កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី podcast artwork

PODCAST · news

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

  1. 615

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦

    ១) ​ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទាមទារឱ្យ តុលាការ លុប​ចោល សាលក្រមផ្តន្ទា លោក កឹម សុខា និងបុគ្គលផ្សេង​ទៀត​ទាំងអស់​ដោយគ្មានលក្ខខណ្ឌ។ ២)​ ​​លោក ហ៊ុន សែន សួរថា តើថៃកំពុងធ្វើអន្តរជាតូបនីយកម្ម​លើ​តំបន់​សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាមែនទេ បានជាប្រឹងទាមទារលុប MoU ២០០១។៣) ​​​ក្រុមអង្គការសង្គមស៊ីវិលជិត៤០ ប្រមូលគ្នាដាក់សំណើរ ជិត​១០​ចំនុច​ទៅកាន់រដ្ឋាភិបាល និងដៃគូអន្តរជាតិ ដើម្បីឱ្យជួយស្ដារការ​អនុវត្ត​សេរីភាពរបស់សហជីពនៅកម្ពុជា។៤) ​​អ្នកស្រី អោងសានស៊ូជីត្រូវបានផ្ទេរទៅឃុំខ្លួនក្នុងផ្ទះ​ក្រោមការ​សម្រាលទោសពីរបបសឹក។

  2. 614

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦

    ១) ​បណ្តាអង្គទូតបរទេស គណបក្សនយោបាយ និងក្រុមអ្នក​ឃ្លាំមើល សំដែងខកចិត្ត ចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ លើសំណុំ​រឿង លោក កឹម សុខា។២)​ ​​ថៃ ច្រានចោល ការចោទប្រកាន់របស់កម្ពុជាដែលថាមានការបាញ់​កាំភ្លើងនៅតំបន់អូរស្មាច់។៣) ​​​សង្គមសុីវិលព្រមានថា កង្វះកា​ររាយការណ៍ដោយឯករាជ្យ កម្ពុជា​ត្រូវបានគ្របណ្ដប់ដោយព័ត៌មានមិនពិត និងព័ត៌មានក្លែងបន្លំ។ ៤) ​​មេបញ្ជាការកងទ័ពអាមេរិកបង្ហាញផែនការថ្មីបើកប្រតិបត្តិការ វាយប្រហារអ៊ីរ៉ង់លើកទី២។

  3. 613

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦

    ១. ស្នូរអាវុធផ្ទុះនៅម្តុំច្រកអូរស្មាច់ ខណៈភាគីខ្មែរនាំប្រតិភូសង្កេតការណ៍អន្តរជាតិមើលព្រំដែន២. អាជ្ញាធរមានសមត្ថកិច្ចខ្មែរ និង កូរ៉េខាងត្បូង ធ្វើសហប្រតិបត្តិការកម្ចាត់ប្រតិបត្តិការឆបោក៣. សកម្មជនខ្មែររិះគន់គោលនយោបាយរដ្ឋាភិបាលដើរខុសទិស តុលាការឲ្យមានទោស៤. ប្រធានាធិបតីស.រ.អា អះអាងថា អ៊ីរ៉ង់ប្រាប់ថា ក្រុងតេអេរ៉ង់នឹងដួលរលំឆាប់ៗ

  4. 612

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦

    ១. ហិង្សារវាងម្ចាស់គណនេយ្យជនជាតិចិនទុកប្រាក់ក្នុងធនាគារ Huione និង អាជ្ញាធរមានសមត្ថកិច្ច២. ការិយាល័យរដ្ឋអាជ្ញានៅរដ្ឋធានីវ៉ាស៊ីនតុន ប្រកាសដាក់ទណ្ឌកម្មឧកញ៉ាក្នុងបក្ស ប្រជាជនកម្ពុជា៣. ជំនួបរដ្ឋមន្រ្តីការបរទេសខ្មែរ និង ថៃ នៅរាជធានី សន្តិភាព និង បញ្ហា អនុស្សារណៈយោគយល់គ្នា៤. ច្រកសមុទ្រ ហ៊័មូស នៅតែមិនទាន់មានសេរីភាពធ្វើនាវាចរណ៍សម្រាប់កប៉ាល់ដឹកប្រេងពីមជ្ឈិមបូព៌ា

  5. 611

    ពត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥

    ១. មេបក្សជំទាស់រំឭកកូនអតីតមេប៉ូលីស ឲ្យវែកមុខមេក្លោងឃាតកម្ម សងគុណឪពុកគេធ្វើឃាត២. រដ្ឋមន្រ្តីការបរទេស រំឭកមន្រ្តីអ.ស.ប ឲ្យបម្រើការងារប្រកបដោយតុល្យភាព កុំបង្កើតស្តង់ដាពីរ៣. បង្កើតគណៈកម្មការបង្រ្កាបបណ្តាញឆបោកតាមអ៊ិនធើណិត គ្មានន័យ បើច្បាប់មានស្តង់ដាពីរ៤. បក្សជំទាស់មានទំនាក់ទំនងនឹងបក្សនយោបាយក្រៅប្រទេស មិនមែនជារឿងក្បត់ជាតិខ្មែរនោះទេ៥. អ.ស.បអនុម័តសេចក្តីសម្រេចចិត្តឱ្យរុស្ស៊ីដកទ័ពពីអ៊ុយក្រែន, ស.រ.អា ជំទាស់ការថ្កោលទោសរុស្ស៊ី

  6. 610

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤

    ១ កាសែត​ឥណ្ឌា ផ្សាយ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​ពលរដ្ឋ​អាមេរិក ប៉ុនប៉ង​ផ្ដួល​រដ្ឋាភិបាល​ខ្មែរ២ ចលនា​ចលនាខ្មែរ​ដើម្បីប្រជាធិបតេយ្យ នឹង​ប្រារព្វ​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ស្រុក៣ មន្ត្រី​បក្ស​ជំទាស់ និង​អ្នក​តាម​ដាន​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​ថា បាត់​កោះកុត ខ្មែរ ខាត​ជាង​បាត់​កោះត្រល់៤ រដ្ឋាភិបាល​វៀតណាម បន្ត​ស្វែងរក​អដិ្ឋធាតុ​ទាហាន​ដែល​ស្លាប់នៅក្នុងនៅ​ក្នុង​សមរភូមិ​កម្ពុជា៥ អតីតមេដឹកនាំ​ហ្វីលីពីន ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ពី​តុលាការ​អន្តរជាតិ តែ​លោក​មិន​ខ្លាច

  7. 609

    មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤

    ១) ក្រុមអ្នកឃ្លាំមើល៖ លោក ហ៊ុន ម៉ាណែត គួរបញ្ឈប់ការចាប់ខ្លួនតែពលរដ្ឋដែលរាយការណ៍ពីការរំលោភបំពានទឹកដី។២) អាជ្ញាធរជាតិអប្សរាត្រៀមខ្លួនក្នុងការសហការជាមួយអង្គការយូណេស្កូបើសិនចង់មកពិនិត្យតំបន់អង្គរ។៣) លោក ស សុខា ប្រកាសអនុវត្ត ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល៥ឆ្នាំបន្តទៀត ដើម្បីលុបបំបាត់អំពើជួញដូរមនុស្សនៅកម្ពុជា។៤) ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អំពាវនាវឱ្យ រដ្ឋាភិបាលអភិវឌ្ឍន៍ខេត្តទាំង៤ ក្នុងតំបន់ត្រីកោណដោយខ្លួនឯង។៥) បដិវត្តន៍របស់ប្រជាជនកំពុងផ្ទុះយ៉ាងខ្លាំងនៅវេណេហ្សូអេឡាទាញទំលាក់ជនផ្ដាច់ការMaduroពីអំណាច។

  8. 608

    មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤

    ១) លោក សម រង្ស៊ី៖ តើពលរដ្ឋខ្មែរគួរនាំគ្នារស់នៅក្នុង​សង្គម​ក្រោម​ការ​គ្រប់គ្រងរបស់បក្សប្រជាជនកម្ពុជាដែលជិះជាន់ពលរដ្ឋស្លូតត្រង់​បន្ត​ទៅ​ទៀតដែរឬក៏អត់។២) អាជ្ញាធរថៃចាប់ខ្លួនពលករខ្មែរធ្វើការដោយខុសច្បាប់ជិត ៤ពាន់ នាក់ ដោយសារមិនមានឯកសារត្រឹមត្រូវ។៣)​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនមានការដោះលែង​ជនសង្ស័យ​ឈ្មោះ ស្រី ស៊ីណា ឱ្យមានសេរីភាពនោះឡើយ។៤) តំណាងពលរដ្ឋជាង១ពាន់គ្រួសារមកពីខេត្តក្រចេះ ស្នើសុំ​រដ្ឋាភិបាល​ឱ្យបញ្ឈប់សកម្មភាព ក្រុមហ៊ុនឯកជន បំផ្លាញផ្ទះ​សម្បែង​និង​ដំណាំពួកគេ។៥) លោកពូទីនទៅដល់កូរ៉េខាងជើងដោយការស្វាគមន៍យ៉ាង​កោះក្ដៅ​បំផុតពីមេដឹកនាំគីមជុងអ៊ុន។

  9. 607

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

    ១) ​លោកហ៊ុន ម៉ាណែត​ អះអាងថា ជនបរទេស ដែលយក​កម្ពុជាជា កន្លែងថតសម្ដែងរឿងចាប់ជំរិតនឹងមិនឱ្យចូលកម្ពុជាអស់មួយជីវិត។២) ក្រុមអ្នកឃ្លាំមើលព្រមានថា កម្ពុជាអាចនឹងធ្លាក់ទៅក្នុង​របប​គ្រប់​គ្រង​នៃប្រព័ន្ធកុម្មុយនីស្តផ្តាច់ការបែបទំនើប។៣) អង្គការសហប្រជាជាតិបើកសម័យប្រជុំលើកទី២៦ ដើម្បី​ពិនិត្យ​ករណី​​បាត់​ខ្លួន​នៅ​​កម្ពុជា។៤) សេចក្តីរាយការណ៍ស្រាវជ្រាវអំពីក្រុមការងារយុវជនបក្ស ប្រជាជន​កម្ពុជា ក្រៅប្រទេស (ភាគ២)។៥) ពលរដ្ឋអះអាងថា ក្រុមហ៊ុនកូរ៉េ T.S.M.W គុបគិត ជាមួយ ឧកញ៉ា មិក សុផាន់ណារ៉េត លេបយកដីសម្បទានក្នុងចេតនាធ្វើ​ជំនួញឈើ​ខុសច្បាប់។៦) ការធ្លាក់ទីក្រុង Avdiivka របស់អ៊ុយក្រែននៅក្នុងដៃទ័ពរុស្ស៊ី​ត្រូវគេ​រិះគន់ទៅលើសហរដ្ឋអាមេរិកជាពិសេសបក្សសាធារណរដ្ឋ។

  10. 606

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤

    ១. អ្នកឃ្លាំមើលថា អ្នកបំពុលសង្គមខ្មែរសព្វថ្ងៃ គឺពួកនាហ្មឺន មន្រ្តីរាជរដ្ឋាភិបាលនៃបក្សកាន់អំណាច២. អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ៥៥ សុំឲ្យបក្ស ប្រជាជនកម្ពុជា ឈប់ប្តឹងលោក សឹង សែនករុណា៣. សហជីពការងារ ស្នើអាជ្ញាធរមានសមត្ថកិច្ច ឲ្យរកជនល្មើសវាយតំណាងសហជីពតម្លើង ស៊ីក្លូ៤. នាយក្រសួងថ្មី អះអាងថា នឹងមិនបន្ធូរដៃលើមន្រ្តីក្រោមឱវាទ ដែលមានទាក់ទិនរឿងគ្រឿងញៀន៥. ព្រឹទ្ធសភាស.រ.អាអនុម័តថវិកាជួយប្រទេសអ៊ុយក្រែនធ្វើចម្បាំងទប់ទល់នឹងប្រទេសរុស្ស៊ីបន្ថែមទៀត

  11. 605

    ព័ត៌មានប្រចាំថ្ងៃនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលីសម្រាប់រាត្រីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២

    ១) ​ អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋសភាកោះហៅរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុទៅសួរ និងបំភ្លឺអំពីរឿងដំឡើងពន្ធ។២) ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការ ធ្វើតេស្តរកសារ​ធាតុ​ញៀន​លើ មន្ត្រីពន្ធនាគារគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស។៣) ជនជាតិវៀតណាមរស់នៅលើទឹកដីខ្មែរខុសច្បាប់​ទទួល​សញ្ជាតិ​ខ្មែរតាមរយៈសារាចរទស្សវតរ៍ឆ្នាំ១៩៨០ របស់ លោក ហ៊ុន សែន។៤) អនាគតរាជាណាចក្រ កម្ពុជា ក្នុងមិត្តភាព/សម្ព័ន្ធភាពជា មួយចិន​កុម្មុយនិស្ត។៥) លោក ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលផ្អាកយកពន្ធ ៣ឆ្នាំ ដូច្នេះ​ការ​ប្រមូលពន្ធដើមឆ្នាំ២០២៤មិនមែនជារឿងថ្មីទេ។ ៦) សកម្មជនចលនាមាតាធម្មជាតិ បានទទួលពានរង្វាន់សកល (Right Livelihood Award ដោយសារពួកគេខំប្រឹង​ការពារធនធានធម្មជាតិ។៧) មេដឹកនាំផ្ដាច់ការកូរ៉េខាងជើងបញ្ជាឱ្យផលិតអាវុធនុយក្លេអ៊ែរ​ថែម​ទៀតក្រោយពីអាវុធនេះដាក់ចូលក្នុងរដ្ឋធម្មនុញ្ញ។

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។

HOSTED BY

The Cambodia Daily Khmer

Frequently Asked Questions

How many episodes does កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី have?

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី currently has 11 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី about?

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន...

How often does កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី release new episodes?

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី has 11 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី?

You can listen to កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី?

កម្មវិធីព័ត៌មានប្រចាំថ្ងៃ - ឌឹ ខេមបូឌា ដេលី is created and hosted by The Cambodia Daily Khmer.
URL copied to clipboard!