PODCAST · news
បទយកការណ៍
by RFI ខេមរភាសា / Khmer
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
Episodes
-
បណ្ណាសារដ្ឋានជាតិជាស្ពានភ្ជាប់អតីតកាល បច្ចុប្បន្ន និងអនាគត
ក្នុងឆ្នាំ១៩២៦ ទេសាភិបាលបារាំងបានបង្កើតបណ្ណាសារដ្ឋាន ជាឃ្លាំងរក្សាទុកឯកសាររដ្ឋបាលផ្លូវការ សន្ធិសញ្ញានានា ផែនទីព្រំដែន រចនាសម្ព័ន្ធរដ្ឋបាលពីថ្នាក់ភូមិឃុំរហូតដល់ថ្នាក់ជាតិ និងកំណត់ត្រាផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រងសម័យអាណាព្យាបាលបារាំង។ ១០០ឆ្នាំកន្លងមកនេះ បណ្ណសារដ្ឋានជាតិ...
-
ផលិតផលកសិកម្មកម្ពុជាបង្ហាញមុខយ៉ាងហ៊ឹកហ៊ាក់ជាលើកទី១ នៅពិព័រណ៍ចំណីអាហារSIAL ប៉ារីស
សហគ្រាស ក្រុមហ៊ុនផលិតផលកសិកម្មកម្ពុជាប្រមាណជាង៣០បានបង្ហាញមុខយ៉ាងព្រោងព្រាតនៅក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris ដែលប្រព្រឹត្តទៅពីថ្ងៃសៅរ៍ទី១៧ ដល់ថ្ងៃទី២១តុលា។ ជាលើកទី១នៅក្នុងប្រវត្តិ ចូលរួមរបស់ខ្លួននៅក្នុងពិព័រណ៍...
-
អង្គការស៊ីប៉ាបន្តជួយកុមារតាមឡឥដ្ឋតាមរយៈការអប់រំ និងបណ្ណាល័យចល័ត
អង្គការស៊ីប៉ាកំពុងបន្តអនុវត្តគម្រោងមួយនៅតាមសិប្បកម្មឡឥដ្ឋ ដើម្បីផ្តល់ឱកាសឱ្យកុមារ និងយុវជនទទួលបានការសិក្សាអប់រំ និងចំណេះដឹងទាក់ទងនឹងការអាន និងសរសេរ។ ចាប់តាំងពីឆ្នាំ២០១៨មក កុមារ និងយុវជនប្រមាណ ១ ៨០០នាក់ រួមទាំងឪពុកម្តាយរបស់ពួកគេផង បានទទួលប្រយោជន៍ពីគម្រោងនេះ ខណៈពួកគេ កាលពីពេលកន្លងទៅ...
-
ពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ» ឆ្លុះបញ្ចាំងពីជីវិត និងសុបិន្តកម្មកររោងចក្រ
ចាប់ពីថ្ងៃទី០៤ ខែតុលា រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មជ្ឈមណ្ឌលនៃក្តីមេត្តា ឬ Meta House បានរៀបចំតាំងពិព័រណ៍ «ស្មាដៃកម្មករកាត់ដេរ៖ សំឡេងដែលត្រូវបានបញ្ចេញ»។ តាមរយៈផ្ទាំងគំនូរ សំណេររឿងនិទាន និងវីដេអូខ្លី កម្មករកាត់ដេរមួយចំនួនបានរៀបរាប់ពីសុបិន្ត បញ្ហាប្រឈម និងមោទនភាពក្នុងអាជីពរបស់ពួកគេ។ ទោះជាយ៉ាងណា...
-
បុណ្យភ្ជុំបិណ្ឌវត្តព្រះវិហារសួគ៌ ខេត្តកណ្តាល បិទបញ្ចប់ដោយបំបោលក្របីនិងសេះ
វត្តព្រះវិហារសួគ៌ក្នុងខេត្តកណ្តាល បិទបញ្ចប់ពិធីបុណ្យភ្ជុំបិណ្យ ជាមួយកម្មវិធីបំបោលក្របី និងសេះ។ ពិធីបំបោលក្របីនិងសេះ គឺជាទំនៀមទម្លាប់ ពីដូនតា ដើម្បីសុំសេចក្តីសុខពីលោកតាម្ចាស់ស្រុក និងឧទ្ធិសដល់បារមីព្រះអង្គវត្តព្រះវិហារសួគ៌ ដើម្បីសុំឲ្យលោកថែរក្សាអ្នកស្រុក និងសត្វពាហនៈ...
-
ការវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌបន្តជាប្រពៃណីមួយសម្រាប់ពលរដ្ឋខ្មែរភាគច្រើន
នៅរៀងរាល់រដូវភ្ជុំបុណ្យ គេសង្កេតឃើញពលរដ្ឋខ្មែរភាគច្រើនតែងវេចនំអន្សមជ្រូក អន្សមចេក នំបត់ និងនំគមដើម្បីយកទៅវត្ត។ នេះជាប្រពៃណីមួយមិនអាចខ្វះបាន ពិសេសអ្នករស់នៅទីជនបទ។ តែសម្រាប់អ្នកទីក្រុង ឬទីប្រជុំជន ប្រពៃណីវេចនំអន្សមនេះមិនសូវមាន និងត្រូវបានជំនួសដោយការទិញពីផ្សារ៕
-
ក្រសួងអប់រំ និងសមាគមគ្រូបង្រៀនអបអរទិវាគ្រូបង្រៀនពិភពលោកក្នុងបរិបទ ២ខុសគ្នា
ថ្ងៃទី៥ តុលា ជាខួបលើកទី៣២ នៃទិវាគ្រូបង្រៀនពិភពលោក។ នៅកម្ពុជា ការអបអរទិវាគ្រូបង្រៀនបានធ្វើឡើងក្នុងទិដ្ឋភាព ២ខុសគ្នា រវាងក្រសួងអប់រំ និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ ក្រសួងអប់រំបានរៀបចំទិវានេះដោយរំលឹកពីវីរៈភាពរបស់គ្រូបង្រៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្ស...
-
រទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម
រទេះគោជាមធ្យោបាយដឹកជញ្ជូនមួយដែលអ្នកសែ្រចម្ការយកទៅដឹកស្រូវ អង្ករ ចម្បើង ឬកណ្តាប់។ តែបច្ចុប្បន្ន ដោយមានមធ្យោបាយដឹកជញ្ជូនទំនើបផ្សេងទៀត រទេះគោហាក់ត្រូវបានគេបំភ្លេចចោលសឹងតែទាំងស្រុង។ បើតាមជាងដំឡើងរទេះគោ បច្ចុប្បន្ននេះ រទេះគោខ្នាតតូច ឬរទេះសាឡីត្រូវបានគេយកទៅធ្វើជាគ្រឿងតាំងលម្អដ៏ពេញនិយម។...
-
ប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧ ឡើងដល់ ២១២ដុល្លារ
ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរបានឡើងដល់ចំនួន ២១២ដុល្លារក្នុងមួយខែ។ តាមពិតនៅថ្ងៃទី៣០ កញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាបានសម្រេចកំណត់យកតួលេខត្រឹមតែ ២១០ដុល្លារប៉ុណ្ណោះ តែលោកនាយករដ្ឋមន្ត្រី ហ៊ុន...
-
បិណ្ឌ១៖ ពលរដ្ឋខ្មែរជាច្រើនចូលរួមបោះបាយបិណ្ឌ និងកាន់បិណ្ឌនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ
ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ គឺជាថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ។ វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ក៏ដូចជាវត្តអារាមជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា បានរៀបចំពិធីបោះបាយបិណ្ឌ និងកាន់បិណ្ឌ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ។ ពុទ្ធបរិស័ទជឿថា ការធ្វើបែបនេះ...
-
ប្រជាជនខ្មែរនៅបរទេសចោទជាសំណួរថា តើពួកគេអាចធ្វើអ្វីខ្លះដើម្បីជួយជាតិមាតុភូមិ
ទោះព្រាត់ ឃ្លាតចាកឆ្ងាយពីស្រុកកំណើត ព្រោះតែសង្រ្គាមស៊ីវិលកាលពី៥០ឆ្នាំមុន ប៉ុន្តែ ប្រជាជនខ្មែររស់នៅប្រទេសបារាំងនៅតែនឹកមិនភ្លេចជាតិមាតុភូមិរបស់ខ្លួន។ ទៅតាមទម្លាប់ជាង១០មកឆ្នាំនេះ ក្រុមDiaspora khmer ឬខ្មែរនៅបរទេសដែលផ្តួចផ្តើមគំនិតដោយព្រះសង្ឃខ្មែរនៅវត្តពោធិវង្ស...
-
អ្នកទិញផ្ទះមួយចំនួនពីបុរី ឡេង ណាវ៉ាត្រាព្រមទទួលយកដំណោះស្រាយរបស់ក្រសួង តែអ្នកខ្លះបន្តបដិសេធ
ក្រោយក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន អតិថិជនខ្លះក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦A បានយល់ព្រមទទួលយកផ្ទះដែលសាងសង់ដោយក្រុមការងាររបស់ក្រសួងរៀបចំដែនដី អតិថិជនមួយចំនួនព្រមទទួលយកផ្ទះដោយមិនបន្តរង់ចាំ និងអតិថិជនខ្លះទៀតបានបដិសេធ...
-
សមាគមខ្មែរនៅបារាំងជាថ្នាលបណ្តុះបណ្តាលអ្នករបាំបុរាណខ្មែរដោយមិនប្រកាន់ពូជសាសន៍ ឬរូបសម្បត្តិ
សមាគមន៍ខ្មែរនៅបារាំងបានក្លាយជាកន្លែងបណ្តុះបណ្តាលរបាំបុរាណខ្មែរដល់គ្រប់ជនជាតិមិនថា បារាំង ខ្មែរ ចាស់ឬក្មេង ធាត់ ឬស្គម។ នៅសមាគមរបាំបុរាណខ្មែរBCK នៅទីក្រុងប៉ារីស អ្នករាំប្រុសស្រី គ្រប់វ័យបានចំណាយពេលហាត់រាំក្រោមការបង្ហាត់បង្រៀនរបស់អ្នកគ្រូវ័ន សាវ៉ៃ…
more -
អាជីវកម្មបូមខ្សាច់កំពុងគំរាមកំហែងភូមិឋានពលរដ្ឋ នៅឃុំពាមមានជ័យ ខេត្តព្រៃវែង
ពលរដ្ឋនៅភូមិថ្មី ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងអះអាងថា ចាប់តាំងពីមានវត្តមានសាឡង់បូមខ្សាច់នៅក្នុងតំបន់មក ច្រាំងទន្លេខាងក្រោយផ្ទះរបស់ពលរដ្ឋចំនួន២២៦គ្រួសារ ឬស្មើនឹងជាង ៨០០នាក់បានបាក់ជាបន្តបន្ទាប់។ ពលរដ្ឋដែលរងផលប៉ះពាល់ និងអាជ្ញាធរមូលដ្ឋាននៅតំបន់នោះបារម្ភពីការបាក់ស្រុតផ្ទះចូលក្នុងទន្លេ។...
-
អ្នកដឹកជញ្ជូនទំនិញតាមអនឡាញ អាចរកចំណូលបានសមរម្យ តែប្រឈមនឹងហានិភ័យតាមដងផ្លូវ
កាលពីពេលថ្មីៗនេះ អង្គការអន្តរជាតិខាងការងារ(ILO) បានចេញរបាយការណ៍មួយដោយរកឃើញថា ការងារតាមថ្នាលបច្ចេកវិទ្យាឌីជីថល(Digital Labour Platforms) ឬតាមapp នៅកម្ពុជា កំពុងតែរីកស្គុះស្គាយ ហើយកម្លាំងពលកម្មដឹកជញ្ជូនទំនិញភាគច្រើនជាបុរសវ័យក្មេង។ តាម ILO ទោះមានការរីកចម្រើន…
more -
១៥ឆ្នាំក្រោយមរណភាព ស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែជាសាក្សីនៃប្រវត្តិសាស្ត្ររបបខ្មែរក្រហម
ទោះវិចិត្រករ និងជាអតីតអ្នកទោសគុកទួលស្លែងបានទទួលមរណភាពអស់រយៈពេល ១៥ឆ្នាំទៅហើយក្តី តែស្នាដៃគំនូររបស់លោក វ៉ាន់ ណាត នៅតែរស់រវើក និងបានរំលឹកដល់មនុស្សជំនាន់ក្រោយឲ្យដឹងពីសោកនាដកម្ម និងភាពឃោរឃៅក្នុងរបបខ្មែរក្រហម។ តាមរយៈពិព័រណ៍ «វ៉ាន់ ណាត៖ គំនូរនៃការចងចាំ» មជ្ឈមណ្ឌលបុប្ផាណា...
-
កម្ពុជាសំឡឹងឃើញផ្កាយរណបដែលខ្លួន ប៉ងចង់ផលិតដោយខ្លួនឯង?
គណៈប្រតិភូកម្ពុជាដឹកនាំដោយរដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរទគមនាគមន៍ ត្រូវបានបារាំងអញ្ជើញឲ្យចូលរួមនៅក្នុងសន្និសីទអន្តរជាតិស្តីពីអវកាសនៅទីក្រុងប៉ារីសថ្ងៃទី៩ និងទី១០កញ្ញា។ មានវត្តមានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំអន្តរជាតិ ជំរុញការសហការជាមួយដៃគូអន្តរជាតិ...
-
កម្មកររោងចក្រមួយចំនួនទាមទារដំឡើងប្រាក់ឈ្នួលឆ្នាំ២០២៧ ឱ្យឆ្លើយតបការកើនឡើងថ្លៃទំនិញ
ការចរចាប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រក្នុងវិស័យកាត់ដេរឆ្នាំ២០២៧ កំពុងចាប់ផ្តើម ដោយបច្ចុប្បន្ននេះ កម្មកររោងចក្រទទួលបានប្រាក់ខែគោល ២១០ដុល្លារ។ កម្មកររោងចក្រខ្លះអះអាងថា ប្រាក់ខែត្រឹម ២១០ដុល្លារមិនអាចផ្គត់ផ្គង់ជីវភាពរស់នៅរបស់ពួកគេបានទេ និងខ្លះទៀតយល់ថា ស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃមិនសូវជាល្អ...
-
កសិករនៅឃុំវាលខេត្តកំពង់ស្ពឺ បារម្ភពីការខាតបង់ និងខ្វះស្បៀង ដោយសារគ្រោះរាំងស្ងួត
បាតុភូតរាំងស្ងួត កូនរដូវប្រាំងឆ្នាំ២០២៦ កំពុងយាយីស្រូវវស្សាចំនួន ១៤០០ហិកតានៅឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានពលរដ្ឋរងផលប៉ះពាល់ជិត ៣ពាន់គ្រួសារ។ គិតត្រឹមថ្ងៃទី៧ កញ្ញាឆ្នាំ២០២៦ អាជ្ញាធរបានដំឡើងម៉ាស៊ីនបូមទឹកចំនួន ២គ្រឿង និងបានជួយសង្គ្រោះស្រូវ ដែលរងការខូចខាតជិត ២០០ហិកតា។ ភូមិព្រៃខ្លុង...
-
Jean Luc Moreau Deleris អ្នកថតរូបដែលនាំឲ្យគេស្វែងយល់ពីសង្រ្គាមឈ្លានពានរបស់ថៃក្នុងដីកម្ពុជា
សង្រ្គាមវាយប្រហារឈ្លានពានរបស់យោធាថៃចូលក្នុងដីកម្ពុជាមិនមែនជារឿងតូចតាចដែលគេត្រូវមើលរំលង។ អ្នកកាសែតថតរូបបារាំង លោក Jean Luc Moreau Delerisបាននាំយករូបភាពស្តីពីទុក្ខវេទនារបស់ប្រជាជនភៀសខ្លួនខ្មែរ ការបំផ្លិចបំផ្លាញប្រាសាទ ភូមិផ្ទះសម្បែងដោយសារស្នាដៃវាយប្រហាររបស់កងទ័ពថៃ...
-
ជនជាតិដើមភាគតិចពូនង(ព្នង)ស្នើឱ្យអាជ្ញាធរ ទប់ស្កាត់ចរន្តទិញលក់ដីព្រៃកប់សព
ព្រៃកប់សព ជាភស្តុតាងនៃទំនៀមទម្លាប់ ការរស់នៅ និងប្រវត្តិសាស្ត្ររបស់សហគមន៍ជនជាតិដើមភាគតិច នៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ពលរដ្ឋជនជាតិដើមភាគតិចពូនង(ព្នង)មួយចំនួន នៅភូមិពូតាំង ខេត្តមណ្ឌលគិរី បានសម្តែងការព្រួយបារម្ភពីការបាត់បង់ព្រៃកប់សពរបស់ពួកគេ ដោយសារតែឈ្មួញគប់គិតគ្នាទិញលក់ និងបានឈូសឆាយដីកប់សព ...
-
លទ្ធផលបាក់ឌុប៖ សិស្សខ្លះរំភើប និងមោទនភាព ខណៈខ្លះទឹកភ្នែកដោយសារលទ្ធផលមិនគាប់ប្រសើរ
ស្នាមញញឹម ក្តីរំភើប និងទឹកភ្នែក ជាអារម្មណ៍ផ្សេងៗគ្នារបស់សិស្ស ក្នុងពេលប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២ ខែកញ្ញានេះ។ សម្រាប់សិស្សដែលបានប្រឡងជាប់ នេះជាពេលវេលានៃមោទនភាព និងជោគជ័យ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ...
-
ពីរឆ្នាំក្រោយបើកការដ្ឋានព្រែកជីកហ្វូណន ពលរដ្ឋខ្លះបានទទួលសំណង ខ្លះទៀតរង់ចាំព័ត៌មានពីសំណង
គិតមកត្រឹមខែសីហា ឆ្នាំ២០២៦នេះ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ មានរយៈពេល២ឆ្នាំ។ ពលរដ្ឋមួយចំនួន ដែលរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានទទួលសំណងសមរម្យ ខណៈពលរដ្ឋរាប់ពាន់គ្រួសារទៀត កំពុងរង់ចាំព័ត៌មានពីកញ្ចប់សំណង។ តែតំណាងរដ្ឋាភិបាលកម្ពុជាបានអះអាងថា...
-
ពលរដ្ឋចាត់ទុកការហាត់ប្រាណជួយដល់សុខភាព និងស្នើឱ្យសាលាក្រុងបន្ថែមសួនច្បារសាធារណៈ
ជារៀងរាល់ថ្ងៃ ពោលចាប់ពីម៉ោង ៥ល្ងាចតទៅ គេតែងសង្កេតឃើញវត្តមានពលរដ្ឋជាច្រើននាក់ ខ្លះដើរ ខ្លះរត់ ឯខ្លះទៀតលេងកីឡាផ្សេងៗនៅឯសួនច្បារវិមានឯករាជ្យ ឬសួននាគបាញ់ទឹក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។...
-
ម៉ាស៊ីនថតសម្ងាត់ និង AI ជួយតាមដានប្រភេទសត្វជិតផុតពូជនៅជួរភ្នំក្រវាញកណ្តាល
ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល គឺជាជម្រករបស់ប្រភេទសត្វព្រៃជិតផុតពូជយ៉ាងតិច ៦០ប្រភេទ ក្នុងនោះរួមមាន ដំរីអាស៊ី ខ្ទីង កែះ ខ្លាឃ្មុំ ស្វាត្រោស ទោច ពង្រូល និងទន្សោងជាដើម។ ក្នុងឆ្នាំ២០២៥ ក្រុមអ្នកស្រាវជ្រាវផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា...
-
ខេត្តមណ្ឌលគិរី៖ការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ធ្វើឲ្យប៉ះពាល់ការងារថែទាំសត្វដំរីស្រុក
កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ក្បាល និងមានដំរីព្រៃចន្លោះពី ៦០០ ទៅ ៨០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិនៃភូមិភាគឦសាន តំបន់ជួរភ្នំក្រវាញ និងតំបន់ព្រៃឡង់។ ដោយឡែក សត្វដំរីស្រុកចំនួន ៧ក្បាល ដែលរស់តាមបែបធម្មជាតិ នៅជ្រលងដំរីប្រៀបបានជាឆ័ត្រការពារធនធានធម្មជាតិ និងវប្បធម៌របស់ជនជាតិដើមភាគតិចពូនង។...
-
បណ្ណាល័យសម្តេចម៉ែ៖ ឯកសារប្រវត្តិសាស្ត្រខ្មែរជិត ២លានទំព័រត្រូវបានស្កេនរក្សាទុកជាឯកសារឌីជីថល
បណ្ណាល័យសម្តេចម៉ែ ដែលបង្កើតឡើងដោយមជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២០ កំពុងបន្តរក្សាទុក និងបម្លែងឯកសារប្រវត្តិសាស្ត្រខ្មែរជាច្រើនទាក់ទងនឹងព្រះរាជកិច្ចតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះមហាក្សត្រខ្មែរ និងឯកសារស្រាវជ្រាវស្តីពីរបបខ្មែរក្រហម ក្នុងទម្រង់ឌីជីថល។ លោក រស់ សំពៅ...
-
ការជួយសង្គ្រោះឯកសារបណ្ណាសារ ជាការរក្សារឿងរ៉ាវកម្ពុជា ស្របតាមបច្ចេកវិទ្យាឌីជីថល
ការធ្វើឌីជីថលូបនីយកម្មឯកសារចាស់ៗ គឺជាការបម្លែងឯកសារដុំហ្វីល ឬកាសែត ឱ្យទៅជាទម្រង់ឯកសារឌីជីថល ដើម្បីងាយស្រួលរក្សាទុក ស្វែងរក និងការពារកុំឱ្យខូចខាតបាត់បង់។ អ្នកជំនាញសង្គ្រោះឯកសារនៅមជ្ឈមណ្ឌលបុប្ផាណា បានលើកឡើងថា ការថែរក្សាដុំហ្វីល និងសម្ភារៈបណ្ណាសារផ្សេងៗឱ្យបានត្រឹមត្រូវ...
-
ទោះមានពិការភាព លោក ទ្រី វិចិត្រ តស៊ូបង្រៀនភាសាអង់គ្លេសដល់ព្រះសង្ឃ
លោក ទ្រី វិចិត្រ ជាគ្រូបង្រៀនភាសាអង់គ្លេស ដែលពិការដៃទាំងសងខាង ដោយសារខ្សែភ្លើងឆក់កាលពីឆ្នាំ២០២០។ ទោះជួបរឿងរ៉ាវដ៏ អាក្រក់ រហូតធ្លាក់ខ្លួនពិការដៃទាំងពីរ និងធ្វើឲ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងណាក្ដី ក៏គ្រូបង្រៀនរូបនេះ មិនអស់សង្ឃឹមនៅក្នុងជីវិតឡើយ។ ជំនួសឲ្យក្តីអស់សង្ឃឹម លោក ទ្រី វិចិត្រ...
-
របរកាត់សក់នៅតែជាឆ្នាំងបាយសម្រាប់ជាងកាត់សក់តាមចិញ្ចើមផ្លូវក្នុងក្រុងភ្នំពេញ
ស្ថិតតាមបណ្តោយផ្លូវបេតុង អឹបជាប់របងវត្តស្វាយពពែ ទល់មុខស្ថានទូតរុស្សី ក្នុងក្រុងភ្នំពេញ គេឃើញមានកន្លែងកាត់សក់តូចៗតម្រៀបគ្នាហូរហែ។ បើទោះបីជាហាងកាត់សក់ទំនើបៗបានរីកស្គុះស្គាយពេញទីក្រុងក៏ពិតមែន តែរបរកាត់សក់នេះនៅតែពេញនិយមពីពលរដ្ឋមួយចំនួន។...
-
ទិវាយុវជនអន្តរជាតិ៖ យុវជនចង់បានការតម្រង់ទិសជំនាញឱ្យស្របតាមតម្រូវការទីផ្សារការងារ
នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ម្សិលមិញ ក្រុមអង្គការសង្គមស៊ីវិលចំនួន ៧ស្ថាប័នបានប្រារព្ធខួបលើកទី២៨ នៃទិវាយុវជនអន្តរជាតិ ក្រោមប្រធានបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន ដើម្បីអនាគតកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។...
-
អាជីវករច្រកថ្មដាខេត្តពោធិ៍សាត់សំណូមពរឱ្យសហគមន៍អន្តរជាតិជួយពន្លឿនការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
នៅច្រកថ្មដា ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កងទ័ពថៃបានដាក់ទូកុងតឺន័រ ព័ទ្ធចូលទឹកដីកម្ពុជា ចាប់តាំងពីមានបទឈប់បាញ់ កាលពីខែធ្នូ ឆ្នាំ២០២៥។ ទោះបីជា នៅតាមព្រំដែនកម្ពុជា-ថៃ គ្មានការវាយប្រយុទ្ធគ្នាអស់រយៈពេលប្រាំបីខែក៏ដោយ ក៏រដ្ឋាភិបាលខ្មែរនៅតែបន្តតវ៉ា...
-
មួយថ្ងៃមុនប្រឡងបាក់ឌុប សិស្សានុសិស្សទៅមើលឈ្មោះ និងបន់ស្រន់សុំឱ្យប្រឡងជាប់
នៅមួយថ្ងៃមុនការប្រឡងចូលមកដល់ សិស្សប្រឡងបាក់ឌុប និងអាណាព្យាបាលរបស់ពួកគេនាំគ្នាទៅកាន់មណ្ឌលប្រឡងដើម្បីមើលឈ្មោះ លេខតុ និងលេខបន្ទប់។ នៅមណ្ឌលប្រឡងវិទ្យាល័យបាក់ទូក បេក្ខជនប្រឡងបាក់ឌុបក៏បាននាំយកមកជាមួយទៀនធូប ផ្កាឈូក និងដង្វាយមួយចំនួនសម្រាប់បន់ស្រន់សុំសេចក្តីសុខ និងសុំឲ្យប្រឡងជាប់បាននិទ្ទេសល្អ។...
-
ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីកំពុងបារម្ភពីការបាត់បង់ភាសាដើមរបស់ខ្លួន
នៅក្នុងប្រទេសកម្ពុជា ភាសារបស់ជនជាតិដើមភាគតិចមានទាំងអស់ប្រមាណជាង ២០ភាសាខុសគ្នា។ តែសព្វថ្ងៃនេះ មានភាសាជនជាតិដើមភាគតិចមួយចំនួនកំពុងឈានទៅរកការបាត់បង់បន្តិចម្តងៗ។ ជាក់ស្តែង ជនជាតិដើមភាគតិចពូនងក្នុងខេត្តមណ្ឌលគិរីកំពុងព្រួយបារម្ភពីការបាត់បង់ភាសាដើមរបស់ពួកគេនៅពេលខាងមុខ។...
-
ពលរដ្ឋប្រមាណ៦៥០គ្រួសារកំពុងបន្តស្នាក់នៅក្នុងជំរំភៀសសឹក ខណៈកូនៗប្រឈមនឹងការបោះបង់ការសិក្សា
ការផ្ទុះសង្គ្រាមព្រំដែនកម្ពុជា-ថៃ កាលពីចុងឆ្នាំ២០២៥ ជំរុញឲ្យពលរដ្ឋជាង ៦៥០គ្រួសារ ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ទៅរស់នៅតាមមណ្ឌលភៀសសឹកនានា ក្នុងខេត្តព្រះវិហារអស់រយៈពេលជាងមួយឆ្នាំមកហើយ។ ពលរដ្ឋភៀសសឹកមួយចំនួន ដែលកំពុងរស់នៅក្នុងផ្ទះបណ្តោះអាសន្ន ភូមិតាកឹងបៃតង ខេត្តព្រះវិហារ បានអះអាងថា...
-
«ទីដែលប្រាសាទក្លាយជាផ្ទះ»៖ ពិព័រណ៍រូបថតដែលនាំពលរដ្ឋខ្មែរឲ្យនឹកដល់ការបំផ្លាញប្រាសាទខ្មែរ ដោយភាគីថៃ
«ទីដែលប្រាសាទក្លាយជាផ្ទះ» ជាស្នាដៃរូបថតជាង ២០សន្លឹក របស់លោក ហ្សង់ ប៊ុលបេ បុរាណវិទ្យាជនជាតិបារាំង ដែលរំលេចពីការរស់នៅរបស់ពលរដ្ឋខ្មែរក្នុងតំបន់អង្គរ នាសម័យសង្រ្គាមឆ្នាំ៧០។ បច្ចុប្បន្ន ស្នាដៃនេះ ត្រូវមជ្ឈមណ្ឌលបុប្ផាណា រៀបចំដាក់តាំងបង្ហាញ ដើម្បីឲ្យសាធារណជនអាចស្វែងយល់ពីការរស់នៅរបស់ប្រជាជនខ្មែរ...
-
ការអភិរក្សសត្វត្រយ៉ងយក្ស ប្រៀបបាននឹងការការពារជីវៈចម្រុះដ៏សម្បូរបែប
សត្វត្រយ៉ងយក្ស ដែលជាបក្សីតំណាងឲ្យជាតិកម្ពុជា ត្រូវបានចាត់ថ្នាក់ចូលទៅក្នុងបញ្ជីក្រហម នៃប្រភេទសត្វដែលរងគ្រោះ និងជិតផុតពូជនៅលើពិភពលោក។ ក្រុមអ្នកអភិរក្សសត្វព្រៃក្នុងប្រទេសកម្ពុជាបានអះអាងថា ការអភិរក្សសត្វត្រយ៉ងយក្ស មិនត្រឹមតែជាការអភិរក្សបក្សីជិតផុតពូជប៉ុណ្ណោះទេ...
-
អ្នកថតរូបបារាំងបោះពុម្ពផ្សាយសៀវភៅ ជំរុញវិស័យទេសចរណ៍នៅកម្ពុជា
លោក Antoine Mantovani គឺជាអ្នកថតរូបជនជាតិបារាំងវ័យក្មេងមួយរូបដែលបានចំណាយពេល ៩ឆ្នាំក្នុងការធ្វើដំណើរជិះកង់ និងជិះម៉ូតូជុំវិញប្រទេសកម្ពុជាដើម្បីស្វែងយល់អំពីវប្បធម៌ខ្មែរ និងជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍អន្តរជាតិ។ សម្រាប់លោក Antoine Mantovani...
-
សាលាបារាំងខេត្តសៀមរាបលើកទឹកចិត្តសិស្សឲ្យរៀនភាសាបារាំង មុនកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី
ដើម្បីអបអរសាទរ និងត្រៀមខ្លួនជាពិសេសមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ សាលាបារាំងខេត្តសៀមរាប ឬហៅថាសាលាអាល្លីយ៉ង់បារាំង(Alliance Française)...
-
លោកស្រី ឡងឌី សាន់ណារ៉ា៖ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរឆ្លុះបញ្ចាំងពីអត្តសញ្ញាណ និងការវិវត្តនៃសម័យកាល
ក្រសួងវប្បធម៌កម្ពុជា បានរៀបចំជាលើកដំបូង ការតាំងបង្ហាញសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែររយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលសន្និសីទ និងពិព័រណ៌ ព្រីមមៀម សែនសុខ។ កម្មវត្ថុនៃការតាំងពិព័រណ៌នេះ គឺដើម្បីអភិរក្ស ថែរក្សាវប្បធម៌ប្រពៃណីខ្មែរ...
-
ក្រុមអ្នកសារព័ត៌មានអះអាងពីតួនាទីសំខាន់ក្នុងការរាយការណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ
តាំងពីជម្លោះព្រំដែនរវាងកម្ពុជា និងថៃបានផ្ទុះឡើង ក្នុងខែកក្កដាឆ្នាំ២០២៥ មិនថាអ្នកកាសែតខ្មែរ ឬបរទេសមកពីសឹងគ្រប់ស្ថាប័នបាននាំគ្នាចុះទៅដល់ទីតាំងជម្លោះតាមព្រំដែន ដើម្បីសង្កេតការណ៍ និងធ្វើសេចក្ដីរាយការណ៍ផ្ទាល់ប្រាប់ពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិពីព័ត៌មានពិត...
-
ពិព័រណ៍ «ពន្លក» បង្ហាញមរតកស្ថាបត្យកម្មវត្តអារាមខ្មែរតាមរយៈគំនូរឌីជីថល
សូមស្វាគមន៍មកកាន់ពិព័រណ៍ «ពន្លក»។ នេះជាពាក្យពេចន៍របស់សិល្បករ លី សុខវិជ្ជា ទៅកាន់អ្នកចូលទស្សនាពិព័រណ៍ទោលលើកដំបូងរបស់ខ្លួន។ ពិព័រណ៍នេះបាននាំអ្នកទស្សនាធ្វើដំណើរឆ្លងកាត់ពិភពស្ថាបត្យកម្មវត្តអារាមខ្មែរ តាមរយៈគំនូរឌីជីថល និងការកត់ត្រាឯកសារសិល្បៈ។ ក្រៅពីបង្ហាញភាពស្រស់ស្អាតនៃមរតកវប្បធម៌ខ្មែរ...
We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.
No matches for "" in this podcast's transcripts.
No topics indexed yet for this podcast.
Loading reviews...
ABOUT THIS SHOW
គឺជាការចាប់អារម្មណ៍ និងការក្រឡេកមើល ទៅលើបញ្ហានយោបាយ សង្គម ឬសេដ្ឋកិច្ច នៃប្រទេសកម្ពុជាបច្ចុប្បន្ន។ កម្មវិធីនេះ រៀបចំដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើង នៅភ្នំពេញ ហើយនឹងត្រូវចាក់ផ្សាយ ជារៀងរាល់ថ្ងៃ ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ។
HOSTED BY
RFI ខេមរភាសា / Khmer
Loading similar podcasts...