Skip to content
នយោបាយ - វីអូអេ podcast artwork

PODCAST · news

នយោបាយ - វីអូអេ

by វីអូអេ

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Publisher-supplied feed metadata · PodParley refreshed Nov 12, 2023 · Source feed

Episodes

  1. បទសម្ភាសន៍ VOA៖ ប្រធាន​សមាគម​អាដហុក​សង្ឃឹម​ថា កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​អាមេរិក​ឡើងវិញ - មករា 29, 2025

    ការប្រកាស​បង្កក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​ថ្មី​របស់​លោក ដូណាល់ ត្រាំ (Donald Trump) កំពុង​បង្ក​ជា​ក្តីបារម្ភ​និង​ផល​ប៉ះពាល់ដល់​បណ្តា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ក្នុង​នោះ​រួមមាន​ទាំង​ប្រទេស​កម្ពុជា​ផងដែរ ជា​ពិសេស​អង្គការ​សង្គម​ស៊ីវិល។ ទោះជា​យ៉ាងណាក្តី លោក នី សុខា...

  2. បទសម្ភាសន៍ VOA៖ សកម្មជន​ខ្មែរ​សរសើរ​ការប្តេជ្ញា​របស់​កូរ៉េ​ខាងត្បូង​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស - ធ្នូ 04, 2024

    ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Yoon Suk Yeol បាន​ប្រកាស​កាលពី​យប់​ថ្ងៃអង្គារ​ប្រើ​ច្បាប់​អាជ្ញាសឹក ប៉ុន្តែ​បាន​ដក​វិញ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សភា​ជាតិ​បាន​បោះឆ្នោត​ប្រឆាំង។ លោក លួន វិបុល...

  3. បទសម្ភាសន៍ VOA៖ បាតុករ​នៅ​កូរ៉េខាងត្បូង​ទាមទារ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួនចេញ​ពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ - សីហា 14, 2024

    បាតុករខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជាច្រើននាក់ បានធ្វើមហាបាតុកម្ម កាលពី​ថ្ងៃទី១១​ខែសីហា​ឆ្នាំ២០២៤​ នៅ​ទីក្រុង​សេអ៊ូល ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដកខ្លួន​ចេញពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួមគ្នា​ជាមួយ​នឹង ឡាវ និង​វៀតណាម​ដោយសារ​មាន​ការបារម្ភ​ពី​ការបាត់បង់​អធិបតេយ្យ​ជាតិ។...

  4. បទសម្ភាសន៍៖ លោក ​សម រង្ស៉ីថាមេដឹកនាំ​កម្ពុជា​ធ្វើឲ្យ​បាត់​​អព្យាក្រឹត្យភាព​ខ្លួន​ ដោយ​ឥទ្ធិពលចិន - មិថុនា 29, 2024

    លោក សម រង្ស៉ី ​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ និង​ជា​ប្រធាន​ស្តី​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា មេដឹកនាំ​កម្ពុជា​ធ្វើឲ្យ​បាត់បង់​អព្យាក្រឹត្យ​ដោយសារ​ពឹងផ្អែក​លើចិន​ខ្លាំង​ពេក​ ហើយ​ថា​ទស្សនកិច្ច​របស់​លោក​ រដ្ឋមន្ត្រី...

  5. បទសន្ទនា VOA អំពី​ការ​បោះឆ្នោតនៅ​កម្ពុជា៖ ថ្នាក់​ដឹកនាំ​ចិន​អបអរ និង​​បង្ហាញ​ការ​​គាំទ្រ​​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ការ​បោះឆ្នោត​ - កក្កដា 26, 2023

    ក្រោយ​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​បង្ហាញ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ឈ្នះ​ការ​បោះឆ្នោតជាតិ​កាល​ពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ ដោយគ្មាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​នោះ​ ឮ​ ថ្នាក់ដឹកនាំ​កំពូលៗរបស់​ចិន​បានផ្ញើ​សារអបអរ...

  6. បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ មជ្ឈដ្ឋាន​អន្តរជាតិនិង​​តំបន់ រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ថា​មិន​សេរី​និង​យុត្តិធម៌ - កក្កដា 25, 2023

    ក្រោយ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែលបាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា​ ឆ្នាំ​២០២៣​ ដោយមិន​មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ដ៏​ចម្បង​ ក្រុម​សមាជិក​សភាអាស៊ាន​សម្រាប់​សិទ្ធិ​មនុស្ស និង​មជ្ឈដ្ឋានអន្តរជាតិ​ និងក្នុង​តំបន់បាន​រិះ​គន់​ការ​បោះឆ្នោត​នៅ​កម្ពុជា ថា​ ជាការ​បោះឆ្នោត​ដែលមិន​មាន​ភាព​សេរី...

  7. បទសន្ទនា VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ លទ្ធផល​និង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត - កក្កដា 24, 2023

    ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​បញ្ចប់​ដោយ​មាន​ការ​ប្រកាស​ឲ្យ​ដឹង​ពី​លទ្ធផល​បឋម​ក្រៅ​ផ្លូវការ​ដំបូងៗ​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន បាន​ឈ្នះ​ដោយ​សំឡេង​គាំទ្រ​ច្រើន​លើសលុប។ លោក ​សុខ ខេមរា​ នៃ ​វីអូអេ​ ពី​រដ្ឋធានី​វ៉ាស៊ីនតោន​ និង​ លោក ស៊ុន ណារិន​...

  8. បទ​សន្ទនា​​ VOA ៖ លោក ​ហ៊ុន ម៉ាណែត ​ទៅ​បោះឆ្នោត​ក្នុងនាម​ជា​បេក្ខភាព​អនាគត​នាយក​រដ្ឋមន្រ្តី​តែ​មិន​ទាន់​បើក ចំហ​ការ​ផ្តល់​សម្ភាសន៍ - កក្កដា 24, 2023

    នៅ​ថ្ងៃ​ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អាណត្តិ​ទី៧​ ដោយ​មិន​មាន​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ចូលរួម។ អ្នកនាង​ កាន់ វិច្ឆិកា ​នៃ​វីអូអេ​បាន​ទៅ​យក​ព័ត៌មាន​នៅ​ការិយាល័យ​បោះឆ្នោត​ដែល​លោក ​ហ៊ុន ម៉ាណែត...

  9. បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា៖​ បក្ស​កាន់​អំណាច​ឈ្នះ​នាំមុខ​ និង​ អ្នក​បោះឆ្នោត​ជាង​៨លាន ​ចេញ​ទៅ​បោះឆ្នោត - កក្កដា 24, 2023

    លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រៅ​ផ្លូវការ​បឋមៗ​ត្រូវ​គណបក្ស​កាន់​អំណាច​ប្រកាស​ឲ្យ​ដឹង​ថា​ឈ្នះ​នាំមុខ​ដាច់​គណបក្ស​ចំនួន​១៧ទៀត​ ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៣​ ខែក្កដា​ ឆ្នាំ​២០២៣ ដែល​គ្មាន​គណបក្ស​ជំទាស់​ចម្បង​ចូលរួម។ លោក​ ស៊ុន ណារិន ​អ្នកយកព័ត៌មាន​វីអូអេ...

  10. បទសម្ភាសន៍ VOA៖ លោក​ សម រង្ស៉ី​ ថា​ សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​គ្មាន​បក្ស ប្រឆាំង​ជា​ចម្បង​ចូលរួម - កក្កដា 23, 2023

    ភ្លាមៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​បង្ហាញ​លទ្ធផល​បឋមៗ​ក្រៅផ្លូវការ​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ឈ្នះ​សំឡេង​លើស​លុប​ មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺ​លោក​ សម រង្ស៉ី ​បាន​អះអាង​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​...

  11. បទសម្ភាសន៍ VOA៖ គណបក្ស​ភ្លើងទៀន​ថា​អវត្តមាន​របស់​ខ្លួន​នឹង​ធ្វើ​ឱ្យ​ម្ចាស់​សន្លឹក​ឆ្នោត​បាត់​​ទំនុក​ចិត្ត - កក្កដា 20, 2023

    នៅខែ​កក្កដា​ ឆ្នាំ​២០២៣​ អ្នកយក​ព័ត៌មាន​ឱ្យ​សំឡេង​សហរដ្ឋអាមេរិក​ (វីអូអេ) បាន​ជួប ធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកនាំពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ ភិរិទ្ធ​ អំពី​អវត្តមាន​គណបក្ស​ជំទាស់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២៣។ ក្នុង​បទសម្ភាសន៍​...

  12. បទសម្ភាសន៍ VOA៖ អ្នកនាំពាក្ស​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ថា​ឈប់​ឱ្យ​ប្រជារាស្រ្ត​ខ្មែរ​រង​ទុក្ខវេទនា​ដោយសារ​ប្រព័ន្ធ​តុលាការ - កក្កដា 17, 2023

    យុវជន​អត់​ការ​ងារ​ធ្វើ ការជំពាក់​បំណុល​របស់​ប្រជា​ពល​រដ្ឋ ​សេដ្ឋ​កិច្ច​ក្នុង​គ្រួសារ​ ​យុត្តិ​ធម៌​នៅ​ក្នុង​សង្គម​ គឺ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​នៅ​ក្នុង​គោល​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី​៧​ នេះ​។ អ្នក​ស្រី ​ធីតា​ វីន...

  13. បទ​សម្ភាសន៍៖ កង្វះ​ការ​ប្រកួត​នយោបាយ​ពិត​ប្រាកដ​ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្មារតី​ប្រកួតប្រជែង​របស់​ពលរដ្ឋ​ខ្មែរ​​ - មិថុនា 28, 2023

    អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា លើក​ឡើង​ថា​ ការខ្វះ​ការ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ដោយ​ត្រឹមត្រូវ នឹង​មាន​ផល​ប៉ះពាល់​«‍មិន​ខាន ទោះ​តិច​ក្តី​ច្រើន​ក្តី ទៅ​តាម​លទ្ធភាព​និង​កម្រិត​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​យើង»។ លោក​ ណុប វី...

  14. Hello VOA៖ បរិយាកាស​នយោបាយ​បច្ចុប្បន្ន​មិន​ប្រសើរ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​ខាងមុខ - មេសា 18, 2023

    កញ្ញា​ លី ស្រីស្រស់ ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យក្មេង​ បាន​លើកឡើង​ថា​ បើ​សិន​ការប្រើប្រាស់វិធានការ​ផ្លូវច្បាប់ ការ​ចាប់​គំរាម​កំហែង​នៅ​បន្ត​កើត​មាន​លើ​អ្នក​នយោបាយក្រុម​ប្រឆាំង ខណៈ​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅតែ​មិន​ស្រាកស្រាន្ត​ទេ...

  15. កិច្ច​សន្ទនា VOA៖ សង្ខេប​ថ្ងៃ​ទី​២​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ - វិច្ឆិកា 12, 2022

    កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ​ដែល​ចាប់​ផ្តើម​ជាផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ​ ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​កិច្ច​ប្រជុំ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​មេ​ដឹកនាំ​ពិភព​លោក ​ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​អាមេរិក​ លោក​ Joe Biden ​ផងដែរ។...

  16. បទសម្ភាសន៍ VOA៖ លោក ​សម រង្ស៊ី ​ទទូច​ឱ្យ​លោកBiden ​នាំ​យក​លទ្ធិប្រជាធិបតេយ្យ​ត្រឡប់​មក​កម្ពុជា​ - វិច្ឆិកា 12, 2022

    ប្រធានាធិបតីសហរដ្ឋ​អាមេរិក​លោក Joe Biden ​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​ដែល​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃសៅរ៍​នេះ។ ក្នុង​នោះ​ដែរ​ក៏​នឹង​លោក​ប្រធានាធិបតី​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នឹង​លោក​ ហ៊ុន សែន​...

  17. បទសម្ភាសន៍​ VOA៖ អតីត​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ខេត្ត​បាត់​ដំបង​ភៀស​ខ្លួន​សុំ​សិទ្ធិ​ជ្រក​កោន​នយោបាយ - សីហា 20, 2022

    រយៈពេល​ជិត​ ៥ ឆ្នាំ​ហើយ​ដែល​លោក ជា ជីវ ​អតីត​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​កាត់​ផ្តាច់​សិទ្ធិ​នយោបាយ​ ក្រោយ​តុលាការ​កំពូល​បានរំលាយ​គណបក្ស​នេះ។ ទោះជា​យ៉ាងណា លោក​បាន​បន្ត​ស្នាក់​នៅ​ក្នុង​ប្រទេស​ ទោះ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញផ្នែក​នយោបាយ​ក៏​ដោយ។...

  18. បទសម្ភាសន៍ VOA៖ គណបក្ស​កែទម្រង់​កម្ពុជា​ថា ​ការ​បែកខ្ញែក​សំឡេង​ក្រុម​មន្ត្រី​អតីត​​បក្ស​ប្រឆាំង ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សំឡេង​អ្នក​គាំទ្រ - មិថុនា 09, 2022

    ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥​នេះ ​គណបក្ស​កែទម្រង់កម្ពុជាបាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ចំនួន​ ៥៩​ ​ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង ​១.៦៥២។ គណបក្សនេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០២១​...

  19. បទ​សម្ភាសន៍ VOA៖ គ.ជ.ប.​ថា បរិយាកាស​ឃោសនា​បោះឆ្នោត​ល្អ​ជាង​កាលពី​ឆ្នាំ​២០១៧ - ឧសភា 26, 2022

    មន្ត្រី​ជាន់​ខ្ពស់​គ.ជ.ប.​វាយ​តម្លៃ​បរិយាកាស​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​នេះថា​ល្អ​ប្រសើរ​ជាង​ការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៧​ ដោយ​មាន​ពាក្យ​បណ្តឹង​តិចតូច​ហើយ​មិន​មាន​អំពើ​ហិង្សា។ ​លោក​ សោម សូរីដា...

  20. បទ​សម្ភាសន៍ VOA៖ អ្នកស្រាវជ្រាវ​​អាមេរិកាំង​​ថា​ថ្ងៃ​ ២៣ តុលា ១៩៩១ គួរ​ត្រូវ​បាន​ចងចាំ​ក្នុង​ប្រតិទិន​​ជាតិ​របស់​កម្ពុជា - មេសា 30, 2022

    ថ្ងៃ​ទី​២៣​ ខែ​តុលា​ ធ្លាប់​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាកជាតិ​មួយ​របស់​កម្ពុជា ប៉ុន្តែ​សព្វ​ថ្ងៃ​នេះលែង​មាន​នៅ​ក្នុង​ប្រតិទិន​ទៀត​ហើយ។ ថ្ងៃ​នេះ​រំឭក​ដល់​ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​កាល​ពី​ឆ្នាំ​១៩៩១ ដែលបាន​ជួយ​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា...

  21. បទសម្ភាសន៍VOA៖ អតីត​តំណាង​រាស្រ្ត​លោក សុន ឆ័យ ថា លោក​មិន​អាច​ព្រងើយ​កន្តើយ​មិន​ចូលរួម​នយោបាយ​ទេ - មីនា 03, 2022

    អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក សុន ឆ័យ ដែល​ជា​អ្នក​នយោបាយ​ចាស់​វស្សា​មួយ​រូប បាន​សម្រេ​ចចិត្ត​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​ជា​អតីត​គណបក្ស​ដឹកនាំ​ដោយ​លោក សម រង្ស៊ី។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ VOA តាម​ទូរសព្ទ ពី​ទីក្រុង Melbourne នៃ​ប្រទេស​អូស្រ្តាលី​កាលពីថ្ងៃ​ទី៣ ខែមីនា​...

  22. បទសម្ភាសន៍ VOA៖ ប្រធាន​ស្តីទី​គណបក្ស​ភ្លើងទៀន បារម្ភ​អំពី​ការបន្ត​គាបសង្កត់ ប៉ុន្តែ​ថា មិន​មាន​ជម្រើស - មករា 12, 2022

    ប្រធាន​ស្តីទី​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ដែល​ជា​អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ និង​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​មួយ​រូប បាន​បង្ហាញ​សុទិដ្ឋិនិយម​អំពី​អនាគត​គណបក្ស​នេះ​ឆ្ពោះ​ទៅ​រក​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ជាតិ​នាពេល​ខាងមុខ...

  23. Hello VOA៖ អាស៊ី​អាគ្នេយ៍​ក្រោម​ការទូត​វ៉ាក់សាំង​របស់​មហាអំណាច - សីហា 07, 2021

    នៅ​ចំ​កណ្ដាល​នៃ​ការ​ប្រកួតប្រជែង​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ និង​ចំ​ពេល​មាន​ការឆ្លងរាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ១​៩​ក្នុង​តំបន់​អាស៊ី​អគ្នេយ៍​មិន​ទាន់​ស្រាក​ស្រាន្ត មាន​ចរន្ត​ការ​ទូត​វ៉ាក់សាំងពីរ​កំពុង​ប្រជែង​គ្នា​ក្នុង​តំបន់ ម្ខាង​ពីសំណាក់ប្រទេសចិន ម្ខាង​ពីសំណាក់បស្ចិមលោក។​ លោក សេក សុផល...

  24. បទសម្ភាសន៍ VOA ៖ អ្នកវិភាគ​ថា ស.រ.អា មិន​ចង់​ឃើញ​ការផ្លាស់ប្តូរ​របប​នៅ​កម្ពុជា គឺ​ជា​ប័ណ្ណ​ធានា​រ៉ាប់រង​នយោបាយ​សម្រាប់​កម្ពុជា - កក្កដា 21, 2020

    ខណៈ​សហរដ្ឋ​អាមេរិក​និង​កម្ពុជា ប្រារព្ធ​ខួប​លើក​ទី​៧០​នៃ​ទំនាក់ទំនង​ការ​ទូត​របស់​ខ្លួន​នៅ​ក្នុង​ខែ​កក្កដា​នេះ អ្នកវិភាគ​ក្នុង​តំបន់ មើល​ឃើញ​ថា ប្រទេស​ទាំងពីរ ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន ដែល​កំពុង​រារាំង​ទំនាក់ទំនង​ទ្វេភាគី មិន​ឲ្យ​ទៅ​មុខ​ដោយ​រលូន​បាន។ លោក សាយ មុន្នី...

  25. លោក សម រង្ស៊ី រិះគន់លោក ហ៊ុន សែន រឿងការចាប់ខ្លួនសកម្មជនជំទាស់ - មិថុនា 13, 2020

    មេដឹកនាំ​គណបក្ស​ប្រឆាំង​ម្នាក់ គឺលោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា បានបន្ត​ការ​ធ្វើ​ទុក្ខបុក្ខមេ្នញ​លើ​ក្រុមប្រឆាំង​ក្នុង​ប្រទេស ដោយ​មាន​ការ​បន្ត​ចាប់ខ្លួន​ថ្មីៗ​នេះ​ទៀត។ លោក សម រង្ស៉ី បាន​អះអាង​ថា...

  26. Hello VOA៖​​ ចិនសម្រុកយកប្រៀបនៅសមុទ្រចិនខាងត្បូង​ ខណៈកូវីដ១៩បន្តរាលដាល - ឧសភា 07, 2020

    ជំងឺកូវីដ១៩ ​បាន​ក្លាយ​ជា​រោគ​រាត​ត្បាត​ជាសាកល។ ប្រទេសចិន​ដែល​មាន​ការ​ផ្ទុះ​ឆ្លងមុន​គេ បាន​ស្គាល់​នូវ​ស្ថានភាព​ធូរស្រាល​មកវិញ ហើយ​បាន​ត្រឡប់​មក​វេទិកា​ប្រឡង​ប្រណាំង​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​សកល​សា​ជាថ្មី ខណៈ​ដៃគូ​ប្រកួត​នានា​កំពុង​ជាប់ដៃ​បេះ​ចេញ​នូវ​មេរោគ​ឆ្លង...

  27. បទ​សម្ភាសន៍ VOA៖ សាលាក្តី​ខ្មែរ​ក្រហម​បន្ថែម​សហ​ព្រះរាជអាជ្ញា​បម្រុង​អន្តរជាតិ​ថ្មី​មុន​បញ្ចប់​ប្រតិបត្តិការ - មីនា 14, 2020

    សាលាក្តី​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហ​ប្រជាជាតិ​ កំពុង​រៀបចំ​ដំណើរការ​បញ្ចប់​ដំណើរការ​កាត់​ទោស​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ ជាមួយ​នឹង​ការ​តែង​តាំង​សហ​ព្រះរាជ​អាជ្ញា​បម្រុង​អន្តរជាតិ​ថ្មី ​ក្នុង​ពេល​សំណុំ​រឿង​០០២ ​វគ្គ២ ​កំពុង​ដំណើរការ ដល់​ដំណាក់កាល​ចុង​ក្រោយ ​ហើយ​សំណុំ​រឿង​បន្ថែម​០០៣ ​និង...

  28. Hello VOA៖ អ្នក​ឯកទេស​ស្នើ​ឱ្យ​មាន​តម្លាភាព​ក្នុង​សវនាការ​លោក​កឹម សុខា - មករា 29, 2020

    លោកឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាលកិច្ច​ល្អ ​ស្នើ​ឱ្យ​តុលាការ​រាជធានី​ភ្នំពេញ​បើក​ឱ្យ​ពលរដ្ឋ​និង​អ្នកសារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ពីសវនាការកាត់​ក្តី​លោក​កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ពី​បទ​ក្បត់ជាតិ​ដើម្បី​ឱ្យ​មាន​ភាព​យុត្តិធម៌និង​ពង្រឹង​គោលការណ៍​«តម្លាភាព‍»។...

  29. បទសម្ភាសន៍ VOA៖​ សវនាការ​លោក​កឹម សុខា កាន់​តែ​ស្មុគស្មាញ​ ខណៈ​មាន​ការ​ចោទប្រកាន់​លើ​ប្រទេស​ផ្សេង​ទៀត - មករា 24, 2020

    សវនាការ​កាត់​ក្តី​លោក​កឹម សុខា​ មេ​ដឹក​នាំ​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ បាន​ឈាន​ដល់​សប្តាហ៍​ទីពីរ ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​ដិតដល់​របស់​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ​ និង​អន្តរជាតិ។ ក្រុម​មេធាវី​នៃ​ភាគី​លោក​កឹម សុខា​ និង​រដ្ឋាភិបាល​...

  30. Hello VOA៖ សហជីព​កម្មករ​ថា អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​តែ​ជា​អាថ៌កំបាំង​​​ - មករា 14, 2020

    តំណាង​សហជីព​កម្មករ​ក្នុង​ប្រទេស​កម្ពុជា​លើក​ឡើង​ថា ​ភាព​ស្រពិចស្រពិល​ចំពោះ​អ្នក​ទទួល​ខុស​ត្រូវ នៅ​តែ​មាន​នៅ​ឡើយ ក្រោយ​ពី​មាន​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា។ លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​ ​Hello VOA...

  31. Hello VOA៖ អ្នក​ជំនាញ​ថា​ប្រទេស​សាមី​អាច​ទាមទារ​ទ្រព្យ​របស់​បុគ្គល​ពុករលួយ​មក​វិញ​បាន​​​ - មករា 10, 2020

    អ្នក​ជំនាញ​ខាង​តម្លាភាព​និង​អភិបាលកិច្ច​ក្នុងប្រទេស​កម្ពុជា បាន​លើកឡើង​ថា ​ប្រទេស​សាមី​នៃ​ជន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ អាច​ស្នើ​សុំ​ឬ​សហការ​ជាមួយ​ប្រទេស​ដទៃ ដើម្បី​ទាមទារ​យក​ទ្រព្យសម្បត្តិ​របស់​ជន​នោះ​ដែល​ស្ថិត​នៅ​ក្រៅ​ប្រទេស​មកវិញ​បាន។ លោក ប៉ិច ពិសី...

  32. បទ​សម្ភាសន៍ VOA៖ វៀតណាម​ខ្លាច​កម្ពុជា​ទៅ​រណប​ចិន​ហើយ​ងាក​មក​ប្រឆាំង​នឹង​ខ្លួន - មករា 08, 2020

    ថ្ងៃ​ទី៧​ ខែ​មករា​ ឆ្នាំ​២០២០​នេះ​ ​ជា​ខួប​ទី៤១​ ចាប់​តាំង​ពី​ពេល​ដែល​កងទ័ព​ប្រជាជន​វៀតណាម​ បាន​វាយ​លុកព្រំដែន​ភាគ​ខាងកើត​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​អន្តរាគមន៍​យោធា​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។ របប​ខ្មែរ​ក្រហម​គឺ​ជា​របប​មួយ​ដែល​រណប​ចិន​និង​បាន​វាយ​ប្រហារ​វៀតណាម​ជា​បន្ត​បន្ទាប់។...

  33. Hello VOA៖ ឆ្នាំ​វៀតណាម​ធ្វើ​ប្រធាន​អាស៊ាន​និង​ការ​ត្រៀម​ខ្លួន​របស់​កម្ពុជា - មករា 03, 2020

    វៀតណាម​ដែល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​និង​ជា​រដ្ឋ​ភាគី​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយ​នឹង​ចិន​ផង​ ​បាន​និង​កំពុង​ឡើង​គ្រង​តំណែង​ជា​ប្រធាន​ឆ្លាស់​វេន​របស់​អាស៊ាន​ ​នៅ​ឆ្នាំ​២០២០​នេះ។​ ក្នុង​ឆ្នាំ​២០២០​ដែល​វៀតណាម​ធ្វើ​ប្រធាន​អាស៊ាន​នេះ​...

  34. Hello VOA៖ ដំណើរ​ការ​កាត់​ទោស​លោក​ប្រធានាធិបតី Trump ក្នុង​ព្រឹទ្ធសភា​អាមេរិក - ធ្នូ 30, 2019

    រដ្ឋសភា​សហរដ្ឋ​អាមេរិក​ទើប​តែ​បោះឆ្នោត​សម្រេច​ប្តឹង​ដក​តំណែង​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ជា​ផ្លូវ​ការ ពី​បទ​រំលោភ​អំណាច និង​បទ​រារាំង​ដំណើរ​ការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា លោក ត្រាំ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​ពេល​នេះ​ទេ។​ ដំណើរ​ការ​បន្ទាប់​គឺ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក...

  35. បទ​សម្ភាសន៍VOA៖ តុលាការ​សម្រេច​ជំនុំ​ជម្រះ​ទោស​លោក កឹម សុខា នៅ​ថ្ងៃទី១៥ ខែ​មករា - ធ្នូ 09, 2019

    តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​កាលបរិច្ឆេទ​ជំនុំ​ជម្រះ​ទោស​លោក កឹម សុខា នៅ​ថ្ងៃ​ទី១៥ ខែ​មករា​ ភ្លាមៗ​ក្រោយ​ពី​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​ដីកា​បញ្ជូន​រឿង​ទៅ​ជម្រះ ហើយ​ច្រាន​ចោល​ការ​ប្តឹង​ជំទាស់​របស់​ក្រុម​មេធាវី លោក កឹម សុខា...

  36. បទសម្ភាសន៍VOA៖ អ្នកវិភាគ​សាទរ​ចំពោះ​ការផ្លាស់ប្តូរ​លិខិត​រវាង​លោក ដូណាល់ ត្រាំ និង​លោក ហ៊ុន សែន - វិច្ឆិកា 27, 2019

    ការផ្លាស់ប្តូរ​លិខិត​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​ផង​និង​ក្របខណ្ឌ​អាស៊ាន​ផង​រវាង​មេដឹកនាំ​សហរដ្ឋ​អាមេរិក គឺ​លោក ដូណាល់ ត្រាំ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា គឺ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​មាន​ការសាទរ​ពី​អ្នកវិភាគ។ លោក សុខ ខេមរា​នៃ VOA បាន​សម្ភាស​លោក​បណ្ឌិត រ៉ូ វណ្ណៈ...

  37. Hello VOA៖ ​ឯករាជ្យ​ភាព​តុលាការ រង​ចំណោទ​ជាថ្មី ក្នុង​ការ​វិវត្ត​នយោបាយ​ចុងក្រោយ - វិច្ឆិកា 15, 2019

    ក្រុម​អ្នក​វិភាគ​ក្នុង​ប្រទេស​កម្ពុជា បាន​ចោទ​សំណួរ​ជា​ថ្មីអំពី​ឯករាជ្យ​ភាព​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ក្រសួង​យុត្តិធម៌ ធ្វើ​ការ​ជាមួយ​ស្ថាប័ន​តុលាការ​...

  38. បទសម្ភាសន៍ VOA៖ បក្ស​សង្គ្រោះ​ជាតិ​ពង្រឹង​មិត្តភាព​ជាមួយ​អ្នកតំណាងរាស្ត្រ​ម៉ាឡេស៊ី - វិច្ឆិកា 13, 2019

    គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា កំពុងតែ​បង្កើន​យុទ្ធនាការ​នៅ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ដើម្បី​ជំរុញ​ការគោរព​លទ្ធិប្រជាធិបតេយ្យ។ កាលពី​ថ្ងៃ​អង្គារ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិដឹកនាំ​ដោយ​លោក សម រង្ស៊ី បាន​ជួប​ជាមួយ​នឹង​អ្នកតំណាងរាស្រ្ត​ម៉ាឡេស៊ី ដើម្បីស្វែងរក​វិធី​ធ្វើ​កិច្ចការ​នេះ​រួមគ្នា។...

  39. បទសម្ភាសន៍VOA៖ មេដឹកនាំ​បក្ស​សង្គ្រោះជាតិ​បង្កើន​យុទ្ធនាការ​ការទូត​នៅ​អាស៊ាន - វិច្ឆិកា 12, 2019

    ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​នីរទេស​ខ្លួន​ក្រៅ​ប្រទេស បាន​ជួប​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​គណបក្ស​កាន់អំណាច​របស់​ម៉ាឡេស៊ី​កាលពី​ថ្ងៃច័ន្ទ គឺ​លោក​ដាទុក សៃហ្វុដឌីន អាប់ឌុលឡា (Datuk Saifuddin Abdullah)...

  40. បទសម្ភាសន៍ VOA៖ អតីត​លេខា​សម្តេចឪ​បាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ឯករាជ្យ​៩វិច្ឆិកា​និង​ការបង្រួប​បង្រួម​ជាតិ - វិច្ឆិកា 09, 2019

    នៅ​មុន​មួយ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្វ​ខួប​ទី​៦៦​នៃ​ពិធិ​បុណ្យ​ឯករាជ្យ​ជាតិ​ អតីត​លេខា​ផ្ទាល់​របស់​សម្តេចឪ​ គឺ​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មកោ​ បាន​បញ្ជក់​ពី​អត្ថន័យ​នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​៩វិច្ឆិកា​ និង​ការ​បង្រួប​បង្រួម​ជាតិ​ដែល​ភាគី​នយោបាយ​ខ្មែរ​ត្រូវ​ការ​ផ្សះផ្សា​គ្នា។

  41. Hello VOA៖ អ្នក​វិភាគ​ថា​អវត្តមាន​មន្ត្រី​កំពូល​​​អាមេរិក​នៅ​អាស៊ាន​នឹង​កម្រិត​​សក្តានុពល​ទំនាក់ទំនង​​ទ្វេភាគី​ជាមួយ​កម្ពុជា - វិច្ឆិកា 04, 2019

    កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ប្រចាំ​ឆ្នាំដែលទើប​បាន​បញ្ចប់​ទៅ​នៅ​ទី​ក្រុង​បាងកកនៅ​ថ្ងៃ​ចន្ទ​នេះ ​ត្រូវ​បាន​គេ​កត់​សម្គាល់​ជា​ពិសេស​ចំពោះ​អវត្តមាន​ជា​លើក​ដំបូង​នៃ​ថ្នាក់​ដឹកនាំកំពូល​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​ផង។ លោក ឈាង វណ្ណារិទ្ធិ…

    more
  42. បទសម្ភាសន៍​ ​VOA៖ ខ្មែរនៅបារំាងនឹង​ធ្វើ​បាតុកម្ម​រំលឹកខួបទី​២៨​នៃ​​កិច្ចព្រមព្រៀងប៉ារីស - តុលា 25, 2019

    ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​បារំាង​គ្រោង​នឹង​រៀបចំ​បាតុកម្ម​មួយ​នៅថ្ងៃសៅរ៍ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលបារំាង​ដែល​ជា​សហប្រធាន​សន្និសីទ​ប៉ារីស​ស្តីពីកម្ពុជា​រៀបចំ​កិច្ច​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីសក្នុង​រយៈពេល​២៨ឆ្នាំ​មកនេះ។...

  43. បទសម្ភាសន៍ VOA៖ ខ្មែរ​អាមេរិកាំង​ថា​ប្រទេស​ហត្ថលេខី​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ ត្រូវ​ដោះស្រាយ​រឿង​ខ្មែរ​ឡើងវិញ - តុលា 24, 2019

    លោក អ៊ូ ប៉េងសាន តំណាង​គណៈកម្មាធិការ​រដ្ឋមីនីសូតា ​សម្រាប់​ឃ្លាំមើល​ការអនុវត្តន៍​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ បាន​ថ្លែង​ថា កិច្ចព្រមព្រៀងទីក្រុង​ប៉ារីស​ដែល​និយាយ​អំពី​សន្តិភាព​ អធិបតេយ្យភាព បូរណភាព​ដែនដី ប្រជាធិបតេយ្យ ​សេរីពហុបក្ស ​ការគោរព​សិទ្ធិ​មនុស្ស​ មិនត្រូវ​បាន​គោរព​ទេ។...

  44. មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន​ថា​ការពារ​រដ្ឋ​ ជាជាង​រាស្ត្រ - តុលា 14, 2019

    ក្រុម​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា បាន​ចោទសួរ​អំពី​អត្ថប្រយោជន៍​នៃ​វត្តមាន​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ស្ដីពី​សិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights) ​ក្រោយ​ពី​ស្ថាប័ន​នេះ ត្រូវ​បាន​បង្កើត​ឡើង​អស់​រយៈពេល​ប្រមាណ​១០​ឆ្នាំ​មក​ហើយ​នោះ​។...

  45. បទសម្ភាសន៍VOA៖ លោក ម៉ោញ សារ៉ាត់ មិន​បារម្ភ​​នឹង​ការចោទ​ពី​បទ​រួម​គំនិត​ក្បត់ - តុលា 01, 2019

    មេដឹកនាំ​ថ្នាក់មូលដ្ឋាន​នៃ​អតីត​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​លោក ម៉ោញ សារ៉ាត់​ប្តេជ្ញា​បន្ត​ធ្វើការ​កៀរគរ​កម្លាំង​ពលករ​ខ្មែរ​ដើម្បី​ស្វាគមន៍​ដំណើរ​និវត្តន៍របស់លោក សម រង្ស៊ី នៅ​ថ្ងៃទី​៩​វិច្ឆិកា​ បើទោះបីជា​លោក ត្រូវ​បាន​តុលាការ​ខេត្ត​ឧត្តរមានជ័យ​ចោទ​ប្រកាន់​ពី​បទ​ «រួមគំនិតក្បត់‍»​ក៏ដោយ។...

  46. បទសម្ភាសន៍ VOA៖ សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ថៃ ត្រៀម​អម​ដំណើរ​លោក សម រង្ស៊ី ចូល​កម្ពុជា​វិញ - កញ្ញា 27, 2019

    បន្ទាប់ពី​លោក សម រង្ស៊ី មេដឹកនាំ​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ប្រកាស​ថា នឹង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាង​មុខ​នេះ ដោយ​មាន​ទាំង​ការអំពាវនាវ​ឲ្យ​ពលករ​និង​សកម្ម​ជន​នៅ​ក្រៅ​ប្រទេស​ចូលរួម​ជាមួយ​ផង...

  47. Hello VOA ពិសេស៖ លោក សម រង្ស៊ី​ថា ថ្ងៃ៩ វិច្ឆិកា​ជា​ឱកាស​សល់​តែ​មួយ​ដើម្បី​សង្គ្រោះ​ជាតិ - កញ្ញា 21, 2019

    លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ប្តេជ្ញា​វិលត្រឡប់​ចូល​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ខែវិច្ឆិកា ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យទោះ​បី​ជា​មិន​មាន​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ក៏ដោយ។ លោក សម រង្ស៊ី ដែល​បាន​រស់​នៅ​ក្រៅ​ប្រទេស​ជិត​៤ឆ្នាំ...

  48. Hello VOA ពិសេស៖ អ្នកគាំទ្រ​សង្គ្រោះ​ជាតិ​ក្រៅ​ប្រទេ​ស​ប្តេជ្ញា​ចូល​កម្ពុជា​តាម​លោក សម រង្ស៊ី ទោះបី​រង​ការគំរាម - កញ្ញា 18, 2019

    មេដឹកនាំ​ក្រុមអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​ប្តេជ្ញា​ថា នឹង​ដង្ហែរ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅ​ចុង​ឆ្នាំ​នេះ ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​ធ្លាក់​ចុះ បើ​ទោះបីជា​មាន​ការគំរាម​កំហែង​ពី​រដ្ឋាភិបាល​ក៏ដោយ។ លោក សម រង្ស៊ី...

  49. បទសម្ភាសន៍VOA៖ លោក សម រង្ស៊ី គ្រោង​ជួប​អ្នកគ្រាំទ្រ​នៅ​សហរដ្ឋ​អាមេរិក​ជាចុងក្រោយ​មុន​មាតុភូមិនិវត្តន៍ - កញ្ញា 13, 2019

    មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី នឹង​ជួបជុំ​អ្នកគាំទ្រនៅទីក្រុង​ឡូវែល រដ្ឋម៉ាស្សាឈូសិត សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃសៅរ៍ ទី១៤ ខែ​កញ្ញា​ខាងមុខ​នេះ​ដើម្បី​សម្រេច​ផែនការ​ចុងក្រោយ​មុន​ពេល​លោក​ធ្វើ​មាតុភូមិ​និវត្តន៍។ លោក សម...

  50. Hello VOA៖ លោកសម រង្ស៊ី ថា ​លោក​ហ៊ុន​ សែន​ត្រូវ​ចុះ​ពីតំណែង​ បើមាន​ពលរដ្ឋ​ជាង​១លាន​នាក់​មក​ទទួល​លោក​ពេល​ចូល​ស្រុក​ដោយ​គ្មាន​ការ​រារាំង - សីហា 30, 2019

    នៅ​ក្រោយ​ពេល​បញ្ចេញ​សារ​យក​ប្រៀប​នយោបាយ​ទៅវិញ​ទៅមក​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ រឿង​ភ្នាល់​គ្នា​ចូល​ទៅ​កម្ពុជា​វិញ​នោះ​ លោក ​សម រង្ស៊ី ​មេដឹក​នាំ​ក្រុម​ជំទាស់​បាន​បញ្ជាក់​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ត្រូវចុះ​ចេញ​ពី​តំណែង បើ​មាន​ពលរដ្ឋ​ជាង​១លាន​នាក់​ឡើង​ទៅ...

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

HOSTED BY

វីអូអេ

CATEGORIES

Frequently Asked Questions

How many episodes does នយោបាយ - វីអូអេ have?

នយោបាយ - វីអូអេ currently has 50 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is នយោបាយ - វីអូអេ about?

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

How often does នយោបាយ - វីអូអេ release new episodes?

នយោបាយ - វីអូអេ has 50 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to នយោបាយ - វីអូអេ?

You can listen to នយោបាយ - វីអូអេ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts នយោបាយ - វីអូអេ?

នយោបាយ - វីអូអេ is created and hosted by វីអូអេ.
URL copied to clipboard!