Skip to content
Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ podcast artwork

PODCAST · news

Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ

by វីអូអេ

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

Publisher-supplied feed metadata · PodParley refreshed Apr 16, 2026 · Source feed

Episodes

  1. Hello VOA សំឡេង​ជំនាន់​ថ្មី៖ បច្ចេកវិទ្យា​រ៉ូបូត​ផ្តល់​ការងារ​ដល់​យុវជននិង​ពង្រឹង​​សេដ្ឋកិច្ច​ជាតិ​​​​​​ - មេសា 08, 2024

    ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បច្ចេកវិទ្យារ៉ូបូត​ចាប់​ផ្តើមទទួល​បាន​ការ​ចាប់​អារម្មណ៍និង​ការប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយគេ​ឃើញ​មាន​ការ​ប្រើប្រាស់​រ៉ូបូត​សម្រាប់បម្រើការងារ​តាម​ផ្ទះ និង​តាម​គ្រឹះស្ថាន​ឧស្សាហកម្ម​មួយ​ចំនួនផងដែរ​។ លោក អ៊ាន សុខណាង វិស្វករ​នៃ​ក្រុមហ៊ុន AI FARM​...

  2. Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មីនា 11, 2024

    ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី...

  3. Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ 12, 2024

    ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល...

  4. Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា 08, 2024

    ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត...

  5. Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ 11, 2023

    ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក...

  6. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុរកិច្ច​បង្កើត​ថ្មី​«បណ្តូល»​ផ្តល់​ឱកាស​ហាត់ការ​ដោយ​​ទទួល​បាន​ប្រាក់​កម្រៃ - វិច្ឆិកា 14, 2023

    ជាទូទៅ យុវជន ឬ​សិស្ស​និស្សិត​ដែល​ចង់ស្វែង​រក​បទពិសោធន៍​ការ​ងារ តែង​ស្វែង​រក​ឱកាស​សម្រាប់​ហាត់ការ​នៅ​តាម​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ យុវជន​មួយ​ក្រុម​បាន​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី​មួយ​ឈ្មោះ​ «បណ្តូល» ដោយ​ភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​យុវជន​ដែល​ចង់​ហាត់​ការ។ កញ្ញា លី ឧត្តមនាថ...

  7. Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ​ជំរុញ​ឱ្យ​​យុវជន​នៅ​ជនបទ​មាន​ការងារ​​​ធ្វើ - តុលា 06, 2023

    ខណៈ​បញ្ហា​កសិកម្ម ​កង្វះ​ទីផ្សារ​ការងារ ព្រមទាំង​បញ្ហា​សុខភាព​ផ្សេងៗ ​នៅ​តែ​ជា​បញ្ហា​សំខាន់​ក្នុង​សង្គម ហើយ​តែង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកឡើង​ជារឿយៗ លោក សួន បញ្ញា ប្រធាន​គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ ថ្លែង​ថា គម្រោង​យុវជន​កសិកម្ម​ដាស់សតិ…

    more
  8. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយល់​ដឹង​ពី​ថាមពល​ជួយ​កាត់​បន្ថយ​បញ្ហា​សេដ្ឋកិច្ច និង​បរិស្ថាន - កញ្ញា 11, 2023

    នៅ​កម្ពុជា ការ​ចែក​រំលែកចំណេះដឹង​នានា​ពាក់ព័ន្ធនឹង​ថាមពល​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ ស្របពេល​ដែល​ប្រជាជន​ស្ទើ​តែ​ទាំងអស់រស់​នៅដោយ​ពឹង​អាស្រ័យ​លើ​ថាមពល។ ថ្មីៗ​នេះ​ គេឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា អំពី​ថាមពល ឬ About Energy...

  9. Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្ត​គោលនយោបាយ​យុវជន​មាន​ប្រសិទ្ធភាព ​ត្រូវការឆន្ទៈ​អ្នកដឹកនាំ​ជំនាន់​ថ្មី - សីហា 14, 2023

    ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី ៧ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​ថ្មី​នឹង​បង្កើត​ឡើង​នៅចុង​ខែ​សីហា​នេះ ដោយ​ក្បាល​ម៉ាស៊ីន​ដឹកនាំប្រទេស ព្រមទាំង​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ នឹង​ត្រូវ​ផ្លាស់ប្តូរ​ច្រើន...

  10. Hello VOA សំឡេងជំនាន់ថ្មី៖ យុវជន​គួរ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​សិទ្ធិ​ដើម្បី​ទប់ស្កាត់​ការរឹតត្បិត​ក្នុង​រដូវ​បោះឆ្នោត - កក្កដា 10, 2023

    ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដោយ​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង ក្រុម​អ្នក​ឃ្លាំមើល​សង្គម​តែង​លើក​ឡើង​ថា ប្រជាពលរដ្ឋ ជាពិសេស​យុវជន​រង​ការរឹតត្បិត​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការទទួល​បាន​ព័ត៌មាន។ កញ្ញា ភឹង…

    more
  11. Hello VOA សំឡេង​ជំនាន់​ថ្មី៖ កាលណា​ចំនួន​សត្វ​ឃ្មុំ​កាន់​តែ​ថយ​ចុះ នោះ​បរិស្ថាន​និង​ប្រព័ន្ធ​អេកូឡូស៊ី​កាន់តែ​រងគ្រោះ - មិថុនា 13, 2023

    សត្វឃ្មុំ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​រុក្ខជាតិ​មាន​ផ្កា ខណៈ​ពួក​វា​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដោយ​សារ​រុក្ខជាតិ​ជាច្រើន​ ជាពិសេស​នៅ​តំបន់​ត្រូពិក​ពឹង​ផ្អែក​ទាំងស្រុង​លើ​សត្វឃ្មុំ​ក្នុង​ការ​រោយ​លំអង​ផ្កា​ ដើម្បី​បម្លែង​ទៅ​ជា​ជី​សម្រាប់​លូត​លាស់។ យុវតី...

  12. Hello VOA សំឡេង​ជំនាន់​ថ្មី៖ អ្នកសារព័ត៌មាន​វ័យ​ក្មេង​ចង់​ឃើញ​ស្ថានភាព​សារព័ត៌មាន​ប្រសើរ​ជាង​ពេល​​​​​​បច្ចុប្បន្ន - ឧសភា 08, 2023

    សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០២៣ ​នេះ ត្រូវ​បាន​អ្នកជំនាញ​ចាត់​ទុក​ថា​មាន​ស្ថានភាពអាក្រក់​ខ្លាំង​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេច​បិទវិទ្យុសំឡេង​ប្រជាធិបតេយ្យ​ ដែល​ជា​វិទ្យុ​ឯករាជ្យ​ក្នុង​ស្រុក​ចុងក្រោយ​គេ។...

  13. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​រចនា​បែប​ច្នៃ​ប្រតិដ្ឋ​​​​ជួយ​​អភិវឌ្ឍ​សង្គម​តាមរយៈ​ការ​បង្កើត​ថ្មី - មេសា 10, 2023

    ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោ​យនេះ នៅកម្ពុជា​គេ​ឃើញ​មាន​ការ​អនុវត្ត​និង​យកចិត្ត​ទុក​ដាក់​ច្រើន​លើ​ការ​រចនា​បែប​ច្នៃប្រតិដ្ឋ​ រួមមាន​ការ​ច្នៃ​ប្រតិដ្ឋ​ដោយ​ប្រើ​កុំព្យូរទ័រ និង​ដោយ​ដៃដើម្បី​បង្កើត​ជាវត្ថុ ឬ​ផលិតផល​នានា​ជាដើម។​ លោក​ នួន សង់ទី ស្ថាបត្យករ និង​ជាអ្នក​រចនា​វ័យ​ក្មេង...

  14. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយកចិត្ត​ទុកដាក់​គ្រប់គ្រង​អាហារ​សល់​ជួយ​ទប់ស្កាត់​បញ្ហា​បរិស្ថាន - មីនា 13, 2023

    ជារឿយៗ គេតែង​ឃើញ​នៅ​តាម​ភោជនីយដ្ឋាន និង​កន្លែង​លក់​ទំនិញ​មួយ​ចំនួន​តែង​នៅ​សល់​អាហារ​ដែល​លក់​មិនអស់ រីឯ​កន្លែង​ខ្លះទៀត​ឃើញ​មាន​ការលក់​អាហារ​សល់បញ្ចុះ​តម្លៃ ហើយ​អាហារ​ខ្លះ​ត្រូវ​បាន​បោះចោល​ក៏មាន។ ថ្មីៗ​នេះ គេ​ឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា Feel the Deal...

  15. Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង Code For Girls ជំរុញ​ឱ្យ​សិស្ស​ស្រីរៀន​សរសេរកូដ​កុំព្យូទ័រ​ការ - កុម្ភៈ 14, 2023

    សរសេរ​កូដ​ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធីសិក្សា STEM ដែល​សំដៅ​លើ​មុខជំនាញ​ផ្នែក ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។ ការ​សរសេរ​កូដកុំព្យូទ័រ​នេះ​ គឺជាមេរៀន​ថ្មី​នៅ​កម្ពុជា ជាពិសេស​សម្រាប់​ក្មេងស្រី។ បច្ចុប្បន្ន​នៅ​កម្ពុជា...

  16. Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ទីធ្លា​សាធារណៈ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាជន - មករា 09, 2023

    រាជធានី​ភ្នំពេញ​ជា​ទីប្រជុំជន​បណ្តុំ​ដោយ​មជ្ឈមណ្ឌល​វប្បធម៌ ពាណិជ្ជកម្ម និង​នយោបាយ។ ប៉ុន្តែ​រាជធានី​ដែល​ស្ថិត​នៅ​ភូមិភាគ​កណ្តាល​នៃ​ប្រទេស​កម្ពុជា ហើយ​ស្ថិត​នៅ​ចំណុច​ប្រសព្វ​នៃ​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​នេះ បែរ​ជា​មិន​សូវ​សម្បូរ​ទីកន្លែង​សាធារណៈ​សម្រាប់​សុខុមាលភាព​របស់​ប្រជាជន​ទៅវិញ។ លោក...

  17. Hello VOA សំឡេង​ជំនាន់​ថ្មី៖ សិល្បៈ​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ផ្លូវ​ចិត្ត​ - វិច្ឆិកា 14, 2022

    បញ្ហា​ផ្លូវ​ចិត្តនៅ​តែ​ជា​ប្រធាន​បទ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ ជាពិសេស​យុវជនយក​មក​ជជែក និង​ស្វែង​យល់​បន្ថែម បន្ទាប់​ពី​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​អ្នកជំនាញ​អះអាង ថា​ កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត ហើយ​ឈាន​ដល់​ការធ្វើ​អត្តឃាតជាដើម។ ថ្មីៗ​នេះ...

  18. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ កម្មវិធីបណ្តាញ​សង្គម​ «រាជសារ»​ ជួយ​ឱ្យ​សិស្ស-និស្សិត​បង្កើន​ចំណេះផ្នែក​អប់រំ - កក្កដា 12, 2022

    ថ្មីៗ​នេះ​យុវជន​មួយ​ក្រុម​ទើប​តែបង្កើតកម្មវិធីបណ្តាញ​សង្គម​មួយ​ដែល​មាន​ឈ្មោះថា «រាជសារ»​ សម្រាប់​ឱ្យ​សិស្ស និស្សិត​នៅ​កម្ពុជាភ្ជាប់ទំនាក់​ទំនង​គ្នា និង​ចែក​រំលែក​ចំណេះ​ដឹង។​ យុវជន អ៊ីម ម៉េងជឺ និង​យុវតី លឹម ស៊ូបួយ ​ដែល​ជា​ស្ថាបនិក​កម្មវិធីបណ្តាញ​សង្គម​រាជសារ​ ​ថ្លែង​ក្នុងកម្មវិធី Hello VOA...

  19. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ​ សៀវភៅ​ «នៅពីក្រោយ​វាំង​នន​ខ្មៅ» ចង់​ឲ្យសកម្ម​​​​​​​ជម្នះភាព​​​ភ័យ​ខ្លាច​ក្នុង​​ការ​បំពេញ​ការងារ - មីនា 16, 2022

    លោក សាន់ ម៉ាឡា គឺ​ជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះ​កុង​ចាប់​ខ្លួន និង​ដាក់​ឃុំ​នៅ​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៥ ជាមួយ​សកម្មជន​ពីរ​រូប​ទៀត ខណ:​ពួកគេ​ និងពលរដ្ឋ​ក្នុង​សហគមន៍ឃុំអ​ណ្តូង​ទឹក​ទប់ស្កាត់​ការបូម​ខ្សាច់ដែលពួកគេហៅ​ថា​ជាការ​បូម​ខ្សាច់​ខុស​ច្បាប់។​...

  20. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​បរិច្ចាគ​​​ទៅ​អ្នក​ខ្វះ​ខាត​​អំឡុង​ការ​រីករាល​ដាល​ជំងឺ​កូវីដ​១៩ ជា​​​​ការ​លើកស្ទួយ​វប្បធម៌​នៃ​ការ​​ចែក​រំលែក - វិច្ឆិកា 16, 2021

    ចាប់​តាំង​ពី​ជំងឺកូវីដ​១៩ ឆ្លង​រាលដាល​នៅ​កម្ពុជា​ពីដើម​ឆ្នាំ​២០២០​មក គេ​ឃើញ​ប្រទេស​នេះ​រង​ផល​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ ​ប្រជាពលរដ្ឋ​ជាច្រើន​ក៏​រង​ផល​ប៉ះពាល់​ជីវភាព​ផងដែរ។ ខណៈ​ដែលប្រជាពលរដ្ឋ​ក្រី​ក្រ​ជាច្រើនប្រឈម​នឹង​បញ្ហា ព្រមទាំង​ខ្វះខាត​ស្បៀង​ យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង Local4Local...

  21. Hello VOA សំឡេង​ជំនាន់​ថ្មី៖ កង្វះ​ការ​ចូលរួម​​របស់​ស្រ្តី​វ័យ​ក្មេង​ក្នុង​សកម្មភាព​សង្គម ​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះការ​អភិវឌ្ឍ - កញ្ញា 21, 2021

    ស្រ្តី​វ័យ​ក្មេង​នៅ​កម្ពុជា នៅ​តែ​ប្រឈម​បញ្ហា​ជាច្រើន ទាំង​ការ​បៀតបៀន ការ​មិនបាន​សិក្សា​ពេញលេញ​ ឧបសគ្គ​ក្នុង​ភាព​ជាអ្នក​ដឹកនាំ និង​ការ​ចូលរួម​ក្នុង​សកម្មភាព​ក្នុងសង្គម​ជាដើម។ បញ្ហា​ប្រឈម​ទាំង​នោះ​ក៏​កំពុង​ត្រូវ​បាន​ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន​ព្យាយាម​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ។ កញ្ញា ហឿន...

  22. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ភាពយន្ត​ឯកសារ អាច​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​តាមរយៈ​ការផ្សាយ​ទៅ​កាន់​អន្តរជាតិ - មីនា 15, 2021

    ភាពយន្ត​ឯកសារ គឺជា​រឿងរ៉ាវ​ដែល​ផលិត​ឡើង​អំពី​ទិដ្ឋភាពពិតៗ​ក្នុង​ពេល​បច្ចុប្បន្ន និង​ប្រវត្តិសាស្រ្ត​ពិតៗ ដែល​បាន​កើតឡើង​ពី​អតីតកាល។ សម្រាប់​កម្ពុជា ភាពយន្ត​ឯកសារ​ហាក់​មិន​ទាន់​ត្រូវបាន​គេ​ស្គាល់​ច្រើន និង​មិន​សូវ​មាន​អ្នក​ផលិត​ច្រើន​នៅ​ឡើយទេ។ កញ្ញា ម៉ិច ជូឡាយ អ្នកថតរូប និង​ផលិតករ​ភាពយន្ត​...

  23. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ពិព័រណ៍​ស្រ្តី​២០២១ នឹង​ជំរុញ​ឲ្យ​បញ្ហា​ស្រ្តី​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ស្រ្តី​អ្នក​សិល្បៈ​សហសម័យ - មករា 18, 2021

    ស្រ្តី ២០២១ គឺ​ជាការ​តាំង​ពិព័រណ៍​តាមរយៈ​រូបភាព គំនូរ វីដេអូ ការសម្តែង និង កំណាព្យ​ស្តីអំពី​ស្រ្តី ពាក់ព័ន្ធ​នឹង​បទដ្ឋាន​ទំនៀមទំលាប់ ការអប់រំ និង​សិទ្ធិ​សេរីភាព​ជាដើម ដោយ​មានការ​ចូល​រួម​ពី​សិល្បៈករ​ជា​ស្រ្តី​វ័យ​ក្មេង​ចំនួន​៨​នាក់​ក្នុងការដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​។ កញ្ញា កែវ ស្រីភ័ក្រ្ត...

  24. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​​ ជំរុញ​ឲ្យ​មាន​ការ​កាត់​បន្ថយ​បញ្ហា​សង្គម - ធ្នូ 21, 2020

    ការ​រើស​អើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​កម្ពុជា​ នៅ​តែ​ជា​បញ្ហាចោទ​ជាពិសេស​នៅកន្លែង​ការងារ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​កម្ពុជា​តែងអំពាវ​នាវឱ្យ​បញ្ឈប់​ការ​រើស​អើង​ប្រឆំាង​នឹង​អ្នក​ស្រឡាញ់ភេទដូច​គ្នា​ពី​សំណាក់​មាតា​បិតា​ ​អាណាព្យាបាល​ និង​សង្គម​ក្តី។​ លោក គុយ ធីតា សហ​ស្ថាបនិក​នៃ​ក្រុម​...

  25. Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​គួរ​ពង្រឹង​សមត្ថភាព​អំឡុង​ការកើត​មាន​ជំងឺ​កូវីដ​១៩ ដើម្បី​ត្រៀម​ប្រជែង​ទីផ្សារ​ការងារ​នា​ពេល​អនាគត - សីហា 17, 2020

    ចាប់តាំង​ពី​ដើម​ឆ្នាំ​២០២០​មក សេដ្ឋកិច្ច​កម្ពុជា​ទទួល​រង​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​ជំងឺ​កូវីដ​១៩ ដោយសារ​ការអាក់​ខាន​ការ​ធ្វើ​ដំណើរ ការ​ផ្អាកសង្វាក់​ផលិត​កម្ម​ផ្សេងៗ បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កម្លាំង​ពលកម្ម​សម្រាប់​យុវជន។ លោក វ៉ន សេរីវុធ...

  26. Hello VOA សំឡេងជំនាន់ថ្មី៖ ការទទួលយកការរិះគន់សិល្បៈនឹងជួយឲ្យវប្បធម៌កម្ពុជាមានភាពប្រសើរឡើង - កក្កដា 20, 2020

    សិល្បៈនៅកម្ពុជាបច្ចុប្បន្ន នៅតែស្ថិតក្នុងភាពក្មេងខ្ចីនៅឡើយ ហើយជារឿយៗ គេតែងឃើញមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋទៅលើការចម្លងបទចម្រៀង ការតែងនិពន្ធ ការតុបតែងខ្លួនរបស់សិល្បៈករ សិល្បៈការិនីជាដើម។ លោក យាន រស្មី ដែលជាគទានុរក្ស អ្នកសរសេរ និងជាអ្នកស្រាវជ្រាវសិល្បៈ ព្រមទាំងជាអ្នករិះគន់សិល្បៈមួយរូបផង...

  27. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​អាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត​ទាប​ ដែល​ត្រូវ​ការ​ការ​ជំរុញ​បន្ថែម - មិថុនា 15, 2020

    ​ការអាន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា មាន​អត្ថប្រយោជន៍​ក្នុង​ការ​បង្កើន​ចំណេះ​ដឹង និង​ អភិវឌ្ឍន៍ការ​គិត​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស៊ិង សុង ស្ថាបនិក​ក្លឹប​អ្នក​អាន​គ្មាន​ព្រំដែន ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ក្នុង​ពេល​បច្ចុប្បន្ន ​ការ​អាន​នៅ​កម្ពុជា​...

  28. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការងារ​ស្ម័គ្រ​ចិត្ត​អាច​ជួយ​ឲ្យ​យុវជន​ងាយ​​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ - ឧសភា 18, 2020

    ការងារ​ស្ម័គ្រចិត្ត ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សកម្មភាព​ដែល​បុគ្គល ឬ​ក្រុម​ផ្តល់​សេវាកម្ម ឬ​ធ្វើ​ការងារ​ដោយ​មិនមាន​ចំណេញ​ខាង​ហិរញ្ញវត្ថុ​ណា​មួយ​នោះ​ទេ។ ការងារ​ស្ម័គ្រ​ចិត្ត​ក៏​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជាការអភិវឌ្ឍ​ជំនាញ​របស់​យុវជន ហើយ​មាន​អត្ថប្រយោជន៍​ជា​វិជ្ជមាន​សម្រាប់​អ្នក​ស្ម័គ្រចិត្ត...

  29. Hello VOA សំឡេង​ជំនាន់​ថ្មី៖ កម្មករ​កាត់ដេរ​អាច​ប្រឈម​នឹង​ការ​បោះបង់​ការងារ​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ​១៩ - មេសា 20, 2020

    ​វីរុស​កូរ៉ូណាកំពុងធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ​ជាច្រើននៅ​កម្ពុជា។​ ក្នុងវិស័យ​កាត់​ដេរ​ដែល​មាន​កម្មករ​កំពុង​ធ្វើការ​ជាង៨០​ម៉ឺន​នាក់​ ក៏កំពុង​ប្រឈម​ខ្លាំង ដោយ​សារ​អ្នក​បញ្ជា​ទិញភាគ​ច្រើន​នៅសហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ​បានផ្អាក​ការ​បញ្ជា​ទិញ​ដោយសារ​ផល​ប៉ះពាល់​ពី​វីរុស​នេះ​។​…

    more
  30. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការអប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​ព័ត៌មាន​មិន​ពិត​មាន​ប្រសិទ្ធភាព​ជាង​ការ​ដាក់​ទោស - មីនា 17, 2020

    ស្រប​ពេល​ដែលប្រព័ន្ធ​បច្ចេកវិទ្យា និង​អ៊ីនធឺណិត​មាន​ការ​រីក​ចម្រើន​ខ្លាំង កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​យ៉ាង​ច្រើន​ផង​ដែរ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​មានជំងឺ​កូវីដ​-១៩។ លោក ស ម៉ូរី ប្រធាន​កម្មវិធី​នៃ​បណ្តាញ​យុវជន​កម្ពុជា (CYN)​...

  31. Hello VOA សំឡេង​ជំនាន់​ថ្មី៖ សកម្មជន​បរិស្ថាន​​បំពេញ​​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ - កុម្ភៈ 17, 2020

    ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សកម្ម​ជន​បរិស្ថាន​នៅ​ខេត្ត​កោះកុង លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​បាញ់​សម្លាប់ ចំណែក​សកម្ម​ជន​បរិស្ថាន​មួយ​ចំនួន​ទៀត​ត្រូវរង​ការ​គំរាម​កំហែង និងចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ជាដើម។​ កញ្ញា លីម គីមស័រ និង​លោក ថុន រដ្ឋា ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ...

  32. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ជី​អាចម៍​ជន្លេន​ជួយ​ជីវភាព​កសិករ​និង​បរិស្ថាន​ - មករា 20, 2020

    «ជន្លេន»​គឺ​គម្រោងកែប្រែ​កាក​សំណល់​សរីរាង្គ​ ឬ​កាក​សំណល់​សើម ​ឲ្យ​ទៅ​ជា​អាចម៍​ជន្លេន ដែល​ជា​ជី​មាន​សារធាតុ​ចិញ្ចឹម​សម្រាប់​កសិករ​ប្រើប្រាស់​លើដំណាំ​ ដើម្បីកាត់​បន្ថយការ​ប្រើ​ប្រាស់​ជី​គីមី។ កញ្ញា សុខ​ សុធារតន៍​ ស្ថាបនិក «ជន្លេន» ដែល​ជា​គម្រោង​កែប្រែ​កាក​សំណល់​សរីរាង្គ​ទៅ​ជា​ជី​អាចម៍​ជន្លេន​...

  33. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការ​យល់ដឹង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​ប្រយោជន៍​ពី​អ៊ីនធឺណិត​និង​កាត់​បន្ថយ​ហានិភ័យ - ធ្នូ 16, 2019

    ស្របពេល​ដែល​ការ​ប្រើប្រាស់​អ៊ីនធឺណិត ​និង​ឧបករណ៍​អេឡិច​ត្រូនិក​មាន​ការ​កើន​ឡើង អក្ខរកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន កំពុង​ត្រូវ​បាន​បញ្ជ្រៀប​ដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ប្រើបាន​ដោយ​ភាព​ត្រឹមត្រូវ។ កញ្ញា ហួត សាលីនិត...

  34. Hello VOA សំឡេង​ជំនាន់​ថ្មី៖ យុវជន​ចង់​ឃើញ​អ្នក​នយោបាយ​ធ្វើ​ជា​គំរូ​តាមរយៈ​​ការ​​ចរចារ​​ដើម្បី​​ដោះ​ស្រាយ​បញ្ហា​សង្គម - វិច្ឆិកា 18, 2019

    ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​មាន​ភាព​តានតឹង​ដោយសារ​វោហារ​សាស្រ្ត និង​សកម្មភាព​របស់​អ្នកនយោបាយ ដែល​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ស្ថានភាព​នយោបាយ​អាណត្តិ​មុន​ៗ ចាប់​តាំង​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨​មក។ កញ្ញា យ៉ាង លាភា មន្រ្តី​កម្មវិធី​ជាន់​ខ្ពស់​គម្រោង​សិទ្ធិ​អំណាច​ស្រ្តី...

  35. Hello VOA «សំឡេងជំនាន់ថ្មី‍»៖ បទពិសោធន៍អ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ - តុលា 21, 2019

    ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត…

    more
  36. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការគាំទ្រ​ការច្នៃ​ម៉ូត​បែប​ទំនើប នឹង​ជួយ​លើក​តម្កើង​វប្បធម៌ និង​សេដ្ឋកិច្ច​ជាតិ - កញ្ញា 16, 2019

    ការច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ប្រទេស​អភិវឌ្ឍន៍​ ជា​ពិសេសនៅ​តាម​បណ្តា​ប្រទេស​ប៉ែក​អឺរ៉ុប។​ ជាទូទៅ​ការ​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បែប​ទំនើប គឺ​ត្រូវ​ការ​ពេល​វេលា និង​ធនធាន​ច្រើន ដូច្នេះសម្រាប់កម្ពុជាដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​ពេល​បច្ចុប្បន្ន...

  37. Hello VOA សំឡេង​ជំនាន់​ថ្មី៖ សកម្មភាព​សង្គម​ធ្វើ​ឲ្យ​កុមារ​ងាយ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សិក្សា - សីហា 19, 2019

    កុមារ គឺជា​ធនធាន​មនុស្ស​យ៉ាង​សំខាន់​ដែល​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែររក្សា និង​ការពារ ដើម្បី​ឲ្យ​ពួកគេ​ក្លាយ​ជាធនធាន​នា​ពេល​អនាគត។​ «ទិវា​ផ្តល់​ក្តី​ស្រលាញ់​ចំពោះ​កុមារ» ​បង្កើត​នូវ​កម្មវិធី និង​សកម្មភាព​សង្គម​ផ្សេងៗ ដែល​លើក​ទឹក​ចិត្តឲ្យ​កុមារ​កាន់​តែ​ស្រលាញ់​សាលារៀន។ លោក…

    more
  38. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុង​សំរាម​វៃឆ្លាត នឹង​ជួយ​កាត់​បន្ថយ​កាក​សំណល់​តាមរយៈ​ការ​ញែក​សំរាម - កក្កដា 16, 2019

    យុវជន​មួយ​ក្រុម​បាន​ចាប់​ផ្តើម​បង្កើត​ធុង​សំរាម​មួយ​ដែល​មាន​ឈ្មោះ​ថា ធុង​សំរាម​វៃឆ្លាត ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា Smart Bin ដោយភ្ជាប់​នឹង​បច្ចេកវិទ្យា​ក្នុង​ការបែង​ចែក​សំរាម​ទៅ​តាម​ប្រភេទ ស្រប​ពេល​ដែល​ការគ្រប់គ្រង​សំរាម​នៅ​តែ​ជា​បញ្ហា​ចោទ​ ហើយ​ការបែកចែក​សំរាម​ទៅ​តាម​ប្រភេទ...

  39. Hello VOA៖ បច្ចេកវិទ្យាមនុស្សយន្តអាចជួយពន្លឿនការបោសសម្អាតគ្រាប់មីនសេសសល់នៅកម្ពុជា - មិថុនា 18, 2019

    កម្ពុជានិងពិភពលោកមានគោលដៅបោសសម្អាតមីនឲ្យអស់នៅឆ្នាំ២០២៥ ប៉ុន្តែការបោសសម្អាតគ្រាប់មីននៅកម្ពុជានៅតែបន្តយឺតៗ បើទោះបីកិច្ចការនេះបានធ្វើឡើងនៅជាទ្រង់ទ្រាយធំចាប់តាំងពីឆ្នាំ១៩៩២ម៉្លេះ។ លោក រីឆាត យិម សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Demine Robotics ពន្យល់ថា...

  40. Hello VOA៖ ខ្លឹមសារបែបច្នៃប្រឌិតលើកទឹកចិត្តអំណានព័ត៌មានក្នុងចំណោមយុវជន - ឧសភា 20, 2019

    ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។ នៅប្រទេសកម្ពុជា...

  41. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការបង្កើន​អ្នក​រើស​សំរាម​​ច្រើន​ជាង​អ្នកបោះ សំរាម​នៅ​កម្ពុជា​នឹង​លែង​មាន - មេសា 15, 2019

    ខណៈ​ដែល​បញ្ហា​សំរាម ​នៅ​តែ​ជា​ប្រធាន​បទ​ដែល​ប្រជាពល​រដ្ឋ​ខ្មែរ​ទូទៅ​លើក​យក​មក​ពិភាក្សា​ជា​រឿយៗ ​គេឃើញយុវជន​មួយ​ក្រុម​កំពុង​ប្តេជ្ញា​ប្រមូល​សំរាម​ពី​លូ​ទឹក​ស្អុយ​បឹង​ត្របែក ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​តំបន់​នោះ​ក្លាយ​ជា​រមណីយដ្ឋាន។ លោក សាន ដារ៉ាវីត...

  42. Hello VOA៖​ វិធីសាស្ត្រ​សម្គាល់​បន្លែ​សុវត្ថិភាព​និង​បច្ចេកទេស​កសិកម្ម​ថ្មី​ជា​គន្លឹះ​ជួយ​ពង្រីក​ទីផ្សារ​​ - កុម្ភៈ 19, 2019

    ទោះ​បី​កន្លង​មក​សាធារណជន​តែង​មាន​ការ​បារម្ភ​ចំពោះ​ម្ហូប​អាហារ​និង​កសិផល​ដែល​ប្រើប្រាស់​ជាតិ​គីមី​ក្នុង​ទី​ផ្សារ​កម្ពុជា ក៏​ស្ថានភាព​នេះ​មិន​ទាន់​បាន​ជំរុញ​ឲ្យ​ទីផ្សារ​បន្លែ​សុវត្ថិភាព​មាន​ការ​លូតលាស់​លឿន​ខ្លាំង​ទេ។ លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ»...

  43. Hello VOA៖ សហគ្រាស​សង្គមLIFE GROUP ជួយ​​យុវជន​ពង្រឹង​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត - មករា 22, 2019

    មនុស្ស​ម្នាក់​មិន​អាច​ជួយ​ឲ្យ​សង្គម​មួយ​រីក​ចម្រើន​ទៅ​មុខ​បាន​ទេ​ គឺ​ត្រូវ​ការ​ការរួម​ចំណែក​ពី​មនុស្ស​គ្រប់​រូប។ សហគ្រាស​សង្គម LIFE GROUP អនុញ្ញាតឲ្យ​យុវជន​ជួប​ជុំ​គ្នា ហ៊ាន​លើក​ឡើង​ពីបញ្ហា​ផ្ទាល់​ខ្លួន​ ហើយ​រួម​គ្នា​ជួយ​ដោះស្រាយ​បញ្ហា​គ្នា​ទៅ​វិញ​ទៅ​មក។​...

  44. Hello VOA៖ បច្ចេកវិទ្យា​ផ្តល់​ផល​វិជ្ជមាន​ដល់​អ្នក​មាន​ជំនាញ តែ​ផ្តល់​ផល​អវិជ្ជមាន​ដល់​អ្នក​គ្មាន​ជំនាញ - ធ្នូ 18, 2018

    បច្ចេកវិទ្យា​មាន​ច្រើន​សណ្ឋាន​តាំង​ពី​ផ្នែក​ព័ត៌មាន​វិទ្យា​ដល់​ផ្នែក​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ។​ បច្ចេកវិទ្យា​ជួយ​បង្កើន​ផលិតភាព​ ប្រសិទ្ធភាព​ និង​ធ្វើ​ឲ្យ​ផលិតផល​មានតម្លៃ​ទាប​ជាង​មុន។​ ផ្ទុយ​ទៅ​វិញ​បច្ចេកវិទ្យា​ក៏​មាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ទីផ្សារ សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ...

  45. Hello VOA៖ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​​ត្រូវ​ធ្វើ​តាម​បួន​ចំណុច​សំខាន់ៗ - វិច្ឆិកា 20, 2018

    ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​ឲ្យ​បាន​ល្អ​មាន​បួន​ចំណុច។ ទីមួយ​យើង​ត្រូវ​ដឹង​ថា​យើង​ចង់​រៀប​ចំ​កម្មវិធី​អ្វី​ដែល​មាន​ប្រយោជន៍​ហើយ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ក្នុង​សង្គម។ ទី២ ត្រូវ​ស្វែង​រកធនធាន​ដោយ​ការ​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន​ផ្សេងៗ។ ទី៣ ត្រូវ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​ទាក់ទាញ…

    more
  46. Hello VOA៖ ​ស្ថាបត្យកម្ម​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​និង​ផ្សព្វផ្សាយ​វប្បធម៌ - តុលា 16, 2018

    ស្ថាបត្យកម្ម​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ដើម្បី​កំសាន្ត​និង​យល់​ដឹង​ពី​វប្បធម៌​ខ្មែរ។ ស្ថាបត្យកម្ម​ក៏​ជួយ​ដល់​វិស័យ​សេដ្ឋកិច្ច​ តាម​រយៈ​ការ​បង្កើត​ការងារ​ធ្វើ​ជា​ដើម។ ស្ថាបត្យកម្ម​ដែល​មាន​គុណភាព​ ដូចជា​ការ​សាងសង់​អាគារ​ដែល​មាន​ពន្លឺ​...

  47. Hello VOA៖ សហគ្រិន​ជោគជ័យ​​ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់​និង​ភាព​មោះមុត - កញ្ញា 18, 2018

    ដោយ​សារ​តែ​ចំណង់​ចំណូល​ចិត្ត​ខាង​តុបតែង​និង​ដោយ​សារ​តែ​ចង់​ចូលរួម​កាត់​បន្ថយ​ចំណាកស្រុក អ្នកនាង រី ថានី បាន​បង្កើត​សិប្បកម្ម​ នរា ដែល​ផលិត​ចង្កៀង វាំងនន សាឡុង ខ្នើយ និង​គ្រឿង​តុបតែង​លម្អ​នានា​ ដោយ​ច្នៃ​ម៉ូត​និង​ក្បាច់​តាម​បែប​ខ្មែរ។​...

  48. Hello VOA៖ យុវជន​មិន​ត្រូវ​ផ្តេកផ្តួល​លើ​គោលនយោបាយ​ តែ​ក៏​ត្រូវ​ស្វះស្វែង​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង - សីហា 21, 2018

    ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​យុវជន​មិន​មែន​ជា​តួនាទី​របស់​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​នោះ​ទេ យុវជន​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​យល់​ដឹង​អំពី​គោល​នយោបាយ​ទាំង​ ១២នេះ នេះ​បើ​យោង​តាម​លោក លៀវ គឹមឡាយ...

  49. Hello VOA៖ កត្តា​សេដ្ឋកិច្ច​និង​សាកល​ភាវូបនីយកម្ម​ធ្វើ​ឲ្យ​ខ្សែ​សង្វាក់​ផលិតកម្ម​អាហារ​ប្រែ​ប្រួល - មិថុនា 19, 2018

    កត្តា​សេដ្ឋកិច្ច​និង​កត្តា​សាកល​ភាវូបនីយកម្ម​ ធ្វើ​ឲ្យ​ខ្សែសង្វាក់​ផលិតកម្ម​អាហារ​មាន​ការ​ប្រែ​ប្រួល​ពី​លក្ខណៈ​បុរាណ​ទៅ​ជា​លក្ខណៈ​ទំនើប។ ការ​ប្រែ​ប្រួល​នេះ​មាន​ទាំង​ផល​វិជ្ជមាន​ និង​អវិជ្ជមាន។ សម្រាប់​ផល​វិជ្ជមាន ​អ្នក​ទទួល​ទាន​នឹង​ទទួល​បាន​ម្ហូប​អាហារ​ដែល​មាន​គុណភាព​ល្អ​ជាង​មុន...

  50. Hello VOA៖ ឥដ្ឋ​បរិស្ថាន​ចំណាយ​ថវិកា​តិច​និង​សន្សំ​ពេល​វេលា​សាងសង់ - ឧសភា 22, 2018

    ឥដ្ឋ​បរិស្ថាន​ធ្វើ​ឲ្យ​ការ​សាងសង់​ប្រើប្រាស់​ស៊ីម៉ង់ត៍​តិច​និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​តិច​ជាង​មុន ដែល​នាំ​ឲ្យ​មាន​ការ​ចំណាយ​ថវិកា​តិច​ជាង​ប្រើប្រាស់​ឥដ្ឋ​ក្រហម​ធម្មតា នេះ​បើ​យោង​តាម​លោក ហាវ គង់ងី ​នាយក​សហគ្រាសសង្គម ម៉ាយ​ឌ្រីម​ហូម (My Dream Home)។ លោក​បាន​ថ្លែង​បន្ថែម​ថា...

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

HOSTED BY

វីអូអេ

CATEGORIES

Frequently Asked Questions

How many episodes does Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ have?

Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ currently has 50 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ about?

សំឡេង​សហរដ្ឋ​អាមេរិក (វីអូអេ) ជា​អង្គការ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ដែល​ផ្សាយ​ទៅ​កាន់​ទ្វីប​អឹរ៉ុប​កណ្តាល​និង​អឺរ៉ុប​ខាង​កើត តំបន់ Caucasus អាស៊ី​កណ្តាល ប្រទេស​រុស្ស៊ី មជ្ឈិម​បូព៌ា​ និង​បណ្តា​ប្រទេស​បាល់កង់។

How often does Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ release new episodes?

Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ has 50 episodes. Check the episode list to see recent publication dates and frequency.

Where can I listen to Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ?

You can listen to Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ?

Hello VOA សំឡេង​ជំនាន់​ថ្មី - វីអូអេ is created and hosted by វីអូអេ.
URL copied to clipboard!