PODCAST · news
ការបោះឆ្នោតនៅកម្ពុជា - វីអូអេ
by វីអូអេ
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
Episodes
-
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត-ក្រុងស្រុកខណ្ឌចាប់ផ្តើម ដោយបក្សកាន់អំណាចរំពឹងថានឹងឈ្នះអាសនៈស្ទើរទាំងអស់ - ឧសភា 26, 2019
គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអ្នកឃ្លាំមើលនយោបាយកម្ពុជា មើលដឹងជាមុនថា នឹងក្តោបយកអាសនៈក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ជាង៤០០ស្ទើរតែទាំងអស់។
-
បទសម្ភាសន៍ VOA៖ កំណែទម្រង់ក្នុងបរិបទអភិបាលកិច្ចឯកបក្ស? - កញ្ញា 29, 2018
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានផ្ដល់បទសម្ភាសន៍មួយជាមួយលោក អូន ឆេងប៉រ នៃ VOA អំពីក្ដីសង្ឃឹម និងបញ្ហាប្រឈមសម្រាប់ការសន្យាធ្វើកំណែទម្រង់ជាមួយនឹងទម្រង់អភិបាលកិច្ចតាមបែបផែនឯកបក្ស។
-
សកម្មជនខ្មែរអាមេរិកាំងបន្តបញ្ចុះបញ្ចូលក្រសួងការបរទេសអាមេរិករឿងសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា - សីហា 25, 2018
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ...
-
សកម្មជនខ្មែរអាមេរិកាំងបន្តបញ្ចុះបញ្ចូលនៅព្រឹទ្ធសភាអាមេរិករឿងសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជា - សីហា 25, 2018
ក្រុមមេដឹកនាំ អង្គការ សម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និង លោកព្រំ សៅរ៍នរ៉ាដឹកនាំគណៈប្រតិភូដើម្បីជួបជាមួយមន្ត្រីតាក់តែងច្បាប់នៅវិមានរដ្ឋសភា អាមេរិកាំងដើម្បីបញ្ចុះបញ្ចូលឲ្យសមាជិកព្រឹទ្ធសភាអាមេរិកាំងបន្តជំរុញទៅមុខនូវ...
-
លោក សម រង្ស៊ី៖ ទោះលោក ហ៊ុន សែន ដោះលែងសកម្មជន ឬបង្ហាញកាយវិការល្អខ្លះក្តី ក៏អន្តរជាតិមិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែរ - សីហា 23, 2018
លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បាននិយាយថារដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងទាល់ច្រក ដោយសារគ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្រោយការបោះឆ្នោត។ លោកថា ទោះជាមានការលើកលែងទោសដល់សកម្មជន...
-
បទសម្ភាសន៍VOA៖ យុទ្ធសាស្រ្តគ្រប់គ្រងអំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា - សីហា 14, 2018
លោក ពៅ សុពង្ស គឺជាសាស្រ្តាចារ្យផ្នែកនយោបាយនិងរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យ Ryerson ក្នុងប្រទេសកាណាដា។ លោកក៏ជាប្រធានស្ថាប័នវិទ្យាសាស្រ្តសម្រាប់សន្តិភាព (Science for Peace) នៃសាកលវិទ្យាល័យ Toronto និងជាសមាជិករបស់សមាគមនិស្សិតអន្តរជាតិនិងនយោបាយអាស៊ី។ លោក ពៅ សុពង្ស...
-
Hello VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតបាតុកម្មច្រើន អាចធ្វើឱ្យរង្គោះរង្គើរដ្ឋាភិបាល - សីហា 14, 2018
អ្នកឃ្លាំមើលដំណើរការបោះឆ្នោតនៅកម្ពុជា លើកឡើងថា ពលរដ្ឋអាចធ្វើព្យុះធ្វើភ្លៀងដល់អ្នកនយោបាយនិងគណបក្សនយោបាយបាន តាមរយៈសន្លឹកឆ្នោតមិនបានការឬ«សន្លឹកឆ្នោតដកសេចក្ដីទុកចិត្ត»ច្រើនរបស់ពួកគេ។ លោក ឆៃ ចិន្តា ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់...
-
បទសម្ភាសន៍៖ ទោះលោកហ៊ុន សែនថាបង្កើតសភានិងរដ្ឋាភិបាលថ្មីនៅដើមខែកញ្ញា តែមន្ត្រីគ.ជ.បថាខ្លួនរង់ចាំមើលបណ្តឹងសិន - សីហា 08, 2018
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានសម្រេចផាកពិន័យ មនុស្ស៣នាក់នូវទឹកប្រាក់ចំនួនពី ៥លាន ទៅ១០លានរៀល ដែលគាំទ្រគណបក្សជំទាស់ពីបទចោទថា ពួកគេបានធ្វើយុទ្ធនាការម្រាមដៃស្អាតឬពហិការរារាំងអ្នកបោះឆ្នោត មិនឲ្យទៅចូលរួមបោះឆ្នោត។ ជាមួយគ្នានេះដែរ...
-
រដ្ឋាភិបាលជប៉ុនហៅការបោះឆ្នោតនៅកម្ពុជាថា«ជាការខកចិត្ត» - សីហា 06, 2018
ក្រោយពីរដ្ឋាភិបាលប្រទេសចិន បានប្រកាសគាំទ្រលទ្ធផលបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងកាលពីថ្ងៃទី២៩ ខែកក្កដា និងចាត់ទុកការបោះឆ្នោតនេះថាជាកិច្ចការផ្ទៃក្នុងកម្ពុជានោះ កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសជប៉ុន បានហៅការបោះឆ្នោតមួយនេះថា«ជាការខកចិត្ត»។ លោក ស៊ុន...
-
បទសម្ភាសន៍VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតមិនបានការគឺជាកម្លាំងព្រមានដ៏ធំដល់អ្នកនយោបាយ - សីហា 04, 2018
ក្រោយការបោះឆ្នោតដែលមានភាពរកាំរកូសកាលពីនៅថ្ងៃអាទិត្យទី២៩ខែកក្កដានេះ ចំនួនសន្លឹកឆ្នោតដែលមិនគាំទ្រគណបក្សនយោបាយណាមួយ មានចំនួនច្រើនជាងចំនួនសន្លឹកឆ្នោតគាំទ្រគណបក្សនយោបាយចំនួន១៩ផ្សេងទៀតក្រៅតែពីគណបក្សកាន់អំណាចដែលបានចូលរួមការបោះឆ្នោត។...
-
បទសម្ភាសន៍VOA៖ បន្ទាប់ពីពហិការបក្សអំណាចខ្មែរស្វែងរកការរួបរួមបក្សប្រឆាំង - សីហា 02, 2018
គណបក្សអំណាចខ្មែរគឺជាគណបក្សតូចមួយដែលបានប្រកាសធ្វើពហិការការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៨នេះ។ គណបក្សនេះចាត់ទុកថាការបោះឆ្នោតនោះគឺជាការសម្លាប់លទ្ធិប្រជាធិបតេយ្យមួយ។ លោក សួង សុភ័ណ្ឌ ប្រធានគណបក្សអំណាចខ្មែរយល់ថា...
-
ស្តាប់សេចក្តីរាយការណ៍៖ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលអាសនៈសភាស្ទើរតែទាំងអស់ ក្រោយមានអ្នកបោះឆ្នោតជាង៨០% - កក្កដា 31, 2018
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចនៅថ្ងៃចន្ទនេះលើកឡើងថា តួលេខនៃលទ្ធផលបោះឆ្នោតបឋមបង្ហាញថា មិនមានគណបក្សនយោបាយណាមួយអាចទទួលបានអាសនៈរដ្ឋសភា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ក្រៅពីគណបក្សប្រជាជនកម្ពុជានោះទេ។ កញ្ញា កាន់ វិច្ឆិកា នៃ VOA...
-
ស្តាប់សេចក្តីរាយការណ៍៖ បក្សតូចៗមួយចំនួនទទួលស្គាល់លទ្ធផលបោះឆ្នោត ខណៈអន្តរជាតិបន្តថ្កោលទោសនិងរិះគន់ - កក្កដា 31, 2018
នៅថ្ងៃចន្ទនេះ ក្រុមមេដឹកនាំនិងមន្ត្រីគណបក្សនយោបាយតូចៗមួយចំនួន បានទទួលស្គាល់ និងផ្តល់ការគាំទ្រដល់គណបក្សគ្រប់គ្រងប្រទេសដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដាកន្លងទៅ។ លោក ហ៊ុល រស្មី នៃ VOA រាយការណ៍ពីរាជធានីភ្នំពេញ៕
-
ស្តាប់សេចក្តីរាយការណ៍៖ ស.រ.អា ព្រមានចាត់វិធានការបន្ថែមលើកម្ពុជា ក្រោយការបោះឆ្នោតដែលខ្លួនចាត់ទុកថាមិនត្រឹមត្រូវ - កក្កដា 31, 2018
អ្នកនាំពាក្យរបស់សេតវិមាននៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានថា ខ្លួននឹងចាត់វិធានការថែមទៀតលើរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោត ដែលខ្លួនចាត់ទុកថា មិនបានរៀបចំឡើងមានលក្ខណៈ សេរីនិង យុត្តិធម៌ និងមិនបានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយបានចូលរួម។
-
បទសម្ភាសន៍ VOA៖ សង្គ្រោះជាតិបដិសេធលទ្ធផលឆ្នោត ហើយថាគ.ជ.បបន្លំតួលេខអ្នកទៅបោះឆ្នោត - កក្កដា 30, 2018
គណបក្សសង្គ្រោះជាតិបានច្រានចោលលទ្ធផលឆ្នោតជាតិកាលពីថ្ងៃទី២៩ខែកក្កដាហើយបានអំពាវនាវឱ្យអន្តរជាតិកុំទទួលស្គាល់លទ្ធផលដើម្បីអាចនឹងឈានទៅរៀបចំការបោះឆ្នោតជាតិឡើងវិញជាថ្មី។ អតីតគណបក្សប្រឆាំងចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្លំតួលេខអ្នកចេញមកបោះឆ្នោតដែលថា...
-
បទសម្ភាសន៍ VOA៖ ខ្មែរនៅជប៉ុនធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា - កក្កដា 28, 2018
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុន នឹងធ្វើបាតុកម្មនៅថ្ងៃអាទិត្យទី២៩ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថាធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។...
-
បទសម្ភាសន៍ VOA៖ ខ្មែរនៅបារាំងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា - កក្កដា 28, 2018
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង នឹងធ្វើបាតុកម្មនៅថ្ងៃសៅរ៍ ទី២៨ខែកក្កដា ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជានីតិកាលទី៦ ដោយសារពួកគេយល់ថា ធ្វើឡើងដោយរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ លោក សុក សុផាត ប្រធានគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង...
-
ស្តាប់សេចក្តីរាយការណ៍៖ បក្សជួងសម្លឹងឱកាសក្នុងការបោះឆ្នោតនាថ្ងៃអាទិត្យ - កក្កដា 27, 2018
ខណៈដែលការបោះឆ្នោតឈានចូលមកដល់នៅថ្ងៃអាទិត្យ ក្រោមសំឡេងរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិថាខ្វះភាពត្រឹមត្រូវមាំមួនជាមួយនឹងអវត្តមានគណបក្សសង្គ្រោះជាតិ ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា អាចទទួលជ័យជម្នះដោយងាយនោះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ...
-
បទសម្ភាសន៍ VOA ៖ បក្សមូលដ្ឋានមានសុទ្ទិដ្ឋិនិយមនឹងការឃោសនា ទោះជាមានឧបសគ្គ - កក្កដា 27, 2018
យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានបញ្ចប់នៅថ្ងៃសុក្រនេះ ដោយមិនមានរបាយការណ៍ណាពីឧប្បទ្ទវហេតុធំដុំអ្វីកើតឡើងទេ។ រីឯគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទើបតែចូលប្រឡូកក្នុងឆាកនយោបាយថ្នាក់ជាតិជាលើកទី១ បានសម្តែងសុទិ្ធដ្ឋិនិយមចំពោះកម្រិតនៃការគាំទ្រដែលពួកគេទទួលបាន។ លោក...
-
បទសម្ភាសន៍ VOA៖ លោក សម រង្ស៊ី អបអរសេចក្តីព្រាងច្បាប់លេខ៥៧៥៤របស់សភាអាមេរិកាំង - កក្កដា 27, 2018
រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨(H.R.៥៧៥៤) ដោយឯកច្ឆ័ន្ទកាលពីថ្ងៃពុធដើម្បីលើកកម្ពស់ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពសិទ្ធិសេរីភាពនយោបាយនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី...
-
បទសម្ភាសន៍ VOA៖ លោក ផៃ ស៊ីផាន ថាសេចក្តីស្នើច្បាប់របស់អាមេរិកដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗរបស់កម្ពុជាជាអធិបតេយ្យភាពរបស់អាមេរិក - កក្កដា 27, 2018
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានថ្លែងថា សេចក្តីស្នើច្បាប់លេខ HR ៥៧៥៤ ដែលសភាតំណាងរាស្ត្រអាមេរិកាំង បានអនុម័តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ទាក់ទងនឹងការដាក់ទណ្ឌកម្មលើមន្រ្ដីរដ្ឋាភិបាលកម្ពុជាកំពូលៗ ដែលត្រូវចោទថា បានបំផ្លាញប្រជាធិបតេយ្យកម្ពុជានោះ...
-
ស្តាប់សេចក្តីរាយការណ៍៖ អង្គការ Amnesty International អំពាវនាវឲ្យរដ្ឋាភិបាលនិងគណបក្សចូលរួមការបោះឆ្នោត ដោះស្រាយការរំលោភសិទ្ធិមនុស្ស - កក្កដា 26, 2018
អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានរំឭកឲ្យរដ្ឋាភិបាលកម្ពុជាធានាសិទ្ធិរបស់ប្រជាជនខ្លួននៅក្នុងអំឡុងពេលបោះឆ្នោត។ សិទ្ធិមនុស្សមួយក្នុងចំណោមសិទ្ធិមនុស្សសំខាន់ៗបំផុត...
-
ស្តាប់សេចក្តីរាយការណ៍៖ របាយការណ៍មួយបានលើកឡើងថា សង្គមស៊ីវិលនៅកម្ពុជារងការគាបសង្កត់ - កក្កដា 26, 2018
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលបំពេញកិច្ចការនៅក្នុងប្រទេសកម្ពុជាប្រឈមមុខទៅនឹងការរឹតត្បិតប្រតិបត្តិការរបស់ពួកគេពីសំណាក់រដ្ឋាភិបាល។ ការរឹតត្បិតនេះបានរារាំងយ៉ាងខ្លាំងដល់ការងាររបស់ពួកគេ...
-
បទសម្ភាសន៍ VOA៖ អ្នកឃ្លាំមើលថា សន្លឹកឆ្នោតបាតុកម្មច្រើន អាចជះឥទ្ធិពលដល់ការបោះឆ្នោត - កក្កដា 26, 2018
ខណៈដែលការបោះឆ្នោតដែលមានភាពប្រទាញប្រទង់គ្នាខ្លាំង នឹងចាប់ផ្ដើមដោយគ្មានគណបក្សសង្គ្រោះជាតិនៅថ្ងៃអាទិត្យទី២៩ខែកក្កដានេះ អ្នកសង្កេតការបោះឆ្នោតមួយចំនួននៅក្រៅប្រទេស បានលើកឡើងថា អ្នកបោះឆ្នោតម្នាក់ៗ គួរទៅបោះឆ្នោត ដើម្បីរំដោះខ្លួនចេញពីស្ថានភាពដ៏តានតឹងនេះផង...
-
បទសម្ភាសន៍ VOA៖ ទស្សនៈបក្សកាន់អំណាចសម្លឹងឆ្ពោះទៅការបោះឆ្នោតជាតិ - កក្កដា 24, 2018
បើទោះបីជាមានគណបក្ស១៩ដទៃទៀតចូលរួមប្រជែងក្ដី ជាមួយនឹងអវត្តមានរបស់គណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏ស្វិតស្វាញនាពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ត្រូវបានគេជឿជាក់ថា នឹងមានលទ្ធភាពខ្ពស់ ក្នុងការយកឈ្នះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី ២៩...
-
Hello VOA៖ ពលរដ្ឋកម្ពុជាត្រូវមានជម្រើសនៅពេលបោះឆ្នោត - កក្កដា 16, 2018
អ្នកជំនាញបាននិយាយាថា ពលរដ្ឋអ្នកបោះឆ្នោតត្រូវមានជម្រើសតាមបែបប្រជាធិបតេយ្យដើម្បីបោះឆ្នោតជ្រើសរើសគណបក្សនយោបាយណា ដែលគេពេញចិត្ត។ នេះបើតាមការអះអាងរបស់លោក រ៉ុង ឈុន អតីតមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានថ្លែងប្រាប់ VOA ក្នុងកម្មវិធី Hello VOA...
-
បទសម្ភាសន៍ VOA៖ យុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្ដើមទាំងមានកង្វល់ពីភាពត្រឹមត្រូវ - កក្កដា 08, 2018
យុទ្ធនាការឃោសនាបោះឆ្នោតនៅកម្ពុជា បានចាប់ផ្ដើមជាផ្លូវការកាលពីថ្ងៃសៅរ៍ ដោយគ្មានគណបក្សសង្គ្រោះជាតិ ទោះបីជាមានការព្រមានពីសហគមន៍អន្តរជាតិអំពីភាពមិនអាចទទួលយកជាការបាននៃការបោះឆ្នោតដែលគ្មានបក្សប្រឆាំងនេះក៏ដោយ។ លោក សាយ មុន្នី នៃវីអូអេ បានសន្ទនាជាមួយលោក សុខ ខេមរា...
-
បទសម្ភាសន៍VOA៖ ពលករនៅថៃដាក់ញត្តិទាមទារជប៉ុនបញ្ឈប់ការគាំទ្រការបោះឆ្នោត - កក្កដា 06, 2018
កាលពីថ្ងៃពុធទី៤ខែកក្កដា តំណាងពលករខ្មែរនៅប្រទេសថៃបានដាក់ញត្តិនៅស្ថានទូតជប៉ុនប្រចាំក្នុងបាងកកដើម្បីទាមទារឱ្យជប៉ុនដកការគាំទ្រចេញពីដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ។...
-
បទសម្ភាសន៍VOA៖ បក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកគ្រោងធ្វើបាតុកម្មថ្ងៃទី២៨និង២៩ - កក្កដា 06, 2018
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសគ្រោងនឹងធ្វើបាតុកម្មជាច្រើនកន្លែងនៅថ្ងៃទី២៨និង២៩ខែកក្កដា ដើម្បីសម្តែងការជំទាស់នឹងការបោះឆ្នោតនៅកម្ពុជានិងទាមទារឱ្យអន្តរជាតិមិនទទួលស្គាល់លទ្ធផលឆ្នោតនេះ។...
-
Hello VOA៖ មុនយុទ្ធនាការឃោសនាបោះឆ្នោតពីរថ្ងៃ វាគ្មិនជឿថាខ្មែរអាចដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ - កក្កដា 06, 2018
ទោះជាការឃោសនាបោះឆ្នោតបីសប្តាហ៍ចាប់ផ្តើមនៅថ្ងៃទី៧ ខែកក្កដា ដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក្តី លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាពនៅតែមានជំនឿថា…
more -
បទសម្ភាសន៍VOA៖ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងគ្រោងធ្វើបាតុកម្មប្រឆាំងការបោះឆ្នោតជាតិ - មិថុនា 22, 2018
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងនឹងធ្វើបាតុកម្មមួយនៅថ្ងៃអាទិត្យ ទី២៤ ខែមិថុនានេះ ដើម្បីប្រឆាំងនឹងការបោះឆ្នោតនៅប្រទេសកម្ពុជាដោយសារតែគ្មានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមនិងទាមទារឱ្យប្រទេសជប៉ុនដកការគាំទ្រចេញពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក យឹម ស៊ីណន...
-
បទសម្ភាសន៍VOA៖ បាតុកម្មនៅបារាំងស្នើសុំជប៉ុនឈប់គាំទ្រគ.ជ.ប - មិថុនា 22, 2018
ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុបកំពុងតែធ្វើបាតុកម្មនៅក្បែរស្ថានទូតជប៉ុនក្នុងទីក្រុងប៉ារីស ប្រទេសបារាំងដើម្បីទាមទារឱ្យប្រទេសជប៉ុនឈប់គាំទ្រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកថៃ មករា តំណាងអ្នករៀបចំបាតុកម្មនេះបានផ្តល់បទសម្ភាសជាមួយនឹងលោកម៉ែន គឹមសេងនៃវីអូអេ៖
-
Hello VOA៖ ពហិការរបស់អ្នកបោះឆ្នោតនឹងធ្វើឱ្យអន្តរជាតិយកចិត្តទុកដាក់ខ្លាំង - មិថុនា 15, 2018
ការធ្វើពហិការរបស់ពលរដ្ឋកម្ពុជាមិនទៅបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដា នឹងមានលក្ខណៈពិសេសដែលទាក់ទាញការចាប់អារម្មណ៍របស់អន្តរជាតិខុសពីប្រទេសដទៃដោយសារតែគណបក្សសង្គ្រោះជាតិចង់ចូលរួមបោះឆ្នោត ប៉ុន្តែត្រូវបានរារាំងដែលនេះខុសពីប្រទេសដទៃ គឺគណបក្សខ្លះធ្វើពហិការដោយខ្លួនឯង។...
-
Hello VOA៖ ការបោះឆ្នោតម៉ាឡេស៊ីជាសារនិងក្តីសង្ឃឹមដល់អំណាចប្រជាពលរដ្ឋនៅអាស៊ីអាគ្នេយ៍ - មិថុនា 08, 2018
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំណាចជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ។...
-
បទសម្ភាសន៍ VOA៖ យុវជនខ្លះស្ទាក់ស្ទើរក្នុងការចូលរួមការបោះឆ្នោតនៅខែកក្កដា - មិថុនា 01, 2018
អ្នកដឹកនាំអង្គការយុវជនមួយក្នុងប្រទេសកម្ពុជាបានលើកឡើងថា ខណៈដែលយុវជនជាច្រើនបានបង្ហាញការចូលរួមយ៉ាងសកម្មរបស់ពួកគេនៅក្នុងការបោះឆ្នោតជាពិសេសចាប់តាំងពីឆ្នាំ២០១៣មកនោះ យុវជនខ្លះ ហាក់មានការស្ទាក់ស្ទើរក្នុងការទៅបោះឆ្នោតនៅខែកក្កដាឆ្នាំ២០១៨នេះ...
-
បទសម្ភាសន៍ VOA៖ គ.ជ.បថាហួសពេលចុះឈ្មោះបក្សសង្គ្រោះជាតិតាមការស្នើរបស់សហរដ្ឋអាមេរិក - ឧសភា 22, 2018
កាលពីសប្តាហ៍មុនក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការសោកស្តាយដែលគណបក្សសង្គ្រោះជាតិមិនបានចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខ ហើយថាការណ៍នេះនាំឱ្យមានភាពមន្ទិលសង្ស័យលើការបោះឆ្នោតក្នុងពេលខាងមុខ។...
-
Hello VOA៖ សង្គ្រោះជាតិបង្កើនយុទ្ធនាការកុំឱ្យពលរដ្ឋទៅបោះឆ្នោត - ឧសភា 18, 2018
គណបក្សសង្គ្រោះជាតិបន្តអំពាវនាវឱ្យពលរដ្ឋកុំទៅបោះឆ្នោត បើទោះបីមានការបំភិតបំភ័យពីមន្ត្រីរដ្ឋាភិបាលកម្ពុជាក៏ដោយ។ យ៉ាងណាក៏ដោយ លោកស្រី មូរសុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនៅតែមានក្តីសង្ឃឹមថា នឹងមានដំណោះស្រាយនយោបាយមួយ ដែលអាចឱ្យគណបក្សនេះចូលរួមការបោះឆ្នោតបាន...
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
សំឡេងសហរដ្ឋអាមេរិក (វីអូអេ) ជាអង្គការផ្សាយព័ត៌មានអន្តរជាតិដែលផ្សាយទៅកាន់ទ្វីបអឹរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត តំបន់ Caucasus អាស៊ីកណ្តាល ប្រទេសរុស្ស៊ី មជ្ឈិមបូព៌ា និងបណ្តាប្រទេសបាល់កង់។
HOSTED BY
វីអូអេ
CATEGORIES
Loading similar podcasts...