Skip to content
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ podcast artwork

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

by RFI ខេមរភាសា / Khmer

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

From the show's RSS feed, refreshed Nov 14, 2026. Source feed.

Subscribe Bookmark

Episodes

  1. ការលើកផលវិបាកនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងវេទិកាហ្វ្រង់កូហ្វូនី អាចជំរុញឲ្យមានដំណោះស្រាយយ៉ាងណា?

    បើទោះបីថៃបានព្រមានទុកជាមុន កុំឲ្យកម្ពុជាលើកឡើងពីជម្លោះព្រំដែនជាមួយថៃ ប្រាប់​បណ្តាមេដឹកនាំ​ប្រទេសសមាជិក​ហ្វ្រង់​កូហ្វូនីក៏ដោយ តែការរា​រាំងនេះត្រូវបានបរាជ័យ។ នៅទីបំផុត ​កម្ពុជាបានប្រាប់មេដឹកនាំប្រទេសនិយាយភាសាបារាំងពីការបាញ់ប្រហារមុន​របស់ទាហានថៃមកលើកម្ពុជា ដែលបណ្តាល​​ឲ្យស្លាប់មនុស្សជាច្រើន...

  2. អ្វីទៅជាក្តីរំពឹងរបស់កម្ពុជានៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ចំនួន៤ ជាមួយបារាំង?

    ឯកសារកិច្ចព្រមព្រៀងសំខាន់ៗ លើវិស័យចំនួន ៤ រួមមាន ការពារជាតិ ថាមពល អវកាស និងអាកាសចរណ៍រវាងកម្ពុជា និងបារាំងនឹងត្រូវចុះ ហត្ថលេខាអំឡុងពេលលោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ វិច្ឆិកា។ នេះបើតាមការចុះផ្សាយរបស់កាសែតបារាំង Intelligence…

    more
  3. តើបង្កើនទំនាក់ទំនងកម្ពុជា-បារាំង អាចជួយកម្ពុជារក្សាតុល្យភាពភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិក?

    កម្ពុជាទទួលបានឱកាសធំៗពីរដំណាលគ្នា គឺធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ តាមរយៈព្រឹត្តិការណ៍ដ៏ធំទាំងពីរនេះ ទំនាក់ទំនងកម្ពុជា និងបារាំង ត្រូវគេមើលឃើញថាកាន់តែស៊ីជម្រៅ។...

  4. តើ​កិច្ចប្រជុំកំពូល​ហ្វ្រង់កូហ្វូនី និង​ទស្សនកិច្ច​ប្រធានាធិបតី​បារាំង​អាច​ផ្តល់​សន្ទុះ​ការ​ប្រើ​ភាសា​បារាំង​នៅ​កម្ពុជា​ដែរ ឬ​ទេ?

    កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០​ក្នុង​ទីក្រុង​ភ្នំពេញ​ពី​ថ្ងៃទី១៥ ដល់​ថ្ងៃទី១៦ វិច្ឆិកា។ ទន្ទឹម​គ្នា​នឹង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ក៏​មាន​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ប្រធានាធិបតី​បារាំង​លោក អេម៉ានុយអែល ម៉ាក្រុង​ដែរ។...

  5. តើ​បញ្ហា​ព្រំដែនខ្មែរ-ថៃ​អាច​នឹង​ត្រូវ​លើក​យក​ទៅ​និយាយ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​ដែរ ឬ​ទេ?

    កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០ នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ វិច្ឆិកា​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​ពេញសិទ្ធិ មិន​ពេញ​សិទ្ធិ និង​សង្កេតការណ៍​ប្រមាណ ៩០ប្រទេស។...

  6. តើ​កម្ពុជា​គួរពិចារណា​យ៉ាងដូចម្តេច​លើ​សំណើ​សុំដោះលែង​អ្នកទោសមនសិការ មុន​ជំនួបកំពូល​ហ្វ្រង់កូហ្វូនី?

    អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ បានអំពាវនាវដោយទទូចនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឲ្យដោះលែងអ្នកជាប់ឃុំជាង ១០០នាក់នៅកម្ពុជាដោយសារតែការប្រើប្រាស់សិទ្ធិបញ្ចេញមតិ។ ការអំពាវនាវនេះធ្វើឡើង...

  7. តើការរៀបចំពិព័រណ៍ហ្រ្វង់កូតិចផ្តល់​ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

    រដ្ឋាភិបាលកម្ពុជាកំពុង​​រៀបចំព្រឹត្តិការណ៍​ហ្រ្វង់កូតិចដែលជា​ពិព័រណ៌នវានុវត្តន៍ អមកិច្ច​ប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលប្រមូលផ្ដុំដោយស្ថាប័ន ក្រុមហ៊ុន និងធុរកិច្ចថ្មីពាក់ព័ន្ធនឹង​​បច្ចេកវិទ្យាសំខាន់ៗ។ អ្នកជំនាញបច្ចេកវិទ្យា និងអ្នកតាមដានសង្គមមួយចំនួនយល់ថា...

  8. អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់កម្ពុជា?

    ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។...

  9. តើការមិនចាក់បញ្ចាំងភាពយន្ត«សោកនាដកម្មភ្នំខ្មោច» ចំណេញ និងខាតបង់​អ្វីខ្លះដល់កម្ពុជា?

    ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង«សោកនាដកម្មភ្នំខ្មោច» ដែលចំណាយពេលជាង៤ឆ្នាំ ក្នុងការផលិត មិនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុនឡើយ។ ផលិតករដឹកនាំរឿងប្រវត្តិសាស្ត្រដ៏ជូរចត់នេះ មិនបានប្រាប់ពីមូលហេតុច្បាស់លាស់ ដែលនាំឱ្យខកខានមិនបានចាក់បញ្ចាំងនោះឡើយ ដោយគ្រាន់តែបង្ហាញការសោកស្តាយ...

  10. តើវិស័យទេសចរណ៍កម្ពុជានឹងអាច​ទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?

    នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើ​ឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ...

  11. អ្វីទៅជាទំនាក់ទំនងរវាងកម្ពុជា អាមេរិក ក្រោយបក្សលោក ត្រាំចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ?

    លទ្ធផល​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បាន​បង្ហាញ​ថា គណបក្ស​សាធារណៈរដ្ឋ​របស់​លោក ដូណាល់ ត្រាំ ចាញ់​គណបក្ស​ប្រជាធិបតេយ្យ។ គណបក្សសាធារណរដ្ឋ​បាន​បាត់បង់​សំឡេង ទាំង​នៅ​ក្នុង​សភា និង​នៅ​ក្នុង​ព្រឹទ្ធសភា តែ​លោក...

  12. ហេតុ​អ្វី​បណ្ណសារដ្ឋានជាតិ កន្លែង​ថែ​រក្សា​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រទេសជាតិ?

    នៅ​ក្នុង​ពិធីបើក​ពិព័រណ៍ខួប ១០០ឆ្នាំ នៃ​បណ្ណសារដ្ឋានជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចាត់​ទុក​ការ​ថែ​រក្សា និង​ការ​ប្រើប្រាស់​ឯកសារ​ប្រវត្តិសាស្ត្រ​ថា​ជា​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការពារ​អត្តសញ្ញាណ និង​តម្លៃជាតិ។ សម្រាប់​លោក ហ៊ុន ម៉ាណែត...

  13. អ្វី​ទៅ​ជា​ផលវិបាក​ដែល​អាច​កើត​ចេញ​ពី​ការ​ប្រើ​ទូរស័ព្ទដៃ​របស់​សិស្ស​ក្នុង​ម៉ោង​សិក្សា?

    នៅ​ក្នុង​​ពិធី​សម្ពោធ​អគារ​សិក្សា​ថ្មី​​នៅ​ខេត្ត​កំពង់ធំ​នា​ព្រឹក​ថ្ងៃ​ទី​​៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០២៦ នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ ម៉ាណែត​បាន​ស្នើ​ជា​ថ្មី​ឲ្យ​ថ្នាក់ដឹកនាំ​សាលារៀន ព្រម​ទាំង​គ្រូបង្រៀន​ចាត់​វិធានការ…

    more
  14. អ្វី​ទៅ​ជា​ក្តីរំពឹង​របស់​កម្ពុជា​នៅ​ក្នុង​ទស្សនកិច្ច​របស់​ប្រមុខរដ្ឋ​បារាំង​នា​ពេល​ខាង​មុខ?

    ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង​គ្រោង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នា​ចុង​សប្តាហ៍​ក្រោយ ពោល​អំឡុង​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំកំពូល​ហ្រ្វង់កូហ្វូនី​លើកទី២០។ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​យល់​ថា គម្រោង​ទស្សនកិច្ច​នេះ...

  15. តើការសាងសង់សំណង់សិល្បៈនៅតាមបណ្តាខេត្តឆ្លុះបញ្ចាំងអត្ថន័យយ៉ាងណា?

    រដ្ឋបាលខេត្តតាកែវ កាលពីពេលថ្មីៗនេះ បានដាក់សម្ពោធរូបចម្លាក់សត្វបង្កងយក្ស និងអនុញ្ញាតឲ្យពលរដ្ឋចូលទស្សនាកម្សាន្ត ថតរូបអនុស្សាវរីយ៍ ព្រមទាំងបង្ហោះតាមបណ្តាញសង្គមព្រោងព្រាត។ រូបចម្លាក់សត្វបង្កងនេះ ជាសមិទ្ធផលថ្មីមួយរបស់ខេត្តតាកែវ និងក៏ជាអត្តសញ្ញាណរបស់ខេត្ត ដែលសម្បូរដោយសត្វបង្កងទឹកសាបនេះដែរ។...

  16. តើការបង្ហោះទិន្នន័យដែលពលរដ្ឋចូលកាតព្វកិច្ចយោធា អាចប្រឈមហានិភ័យសុវត្ថិភាពកម្រិតណា?

    ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋជាយុវជនចូលបំពេញកាតព្វកិច្ចយោធា ត្រូវបានអង្គភាព និងស្ថាប័នមួយចំនួន យកទៅបង្ហោះចែកចាយជាសាធារណៈនៅលើបណ្តាញសង្គម។ ទិន្នន័យដែលត្រូវបានផ្សព្វផ្សាយនោះ បានបង្ហាញឈ្មោះ លេខអត្តសញ្ញាណបណ្ណ លេខទូរស័ព្ទ ទីតាំងស្នាក់នៅ...

  17. តើការបង្ហោះសេវាកម្មផ្លូវភេទតាមបណ្តាញសង្គមនឹងធ្វើឲ្យប៉ះពាល់ដល់សង្គមខ្មែរយ៉ាងណា?

    ថ្មីៗនេះ ការបង្ហោះលក់ខ្លួន​ ឬពេស្យាចារ តាមបណ្តាញសង្គម ជាពិសេសតាមតិកតុក បានក្លាយជាការផ្សព្វផ្សាយមួយដ៏ពេញនិយមរបស់អ្នកលក់ទិញសេវាកម្មផ្លូវភេទ។ បញ្ហានេះ បានញ៉ាំងឲ្យអ្នកឃ្លាំមើលនានាទាញការចាប់អារម្មណ៍ អំពីផលប៉ះពាល់ដ៏អវិជ្ជមាននៅក្នុងសង្គមខ្មែរ។ ក្រុមអ្នកតាមដានសង្គម បានជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលករណីនេះ...

  18. តើ​កម្ពុជា​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​អ្នកដំណើរ​លើ​នាវា Villa Vie Odyssey ?

    ថ្មីៗនេះ​ នាវា​ឈ្មោះ Villa Vie Odyssey បាន​សម្រេច​ចិត្ត​ចូលចត និង​បង្ខំ​ឱ្យ​អ្នកដំណើរ​ចុះ​ពី​លើ​នាវា​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្រោមហេតុផល​អស់​លទ្ធភាព​ផ្គត់ផ្គង់​ប្រេង។ មាន​អ្នកដំណើរ​ទាំងអស់​ចំនួន ២០៣នាក់ ក្នុងនោះ ១៥៩នាក់​ជាជនជាតិអាមេរិក។ ភ្លាមៗ...

  19. តើ​ការ​បន្ថែម​ម៉ោង​រៀន​សម្រាប់​ថ្នាក់​បឋមសិក្សា​ហុច​គុណសម្បត្តិ និង​គុណវិបត្តិ​អ្វី​ខ្លះ?

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​បញ្ជាក់​ជា​ថ្មី​នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នេះ​ថាសិស្ស​ថ្នាក់បឋមសិក្សា​នឹង​ត្រូវ​រៀន​ចំនួន ៦ម៉ោង ​ក្នុងមួយថ្ងៃ​ ដើម្បី​ឲ្យ​សិស្ស​មាន​លទ្ធភាព​រៀន​បាន​ច្រើន និង​សួរ​គ្រូបាន​ច្រើន​នៅ​ក្នុង​ថ្នាក់។ បើ​តាម​លោក ហ៊ុន ម៉ាណែត ការ​បន្ថែម​ម៉ោង​រៀន​នេះ...

  20. តើក្រុមបក្សប្រឆាំងចាប់ផ្តើមទទួលរងការធ្វើទុក្ខបុកម្នេញនៅមុនការបោះឆ្នោត ឬយ៉ាងណា?

    គណបក្ស​ភ្លើងទៀន និងគណបក្ស​ឆន្ទៈខ្មែរ​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ទទួល​ស្គាល់​ការ​បន្ត​ចង​សម្ព័ន្ធភាព​នឹង​គ្នា។...

  21. តើ​កិច្ចព្រមព្រៀង​សន្តិភាព​គូឡាឡាំពួ​នៅ​តែ​មាន​តម្លៃ​ក្នុង​ជម្លោះព្រំដែន​កម្ពុជា-ថៃ ដែរ ឬ​ទេ?

    ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គឺ​ជា​ខួបមួយឆ្នាំ​នៃ​ការ​ចុះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុង​គូឡា​ឡាំពួ»​រវាងកម្ពុជា និង​ថៃ​នៅ​ប្រទេស​ម៉ាឡេស៊ី។ កាល​ពី​ថ្ងៃទី២៥ តុលា រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក ម៉ារកូ រូប៊ីយ៉ូ...

  22. ហេតុអ្វីបានជាការចុះបញ្ជីអត្រានុកូលដ្ឋាននៅតែមានកំហុសច្រើន?

    នាប៉ុន្មានថ្ងៃមកនេះ មានការចែកចាយវីដេអូរបស់ពលរដ្ឋម្នាក់ ដែលខុសឈ្មោះគ្នារវាងសំបុត្រកំណើត អត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅ ដែលធ្វើឱ្យរូបគេខកខានចូលបម្រើការងារ។ អ្នកតាមដានសង្គមមួយចំនួន លើកឡើងថា បញ្ហាខុសឈ្មោះក្នុងបញ្ជីអត្រានុកូលដ្ឋាន បានកើតមានឡើងជាច្រើនករណី ដែលបង្កការលំបាក ជាពិសេសត្រូវចំណាយពេលវេលា...

  23. តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាចជួយអ្វីខ្លះនៅក្នុងដំណោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ?

    ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ ជាខួប ៣៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធានាដល់ការបញ្ចប់សង្រ្គាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងមួយនេះ សម្រេចបានដោយមានបារាំង និងឥណ្ឌូណេស៊ី ជាសហប្រធាន និងមានប្រទេសហត្ថលេខីជាង១០ផ្សេងទៀត ក្នុងនោះមានថៃ ផងដែរ...

  24. តើ​ពលរដ្ឋខ្មែរអាច​ឈឺឆ្អាលពីរឿងជម្លោះព្រំ​ដែនជាមួយថៃ​ ក្នុងកម្រិត​ណា?

    នៅក្នុង​ពិធីប្រកាសដាក់ឱ្យ​អនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នា​​ថ្ងៃ​ទី​២២​តុលា​ ឆ្នាំ​២០២​៦​នេះ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែត​ បានស្នើ​ឱ្យ​ពល​រដ្ឋគ្រប់​និន្នាការរក្សា​ភាព​ស្ងាត់​ស្ងៀម​ ទុក​ចិត្ត​ ​​ផ្តល់​ឱកាស...

  25. តើការពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជា និងហ្វីលីពីន ផ្តល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

    កម្ពុជា និងហ្វីលីពីន មានគម្រោងចុះហត្ថលេខារួមគ្នា​លើកិច្ចសហប្រតិបត្តិវិស័យយោធា ជាពិសេសផ្តោតទៅលើការពង្រឹងទ័ពជើងទឹក និងកងទ័ពអាកាស។ គម្រោងនេះ បាន​លើកឡើង នៅក្នុងជំនួបមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយឧត្តមសេនីយ៍ Antonio G Nafarrete នាយសេនាធិការកងទ័ពហ្វីលីពីន ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា...

  26. តើអ្នកនយោបាយជំនាន់ថ្មីរបស់គូបដិបក្ខអាចបង្កើតវប្បធម៌សន្ទនាបែបថ្មីបានដែរ ឬទេ?

    លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្របក្សប្រឆាំង បានលើកឡើងនៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ថា ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មី លោកសង្ឃឹមថា លោក និងលោក ហ៊ុន ម៉ាណែត អាចប្រើវប្បធម៌សន្ទនាថ្មីជំនួសវប្បធម៌សន្ទនាចាស់ ដែល​បង្កើតឡើងដោយ លោក ហ៊ុន សែន និង លោក សម រង្ស៊ី។ តាមលោក អ៊ុំ សំអាន...

  27. ហេតុអ្វីគណៈកម្មការ UNCLOS ស្នើឲ្យកម្ពុជា និងថៃអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា-ថៃ?

    គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​នីតិសមុទ្រ UNCLOS បាន​ស្នើ​ឲ្យ​ភាគី​កម្ពុជា និង​ថៃ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់​ឲ្យ​បាន​ពេញលេញ​ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​ផ្សះផ្សា។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ថ្ងៃទី១៨ ខែតុលា...

  28. តើការផលិតភាពយន្ត និងវណ្ណកម្មអក្សរសិល្ប៍ខ្មែរដោយប្រើ AI អាចធ្វើឲ្យប៉ះពាល់អ្វីខ្លះ?

    ការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ដើម្បីបង្កើតភាពយន្ត វណ្ណកម្មអក្សរសិល្ប៍ និងរឿងព្រេងបុរាណខ្មែរ កំពុងក្លាយជាកង្វល់មួយរបស់អ្នកជំនាញផ្នែកភាពយន្ត និងប្រវត្តិសាស្ត្រនៅកម្ពុជា។ ជាក្តីកង្វល់ដ្បិតថា អ្នកបង្កើតមាតិកាសង្គម សិល្បៈ មួយចំនួន បានប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ហួសហេតុ...

  29. តើកម្ពុជាអាចទាញបានប្រយោជន៍អ្វីខ្លះពីកិច្ចសហប្រតិបត្តិការយោធាជាមួយតួកគី?

    កម្ពុជា និងតួកគី បានចុះកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ​២០២៦ នៅទីក្រុងអ៊ីស្តង់ប៊ុល។ ការចុះកិច្ចព្រមព្រៀងនេះធ្វើឡើង នាអំឡុងពេល​ទស្សនៈកិច្ចរបស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់​ប្រទេសតួកគី។ តួកគីជាប្រទេស ដែលមានកម្លាំងយោធាខ្លាំងលំដាប់ទី៩...

  30. តើ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត​នៅ​តំបន់​អឺរ៉ាស៊ី​ហុច​ប្រយោជន៍​អ្វី​ខ្លះ​ដល់​កម្ពុជា?

    នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន និង​កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​អាស៊ែបៃហ្សង់ តួកគី និង​ប្រទេស​កាហ្សាក់ស្ថាន​ចាប់​ពី​ថ្ងៃទី១២ រហូត​ដល់​ថ្ងៃទី១៧ ខែតុលា។ ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ាស៊ី​នេះ​មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ការទូត ពង្រីកកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច...

  31. តើ​កិច្ចប្រជុំ UNCLOS លើកទី២ អាច​សម្រេច​បាន​អ្វី​ខ្លះ​នៅ​ក្នុង​​វិវាទ​ដែនសមុទ្រ​រវាង​កម្ពុជា-ថៃ?

    ប្រមុខ​ការទូត​កម្ពុជា លោក​ ប្រាក់​ សុខុន កំពុង​ដឹក​នាំ​គណៈប្រតិភូ​ជំនាញច្បាប់ និង​កិច្ចការព្រំដែន​ចូលរួម​កិច្ចប្រជុំ​លើកទី២នៃ​គណៈកម្មការ​ផ្សះផ្សា តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​នីតិសមុទ្រ (UNCLOS) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ចាប់​ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃ​ទី១៨​តុលា ឆ្នាំ២០២៦​។​...

  32. ហេតុអ្វី​ការ​រួបរួម​រវាង​អ្នកនយោបាយខ្មែរ​ពី​គ្រប់​និន្នាការ​ជា​កត្តា​ចម្បងដើម្បីដោះស្រាយ​បញ្ហា​អធិបតេយ្យជាតិ?

    ប៉ុន្មានថ្ងៃ​​​​ចុង​ក្រោយ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​អ្នកនយោបាយ​ខ្មែរ​ដែល​មាន​និន្នាការ​ប្រឆាំង​នៅ​ក្រៅ​ប្រទេស គឺលោក អ៊ុំ សំអាន បាន​ឆ្លងឆ្លើយ​សារ​គ្នា​ជុំវិញ​ការ​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ ទីបំផុត​នៅ​ថ្ងៃទី១៤ តុលា លោក អ៊ុំ សំអាន...

  33. ហេតុអ្វីទូរទស្សន៍ ALJAZEERA ចាក់ផ្សាយភាពយន្តស្តីពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា?

    ថ្មីៗនេះ ទូរទស្សន៍ ALJAZEERA បានចេញផ្សាយភាពយន្តស៊ើបអង្កេតមួយដែលបង្ហាញពីអាណាចក្រឧក្រិដ្ឋកម្មឆបោកអនឡាញដ៏ធំសម្បើមមួយនៅខេត្តកោះកុង ប្រទេសកម្ពុជា។ ការចេញផ្សាយភាពយន្តនេះធ្វើឡើង ក្រោយរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះថា កម្ពុជាលែងមានអគារធំៗសម្រាប់បន្តធ្វើប្រតិបត្តិការឆបោកអនឡាញទៀតហើយ។...

  34. តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?

    ប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម។ អ្នកតាមដាននយោបាយខ្លះចំអកថា ការប្លោងសារដាក់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន...

  35. អ្វីទៅដំណោះស្រាយ ដើម្បីបញ្ចៀសការកកស្ទះយូរម៉ោងពេលបុណ្យទានធំៗ?

    ការកកស្ទះចរាចរណ៍ច្រើនម៉ោងតែងកើតមានឡើងជារៀងរាល់ឆ្នាំ នៅពេលដែលពលរដ្ឋសម្រុកចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកកំណើត នាឱកាសពិធីបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្មាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌជាដើម។ អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកចាត់ទុកការកកស្ទះចរាចរណ៍ បណ្តាលមកពីឥរិយាបថបើកបររបស់អ្នកប្រើប្រាស់ដងផ្លូវ...

  36. ហេតុអ្វីកម្ពុជាបន្តស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងក្រសែភ្នែកអាមេរិករឿងជួញដូរមនុស្ស?

    នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២៦ ចេញផ្សាយថ្ងៃទី៨ តុលា ក្រសួងការបរទេសអាមេរិកបានបន្តដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទី៣ (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុត។ អ្នកវិភាគនយោបាយយល់ថា...

  37. តើរដ្ឋាភិបាលគួរមានវិធានការអ្វីខ្លះដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ?

    ថ្មីៗនេះ មានការជជែកដេញដោលគ្នានៅក្នុងវេទិកាពិភាក្សាមួយពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យទេសចរណ៍នៅកម្ពុជា។ វេទិកានេះបានលើកឡើងពីការរិះគន់ និងបានចោទជាសំណួរថា តើក្រសួងទេសចរណ៍គួរធ្វើបែបណាដើម្បីផ្តល់សន្ទុះវិស័យទេសចរណ៍ឡើងវិញ។ ក្រសួងទេសចរណ៍បានចេញមុខទទួលស្គាល់ពីបញ្ហាប្រឈម និងការថយចុះចំនួនភ្ញៀវទេសចរណ៍យ៉ាងគំហុក។...

  38. ហេតុអ្វីគណបក្សប្រឆាំង និងសហជីពខ្លះមិនទទួលយកការដំឡើងប្រាក់ឈ្នួលកម្មករ ២ដុល្លារ?

    គណបក្សកម្លាំងជាតិ និងសហជីព ព្រមទាំងស្ថាប័នសង្គមស៊ីវិលមួយចំនួនបានសម្តែងការខកចិត្តចំពោះការសម្រេចរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលដំឡើងប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរចំនួន ២ដុល្លារសម្រាប់ឆ្នាំ២០២៧។ ខកចិត្តដោយពួកគេយល់ថា ការដំឡើងប្រាក់ឈ្នួលតែ ២ដុល្លារទៅលើប្រាក់ឈ្នួលចាស់...

  39. តើស្ថានភាពនយោបាយនៅកម្ពុជាមានលក្ខណៈដូចម្តេច នៅមុនការបោះឆ្នោតមកដល់?

    បញ្ហាសេរីភាពបញ្ចេញមតិ និងលំហនយោបាយនៅកម្ពុជា ត្រូវបានលើកឡើង ក្នុងសម័យប្រជុំលើកទី៦៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ដោយអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស និងចក្រភពអង់គ្លេស។ ពួកគេសំដែងការព្រួយបារម្ភពីការរួមតូចនៃលំហសង្គមស៊ីវិល និងនយោបាយនៅកម្ពុជា ដោយចាត់ទុកថា...

  40. តើការបំពេញកាតព្វកិច្ចយោធាជាបន្ទុក ឬជាឱកាសសម្រាប់យុវជន?

    ប្រទេសកម្ពុជាចាប់ផ្តើមប្រកាសឲ្យយុវជនដាក់ពាក្យចូលបំរើកាតព្វកិច្ចកងទ័ពចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។ គួររម្លឹកជូនថា ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានប្រកាសដាក់ឲ្យប្រើជាផ្លូវការកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ក្នុងរយៈពេលតែ ១ថ្ងៃក្នុងថ្ងៃទី១ តុលា មានយុវជនជិត ៣ ០០០នាក់...

  41. តើការបង្ហោះអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួនលើបណ្តាញសង្គមអាចបង្កហានិភ័យអ្វីខ្លះ?

    ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបាននាំគ្នាបង្ហោះអត្តសញ្ញាណបណ្ណរបស់ខ្លួន ក្រោយឮថា ក្រុមហ៊ុន META តម្រូវឱ្យបង្ហោះដើម្បីជៀសវាងការបាត់ ឬខូចគណនីបណ្តាញសង្គម។ អ្នកជំនាញផ្នែកសន្តិសុខឌីជីថលលើកឡើងថា ក្រុមហ៊ុន META...

  42. ហេតុអ្វីសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានបន្តជាប់គាំង?

    នៅថ្ងៃចន្ទ ទី២៨ កញ្ញា ក្រុមអង្គការសង្គមស៊ីវិលជាង ៥០ស្ថាប័នបានស្នើជាថ្មីឲ្យពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងឆ្នាំ២០២៦ ឬឆ្នាំ ២០២៧ ខាងមុខ។ ក្រុមអង្គការសង្គមស៊ីវិលយល់ថា ច្បាប់មួយនេះនឹងធ្វើឲ្យរដ្ឋាភិបាលកម្ពុជាទទួលបានទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ តែជាង ២០ឆ្នាំមកនេះ...

  43. តើការផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួនអំឡុងបុណ្យភ្ជុំបិណ្ឌអាចបង្កហានិភ័យអ្វីខ្លះ?

    នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៦នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញបទបញ្ជាឲ្យផ្អាកការផាកពិន័យលើបទល្មើសចរាចរណ៍មួយចំនួន លើកលែងតែករណីបើកបញ្ច្រាសទិស និងបំពានភ្លើងស្តុប។ ក្នុងចំណោមបទល្មើសចរាចរណ៍ ដែលត្រូវបានផ្អាកក៏មានករណីបើកបរលើសល្បឿនកំណត់ និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈដែលបទល្មើសទាំងពីរនេះ...

  44. មហាសន្និបាត អ.ស.ប. អាចជួយឲ្យកម្ពុជា និងថៃ មានដំណោះស្រាយជម្លោះព្រំដែនកំរិតណា?

    នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ រដ្ឋមន្ត្រីការបរទេសកម្ពុជា ​លោក ប្រាក់ សុខុន បានឡើងថ្លែងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី។ នៅទន្ទឹមនេះ ប្រមុខការទូតកម្ពុជា បានស្នើឲ្យភាគីថៃបញ្ឈប់សកម្មភាពទន្ទ្រានទឹកដីកម្ពុជាតទៅទៀត។ នៅ អ.ស.ប.…

    more
  45. តើកម្ពុជាអាចសម្រេចសេចក្តីប្រកាសទីក្រុងភ្នំពេញ ដើម្បីបញ្ចប់ការឆបោកអនឡាញដែរឬទេ?

    សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ICCOS) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល ២ថ្ងៃ បានបិទបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ជាមួយ​សេចក្តីប្រកាសទីក្រុងភ្នំពេញ ដែលរួមមាន ១១ចំណុច។ អ្នកតាមដាននយោបាយ និងសង្គមមួយចំនួន​មើលឃើញ និង​យល់ស្របជាមួយរដ្ឋាភិបាលដែលថា...

  46. អ្នកវិភាគ៖ កិច្ចសហការជាមួយអន្តរជាតិក្នុងបទល្មើសស្កេមមិនមែនជាការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា

    សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញានេះ ដោយបានអនុម័តនូវសេចក្តីប្រកាសរួមទីក្រុងភ្នំពេញដែលមាន ១១ចំណុច។ សេចក្តីប្រកាសរួមទីក្រុងភ្នំពេញនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ...

  47. អ្វីទៅជាការរំពឹងទុករបស់កម្ពុជាពីសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងឆបោកអនឡាញ?

    «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះជាប្រធានបទនៃសន្និសីទអន្តរជាតិរយៈពេល ២ថ្ងៃដែលចាប់ផ្តើមពីថ្ងៃទី២៣ ដល់ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ អ្នកតាមដានសង្គមមួយចំនួន និងរដ្ឋាភិបាលកម្ពុជាមើលឃើញថា...

  48. តើកម្ពុជា និងថៃគួរបញ្ចប់អរិយភាពវប្បធម៌ដ៏រ៉ាំរ៉ៃរវាងគ្នាបានដោយរបៀបណា?

    ថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានបញ្ចេញប្រតិកម្មនឹងការប្រើប្រាស់រូបភាពនារីបុរាណស្លៀកពាក់បែបប្រពៃណីប្រវត្តិសាស្ត្រនៅក្នុងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦។ រូបភាពនោះត្រូវបានថៃអះអាងជាកម្មសិទ្ធិរបស់ខ្លួនដែលមានដើមកំណើតតាំងពីឆ្នាំ ១៩០៦។ ក្នុងន័យនេះ ភាគីថៃបានផ្ញើលិខិតព្រមានកម្ពុជា...

  49. តើការចាក់ដីលើផ្លូវបេតុងក្នុងខេត្តកណ្តាលឆ្លុះបញ្ចាំងអ្វីខ្លះពីអភិបាលកិច្ចថ្នាក់ក្រោមជាតិ?

    ថ្មីៗនេះ ពលរដ្ឋបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងដោយសារតែមានការចាក់ដីពីលើផ្លូវបេតុងថ្មីមួយខ្សែប្រវែង ១គីឡូម៉ែត្រស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តអះអាងថា ការចាក់ដីលើផ្លូវបេតុងថ្មីនោះ គឺសម្រាប់ទុកចាក់បំពេញជើងទេរនៅតាមចិញ្ចើមផ្លូវ។ តែក្រោយផ្ទុះប្រតិកម្ម...

About this show

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

Hosted by

RFI ខេមរភាសា / Khmer

Produced by France Médias Monde

Categories

Frequently asked questions

How many episodes does ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ have?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ has 50 episodes on PodParley. The most recent episode was published on November 17, 2026.

What is ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ about?

រៀងរាល់ថ្ងៃ ពី​ថ្ងៃចន្ទ ដល់​ថ្ងៃ​អាទិត្យ យើង​នឹង​លើក​យក​ព្រឹត្តិការណ៍​ក្តៅគគុក​ជាងគេ​បង្អស់​មួយ នៅ​កម្ពុជា​ មក​ពន្យល់​ ដោយ​មាន​អន្តរាគមន៍​ពី​ឥស្សរជន​នយោបាយ អ្នក​ជំនាញ ឬ​មន្រ្តី​សង្គមស៊ីវិល។

How often does ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ release new episodes?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ publishes daily, based on its 50 episodes since October 2026.

Who hosts ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ is created and hosted by RFI ខេមរភាសា / Khmer.
Link copied