PODCAST · news
សុខភាព - វីអូអេ
by វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Episodes
-
បទសម្ភាសន៍ VOA៖ ការបង្កកជំនួយអាមេរិកប៉ះពាល់ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅកម្ពុជា - មករា 31, 2025
ក្រៅពីអង្គការសង្គមស៊ីវិល ផ្នែកខ្លះនៃវិស័យសុខាភិបាលរបស់កម្ពុជា ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ អាចនឹងរងផលប៉ះពាល់ពីការបង្កកជំនួយបរទេសរបស់សហរដ្ឋអាមេរិកដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានសម្រេចធ្វើឡើងរយៈពេល ៩០ ថ្ងៃ។...
-
បទសម្ភាសន៍ VOA៖ វីរុសអូមីក្រុងបំប្លែងថ្មី BA4 និង BA5 ឆ្លងលឿនជាងមុន ប៉ុន្តែមានស្ថានភាពជំងឺស្រាល - កក្កដា 28, 2022
បើទោះបីជាបណ្តាប្រទេសជាច្រើនបានបន្តសកម្មភាពសេដ្ឋកិច្ចជាថ្មីឡើងវិញក្តី ជំងឺកូវីដ១៩នៅតែបន្តបំប្លែងខ្លួនដែលមកទល់ពេលនេះវីរុសដែលគេឃើញកំពុងឆ្លងលឿននោះគឺវីរុសអូមីក្រុងបំប្លែងថ្មី BA4 និង BA5។ កាលពីពេលថ្មីៗនេះ អ្នកនាង ស្រេង លក្ខិណា បានសម្ភាសលោកវេជ្ជបណ្ឌិត តាំង តេកហុង...
-
Hello VOA សុខភាព៖ ផលប៉ះពាល់ពីជំងឺកូវីដរ៉ាំរ៉ៃ - មិថុនា 17, 2022
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺកូវីដរ៉ាំរ៉ៃប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពនៃការរស់នៅរបស់អ្នកជំងឺ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចបង្កឲ្យមានពិការភាពបានផងដែរ។ អ្នកជំងឺកូវីដ១៩ គួរប្រើថ្នាំដើម្បីបញ្ចុះមេរោគ...
-
Hello VOA សុខភាព៖ បញ្ហាសុខភាពស្រ្តី ផ្តោតលើជំងឺមហារីកមាត់ស្បូន ភាគទី១ - មីនា 18, 2022
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធានគ្លីនិករ៉ាក់បានថ្លែងថា ជំងឺមហារីកមាត់ស្បូនជាប់ចំណាត់ថ្នាក់ទី៤ក្នុងចំណោមជំងឺមហារីកដែលកើតលើស្រ្តីនៅទូទាំងពិភពលោក ហើយសឹងតែគ្រប់ករណីនៃជំងឺមហារីកមាត់ស្បូនមានទំនាក់ទំនងទៅនឹងមេរោគ HPV ដែលឆ្លងតាមការរួមភេទ។...
-
Hello VOA សុខភាព៖ វ៉ាក់សាំងដូសជំរុញ និងការចាក់វ៉ាក់សាំងលាយគ្នា - វិច្ឆិកា 19, 2021
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា យោងតាមលទ្ធផលនៃការសិក្សានានាបង្ហាញថា ការចាក់វ៉ាក់សាំងដូសជំរុញមានប្រសិទ្ធភាពជួយបង្កើនប្រព័ន្ធការពាររាងកាយប្រឆាំងនឹងជំងឺកូវីដ១៩។ លោកវេជ្ជបណ្ឌិតក៏បានគូសបញ្ជាក់ផងដែរថា...
-
Hello VOA សុខភាព៖ ការវិវត្តថ្មីៗអំពីការស្រាវជ្រាវថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺកូវីដ១៩ - តុលា 22, 2021
អ្នកជំនាញវេជ្ជសាស្ត្រគឺលោកសៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩បានយ៉ាងមានប្រសិទ្ធភាព ហើយស្របពេលជាមួយគ្នានេះយើងសង្ឃឹមថា...
-
បទសម្ភាសន៍ VOA៖ និស្សិត Fulbright ជម្នះសម្ពាធផ្លូវចិត្តពេលសិក្សានៅអាមេរិក ក្នុងពេលកូវីដ១៩រាតត្បាត - ឧសភា 17, 2021
មានស្រុកកំណើតនៅខេត្តបាត់ដំបង លោក អ៊ុង ប៉េងអាន គឺជានិស្សិតកម្ពុជាដ៏ឆ្នើមមួយរូបដែលបានទទួលអាហារូបករណ៍ Fulbright របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីមកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញទំនាក់ទំនងផ្នែកសុខភាពនិងហានិភ័យនៅសាកលវិទ្យាល័យ Michigan State ក្នុងក្រុង East...
-
បទសម្ភាសន៍ VOA៖ អ្នកកើតជំងឺកូវីដ១៩មុនគេក្នុងប្រទេសកម្ពុជាប្រាប់បទពិសោធន៍ជាការដាស់តឿន - មេសា 10, 2020
កាលពីថ្ងៃទី៧ខែមីនានេះ ក្រសួងសុខាភិបាលប្រទេសកម្ពុជាបានប្រកាសជាលើកដំបូងពីបុរសជនជាតិខ្មែរម្នាក់ វ័យ៣៨ឆ្នាំ រស់នៅក្នុងខេត្តសៀមរាប បានឆ្លងជំងឺកូវីដ១៩។ អ្នកកើតជំងឺកូវីដ១៩នេះ ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី៤ខែមីនា...
-
បទសម្ភាសន៍VOA៖ អ្នកឯកទេសជំងឺផ្លូវចិត្តអះអាងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនកំពុងមានបញ្ហាផ្លូវចិត្តក្រោមឥទ្ធិពលជំងឺកូវីដ១៩ - មេសា 07, 2020
យ៉ាងហោចណាស់មានប្រទសចំនួន២០៩កំពុងមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលមានអ្នកឆ្លងជាង១លាននាក់ និងអ្នកស្លាប់រាប់ម៉ឺននាក់។ ចំណែកឯប្រទេសកម្ពុជាមានអ្នកឆ្លងចំនួន១១៥នាក់គិតត្រឹមរសៀលថ្ងៃអង្គារ។ ការរីករាលដាលជំងឺកូវីដ១៩បានធ្វើអោយប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងប្រទេស។ សាលារៀន ភោជនីយដ្ឋាន សណ្ឋាគារ...
-
បទសម្ភាសន៍VOA៖ ការផ្ដល់សេវាកម្មសុខភាពដល់ពលរដ្ឋខ្មែរអាមេរិកាំង ក្នុងអំឡុងពេលជំងឺកូវីដ១៩ឆ្លងរាលដាល - មេសា 01, 2020
អ្នកជំនាញផ្នែកសុខភាពនៃសហគមន៍ខ្មែរអាមេរិកាំងមកពីសមាគមគាំទ្រសុខភាពខ្មែរ ហៅថា Khmer Health Advocates បានផ្តល់ដំបូន្មាន និងសេវាកម្មសុខភាពតាមទូរសព្ទក្នុងពេលមានការរីករាលដាលវីរុសកូរ៉ូណានៅក្នុងសហគមន៍នានា ដែលពលរដ្ឋកម្ពុជារស់នៅក្នុងសហរដ្ឋអាមេរិក។ លោក សុខ ខេមរា នៃ VOA បានសម្ភាសតាមទូរសព្ទជាមួយលោកស្រី គួច…
more -
Hello VOA សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត(ភាគទី១)ផ្តោតលើរោគសញ្ញា កត្តាហានិភ័យ - កុម្ភៈ 21, 2020
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុងវេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសខាងជំងឺផ្លូវចិត្តនៅកម្ពុជាបានថ្លែងថា ជំងឺធ្លាក់ទឹកចិត្តគឺជាផ្នែកមួយនៃជំងឺវេជ្ជសាស្រ្ត និងជាជំងឺធ្ងន់ធ្ងរមួយប៉ុន្តែគេអាចព្យាបាលឲ្យជាសះស្បើយបាន។...
-
Hello VOA ពិសេស៖ ការយល់ដឹងពីមេរោគកូរ៉ូណាវីរុសថ្មី និងវិធីការពារ - កុម្ភៈ 07, 2020
អ្នកជំនាញវេជ្ជសាស្ត្រ គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក បានថ្លែងថា កូរ៉ូណាវីរុសមានអាការៈដូចទៅនឹងមេរោគផ្តាសាយដែរ ប៉ុន្តែមេរោគនេះមានលក្ខណៈសាហាវជាងដោយសារវាអាចទៅបំផ្លាញសួតអ្នកជំងឺ និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិត។ វិធីការពារកុំឲ្យឆ្លងមេរោគនេះ...
-
វិស័យទេសចរណ៍កម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារមេរោគកូរ៉ូណាវីរុសថ្មី - មករា 29, 2020
ជំងឺរលាកផ្លូវដង្ហើមដែលបង្កដោយមេរោគកូរ៉ូណាវីរុសប្រភេទ 2019-nCovបានផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន កាលពីដើមខែមករានេះ។ ប្រទេសកម្ពុជាក៏បានរកឃើញអ្នកឆ្លងមេរោគនេះដំបូងគេផងដែរកាលពីថ្ងៃទី២៧ខែមករាកន្លងទៅនេះ។...
-
បទសម្ភាសន៍ VOA៖ និស្សិតខ្មែរនៅអ៊ូហានបារម្ភចំពោះមេរោគថ្មីខណៈត្រូវជាប់ក្នុងទីក្រុងនេះក្នុងអំឡុងបុណ្យចូលឆ្នាំចិន - មករា 25, 2020
ទីក្រុងអ៊ូហាន (ឬវូហាន Wuhan) ភាគកណ្តាលប្រទេសចិន ត្រូវគេជឿថា ជាប្រភពនៃមេរោគរលាកសួតថ្មីមួយ ឬ កូរ៉ូណាវីរុស (Coronavirus) ដែលមកដល់ថ្ងៃសុក្រ បានសម្លាប់មនុស្សអស់២៦នាក់ហើយ។ ខណៈដែលមេរោគ មិនស្គាល់អត្តសញ្ញាណនេះ បន្តរាតត្បាតនៅក្នុងប្រទេសចិន...
-
បទសម្ភាសន៍ VOA៖ ការគំរាមកំហែងនៃការផ្ទុះឆ្លងរាលដាលមេរោគ Coronavirus - មករា 24, 2020
ការផ្ទុះឆ្លងរាលដាលមេរោគ Coronavirus ដែលមានប្រភពកើតចេញពីទីក្រុង Wuhan ប្រទេសចិនកំពុងឆ្លងរាលដាលទៅដល់ប្រទេសចំនួនដូចជាវៀតណាម ថៃ សិង្ហបុរី កូរ៉េខាងត្បូង ជប៉ុន រួមទាំងសហរដ្ឋអាមេរិកផងដែរ។ ការផ្ទុះឆ្លងរាលដាលនេះកើតឡើងនៅប៉ុន្មានថ្ងៃ មុនថ្ងៃចូលឆ្នាំចិនមកដល់...
-
Hello VOA សុខភាព៖ វិធីព្យាបាលមហារីកក្រពេញប្រូស្តាតត្រូវធ្វើទៅតាមដំណាក់កាលនៃជំងឺ - មិថុនា 21, 2019
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅ ទីក្រុងJacksonville រដ្ឋFlorida សហរដ្ឋអាមេរិកថ្លែងថា វិធីព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតត្រូវធ្វើតាមដំណាក់កាលនៃជំងឺ អាយុ និងស្ថានភាពសុខភាពរបស់អ្នកជំងឺ។ សម្រាប់អ្នកជំងឺនៅដំណាក់កាលដំបូង...
-
Hello VOA សុខភាព៖ ការទទួលទានបន្លែនិងផ្លែឈើច្រើនអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកក្រពេញប្រូស្តាត - ឧសភា 17, 2019
«៨០ភាគរយនៃបុរសដែលមានអាយុ៨០ឆ្នាំ មានមហារីកក្នុងក្រពេញប្រូស្តាត ក៏ប៉ុន្តែអត់មានរោគសញ្ញាក្នុងខ្លួនទេ» នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក នៅក្នុងកម្មវិធី Hello VOA ប្រចាំខែ ដែលផ្តោតទៅលើរឿងសុខភាព។...
-
បទសម្ភាសន៍ VOA៖ ស្រ្តីខ្មែរបង្កើតកម្មវិធីគ្រប់គ្រងមន្ទីពេទ្យឈ្មោះ «ពេទ្យយើង» Peth Yoeung ជួយលើកស្ទួយវិស័យសុខាភិបាលកម្ពុជា - ឧសភា 08, 2019
កម្មវិធីគ្រប់គ្រងមន្ទីពេទ្យឌីជីថលឈ្មោះថា «ពេទ្យយើង-Peth Yoeung» គឺជាកម្មវីធីគ្រប់គ្រងនៅតាមមន្ទីពេទ្យទាំងឯកជននិងរដ្ឋ ដែលត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយស្រ្តីកម្ពុជា។ អ្នកស្រី ប៉ុង លីមសាន ស្ថាបនិកកម្មវិធីពេទ្យយើង...
-
Hello VOA សុខភាព៖ ជំងឺឫសដូងបាតកើតលើមនុស្សស្ទើរគ្រប់រូបទាំងអស់ - មីនា 22, 2019
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថាជំងឺឫសដូងបាតគ្មានសញ្ញាបង្ហាញឲ្យគេដឹងជាមុនទេ អ្នកជំងឺអាចដឹងថាខ្លួនថាកើតជំងឺឫសដូងបាតនៅពេលជំងឺនេះចាប់ផ្តើមធ្វើទុក្ខ ដូចជាមានការឈឺចាប់...
-
Hello VOA៖ វិធីសាស្ត្រសម្គាល់បន្លែសុវត្ថិភាពនិងបច្ចេកទេសកសិកម្មថ្មីជាគន្លឹះជួយពង្រីកទីផ្សារ - កុម្ភៈ 19, 2019
ទោះបីកន្លងមកសាធារណជនតែងមានការបារម្ភចំពោះម្ហូបអាហារនិងកសិផលដែលប្រើប្រាស់ជាតិគីមីក្នុងទីផ្សារកម្ពុជា ក៏ស្ថានភាពនេះមិនទាន់បានជំរុញឲ្យទីផ្សារបន្លែសុវត្ថិភាពមានការលូតលាស់លឿនខ្លាំងទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ»...
-
Hello VOA សុខភាព៖ ការព្យាបាលជំងឺបង្កនានាឲ្យបានឆាប់ ជួយទប់ស្កាត់ការវិវត្តន៍ទៅរកជម្ងឺខូចតម្រង់នោមរ៉ាំរ៉ៃ - ធ្នូ 21, 2018
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ដើម្បីអាចព្យាបាលជម្ងឺខូចតម្រង់នោមរ៉ាំរ៉ៃ ឬខូចក្រលៀននេះ គេត្រូវព្យាបាលជម្ងឺជាមូលហេតុបង្កដែលធ្វើឲ្យប៉ះពាល់ដល់ក្រលៀន ដូចជាជម្ងឺលើសឈាម…
more -
Hello VOA សុខភាព៖ ការលើសជាតិស្ករនិងសម្ពាធឈាមលើសជាកត្តាចម្បងបង្កជាជំងឺខូចតម្រងនោមរ៉ាំរ៉ៃឬជំងឺខូចក្រលៀន - វិច្ឆិកា 30, 2018
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ក្រលៀនឬតម្រងនោមមានមុខងារសំខាន់ណាស់សម្រាប់លាងសំណល់ទាំងអស់នៅក្នុងឈាមដើម្បីបញ្ចេញជាទឹកនោម។ ជំងឺខូចតម្រងនោមរ៉ាំរ៉ៃចែកចេញជា៥ដំណាក់កាល...
-
Hello VOA សុខភាព៖ ការដឹងពីវិធីសាស្រ្តរក្សាអនាម័យជួយបង្ការមិនឲ្យមានរោគធ្លាក់សមិនប្រក្រតី - តុលា 18, 2018
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថាការដឹងពីវិធីអនាម័យសម្អាតប្រដាប់ភេទប្រចាំថ្ងៃគឺជាវិធីបង្ការមួយយ៉ាងសំខាន់ដើម្បីទប់ស្កាត់មិនឲ្យស្រ្តីកើតរោគធ្លាក់សមិនប្រក្រតីបាន។...
-
Hello VOA សុខភាព៖ ការធ្លាក់សតែងតែកើតឡើងជាធម្មតាលើស្រ្តីគ្រប់រូប - កញ្ញា 20, 2018
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ស្រ្តីគ្រប់រូបទាំងអស់មិនថាចាស់ឬក្មេង តែងតែមានធ្លាក់សជារឿងធម្មតា។ ក៏ប៉ុន្តែប្រសិនបើការធ្លាក់សនោះធ្លាក់ច្រើនជាងធម្មតា ហើយមានធំក្លិនឆ្អាប មានពណ៌...
-
Hello VOA៖ កត្តាសេដ្ឋកិច្ចនិងសាកលភាវូបនីយកម្មធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារប្រែប្រួល - មិថុនា 19, 2018
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។ សម្រាប់ផលវិជ្ជមាន អ្នកទទួលទាននឹងទទួលបានម្ហូបអាហារដែលមានគុណភាពល្អជាងមុន...
-
Hello VOA សុខភាព៖ ថ្នាំបំបាត់ការឈឺចាប់អាចប្រើសម្រាប់បំបាត់អាការៈឈឺក្នុងពោះពេលមករដូវ - មេសា 19, 2018
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា អាការៈឈឺចាប់ក្នុងពោះពេលមានរដូវដោយជំងឺគ្មានមូលហេតុបង្ក ឬជាភាសាបច្ចេកទេសហៅថា Primary Dysmenorrhea...
-
បទសម្ភាសន៍ VOA៖ ខ្សែភាពយន្ត «វិបល្លាស/រចនា» បង្កើនការយល់ដឹងពីបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា - មេសា 13, 2018
កង្វះការយកចិត្តទុកដាក់ចំពោះអ្នកមានបញ្ហាសុខភាពផ្លូវចិត្តនៅកម្ពុជា បានញ៉ាំងឲ្យផលិតករភាពយន្តវ័យក្មេងមួយក្រុម ផលិតភាពយន្តមួយឡើងដែលមានចំណងជើងថា «វិបល្លាស» ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ។ ផលិតកម្ម Come Together…
more -
បទសម្ភាសន៍៖ ជំងឺផ្លូវចិត្តជាឃាតករលាក់មុខ បើអ្នកជំងឺនិងសាច់ញាត្តិមិនព្យាបាលជំងឺនេះ - កុម្ភៈ 14, 2018
ជំងឺផ្លូវចិត្តនៅកម្ពុជាកំពុងយាយីមនុស្សគ្រប់វ័យ ខណៈពេលដែលការយល់ដឹងរបស់ប្រជាពលរដ្ឋមានកម្រិតនៅឡើយ។ ជំងឺផ្លូវចិត្តជាឃាតករលាក់មុខ បើអ្នកជំងឺនិងសាច់ញាត្តិមិនយកចិត្តទុកដាក់ស្វែងរកសេវាព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលាទេនោះ។ នាង ធីតា វីន...
-
Hello VOA៖ ការសហការរបស់ពលរដ្ឋជាមួយអាជ្ញាធរចាំបាច់ដល់ប្រសិទ្ធភាពនៃវិធានការគ្រប់គ្រងសំរាមនិងអនាម័យក្នុងទីក្រុង - ធ្នូ 25, 2017
បញ្ហាការគ្រប់គ្រងសំរាមនិងបង្កើនអនាម័យនៅតាមទីក្រុង ជាបញ្ហាចោទនៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ហើយធនាគារពិភពលោកនៅក្នុងពេលថ្មីៗនេះបានអំពាវនាវឲ្យអាជ្ញាធរក្រុងភ្នំពេញធ្វើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងសំរាមនិងអនាម័យ។ លោក ឱក សេរីសោភក្តិ៍...
-
Hello VOA សុខភាព៖ អាការៈមួយចំនួនបង្ហាញពីសញ្ញានៃការអស់រដូវរបស់ស្ត្រី - ធ្នូ 22, 2017
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា អាការៈអស់រដូវរបស់ស្រ្តីចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទីមួយគេហៅថា មុនពេលអស់រដូវ ឬ (Pre-menopause) កើតឡើងនៅពេលស្រ្តីមានអាយុពី៤៧ឆ្នាំ-៤៧ឆ្នាំ។...
-
Hello VOA៖ ប្រធានបទប្លែកៗមានប្រយោជន៍ទាក់ទាញការពិភាក្សាលើបណ្តាញសង្គម - វិច្ឆិកា 21, 2017
ការរីកសាយនៃបណ្តាញសង្គមនៅកម្ពុជា ជាពិសេសប្រជាប្រិយភាពនៃវីដេអូតាមហ្វេសប៊ុក បានបើកឱកាសដល់យុជនកម្ពុជាទាំងនៅទីក្រុងនិងទីជនបទ អាចងាយផលិតវីដេអូប្លក់ (vblog) ដើម្បីជំរុញការពិភាក្សាទៅលើប្រធានបទសង្គមនានាដែលពួកគេគិតថាមានប្រយោជន៍...
-
Hello VOA សុខភាព៖ វិធីព្យាបាលជំងឺញ័រទ្រូងឬជំងឺខ្យល់ចាប់ (Heart Palpitations) ត្រូវផ្អែកលើស្ថានភាពជាក់ស្តែងនៃរោគសញ្ញារបស់ចង្វាក់បេះដូង - តុលា 20, 2017
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា អាការៈញ័រទ្រូងធម្មតាដែលតែងតែកើតឡើងដោយសារតែការទទួលទានកាហ្វេ ជាតិអាកុល ឬក៏ប្រើប្រាស់ថ្នាំផ្តាសាយនោះ គួរត្រូវកាត់បន្ថយឬត្រូវឈប់ប្រើតែម្តង...
-
Hello VOA សុខភាព៖ ជំងឺញ័រទ្រូងឬជំងឺខ្យល់ចាប់ (Heart Palpitations) គឺជាអាការៈញ័រក្នុងទ្រូងដែលបណ្តាលមកពីចង្វាក់បេះដូងដើរមិនស្មើគ្នា - កញ្ញា 22, 2017
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថាជំងឺញ័រក្នុងទ្រូងមានពីរប្រភេទ។ ការញ័រទ្រូងដែលច្រើនតែកើតមានជាទូទៅ គឺតែងតែកើតឡើងនៅពេលមានអារម្មណ៍ខឹងសម្បារ ភ័យខ្លាច ការធ្វើលំហាត់ប្រាណ...
-
Hello VOA សុខភាព៖ ការធ្វើលំហាត់ប្រាណទាំងកាយសម្បទា និងខួរក្បាលអាចជួយបង្ការជំងឺ Alzheimer's និងជំងឺវង្វេងស្មារតី(Dementia) - សីហា 18, 2017
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា វិធីព្យាបាលជំងឺវង្វេងស្មារតី គឺត្រូវថែរក្សាសតិបញ្ញារបស់អ្នកជំងឺឲ្យបានល្អប្រសើរ និងត្រូវព្យបាលអាក្បកិរិយារបស់អ្នកជំងឺដែលមានអាការៈឆាប់ខឹងឆេវឆាវ...
-
Hello VOA សុខភាព៖ ជំងឺ Alzheimer's និងជំងឺវង្វេងស្មារតីបង្កឡើងដោយសារតែមានការខូចខាតក្នុងកោសិកាខួរក្បាល - កក្កដា 21, 2017
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថាជំងឺ Alzheimer's គឺជាប្រភេទជំងឺវង្វេងច្រើនជាងគេនៃជំងឺវង្វេងស្មារតី(Dementia)។ ជំងឺ Alzheimer's ភាគច្រើនកើតឡើងទៅលើអ្នកជំងឺដែលមានអាយុលើសពី៨០ឆ្នាំឡើងទៅ។...
-
Hello VOA សុខភាព៖ ជំងឺពុកឆ្អឹងជាជំងឺដែលកើតឡើងយ៉ាងស្ងៀមស្ងាត់ ភាគច្រើនកើតឡើងចំពោះស្ត្រីដែលអស់រដូវ - មេសា 21, 2017
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ជំងឺពុកឆ្អឹងភាគច្រើនកើតឡើងទៅលើស្ត្រីដែលអស់រដូវជាពិសេសចាប់ពីអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ ជំងឺពុកឆ្អឹងជាជំងឺគ្មានរោគសញ្ញាប្រាប់ឲ្យដឹងជាមុន...
-
Hello VOA សុខភាព៖ ព្យាបាលជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលកាន់តែឆាប់អាចសង្គ្រោះជីវិតអ្នកជំងឺពីការស្លាប់បាន - មីនា 17, 2017
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកថ្លែងថា ការព្យាបាលជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ឬstrokeឲ្យបានកាន់តែឆាប់ក្នុងចន្លោះពី៤ទៅ៦ម៉ោង អាចជួយសង្គ្រោះជីវិតអ្នកជំងឺ បាន។...
-
បទសម្ភាសន៍ VOA៖ គ្រូពេទ្យខ្មែរ-អាមេរិកាំង នឹងទៅព្យាបាលមិនគិតថ្លៃនៅខេត្តកំពង់ចាមនិងត្បូងឃ្មុំ - កុម្ភៈ 04, 2017
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខ្មែរ-អាមេរិកាំងដែលមានសមាជិកជិត១០០នាក់នឹងបំពេញបេសកកម្មលើកទី៧នៅពាក់កណ្តាលខែកុម្ភៈនេះ នៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំដើម្បីជួយព្យាបាលពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ។ ក្នុងដំណើរទៅព្យាបាលចំនួន៦លើកកន្លងមក...
-
Hello VOA សុខភាព៖ ថ្នាំព្យាបាលថ្លើមប្រភេទសេ (C) មានប្រសិទ្ធិភាពខ្លាំង តែតម្លៃថ្លៃនៅស.រ.អ - មករា 12, 2017
វេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក (ស.រ.អ) ថ្លែងថា មានថ្នាំព្យាបាលជំងឺថ្លើមប្រភេទ សេ (C) ឲ្យជាសះស្បើយដល់ទៅ៩០ភាគរយ ដែលអាចរកទិញបាននៅស.រ.អ។ តម្លៃថ្នាំថ្មីទាំងនោះអាចដល់ទៅ១០០០ (១ពាន់ដុល្លារ) ក្នុង១គ្រាប់ ឬក៏១០០,០០០ (១សែនដុល្លារ)…
more -
Hello VOA សុខភាព៖ កង្វះអនាម័យផ្នែកវេជ្ជសាស្រ្តជាហានិភ័យធំមួយបង្កឲ្យឆ្លងជំងឺរលាកថ្លើមប្រភេទ C - ធ្នូ 09, 2016
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ជំងឺរលាកថ្លើមប្រភេទ C មិនមានរោគសញ្ញាធ្វើឲ្យអ្នកជំងឺដឹងជាមុននោះទេ។ អ្នកជំងឺអាចដឹងថាកើតជំងឺនេះបាន តាមរយៈការយកឈាមទៅពិនិត្យ។...
-
បទសម្ភាសន៍ VOA៖ អ្នកជំនាញប៉ាន់ប្រមាណថា ពលរដ្ឋខ្មែរ៦សែននាក់មានអាការៈពិបាកក្នុងការនិយាយស្ដី - ធ្នូ 02, 2016
អ្នកជំនាញខាងការព្យាបាលអាការៈពិបាកក្នុងការនិយាយស្ដី លើកឡើងថា ពលរដ្ឋខ្មែរប្រមាណ៦សែននាក់ជាពិសេសកុមារ មានអាការៈពិបាកក្នុងការនិយាយ ហើយសេវាព្យាបាលអាការៈនេះនៅមានកម្រិតនៅឡើយក្នុងប្រទេសកម្ពុជា។ លោក ណឹម សុភ័ក្រ្តបញ្ញានៃ VOA បានសម្ភាសអ្នកស្រី Claire Salter...
-
Hello VOA សុខភាព៖ មហារីកមាត់ស្បូនដំណាក់ដំបូងអាចព្យាបាលជាសះស្បើយ ហើយវិធីបង្ការប្រសិទ្ធភាពគឺចាក់វ៉ាក់សុំាង HPVចំនួន៣ដង - វិច្ឆិកា 17, 2016
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែថា ការចាក់ថ្នាំវ៉ាក់ស៊ាំងបង្ការមេរោគ HPV ចាប់ពីអាយុ៩ឆ្នាំដល់អាយុ២៦ឆ្នាំ អាចទប់ស្កាត់ជំងឺមហារីកមាត់ស្បូនបាន។ ការចាក់ថ្នាំវ៉ាក់ស៊ាំង HPV នេះ...
-
Hello VOA សុខភាព៖ ការទៅឆ្លុះពោះវៀនឲ្យបានឆាប់និងការវះកាត់ជាវិធីបង្ការនិងព្យាបាលសំខាន់បំផុតចំពោះមហារីកពោះវៀន - សីហា 18, 2016
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា ពលរដ្ឋខ្មែរទូទៅដែលមានអាយុលើសពី៥០ឆ្នាំ គួរទៅធ្វើតេស្ត Colonoscopy ឆ្លុះពោះវៀនធំ ដើម្បីរកមើលសញ្ញានៃមហារីក។ ប្រសិនបើមានកើតមហារីក...
-
បទសម្ភាសន៍ VOA៖ ពិធីការិនីវិទ្យុជួយវិបត្តិផ្លូវចិត្តយុវជន ទទួលរង្វាន់យុវជនឆ្នើមឆ្នាំ២០១៦ពីអង្គការ UNFPA - សីហា 17, 2016
ការជជែកអំពីជីវិតស្នេហា បញ្ហាសុខភាពផ្លូវភេទ និងផ្លូវចិត្តគឺជារឿងពិបាកនិយាយ ជាពិសេសរវាងយុវវ័យ និងឪពុកម្តាយ ដែលធ្វើឲ្យយុវវ័យជាច្រើនជ្រើសយកការទូរស័ព្ទចូលក្នុងកម្មវិធីវិទ្យុដើម្បីជជែកអំពីបញ្ហារបស់ពួកគេទៅវិញ។ កញ្ញា នាង សុវ៉ាតនា ដែលត្រូវបានគេស្គាល់ថាជា DJ...
-
បទសម្ភាសន៍ VOA៖ លោកស្រី មូរ សុខហួ រំឭកអំពីស្វាមី គឺលោក Scott Leiper - កក្កដា 13, 2016
លោក Scott Leiper ដែលជាអតីតអ្នកប្រឹក្សាកម្មវិធីជាន់ខ្ពស់នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNDP នៅកម្ពុជា និងត្រូវជាស្វាមីរបស់លោកស្រីមូរ សុខហួ បានទទួលមរណភាពកាលពីថ្ងៃទី២៨ ទីខែមីនា កន្លងទៅនេះដោយសារជំងឺមហារីកលំពែង។ លោក Scott...
-
Hello VOA សុខភាព៖ ម្រុមមិនមែនជាថ្នាំព្យាបាលទេ ប៉ុន្តែមានប្រយោជន៍ច្រើនខាងសុខភាព - ឧសភា ១៩, ២០១៦
លោក វេជ្ជបណ្ឌិត តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរនៅទីក្រុង Jacksonville រដ្ឋ Florida ថ្លែងថា ទោះការទទួលទានម្រុម អាចផ្តល់ផលប្រយោជន៍វេជ្ជសាស្ត្រជាច្រើនដូចជា មានជីវជាតិខ្ពស់ មានសារជាតិជួយជម្រះជាតិពុល antioxidant អាចជួយបញ្ចុះកម្រិតស្ករនៅក្នុងឈាម...
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
Loading similar podcasts...