Skip to content
ទស្សនៈខ្ញុំគេ podcast artwork

PODCAST · business

ទស្សនៈខ្ញុំគេ

by ហួត សេងគៀ

កម្មវិធីពិភាក្សាអំពីជំនាញការងារ និងអាជីពផ្សេងៗក្នុងប្រទេសកម្ពុជា

Publisher-supplied feed metadata · PodParley refreshed Dec 13, 2025 · Source feed

Episodes

  1. ទស្សនៈខ្ញុំគេ នឹងលែងមាន episode ថ្មីទៀតហើយ

    សូមចូលទៅ subscribe podcast​រៀនធ្វើការ ថ្មីរបស់ខ្ញុំដែលបង្កើតឡើងដើម្បីជំនួស ទស្សនៈខ្ញុំគេ។ ប្រធានបទដដែល គោលបំណងដដែល តែនឹងមាន content ច្រើនជាងមុន។

  2. S5 E101 - ហេតុអ្វីបានជាក្រុមហ៊ុនរបស់អ្នកធ្វើការអបអរជោគជ័យតូចរបស់បុគ្គលិក?

    តើអ្នកស្គាល់ Progress Principle ដែរទេ? Episode នេះនឹងបង្ហាញពីអត្ថប្រយោជន៍របស់វា នៅក្នុងការគ្រប់គ្រងបុគ្គលិក។

  3. S5 E100 - របៀបប្រើប្រាស់ LinkedIn ដើម្បីទទួលបានចំណេះដឹងពីអ្នកជំនាញ

    LinkedIn មិនមែនជាកន្លែងដើម្បីស្វែងរកការងារ ឬរៀនអនឡាញនោះទេ វាក៏ជាកន្លែងដែលអ្នកទទួលបានចំណេះដឹងដោយឥតថ្លៃពីអ្នកជំនាញជាច្រើនផងដែរ។ គេផុសឱ្យយើងអានហើយ តើចាំដល់ពេលណាទើបទៅរៀនពីគេ?

  4. S5 E99 - Stay Hungry​ វិធីសាស្ត្រ២យ៉ាងដើម្បីកុំឱ្យឆ្អែតឆ្អន់នឹងអ្វីដែលអ្នកមាន

    Episode នេះដកស្រង់ពី​ សម្តីរបស់ស្ទីវចប ដែលអ្នកអាចយកមកប្រើបាននៅក្នុងការងារ

  5. S5 E98 - កំហុសដែលអ្នកគួរធ្វើនៅកន្លែងការងារ

    កុំយកទស្សនៈថា "អ្នកណាក៏មានកំហុស" មកធ្វើជាលេសបង្កើតកំហុសដោយមិនចេះគិត។

  6. S5 E97 - វិធីដោះស្រាយទម្លាប់ពន្យារពេលក្នុងការងារ

    តើអ្នកមិនចូលចិត្តការពន្យារពេលរបស់ខ្លួនឯងមែនទេ? សាកល្បងវិធីដែលខ្ញុំធ្លាប់ប្រើទៅ។

  7. S5 E96 - បុគ្គលិកដែលហក់លោតការងារ

    តើការប្តូរការងារច្រើន ជារឿងល្អ ឬមិនល្អ?

  8. S5 E95 - ចំនួនឆ្នាំធ្វើការ និង​បទពិសោធន៍ការងារ

    សូមកុំធ្វើជាអ្នកដែលធ្វើការ១ឆ្នាំ ប៉ុន្តែទទួលបានបទពិសោធន៍ត្រឹមតែកន្លះឆ្នាំ។​ បើធ្វើការ១ឆ្នាំ អ្នកត្រូវតែមានបទពិសោធន៍គ្រប់១ឆ្នាំ។

  9. S5 E94 - យោបល់របស់ខ្ញុំទៅលើអ្នកដែលនិយាយថា ប្រាក់ខែតិច ឬច្រើនមិនសំខាន់

    តើប្រាក់ខែតិច ឬច្រើន ពិតជាមិនសំខាន់សម្រាប់បុគ្គលិកមែនដែរទេ? តើអ្នកគួរខ្វល់ថាបានធ្វើការជាមួយមេល្អ ឬមិនល្អដែរទេ?

  10. S5 E93 - ប្រភេទ content ដែលខ្ញុំធ្វើនៅលើផតខាសនេះ

    នេះជាការពន្យល់ខ្លីពីអ្វីដែលខ្ញុំតែងតែលើកមកនិយាយនៅលើផតខាតនេះ

  11. S5 E92 - ពេលណាដែលគួរ work hard និងពេលណាដែលគួរ work smart

    យោបល់របស់ខ្ញុុំទាក់ទងនឹងការប្រឹងធ្វើការ

  12. S4 E91 - ស្ថិរភាពការងារ ជារឿងពីអតីតកាល

    ក្នុង episode នេះ ខ្ញុំនឹងនិយាយពីស្ថិរភាពការងារ និងមូលហេតុដែលអ្នកមិនគួរខ្វល់ពីវាក្នុងពេលបច្ចុប្បន្ននេះ។ ក្រៅពីស្ថិរភាពការងារ អ្នកនៅមានរឿងមួយដែលត្រូវខ្វល់ គឺឱកាសការងារ។ សូមស្តាប់ episode 89 ដែលនិយាយពីវិធីបង្កើតឱកាសការងារ ដោយការរៀនជំនាញថ្មី។

  13. S4 E90 - បទពិសោធន៍ internship របស់ខ្ញុំនៅពេលរៀនសាកលវិទ្យាល័យ

    ដោយសារមានគេផ្ញើជាសំណួរទាក់ទងនឹង internship របស់ខ្ញុំនៅលើផេកហ្វេសប៊ុកទស្សនៈខ្ញុំគេ ខ្ញុំក៏រៀបចំ episode នេះឡើង។​ ខ្ញុំនឹងនិយាយពីមូលហេតុដែលខ្ញុំមិនធ្វើ internship បន្តទៀត។

  14. S4 E89 - តើធ្វើយ៉ាងម៉េចទើបមានជម្រើសការងារច្រើន?

    ក្នុង episode នេះ ខ្ញុំនឹងនិយាយអំពីរបៀបបង្កើតឱកាសការងារដល់ខ្លួនឯង ដោយរៀនជំនាញថ្មី។ ខ្ញុំក៏និយាយពីគន្លឹះដើម្បីរៀនទៅ មិនឈប់កណ្តាលទីផងដែរ។​ ការរៀនជំនាញថ្មី ជាវិធីធ្វើឱ្យខ្លួនអ្នកមានទីផ្សារក្នុងភ្នែកអ្នកដទៃ។

  15. S4 E88 - តើ To-do list និង​ Checklist ខុសគ្នាត្រង់ណា?

    ក្នុង episode នេះ ខ្ញុំនិយាយអំពី checklist ដែលជាវិធីសាស្រ្តធ្វើការដ៏មានរបៀបមួយ។ អ្នកអាចប្រើ ​checklist ជាមួយកិច្ចការគ្រប់ប្រភេទ ជាពិសេសការងារដែលមានភាពសាំញ៉ាំ​ និង​មិនចង់ឱ្យកំហុសដោយអចេតនា។​ Checklist មិនមែនជាអ្វីថ្មីទេ ហេតុនេះអ្នកធ្វើការថ្មីៗ គួរតែមានជាប់ខ្លួន។

  16. S4 E87 - To-do list​ សម្រាប់អ្នកដែលចង់បានតុល្យភាពការងារ និង​ជីវិតផ្ទាល់ខ្លួន

    ក្នុង episode នេះ ខ្ញុំនិយាយពីការប្រើប្រាស់ To-do list ដែលអាចជួយឱ្យអ្នកមានពេលវេលាសម្រាប់ការងារ និង​ជីវិតផ្ទាល់ខ្លួន។ អ្នកមិនគួរធ្វើការរហូតដល់ភ្លេចខ្លួនមិនបានធ្វើរឿងខាងក្រៅទេ។​ អ្នកធ្វើការដើម្បីរស់ ត្រូវតែមានTo-do list ប្រភេទនេះ។

  17. S4 E86 - ទម្លាប់ល្អ៥យ៉ាងដែលអ្នកគួរមាននៅកន្លែងការងារ

    ក្នុង episode នេះ ខ្ញុំនឹងលើកឡើងពីទម្លាប់ល្អ៥យ៉ាងដែលអាចជួយឱ្យការងាររបស់អ្នកទៅមុខបានយ៉ាងល្អ និងបង្កើនភាពរីករាយនៅពេលធ្វើការទៀតផង។​ ទម្លាប់ទាំង៥នេះ យកចេញមកពីបទពិសោធន៍ការងាររបស់ខ្ញុំនៅក្នុងផ្នែកតិចណូឡូជី ហើយខ្ញុំនឹងបន្ថែមនៅពេលក្រោយទៀត បើសិនជាមានឱកាស។

  18. S4 E85 - គុណភាពការងារ នាំទៅរកគុណភាពនៃការរស់នៅ

    ក្នុង episode នេះ ខ្ញុំលើកឡើងពីតុល្យភាពមួយរវាងការងារ និង​ការរស់នៅ។ បើការងារអ្នកមានគុណភាព ការរស់នៅរបស់អ្នកក៏គួរតែមានគុណភាពដែរ។​ ដើម្បីធ្វើបែបនេះបាន អ្នកត្រូវមានប្រាក់ខែសមតាមអ្វីដែលអ្នកផ្តល់ឱ្យទៅខាងក្រុមហ៊ុន។

  19. S4 E84 - មូលហេតុ៤យ៉ាងដែលបុគ្គលិកគួរសាកល្បងធ្វើការក្រៅម៉ោង

    បើមិនសាក ម៉េចនឹងដឹង? ក្នុង Episode នេះ ខ្ញុំនឹងលើកពីអត្ថប្រយោជន៍តូចៗចំនួន៤ ដែលបានមកពីការរកស៊ីក្រៅម៉ោង ឬហៅថា ស៊ី project ក្រៅ។ បុគ្គលិកដែលដឹងពីរបៀបធ្វើការក្រៅម៉ោង តែងតែមានបទពិសោធន៍ការងារច្រើនជាង និងទូលាយជាងបុគ្គលិកដែលធ្វើការតែមួយកន្លែង។ ក្រៅពីចំណូលបន្ថែម អត្ថប្រយោជន៍ទាំង៤នេះ...

  20. S4 E83 - ហេតុអ្វីបានជាកិច្ចការខ្លះ យើងគ្មានអារម្មណ៍ចង់ធ្វើវា?

    នៅក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពី Motivation ថាតើវាជាអ្វី និងកើតចេញពីណាមក។ បន្ទាប់មកទៀត ខ្ញុំនឹងនិយាយអំពីគុណតម្លៃស្នូលរបស់មនុស្សម្នាក់ និង​របៀបស្វែងរកវាដោយខ្លួនឯង។

  21. S3 E82 - ការធ្វើការលើសម៉ោង​ និងគុណភាពនៃការរស់នៅ

    តើអ្នកណាមិនធ្លាប់ធ្វើការលើសម៉ោង? ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃការធ្វើការលើសម៉ោង។ អ្នកនឹងបានដឹងថា តើហេតុអ្វីបានជាការធ្វើការងារលើសម៉ោងប៉ះពាល់ដល់ជីវិតឯកជនរបស់អ្នក។ ៨ម៉ោង ជាពេលវេលាសម្រាប់ធ្វើការ ប៉ុន្តែសួរថា តើអ្នកណាអាចធ្វើការពេញ៨ម៉ោងនោះ?

  22. S3 E81 - បុគ្គលិកដែលធ្វើការដើម្បីរស់​ និងអ្នករស់ដើម្បីធ្វើការ

    តើជាមនុស្សប្រភេទមួយណា? ធ្វើការដើម្បីរស់ ឬរស់ដើម្បីតែធ្វើការ។ ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីការចាត់ទុកការងារជាគោលដៅជីវិត។

  23. S3 E80 - ជំនាញដែលគ្មានទីផ្សារ ឬងាប់ក្រឡាលើស្រុកខ្មែរមួយចំនួន

    ក្នុង Episode នេះ ខ្ញុំឆ្លើយសំណួរអ្នកស្តាប់ម្នាក់ដែលគាត់បានសួរតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ គាត់ឱ្យខ្ញុំលើកឧទាហរណ៍ជំនាញដែលងាប់ក្រឡា។ ជំនាញដែលអ្នកកំពុងមាន អាចនឹងបាត់ទីផ្សារម្តងបន្តិច បើអ្នកមិនចាប់អារម្មណ៍ពីការប្រែប្រួលក្នុងវិស័យរបស់អ្នក។...

  24. S3 E79 - បុគ្គលិកជាអ្នកលក់ជំនាញ

    ក្នុង Episode ខ្ញុំនឹងលើកឡើងពីគំនិតមួយដែលខ្ញុំតែងតែប្រើនៅក្នុងការងារ។ ខ្ញុំនឹងបង្រៀនអ្នកពីការលក់ជំនាញ ដើម្បីកុំឱ្យអ្នកយល់ថា អ្នកធ្វើការដើម្បីតែអ្នកដទៃ។

  25. S3 E78 - តើគួរធ្វើការក្នុងក្រុមហ៊ុនតូច ឬក្រុមហ៊ុនដែលមានស្តង់ដារ

    ក្នុង Episode នេះ ខ្ញុំនឹងលើកពីពេលវេលាដែលអ្នកគួរធ្វើការក្នុងក្រុមហ៊ុនតូច និងពេលវេលាដែលត្រូវហក់ទៅរកក្រុមហ៊ុនស្តង់ដារ។ អ្នកមិនអាចធ្វើការងាប់ក្រឡាបានទេ។ ក្រុមហ៊ុនតូចមានអត្ថប្រយោជន៍របស់វាមែន ប៉ុន្តែបើដល់ពេលដែលអ្នកត្រូវលោតចេញហើយ អ្នកមិនព្រមចេញ អ្នកនឹងចាប់ផ្តើមបាត់ប្រយោជន៍វិញ។

  26. S3 E77 - កុំរង់ចាំ motivation ដើម្បីធ្វើការ

    បើអ្នកចូលចិត្ត motivation ហើយត្រូវការវាដើម្បីធ្វើការងារប្រចាំថ្ងៃរបស់អ្នក អ្នកនឹងជួបបញ្ហាហើយ។ នៅក្នុង episode នេះ ខ្ញុំនឹងបង្រៀនអ្នកពីវិធីបង្កើត motivation ដែលបានផលល្អជាការរង់ចាំវាពីអ្នកដទៃ។ វាគ្មានអ្វីប្រសើរជាងការធ្វើសកម្មភាពនោះទេ។

  27. S3 E76 - សកម្មភាពដែលអ្នកធ្វើនៅពេលទំនេរពីការងារ

    ធ្វើការសុទ្ធពេក មិនល្អទេ អ្នកត្រូវមាន hobby ផ្ទាល់ខ្លួន។ ក្នុង Episode នេះ ខ្ញុំលើកឡើងពី hobby ឬសកម្មភាពដែលអ្នកធ្វើពេលទំនេរពីការងារ។ តើធ្វើបែបណាទើបរកឃើញ hobby របស់ខ្លួនឯង។​ អ្នកមានជម្រើសច្រើនណាស់ ពេលនិយាយដល់កន្លែងនេះ។

  28. S3 E75 - Linkedin និង​បុគ្គលិកជំនាញគ្រប់ប្រភេទ

    ក្នុង Episode ខ្ញុំនិយាយពី Linkedin ទៀតហើយ។​ បណ្តាញសង្គមដែលបង្កើតឡើងសម្រាប់អ្នកធ្វើការអាជីពគ្រប់ប្រភេទ។ បើអ្នកមិនទាន់មាន account ទេ អ្នកអាចនឹងបាត់បង់ឱកាសច្រើនណាស់ក្នុងការងារ ជាពិសេស បើអ្នកជាបុគ្គលិកជំនាញម្នាក់។ អ្វីដែល free ហើយអ្នកអាចប្រើជាប្រយោជន៍ឱ្យខ្លួនឯងបាន អ្នកគួរតែប្រើទៅ។

  29. S3 E74 - ឱកាសដែលមានលក្ខខណ្ឌក្នុងការងារ

    ក្រុមហ៊ុនណាក៏មានឱកាសសម្រាប់បុគ្គលិកដែរ ហើយជាទូទៅ ឱកាសទាំងនោះមានលក្ខខណ្ឌ។ បើអ្នកមិនដឹងពីលក្ខខណ្ឌទេ អ្នកក៏មិនអាចទទួលយកឱកាសនោះបានដូចគ្នា។ ក្នុង Episode នេះ ខ្ញុំលើកយកឱកាសមួយចំនួនដែលខ្ញុំធ្លាប់ជួប ដែលមានលក្ខខណ្ឌផ្សេងៗ។ លក្ខខណ្ឌខ្លះៗត្រូវបានគេលាក់មិនឱ្យបុគ្គលិកដឹងទេ ព្រោះវាមិនសូវទំនង។…

    more
  30. S3 E73 - ហេតុអ្វីបានជាថ្នាក់លើមើលមិនឃើញពីអ្វីដែលអ្នកធ្វើការក្នុងការងារ?

    អ្នកប្រាកដជាមិនចង់ឱ្យថ្នាក់លើមើលរំលងការខំប្រឹងរបស់អ្នកនោះទេ។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីមូលហេតុ៣យ៉ាងដែលធ្វើឱ្យអ្នកមិនបានទទួលផលតបស្នងទៅនឹងការប្រឹងប្រែងធ្វើការរបស់អ្នក។ មូលហេតុទាំងនេះ ជាបទពិសោធន៍របស់ខ្ញុំផ្ទាល់ ហើយទើបតែកើតឡើងកាលពីដើមឆ្នាំទៀតផង។​ ការខំប្រឹង ត្រូវតែមានផលមកវិញ ប៉ុន្តែមុននឹងបានផល...

  31. S3 E72 - អ្វីដែលអ្នកមិនបានរៀនក្នុងសាលា អ្នកអាចរៀនដោយខ្លួនឯងបាន

    តើមានអ្វីដែលអ្នកមិនអាចរៀនបាន? តើមានអ្វីដែលអ្នកគួរស្តាយក្រោយ បើសាលារៀនមិនបានបង្រៀនអ្នក? Episode នេះជាការក្រើនរំលឹករបស់ខ្ញុំ អំពីការស្តាយក្រោយថាសាលាមិនបានបង្រៀនអ្នកគ្រប់យ៉ាង។

  32. S3 E71 - ចេះស្ទើរ និង​ចេះស្ទាត់ មួយណាមានឱកាសច្រើនជាង?

    ក្នុង Episode នេះ ខ្ញុំនឹងលើពីអ្នកចេះស្ទើរ និងអ្នកចេះស្ទាត់។ តើអ្នកណានឹងមានឱកាសការងារច្រើនជាង? មូលហេតុអ្វីបានជាខ្ញុំហ៊ាននិយាយបែបនេះ?

  33. S3 E70 - ឱកាសការងារក្រាហ្វិចឌីហ្សាញនៅប្រទេសកម្ពុជា

    តើក្រាហ្វិចឌីហ្សាញនៅមានទីផ្សារដែរទេ? បើមាន តើមានដល់កម្រិតណា? ក្នុង Episode នេះ ខ្ញុំនឹងបកស្រាយឱ្យអ្នកដែលចង់រៀនជំនាញ បានត្រៀមខ្លួន ត្រៀមចិត្តជាមុន។ ជំនាញក្នុងស្រុកខ្មែរ មានការផ្លាស់ប្តូរយឺតជាងបរទេស ហេតុនេះយើងមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកអ្វីថ្មីពីស្រុកគេ។

  34. S3 E69 - គួររៀនខ្លួនឯង ឬទៅរៀននៅសាលា?

    សំណួរពីអ្នកស្តាប់ បើរៀនក្រាហ្វិចឌីហ្សាញ តើគួររៀនដោយខ្លួនឯង ឬរៀននៅសាលា?

  35. S3 E68 - ចង់ធ្វើការក្រាហ្វិចឌីហ្សាញ ចាំបាច់ត្រូវរៀនអាយធី៤ឆ្នាំដែរទេ?

    សំណួរពីអ្នកស្តាប់ ចង់ធ្វើការក្រាហ្វិចឌីហ្សាញ ចាំបាច់ត្រូវរៀនអាយធី៤ឆ្នាំដែរទេ? សំណួរល្អ ហើយជាសំណួរដែលត្រូវនឹងបទពិសោធន៍របស់ខ្ញុំផ្ទាល់ទៀត។

  36. S3 E67 - តើធ្វើម៉េចដឹងថាខ្លួនឯងចូលចិត្តធ្វើអ្វី?

    Episode នេះ ខ្ញុំនិយាយពី​ចំណង់ចំណូលចិត្ត (Passion)។ របៀបស្វែងរកចំណង់ចំណូលចិត្ត គឺមានតែសាកល្បងទេ ប៉ុន្តែសម្រាប់ការងារវិញ អ្នកត្រូវពីតម្រូវការទីផ្សារផងដែរ។ តើត្រូវគិតរបៀបណា?

  37. S3 E66 - តើអ្នកគួរដាក់គោលដៅការងារប៉ុន្មានក្នុង១ឆ្នាំ?

    គោលដៅក្នុងការងារ ធ្វើឱ្យអ្នកមើលឃើញពីតម្លៃការងារ។ ក្នុង Episode នេះ ខ្ញុំនឹងលើកសំណួរទាក់ទងនឹងគោលដៅក្នុងការងារមកឱ្យអ្នកគិត។ តើការដាក់គោលដៅក្នុងការងារ អាចជួយអ្វីអ្នកបានខ្លះ? គោលដៅច្រើនពេក ឬតិចពេក សុទ្ធតែជារឿងមិនល្អ ចុះប៉ុន្មានទើបចាត់ទុកថាល្អ?

  38. S3 E65 - ជំនាញបច្ចេកទេស ចាយបានយូរជាង

    ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីអត្ថប្រយោជន៍របស់ជំនាញបច្ចេកទេស ឬ technical skill។ តើមូលហេតុអ្វីបានជាអ្នកត្រូវមានវាមុន ដើម្បីធ្វើការបានល្អ?

  39. S3E64 - ហេតុអ្វីបានជាក្រុមហ៊ុនកាត់ផ្នែកម៉ាឃីធីងមុនគេពេលជួបវិបត្តិ?

    ម៉ាឃីធីង ជាផ្នែកមិនច្បាស់លាស់ ហើយត្រូវការសាកល្បងរហូត។ វិធីដែលប្រើបានផលពីមុន មិនប្រាកដថាប្រើបានផលទៀតទេ។ ពេលជួបវិបត្តិ ក្រុមហ៊ុនមិនអាចសាល្បងចំណាយលុយផ្តេសផ្តាសបានឡើយ។ ក្នុង Episode នេះខ្ញុំនឹងនិយាយពីមូលហេតុដែលផ្នែកម៉ាឃីធីង ជាផ្នែកដែលគេត្រូវកាត់មុនគេ ពេលជួបវិបត្តិ។ ខ្ញុំប្រើបទពិសោធន៍ផ្ទាល់ខ្លួន...

  40. S3 E63 - កុំក្លាយខ្លួនទៅជា Unicorn

    តើអ្វីទៅជា Unicorn នៅក្នុងការងារ? ហេតុអ្វីបានជាអ្នកមិនគួរក្លាយខ្លួនជា Unicorn? ក្នុង Episode នេះ ខ្ញុំនឹងនិយាយពីប្រភេទបុគ្គលិកដែលមិនមានជំនាញច្បាស់លាស់ ប៉ុន្តែអ្វីក៏ដឹងដែរ។

  41. S3 E62 - វិធីសាស្ត្រមួយដែលជួយឱ្យក្រុមការងាររបស់អ្នកមានភាពរីករាយ

    សម្រាប់អ្នកដឹកនាំក្រុមទាំងអស់ មិនអាចមិនរវល់នឹងការមិនពេញចិត្តរបស់កូនក្រុមបានទេ។ ធ្វើការមិនសប្បាយចិត្ត មិនអាចធ្វើការបានល្អទេ។

  42. S3 E61 - ក្បួនប្រើអ៊ីម៉េលសម្រាប់អ្នកដាក់ពាក្យធ្វើការ

    ក្នុង Episode នេះ ខ្ញុំនិយាយពីការប្រើអ៊ីម៉េលសម្រាប់បុគ្គលិកថ្មីថ្មោងដែលទើបនឹងចេញរកការងារធ្វើ។ ការធ្វើខ្លួនឱ្យ Professional ចាប់ផ្តើមឡើងពីការប្រើអ៊ីម៉េលនេះឯង។

  43. S3 E60 - សៀវភៅ ក្បួនធ្វើខ្ញុំគេ សម្រាប់ឆ្នាំថ្មី

    ក្នុង Episode នេះ ខ្ញុំនិយាយពីសៀវភៅថ្មីរបស់ខ្ញុំដែលកំពុងតែសរសេរ។ សៀវភៅ ក្បួនធ្វើខ្ញុំគេ ជាសៀវភៅមួយទៀតដែលខ្ញុំសរសេរឡើងដើម្បីផ្តល់ជាគន្លឹះល្អៗសម្រាប់អ្នកធ្វើការសម័យថ្មី។

  44. S3 E59 - បុគ្គលិកដែលមានជំនាញ និង​បុគ្គលិកដែលមានចំណូលចិត្ត

    ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីចំណុចសំខាន់២យ៉ាងដែលបុគ្គលិកត្រូវមាន បើសិនជាចង់ជោគជ័យក្នុងការងារ។ ចំណុចទាំង២នោះ គឺ ជំនាញ និង​ចំណូលចិត្ត។ អ្នកមិនអាចទៅធ្វើការ ដោយគ្មានជំនាញបានទេ ហើយអ្នកក៏មិនអាចប្រើជំនាញបានល្អដែរ បើគ្មានចំណូលចិត្ត។

  45. S3 E58 - តើការប្រជុំ ជារឿងខាតពេលមែនដែរទេ?

    ក្នុង Episode នេះ ខ្ញុំនឹងលើកឡើងពីកិច្ចការមួយដែលជាទូទៅត្រូវបានគេចាត់ទុកថាជារឿងខាតពេល។ នោះគឺ ការប្រជុំ។ តើការប្រជុំរបៀបណាដែលមានប្រយោជន៍ដល់បុគ្គលិក? ឬក៏ការប្រជុំទាំងអស់ សុទ្ធតែគ្មានប្រយោជន៍ទេ? តើអ្នកគួរធ្វើបែបណាដើម្បីរំដោះខ្លួនពីការប្រជុំដែលមិនចាំបាច់?

  46. S3 E57- ហេតុអ្វីគេឲ្យតម្លៃលើបុគ្គលិកបរទេស ច្រើនជាងបុគ្គលិកខ្មែរ?

    ក្នុង Episdoe នេះ ខ្ញុំនឹងលើកយកចំណុចមួយដែលខ្ញុំសម្គាល់ឃើញ គឺការឲ្យតម្លៃខុសគ្នារវាងបុគ្គលិកបរទេស​ និងបុគ្គលិកខ្មែរ។ តើអ្វីជាចំណុចខុសគ្នារវាងបុគ្គលិកទាំង២នេះ?

  47. S3 E56 - របៀបដោះស្រាយ ការច្រណែនគ្នានៅពេលបុគ្គលិកធ្លាប់ធ្វើការជាមួយគ្នាឡើងដំណែង

    ក្នុង Episode នេះ ខ្ញុំនឹងឆ្លើយសំណួររបស់អ្នកស្តាប់ម្នាក់ទាក់ទងនឹងការច្រណែននៅកន្លែងការងារ។ ការច្រណែនក្នុងការងារ មិនមែនជាទំនួលខុសត្រូវរបស់អ្នកទេ ប៉ុន្តែអ្នកអាចធ្វើរឿងខ្លះដើម្បីឲ្យងាយស្រួលទាំងអស់គ្នាបាន។

  48. S3 E55 - តើធ្វើយ៉ាងណាឲ្យស្ថាប័នរបស់អ្នកទទួលស្គាល់ជំនាញដែលអ្នករៀនតាមអនឡាញ?

    ក្នុង Episode នេះ ខ្ញុំនឹងឆ្លើយសំណួរអ្នកស្តាប់ម្នាក់ដែលបានសួរទាក់ទងការរៀនតាមអនឡាញ។ ជំនាញដែលគ្មានសញ្ញប័ត្រនៅខាងក្រៅ ជាជំនាញដែលអ្នកណាក៏អាចរៀនបាន ប៉ុន្តែសម្រាប់អ្នកធ្វើការ ចាំបាច់ត្រូវដឹងថា តើរៀនហើយ អាចជួយអ្វីដល់ស្ថាប័នការងាររបស់ខ្លួន។

  49. S3 E54 - បុគ្គលិកដែលចង់ផ្លាស់ប្តូររបៀបធ្វើការរបស់បុគ្គលិកចាស់

    ក្នុង Episode នេះ ខ្ញុំនឹងលើកពីបញ្ហាដដែលៗមួយសម្រាប់បុគ្គលិកថ្មីដែលទើបនឹងធ្វើការក្នុងក្រុមហ៊ុនថ្មី។ បុគ្គលិកថ្មី ដែលភ្លេចគិតថាបុគ្គលិកចាស់បានធ្វើអ្វីខ្លះសម្រាប់ក្រុមហ៊ុន ច្រើនតែធ្វើឲ្យរឿងតូចក្លាយជារឿងធំ រហូតមិនអាចកែប្រែអ្វីទាំងអស់។ តើបុគ្គលិកថ្មី គួរតែផ្តល់អ្វីខ្លះទៅដល់ក្រុមហ៊ុន...

  50. S3 E53 - ពាក្យរបស់ស្ទីវចប មិនមែនសម្រាប់តែសហគ្រិនទេ

    ស្ទីវចប ធ្លាប់និយាយថា អ្នកមិនគួររស់នៅដើម្បីជីវិតអ្នកដទៃទេ។ ពាក្យនេះ ត្រូវបានគេចាត់ទុកថា ជាការជម្រុញឲ្យមនុស្សចាប់ផ្តើមអាជីវកម្មខ្លួនឯង។ ក្នុង Episode នេះ ខ្ញុំនឹងលើកពីជ្រុងមួយទៀតដែលអ្នកមិនគិតដល់ ឬអ្នកដទៃមិនបានលើកមកនិយាយពីមុនមក។​ ការធ្វើការឲ្យគេ ក៏ជាអ្វីដែលស្ទីវចបចង់ប្រាប់អ្នកដែរ។​...

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

កម្មវិធីពិភាក្សាអំពីជំនាញការងារ និងអាជីពផ្សេងៗក្នុងប្រទេសកម្ពុជា

HOSTED BY

ហួត សេងគៀ

CATEGORIES

Frequently Asked Questions

How many episodes does ទស្សនៈខ្ញុំគេ have?

ទស្សនៈខ្ញុំគេ currently has 102 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is ទស្សនៈខ្ញុំគេ about?

កម្មវិធីពិភាក្សាអំពីជំនាញការងារ និងអាជីពផ្សេងៗក្នុងប្រទេសកម្ពុជា

How often does ទស្សនៈខ្ញុំគេ release new episodes?

ទស្សនៈខ្ញុំគេ publishes regularly with 102 episodes available. Check the episode list for the typical release schedule.

Where can I listen to ទស្សនៈខ្ញុំគេ?

You can listen to ទស្សនៈខ្ញុំគេ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts ទស្សនៈខ្ញុំគេ?

ទស្សនៈខ្ញុំគេ is created and hosted by ហួត សេងគៀ.
URL copied to clipboard!