ឧសភា 21, 2020
ទោះជាមានការប្រកាសជូនដំណឹងពីការបើកទ្វារពាណិជ្ជកម្ម សាលារៀន មធ្យោបាយធ្វើដំណើរ ភោជនីយដ្ឋាន និងអង្គការកន្លែងធ្វើការនានា ពីមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺឆ្លង CDC ក្តី ក៏សហគមន៍ខ្មែរអាមេរិកាំងក្នុងរដ្ឋមីនីសូតា នៅមិនទាន់សម្រេចចិត្តបើកវត្តអារាម...
-
ពលរដ្ឋអាស៊ីអាមេរិកាំងងាយរងគ្រោះដោយសំអប់ក្នុងគ្រាវិបត្តិសុខភាពកូវីដ១៩ - ឧសភា 19, 2020
ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី កាន់តែងាយរងគ្រោះ ក្នុងពេលមានវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺកូវីដ១៩។ ក្រុមការងារ Stop AAPI Hate បានទទួលសេចក្តីរាយការណ៍ជាង ១៧០០ ករណី ពាក់ព័ន្ធនឹងការប្រមាថ ការដើរគេចចេញ និងការវាយប្រហារលើរាងកាយលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងរយៈតែ ៦...
-
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែររួមគ្នានឹងសហគមន៍អាស៊ីនៅរដ្ឋចចារជំរុញពលរដ្ឋបំពេញជំរឿន២០២០ - មេសា 30, 2020
ក្រុមសកម្មជនខ្មែរអាមេរិកាំងនៅរដ្ឋចចារសហការជាមួយនឹងអង្គការនៅក្នុងសហគមន៍អាស៊ីដទៃទៀត ដើម្បីធ្វើយុទ្ធនាការជំរុញឱ្យសមាជិកសហគមន៍ខ្មែរនិងអាស៊ីដទៃទៀត បំពេញជំរឿនឆ្នាំ២០២០។ ពួកគេយល់ថា នេះគឺជាការចូលរួមក្នុងដំណើរប្រជាធិបតេយ្យមួយ ដែលឈានទៅឱ្យអ្នកនយោបាយទទួលខុសត្រូវក្នុងការងារ...
-
បទសម្ភាស VOA៖ សកម្មជនធ្វើយុទ្ធនាការជំរុញឱ្យខ្មែរអាមេរិកាំងបំពេញជំរឿនឆ្នាំ២០២០ - មេសា 23, 2020
ក្រុមសកម្មជនសហគមន៍នៅរដ្ឋចចារកំពុងតែធ្វើយុទ្ធនាការជំរុញឱ្យពលរដ្ឋខ្មែរអាមេរិកាំងយល់ដឹងពីសារៈសំខាន់នៃជំរឿនឆ្នាំ២០២០និងចូលរួមបំពេញ។ ពួកគេសង្ឃឹមថា...
-
បទសម្ភាសន៍VOA៖ វត្តខ្មែរនៅ Seattle មិនរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរដូចវត្តនៅរដ្ឋផ្សេងទៀត ដោយសារកូវីដ១៩ - មេសា 12, 2020
វត្តធម្មចក្ការាម ហៅវត្តចាស់ ក្នុងក្រុង សៀអាថុល (Seattle) រដ្ឋវ៉ាស៊ីនតោន បានសម្រេចបិទទ្វារមិនប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ដូចជាវត្តផ្សេងទៀតនៅសហរដ្ឋអាមេរិកដែរ ដោយសារបារម្ភពីការរាលដាលជំងឺកូវីដ១៩។ លោក សុខ ខេមរា នៃVOA បានជួបសម្ភាសលោក ឡែរី សេង...
-
បទសម្ភាសន៍VOA៖ ការផ្ដល់សេវាកម្មសុខភាពដល់ពលរដ្ឋខ្មែរអាមេរិកាំង ក្នុងអំឡុងពេលជំងឺកូវីដ១៩ឆ្លងរាលដាល - មេសា 01, 2020
អ្នកជំនាញផ្នែកសុខភាពនៃសហគមន៍ខ្មែរអាមេរិកាំងមកពីសមាគមគាំទ្រសុខភាពខ្មែរ ហៅថា Khmer Health Advocates បានផ្តល់ដំបូន្មាន និងសេវាកម្មសុខភាពតាមទូរសព្ទក្នុងពេលមានការរីករាលដាលវីរុសកូរ៉ូណានៅក្នុងសហគមន៍នានា ដែលពលរដ្ឋកម្ពុជារស់នៅក្នុងសហរដ្ឋអាមេរិក។ លោក សុខ ខេមរា នៃ VOA បានសម្ភាសតាមទូរសព្ទជាមួយលោកស្រី គួច…
more -
បទសម្ភាសន៍ VOA៖ សហគមន៍អាស៊ីនៅអាមេរិករងការរើសអើងនិងហិង្សាដោយសារវីរុសកូរ៉ូណា - មីនា 31, 2020
មេដឹកនាំសហគមន៍ខ្មែរអាមេរិកាំងសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវអំពើហិង្សា និងសកម្មភាពរើសអើងប្រឆាំងនឹងពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ក្នុងពេលដែលការឆ្លងជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីកាន់តែកើនឡើង និងទទូចឱ្យមានការយោគយល់គ្នាតាមគុណតម្លៃរបស់អាមេរិកាំង។...
-
បទសម្ភាសន៍ VOA៖ វីរុសកូរ៉ូណាធ្វើឲ្យប៉ះពាល់ពីធីបុណ្យសាសនាសម្រាប់សហគមន៍ខ្មែរនៅរដ្ឋ មិនីសូតា - មីនា 31, 2020
វត្តមុនីសុតារាម បានបិទទ្វារនិងផ្អាកការជួបជុំពុទ្ធបរិស័ទមួយរយ:ពេល ដើម្បីទប់ស្គាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩ (COVID 19) ដែលបានឆ្លងនិងសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោក។ ការសម្រេចនេះ...
-
បទសម្ភាសន៍ VOA៖ អ្នកស្រីស៊ូលី សារ៉ូ ប្តេជ្ញាបង្កើតសម្ព័ន្ធភាពធំជាងមុនសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា - មីនា 06, 2020
បេក្ខជនឈរឈ្មោះសម្រាប់តំណែងក្រុមប្រឹក្សាក្រុងឡុងប៊ិចប្រចាំសង្កាត់លេខ ៦ គឺអ្នកស្រី ស៊ូលី សារ៉ូ បានថ្លែងអំណរគុណអ្នកគាំទ្រដែលបានបោះឆ្នោតកាលពីថ្ងៃអង្គារ ហើយបាននាំឱ្យអ្នកស្រីក្លាយជាបេក្ខជននាំមុខគេបង្អស់។ អ្នកស្រីប្តេជ្ញាថានឹងខិតខំបង្កើតសម្ព័ន្ធភាពធំជាងមុន...
-
បទសម្ភាសន៍ VOA៖ សហគមន៍ខ្មែរអាមេរិកាំងនឹងជួបជុំគ្នាស្វែងរកដំណោះស្រាយជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា - កញ្ញា 13, 2019
រៀងរាល់ថ្ងៃទី១៥ ខែកញ្ញា គឺជាទិវាលទ្ធិប្រជាធិបតេយ្យអន្តរជាតិ ដែលត្រូវបានតាក់តែងឡើងដោយអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងការចូលរួមកសាងលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោក។ មួយថ្ងៃមុនទិវានេះ...
-
បទសម្ភាសន៍ VOA ៖ អ្នកដឹកនាំសហគមន៍លោក បាវ បេន យកល្ខោនខោលមកសម្ដែងនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន - សីហា 28, 2019
លោក បាវ បេន ជាប្រធានសមាគម «ទិវាសហគមន៍ខ្មែរ ឬ Cambodian Community Day» ដែលរៀបចំមហោស្រពវប្បធម៌ខ្មែរជារៀងរាល់ឆ្នាំ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ក្នុងព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំនេះ លោក បាវ បេន និងសមាគមរបស់លោក...
-
បទសម្ភាសន៍ VOA៖ ចលនាស្រី្តគណបក្សសង្គ្រោះជាតិបន្តទាមទារឲ្យអាមេរិកជួយស្តារប្រជាធិបតេយ្យកម្ពុជា - មិថុនា 13, 2019
មេដឹកនាំចលនាស្រី្តគណបក្សសង្គ្រោះជាតិបណ្តាញសកល គឺលោកស្រីជេណេត សេង (Janet Seng) បានថ្លែងថា លោកស្រីបន្តជួបប្រជុំជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិកនិងសមាជិកសភា ព្រឹទ្ធសភាដើម្បីស្នើសុំឲ្យមានការបន្តអន្តរាគមន៍អំពីស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា...
-
វាគ្មិនទទូចដល់ខ្មែរអាមេរិកាំងឲ្យចូលរួមក្នុងនយោបាយអាមេរិកមុនការបោះឆ្នោត - ឧសភា 31, 2019
នៅពេលបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកនៃគណបក្សទាំងពីរកំពុងបន្តយុទ្ធនា ការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ ២០២០ ខាងមុខ លោក យ័ប គឹមទឹង ប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិ មនុស្សនិងប្រជាធិបតេយ្យ បានថ្លែងថា...
-
Hello VOA៖ ការថែរក្សាវប្បធម៌ខ្មែរនៅសហរដ្ឋអាមេរិក ប្រៀបដូចការរក្សាដួងព្រលឹងរបស់ខ្មែរ - មេសា 08, 2019
អ្នកស្រលាញ់សិល្បៈនិងវប្បធម៌ខ្មែរក្នុងសហរដ្ឋអាមេរិក លើកឡើងថា ការថែរក្សាវប្បធម៌ខ្មែរក្នុងប្រទេសនេះ មានសារៈសំខាន់សម្រាប់រក្សាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។ កញ្ញា ដួង ទេពវិសាល អ្នករាំម្នាក់ក្នុងក្រុមរបាំនៃសមាគមរក្សាមត៌កខ្មែរនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋម៉ារីលែន...
-
បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិទាមទារឱ្យអាមេរិកដាក់សម្ពាធបន្ថែមទៀតលើលោក ហ៊ុន សែន - មករា 19, 2019
នៅថ្ងៃសៅរ៍ទី១៩ ខែមករានេះ គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំដឹកនាំបាតុកម្មមួយនៅខាងមុខរដ្ឋសភានិងសេតវិមានរបស់សហរដ្ឋអាមេរិក ដើម្បីទាមទារឱ្យសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀតលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។...
-
បទសម្ភាសន៍ VOA៖ លោកTed Yoho ថាប្រទេសសេរីមិនជឿល្បិចលោកហ៊ុន សែនទេ - ធ្នូ 13, 2018
សេចក្តីព្រាងច្បាប់ HR5754 ដែលមានគោលបំណងនាំយកលទ្ធិប្រជាធិបតេយ្យទៅប្រទេសកម្ពុជាដែលសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តកាលពីខែកក្កដា បាននៅជាប់គាំងត្រឹមព្រឹទ្ធសភាសហរដ្ឋអាមេរិក។ សេចក្តីព្រាងច្បាប់នេះនឹងអស់សុពលភាពនៅដំណាច់ឆ្នាំ២០១៨នេះ ប៉ុន្តែលោក Ted Yoho...
-
បទសម្ភាសន៍ VOA៖ អតីតអ្នកទោសខ្មែររួចផុតពីការបណ្តេញចេញដោយសារការងារសហគមន៍ - វិច្ឆិកា 30, 2018
កាលពីថ្ងៃច័ន្ទ តុលាការក្រុងឡូសអាន់ជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ាបានសម្រេចលុបចោលបទបញ្ជាបញ្ជូនអតីតអ្នកទោសខ្មែរម្នាក់ទៅប្រទេសកម្ពុជាវិញ ក្រោយពីគាត់ទទួលបានការលើកលែងទោសពីលោកអភិបាលរដ្ឋ។ លោក សុក ផល បានបញ្ជាក់ប្រាប់លោក ម៉ែន គឹមសេង នៃ VOA Khmer ក្នុងបទសម្ភាសន៍ថា...
-
បទសម្ភាសVOA៖ សម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាប្រារព្ធខួបលើកទី៣នៃសហប្រតិបត្តិការ - វិច្ឆិកា 14, 2018
អង្គការសម្ព័ន្ធមិត្តរដ្ឋកាលីហ្វញ៉ានិងកម្ពុជាដែលមានមូលដ្ឋាននៅទីក្រុងឡុងប៊ិច កំពុងធ្វើការងារដើម្បីជំរុញពាណិជ្ជកម្មនិងលើកកម្ពស់ការផ្លាស់ប្តូរវិស័យអប់រំ សង្គមកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជានិងរដ្ឋកាលីហ្វញ៉ា។ អង្គការនេះមើលឃើញថា...
-
Hello VOA៖ អ្នកតស៊ូមតិខាងសិទ្ធិមនុស្សថាលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកនឹងមានឥទ្ធិពលលើកម្ពុជា - វិច្ឆិកា 13, 2018
លោក យ័ប គឹមទឹង ប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី១២ ខែវិច្ឆិកានេះ បានមានប្រសាសន៍ថា រដ្ឋសភាអាមេរិកដែលនឹងដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសភាដែលនឹងដឹកនាំដោយគណបក្សសាធារណរដ្ឋ...
-
Hello VOA៖ ខ្មែរអាមេរិកាំងខ្លះចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ ដោយមិនពេញចិត្តប្រធានាធិបតី ត្រាំ - វិច្ឆិកា 07, 2018
ពលរដ្ឋខ្មែរអាមេរិកាំងមួយចំនួន បានចេញទៅបោះឆ្នោតជាមួយពលរដ្ឋអាមេរិកាំងរាប់លាននាក់នៅថ្ងៃអង្គារ ទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមការិយាល័យបោះឆ្នោតនៅទូទាំងសហរដ្ឋអាមេរិក។ ពលរដ្ឋទាំងនោះបាននិយាយថា ពួកគេចង់ឃើញការបញ្ឈប់ការរើសអើងពូជសាសន៍ បញ្ចប់អំណាចប្រមូលផ្តុំលើគណបក្ស សារធារណរដ្ឋ កំណើនសេដ្ឋកិច្ច...
-
បទសម្ភាសន៍ VOA៖ បញ្ហាអន្តោប្រវេសន៍ស្ថិតក្នុងចិត្តអ្នកបោះឆ្នោតខ្មែរសញ្ជាតិអាមេរិកាំងនៅទីក្រុងឡូវែល - វិច្ឆិកា 05, 2018
បញ្ហាអន្តោប្រវេសន៍ បានក្លាយជាប្រធានបទសំខាន់មួយសម្រាប់ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកាំង ដែលបានចុះឈ្មោះបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០១៨ ដើម្បីជ្រើសរើសសមាជិករដ្ឋសភា ព្រឹទ្ធសភា អភិបាលក្រុង និងសមាជិកដឹកនាំក្រុងផ្សេងៗទៀត នៅសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី៦...
-
បទសម្ភាសន៍ VOA៖ ខ្មែរនៅអាមេរិកគ្រោងបាតុកម្មពេលលោកហ៊ុន សែន ថ្លែងនៅអង្គការសហប្រជាជាតិ - កញ្ញា 12, 2018
ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកគ្រោងនឹងធ្វើបាតុកម្មនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍ ទី២៨និង២៩ ខែកញ្ញានេះ នៅមុខទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារមិនឱ្យអន្តរជាតិទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលបង្កើតឡើងក្រោយការបោះឆ្នោតជាតិកាលពីខែកក្កដា។...
-
បទសម្ភាសន៍ VOA៖ លោកសម រង្ស៊ី រំលឹកពីវីរភាពនិងការងារជាមួយនឹងលោកចន ម៉ាក់ខេន - កញ្ញា 07, 2018
លោកចន ម៉ាក់ខេន សមាជិកព្រឹទ្ធសភាអាមេរិកាំងដ៏មានឥទ្ធិពលម្នាក់ ទទួលបានការគោរពពីអ្នកនយោបាយខ្មែរមួយចំនួន និងសហគមន៍ខ្មែរអាមេរិកាំង ដោយសារតែបានធ្វើកិច្ចការជាច្រើន ដើម្បីជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា នៅមុនពេលលោកទទួលមរណភាព...
-
Hello VOA ៖ បេក្ខជនអាមេរិកាំងដើមកំណើតខ្មែរ២នាក់ថា អស់លោកឈរឈ្មោះបោះឆ្នោតដើម្បីបម្រើពលរដ្ឋមិនថាខ្មែរ អាមេរិកាំងឬសាសន៍ណាទេ - កញ្ញា 04, 2018
លោក មាស សែម និង លោក អ៊ុង រិទ្ធី ដែលឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅសង្កាត់ Middlesex ទី១៨ រួមទាំងទីក្រុង Lowell ថ្លែងថា អស់លោកចង់បម្រើផលប្រយោជន៍ពលរដ្ឋទាំងអស់មិនថាជាជាតិសាសន៍ណាទេ...
-
បទសម្ភាសន៍ VOA៖ សកម្មជនខ្មែរអាមេរិកាំងបន្តយុទ្ធនាការបញ្ចុះបញ្ចូលព្រឹទ្ធសភា លើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា - សីហា 23, 2018
សកម្មជនខ្មែរអាមេរិកាំងកំពុងតែធ្វើយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភានានាឱ្យគាំទ្រសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ (H.R. 5754) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Janet...
-
បទសម្ភាសន៍ VOA៖ អ្នកគាំទ្របក្សសង្គ្រោះជាតិជំរុញព្រឹទ្ធសភាអនុម័តសេចក្តីព្រាងច្បាប់៥៧៥៤ - សីហា 10, 2018
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក បន្តយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាអាមេរិកាំងឱ្យអនុម័តសេចក្តីព្រាងច្បាប់លេខ៥៧៥៤ ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យបានមុនការបង្កើតរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់ទណ្ឌកម្មមន្ត្រី ដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ...
-
បទសម្ភាសន៍VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតមិនបានការគឺជាកម្លាំងព្រមានដ៏ធំដល់អ្នកនយោបាយ - សីហា 04, 2018
ក្រោយការបោះឆ្នោតដែលមានភាពរកាំរកូសកាលពីនៅថ្ងៃអាទិត្យទី២៩ខែកក្កដានេះ ចំនួនសន្លឹកឆ្នោតដែលមិនគាំទ្រគណបក្សនយោបាយណាមួយ មានចំនួនច្រើនជាងចំនួនសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយចំនួន១៩ផ្សេងទៀតក្រៅតែពីគណបក្សកាន់អំណាចដែលបានចូលរួមការបោះឆ្នោត។...
-
បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកគ្រោងធ្វើបាតុកម្មថ្ងៃទី២៨និង២៩ - កក្កដា 06, 2018
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មជាច្រើនកន្លែងនៅថ្ងៃទី២៨និង២៩ខែកក្កដា ដើម្បីសម្តែងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជានិងទាមទារឱ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតនេះ។...
-
បទសម្ភាសន៍VOA៖ សកម្មជនបញ្ចុះបញ្ចូលសមាជិកសភាឱ្យគាំទ្រសេចក្តីព្រាងច្បាប់H.R. 5754 - មិថុនា 29, 2018
សកម្មជនខ្មែរអាមេរិកាំងកំពុងតែធ្វើយុទ្ធនាការបញ្ចុះបញ្ចូលសមាជិកសភានានាឱ្យគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨(H.R. 5754) ដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោកស្រី Janet Seng...
-
បទសម្ភាសន៍ VOA៖ «រដូវអត់អាហារ»បង្ហាញពីការរួចជីវិតវេជ្ជបណ្ឌិតខ្មែរ-អាមេរិកាំង - មេសា 13, 2018
អតីតនិស្សិតពេទ្យម្នាក់បានរស់រានមានជីវិតពីរបបខ្មែរក្រហម ប៉ុន្តែសមាជិក២៣នាក់ទៀតក្នុងក្រុមគ្រួសារបានស្លាប់បាត់បង់ជីវិត ហើយខ្លួនគាត់ក៏ស្ទើរតែស្លាប់បាត់បង់ជីវិត បើកុំតែបានជំនាញពេទ្យជួយ។ លោក សៀង សេង...
-
បទសម្ភាសន៍ VOA៖ យុវជនគួរព្យាយាមដកពិសោធន៍ក្រៅសាលានិងក្រៅប្រទេស - មីនា 02, 2018
លោក រឹម សារ៉ែម អាយុ២៨ឆ្នាំ ជាជនជាតិដើមគួយមួយរូបដែលសព្វថ្ងៃជាអ្នកសម្របសម្រួលគម្រោងនៃសមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា។ កាលពីឆ្នាំចុងឆ្នាំ ២០១៧ លោកបានចូលរួមក្នុងកម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program...
-
បទសម្ភាសន៍ VOA៖ សង្គ្រោះជាតិគាំទ្រ CARI Act ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា - កុម្ភៈ 23, 2018
គណបក្សសង្គ្រោះជាតិបានថ្លែងអំណរគុណសមាជិកព្រឹទ្ធសភាអាមេរិកាំងចំនួន៥នាក់ដែលបានស្នើសេចក្តីព្រាងច្បាប់ CARI Act ដែលនឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើរដ្ឋាភិបាលកម្ពុជា។ លោកស្រី មូរ សុខហួរ អនុប្រធាន គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងលិខិតទៅសមាជិកព្រឹទ្ធសភាទាំងនោះថា...
-
បទសម្ភាសន៍ VOA ៖ វិធីសាស្ត្រនិងបច្ចេកវិទ្យានៃការបង្រៀនច្បាប់នៅអាមេរិកអាចជាគំរូដល់ការអប់រំច្បាប់នៅកម្ពុជា - កុម្ភៈ 08, 2018
កម្មវិធីគម្រោងមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ឬ YSEALI Professional Fellows Program កាលពីឆ្នាំ២០១៧ បានផ្តល់ឱកាសដល់អ្នកមានអាជីពវ័យក្មេងកម្ពុជាចំនួន៨រូប ឲ្យមកដកពិសោធន៍ការងារនៅសហរដ្ឋអាមេរិកចំនួនជាងមួយខែ។ លោក តាយ លីណា អាយុ៣០ឆ្នាំ...
-
បទសម្ភាសន៍ VOA៖ ការអប់រំក្នុងសហគមន៍និងការអប់រំក្រៅថ្នាក់មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍ - មករា 19, 2018
កម្មវិធី «ដំណោះស្រាយសហគមន៍» ឬ Community Solutions Program ដែលរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ជាកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសហគមន៍ដល់អ្នកជំនាញវ័យក្មេង ដោយនាំពួកគេមកដកពិសោធន៍ការងាររយៈពេល៤ខែនៅតាមអង្គការសហគមន៍ឬស្ថាប័នមូលដ្ឋាននានានៅសហរដ្ឋអាមេរិក។ លោក...
-
បទសម្ភាសន៍ VOA៖ បច្ចេកវិទ្យា fintech បង្កើនប្រសិទ្ធភាពនិងសក្តានុពលនៃវិស័យហិរញ្ញវត្ថុកម្ពុជា - ធ្នូ 26, 2017
បច្ចេកវិទ្យាហិរញ្ញវត្ថុឬ fintech កំពុងរីកចម្រើនខ្លាំងនៅទូទាំងពិភពលោក ហើយសក្តានុពលនៃវិស័យនេះកំពុងទទួលការចាប់អារម្មណ៍ច្រើនដែរនៅក្នុងប្រទេសកម្ពុជា។ ការសិក្សាមួយបង្ហាញថា បច្ចេកវិទ្យាហិរញ្ញវត្ថុនេះអាចបំពេញតម្រូវការសេវាហិរញ្ញវត្ថុចំនួន៦ពាន់លានដុល្លារ...
-
Hello VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងចង់ឲ្យកម្ពុជាងាកមកប្រកាន់មាគ៌ាប្រជាធិបតេយ្យឡើងវិញ - ធ្នូ 12, 2017
ក្រុមសកម្មជនដែលតស៊ូមតិទាមទារសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋកម្ពុជា ថ្លែងថា ការដាក់បម្រាមទិដ្ឋាការ មិនឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលធ្វើឲ្យខូចដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ចូលក្នុងទឹកដីសហរដ្ឋអាមេរិកនេះ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ លោក ទូច វិបុល...
-
បទសម្ភាសន៍ VOA៖ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងថា ពលរដ្ឋខ្មែរត្រូវតែហ៊ានលះបង់ប្រយោជន៍ខ្លីដើម្បីផលប្រយោជន៍យូរអង្វែង - ធ្នូ 12, 2017
ខណៈដែលសហគមន៍អន្តរជាតិ កំពុងតែដាក់សម្ពាធនយោបាយកាន់តែខ្លាំងលើរដ្ឋាភិបាលខ្មែរ ក្រុមពលរដ្ឋខ្មែរនៅក្រៅប្រទេស បានទទូចឲ្យមានការដាក់សម្ពាធសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឲ្យរដ្ឋាភិបាលខ្មែរ ងាកមកគោរពតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើងវិញ។ លោក ទូច វិបុល...
-
បទសម្ភាសន៍ VOA៖ ខ្មែរក្រោមសុំ EU និងUN ជួយដោះស្រាយករណីរំលោភសិទ្ធិមនុស្ស - តុលា 27, 2017
សហព័ន្ធខ្មែរកម្ពុជាក្រោមបានស្នើសុំឱ្យសហគមន៍អឺរ៉ុបផ្តល់សិទ្ធិជ្រកកោននយោបាយដល់ព្រះសង្ឃខ្មែរក្រោមពីរអង្គ ដែលអាជ្ញាធរវៀតណាមបានចាប់ដាក់ពន្ធនាគារដោយសារតែបង្រៀនអក្សរសាស្រ្តខ្មែរ។ ព្រះសង្ឃមួយអង្គបានរួចចេញពីពន្ធនាគារវិញ ហើយរីឯមួយអង្គទៀតកំពុងជាប់ពន្ធនាគារនៅឡើយ។...
-
បទសម្ភាសន៍ VOA៖ ភាពជាអ្នកដឹកនាំតម្រូវឲ្យមានការស្រាវជ្រាវច្បាស់លាស់ - តុលា 19, 2017
នៅក្នុងឆ្នាំនេះ មូលនិធីអាស៊ី បានរៀបចំកម្មវិធីបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ Asia Foundation Development Fellows Program សម្រាប់ជនជាតិអាស៊ីដែលមានអាយុក្រោម៤០ឆ្នាំ។ កម្មវិធីរយៈពេល៤សប្តាហ៍នេះមានគោលដៅអភិវឌ្ឍភាពជាអ្នកដឹកនាំដល់អ្នកដឹកនាំវ័យក្មេងពីប្រទេសចំនួន១២នៅអាស៊ី...
-
បទសម្ភាសន៍ VOA៖ បូជនីយដ្ឋានជនភៀសខ្លួនខ្មែរនៅក្រុងឡូវែលរំឭកប្រវត្តិសាស្ត្រនៃការតស៊ូរបស់ខ្មែរនៅអាមេរិក - កញ្ញា 26, 2017
ប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍នៃរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ត្រូវបានបានកត់ត្រាជាប្រវត្តិសាស្ត្រ ដោយការសាងសង់ជាបូជនីយដ្ឋានមួយ ដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ។ បូជនីយដ្ឋាននេះ...
-
បទសម្ភាសន៍ VOA៖ អតីតយុទ្ធជនរបបសាធារណរដ្ឋខ្មែរដំបូងទទួលបានរង្វាន់នៅសហរដ្ឋអាមេរិក - កញ្ញា 26, 2017
អតីតទាហានមួយរូបនៃរបបសាធារណរដ្ឋខ្មែរទទួលបានរង្វាន់ «មរតកសំឡេងអតីតយុទ្ធជន» ប្រចាំឆ្នាំ២០១៧នេះ ដោយសារការបម្រើក្នុងជួរយោធា និងធ្វើកិច្ចការមនុស្សធម៌ជួយដល់អតីតយុទ្ធជនដទៃទៀត។ លោក យ៉ាន់ យ៉ន គឺជាអតីតយុទ្ធជនខ្មែរដំបូងដែលមានកិត្តិយសទទួលរង្វាន់នេះ...
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
HOSTED BY
វីអូអេ
CATEGORIES
Loading similar podcasts...