PODCAST · news
វេទិកាអាស៊ាន - វីអូអេ
by វីអូអេ
កម្មវិធី VOA «វេទិកាអាស៊ាន» មានព័ត៌មាននិងសេចក្តីវិភាគទាក់ទងនឹងព្រឹត្តិការណ៍សំខាន់ចុងក្រោយនៅក្នុងតំបន់អាស៊ាន។
-
20
Hello VOA៖ ២០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជាក្នុងអាស៊ាន - ឧសភា 03, 2019
អស់រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាក្លាយជារដ្ឋសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយរយៈពេល២ទសវត្សរ៍កន្លងមក កម្ពុជាធ្លាប់បានធ្វើប្រធានប្ដូរវេនពីរដង កាលពីឆ្នាំ២០០២ និងឆ្នាំ២០១២។ រដ្ឋាភិបាលកម្ពុជា បានហៅសមាគមអាស៊ានថាជា «ក្រុមគ្រួសារ» ជា«ខែលសន្តិសុខ» និងជា«ប្រភពសន្តិភាព សន្តិសុខ និងវិបុលភាពសម្រាប់ប្រជាជនខ្មែរ»ជាដើម។ សមាជិកភាព ២០ ឆ្នាំក្នុងសមាគមអាស៊ានរបស់កម្ពុជានេះ ជាប្រធានបទនៃកម្មវិធី Hello VOA កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៩ ដែលមានលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចូលរួមជាវាគ្មិន ហើយលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួលកម្មវិធីពីការិយាល័យ VOA ប្រចាំរាជធានីភ្នំពេញ៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ ឧសភា ២០១៩)
-
19
Hello VOA៖ អ្នកវិភាគរំលឹកថា បញ្ហាផ្ទៃក្នុងកម្ពុជា អាស៊ាន ប៉ះពាល់គោលនយោបាយការបរទេស - ឧសភា 04, 2018
នៅពេលស្ថានការណ៍តំបន់និងសកល ផ្លាស់ប្តូរលឿន ក្នុងពេលកម្ពុជា មានភាពវឹកវរ ផ្នែកនយោបាយផ្ទៃក្នុង ហើយសាមគ្គីភាពអាស៊ានក៏មានបញ្ហាផងនោះ អ្នកវិភាគបានអះអាងថាទាំងកម្ពុជានិងអាស៊ានមានផលប៉ះពាល់ដូចគ្នា ដល់គោលនយោបាយ ការណ៍បរទេស។ នេះបើតាមការអះអាងរបស់លោក បណ្ឌិត ឈាង វណ្ណារិទ្ធ អ្នក វិភាគកិច្ចការតំបន់ ដែលបានថ្លែងក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣ ខែឧសភាឆ្នាំ២០១៨។ លោក បន្ថែមថា កម្ពុជាមានបញ្ហាផ្ទៃក្នុងផ្នែកនយោបាយដែល អាចប៉ះពាល់ដល់គោលនយោបាយការទូតរបស់ខ្លួន ហើយអាស៊ានក៏ដូចគ្នាដែរ ពេលមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន លើបញ្ហាជម្លោះដណ្តើមកាន់កាប់កម្មសិទ្ធិនៃដែនអធិបតេយ្យរបស់ខ្លួនជាមួយចិនក្នុងដែនសមុទ្រចិនខាងត្បូង៕ (លោក សុខ ខេមរា, Hello VOA, រដ្ឋធានីវ៉ាស៊ីនតោន, ថ្ងៃទី០៣ ខែឧសភា ២០១៨)
-
18
ក្រុមបាតុករភីលីពីនប្រឆាំងទស្សនកិច្ចលោកប្រធានាធិបតី ដូណាល់ ត្រាំ - វិច្ឆិកា 10, 2017
ពលរដ្ឋហ្វីលីពីនធ្វើបាតុកម្មនៅមុខស្ថានទូតសរអានៅទីក្រុងម៉ានីល ប្រឆាំងនិងទស្សនកិច្ចលើកទីមួយរបស់លោកប្រធានាធិបតីសរអា Donald Trump មកកាន់ប្រទេសហ្វីលីពីនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១និងកិច្ចប្រជុំអាស៊ានអាមេរិក ព្រមទាំងកិច្ចប្រជុំកំពូលផ្សេងៗទៀតនៅដើមសប្តាហ៏ក្រោយ។ លោក ត្រាំគ្រោងនឹងអញ្ជើញមកដល់ទីក្រុងម៉ានិលនៅថ្ងៃអាទិត្យនេះ៕
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
Loading similar podcasts...