Skip to content
Hello VOA - វីអូអេ podcast artwork

PODCAST · news

Hello VOA - វីអូអេ

by វីអូអេ

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

Publisher-supplied feed metadata · PodParley refreshed Apr 16, 2026 · Source feed

Episodes

  1. មេដឹកនាំសហជីព៖ អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ - ឧសភា 10, 2024

    លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឬហៅកាត់ ថា​IDEA ថ្លែងថាអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធរងការបំពានសិទ្ធិធ្ងន់ធ្ងរជាងគេ ខណៈពួកគេ មិនមានសហជីពតំណាង ហើយមិនមាន សិទ្ធិគ្រប់គ្រង ក្នុងការចរចា ជាមួយអាជ្ញាធររដ្ឋ។ លោកក៏ ជំរុញ ឲ្យរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួល អប្បបរមា...

  2. Hello VOA៖ ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​ធ្វើ​ឱ្យ​វិធានការ​ទប់ស្កាត់​កម្តៅ​ក្នុង​រោងចក្រ​មាន​ប្រសិទ្ធភាព​​ - មេសា 26, 2024

    ស្របពេល​ដែល​កម្ពុជា​កំពុង​រង​ការកើន​ឡើងកម្តៅជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ខែមីនា​មក​ កម្មករ​កម្មការិនី​ដែល​ធ្វើ​ការ​តាម​រោងចក្រ​កាត់ដេរ​មួយ​ចំនួនបាន​ត្អូញត្អែរពី​ផល​លំបាក​ក្នុង​ការ​ធ្វើ​ការងារ​ ដោយសារ​សីតុណ្ហភាព​ក្នុង​រោងចក្រក្តៅ​ខ្លាំង​។...

  3. Hello VOA៖ ការ​វិនិយោគ​តាម​ទម្រង់ ​BOT​ មាន​ផល​ប្រយោជន៍​ច្រើន ប៉ុន្តែ​កម្ពុជា​ត្រូវ​ពិចារណា​លើ​ចំណុច​មួយ​ចំនួន - មេសា 12, 2024

    ក្នុង​ពេល​ដែល​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ក្រុមហ៊ុន​ចិន​បាន​វិនិយោគ​លើ​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​មួយ​ចំនួន ក្នុង​នោះ​មាន​គម្រោង​ព្រែកជីក​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​សមុទ្រ​ក្នុង​ខេត្ត​កែប តម្លៃ​ប្រមាណ​ ១.៧០០​លាន​ដុល្លារ​អាមេរិក...

  4. Hello VOA សំឡេង​ជំនាន់​ថ្មី៖ បច្ចេកវិទ្យា​រ៉ូបូត​ផ្តល់​ការងារ​ដល់​យុវជននិង​ពង្រឹង​​សេដ្ឋកិច្ច​ជាតិ​​​​​​ - មេសា 08, 2024

    ក្នុង​រយៈពេ​ល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បច្ចេកវិទ្យារ៉ូបូត​ចាប់​ផ្តើមទទួល​បាន​ការ​ចាប់​អារម្មណ៍និង​ការប្រើប្រាស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយគេ​ឃើញ​មាន​ការ​ប្រើប្រាស់​រ៉ូបូត​សម្រាប់បម្រើការងារ​តាម​ផ្ទះ និង​តាម​គ្រឹះស្ថាន​ឧស្សាហកម្ម​មួយ​ចំនួនផងដែរ​។ លោក អ៊ាន សុខណាង វិស្វករ​នៃ​ក្រុមហ៊ុន AI FARM​...

  5. Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ អ្នកស្រី សេង រាសី ហ៊ានជន្នះគ្រប់ឧបសគ្គដើម្បីចូលរួមជំរុញឱ្យស្រ្តីកម្ពុជាមានសិទ្ធិពេញលេញ - មេសា 01, 2024

    ការជឿជាក់លើខ្លួនឯង មិនបោះបង់ចោលខ្លួនឯង ការមិនចុះចាញ់ បានជួយជំរុញឱ្យអ្នកស្រី សេង រាសី ទម្លុះឧបសគ្គជាច្រើនដែលអ្នកស្រីបានជួបប្រទះទាំងលើវិថីការងារនិងជីវិត។ ក្តីប្រាថ្នាលើកកម្ពស់សិទ្ធរបស់ស្រ្តីនៅក្នុងប្រទេសកម្ពុជា ដែលនៅមានកម្រិត...

  6. Hello VOA៖ ស្រ្តីពលករចំណាកស្រុកបន្តរងការរើសអើង ទោះរួមចំណែកខ្លាំងដល់សង្គមសេដ្ឋកិច្ចក្តី - មីនា 28, 2024

    ក្នុងចំណោមពលករកម្ពុជាជាង ១លាន ៣សែននាក់ ដែលកំពុងធ្វើចំណាកស្រុកមានឯកសារ មានស្រ្តីប្រមាណជា ៥០ភាគរយ។ ពលករទាំងនោះបានផ្ញើប្រាក់មកស្រុកកំណើតយ៉ាងហោចណាស់ជាង ៣ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនឹងកាធ្វើចំណាកស្រុកដោយមានឯកសារ ពលករប្រមាណជា...

  7. Hello VOA សំឡេងជំនាន់ថ្មី៖ ការកំណត់ស្តង់ដាភាពស្រស់ស្អាតអាចធ្វើឱ្យសង្គមបាត់បង់ធនធានមនុស្ស - មីនា 11, 2024

    ចាប់តាំងពីបណ្តាញផ្សព្វផ្សាយសង្គមមានអ្នកប្រើប្រាស់ច្រើន និងកំពុងត្រូវបានប្រើប្រាស់ជាកន្លែងចែករំលែកទំនាក់ទំនង ធ្វើជំនួញ ផ្តល់ព័ត៌មានផ្សេងៗ គេឃើញអ្នកបង្កើតមាតិកាជាច្រើនក៏កំពុងប្រើប្រាស់បណ្តាញសង្គមដើម្បីរកចំណូល និងចែករំលែកជាចំណេះដឹងផងដែរ។ កញ្ញា ហម សុវណ្ណពិដោរ អ្នកបង្កើតមាតិកាអំពីការជំរុញស្រ្តី...

  8. Hello VOA៖ ការបញ្ចប់ជំនួយរបស់ស៊ុយអែតប៉ះពាល់ខ្លាំងដល់ការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ - មីនា 08, 2024

    រដ្ឋាភិបាលស៊ុយអែតបានប្រកាសបញ្ចប់កិច្ចសហប្រតិបត្តិការ ដែលពង្រឹងផ្នែកសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ ២០២៤ នេះ។ អង្គការសង្គមស៊ីវិលបានស្នើឱ្យរដ្ឋាភិបាលស៊ុយអែតពិចារណាឡើងវិញ ដោយមើលឃើញអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការសង្គមស៊ីវិល...

  9. Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ​៖ ​បណ្តាញ​គាំទ្រ​ជួយ​អ្នកស្រី អេង ចាន់ឌី ដោះស្រាយ​បញ្ហាប្រឈម​​និង​អភិវឌ្ឍ​ខ្លួន​បន្ថែម - មីនា 04, 2024

    ការបង្កើតក្រុម​ការងារដែលល្អនៅជុំ​វិញខ្លួន​ឯងដើម្បី​ធ្វើ​ជា​បណ្តាញ​គាំទ្រ​ បានជួយឱ្យ​អ្នក​ស្រី​ អេង ​ចាន់​ឌី​ បន្តដំណើរទៅ​មុខ​ និងជម្នះឧបសគ្គជា​ច្រើនក្នុង​កា​រ​តស៊ូស្វែង​រកសម​ភាព​យេន​ឌ័រ​នៅ​ក្នុង​ប្រទេសកម្ពុជា​។ ការចង់​ឃើញសម​ភាពយេន​ឌ័រមាននៅ​ក្នុងប្រទេសកម្ពុជា​ គឺ​ជាការកំណត់ភាពជោគ​ជ័យរបស់អ្នក​ស្រី...

  10. Hello VOA៖ ការប្រឹក្សាយោបល់ពីការចំណាកស្រុកជួយកាត់បន្ថយការធ្វើចំណាកស្រុកគ្មានសុវត្ថិភាព - កុម្ភៈ 23, 2024

    ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែន តែងធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ដោយមានទាំងអ្នកធ្វើចំណាកស្រុកមានឯកសារ និងគ្មានឯកសារ។ ជារឿយៗគេតែងឮពលករដែលធ្វើចំណាកស្រុកដោយគ្មានឯកសារតែងរងការឆបោកពីមេខ្យល់ និងប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មជាដើម។ លោក ស៊ាប…

    more
  11. Hello VOA សំឡេងជំនាន់ថ្មី៖ យុវតីចាប់យកជំនាញឌីជីថលកាន់តែច្រើនអាចជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ - កុម្ភៈ 12, 2024

    ខណៈដែលបច្ចេកវិទ្យាលើពិភពលោកកាន់តែរីកចម្រើនទៅមុខ គេឃើញថាតម្រូវការសម្រាប់ជំនាញឌីជីថលកាន់តែមានភាពច្បាស់លាស់។ សម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ការចាប់យកអាជីពពាក់ព័ន្ធនឹងឌីជីថលក្នុងចំណោមយុវជនជាពិសេសយុវតី ហាក់នៅមានកម្រិតនៅឡើយ។ កញ្ញា សុខាច័ន្ទ សុជាតា បាននិងកំពុងធ្វើការងារច្រើនពាក់ព័ន្ធនឹងឌីជីថល...

  12. Hello VOA៖ ដើម្បីដោះស្រាយបញ្ហាគ្រឿងស្រវឹង វាទាមទារការប្តេជ្ញាចិត្តខ្ពស់ពីអ្នកនយោបាយ - កុម្ភៈ 08, 2024

    ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងតាមដងផ្លូវ នៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ ដែលកំពុងបង្កផលប៉ះពាល់ក្នុងសង្គមកម្ពុជា។ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការធ្វើយុទ្ធនាការលើបញ្ហាគ្រឿងស្រវឹង ថ្លែងថា ឧស្សាហករគ្រឿងស្រវឹងមាន«ឥទ្ធិពលខ្លាំង»...

  13. Hello VOA ស្រ្តីនិង​ភាព​ជា​អ្នកដឹកនាំ​៖ ​ការថែរក្សា​សុខភាព​ផ្លូវចិត្ត​ល្អ​ជួយ​ឱ្យ​ការដឹកនាំ​របស់​ស្រ្តី​កាន់តែ​ប្រសើរ​​​ - កុម្ភៈ 07, 2024

    អ្នកស្រី​ យឹម សុធារី គឺជាអ្នក​ជំនាញផ្នែកចិត្តសាស្រ្ត និងជានាយិកាមជ្ឈមណ្ឌលស្នេហា។ តាំង​ពីកុមារភាព​មក អ្នកស្រីតែងមានក្តី​សុបិនធ្វើជា​អ្នកព្យាបាល ប៉ុន្តែក្តីសុបិននោះ​មាន​ឧបសគ្គ​ច្រើន​ដោយសារ​ជីវភាព​គ្រួសារ។ ក្រោយ​មក ដោយសារការខិតខំ​ប្រឹងប្រែង...

  14. Hello VOA៖ ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មពិបាកបង្ក្រាបដោយសារគ្មានច្បាប់ចែងជាក់លាក់ - មករា 25, 2024

    ការជួញដូរមនុស្សដើម្បីកេងប្រវ័ញ្ចកម្លាំងពលកម្មគឺជាប្រភេទនៃការជួញដូរមួយដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ជាពិសេសសិទ្ធិរបស់ពលករចំណាកស្រុក ប៉ុន្តែមិនសូវមានអ្នកយកចិត្តទុកដាក់ បើធៀបនឹងការជួញដូរមនុស្សក្នុងទម្រង់ផ្សេងៗទៀត។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស...

  15. Hello VOA៖ បំណុលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា«អាចមានហានិភ័យខ្ពស់» - មករា 12, 2024

    កាលពីកន្លងទៅអង្គការលីកាដូបានសិក្សាមួយចំនួនទាក់ទងនឹងកម្ចីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ កាលពីខែសីហា ឆ្នាំមុន អង្គការក៏បានចេញរបាយការណ៍មួយ និយាយអំពី «ហានិភ័យនៃបំណុល៖ ការសិក្សាស្រាវជ្រាវបែបបរិមាណនៃអ្នកជាប់ជំពាក់កម្ចីខ្នាតតូច នៅខេត្តកំពង់ស្ពឺ»។ លោក អំ សំអាត...

  16. Hello VOA សំឡេងជំនាន់ថ្មី៖ បណ្ណាល័យបញ្ញវន្តជំរុញការអានបន្ថែមតាមសហគមន៍ - មករា 08, 2024

    ការអានមានសារសំខាន់ណាស់សម្រាប់កុមារ និងយុវជន ប៉ុន្តែបណ្ណាល័យដែលអាចផ្តល់ការអានបានដោយឥតគិតថ្លៃនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ សម្រាប់បណ្ណាល័យសហគមន៍តាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាវិញនៅតែបន្តខ្វះសៀវភៅ និងបច្ចេកទេសក្នុងការរៀបចំបណ្ណាល័យ។ លោក សុខ ឡាក់ សហស្ថាបនិកបណ្ណាល័យបញ្ញវន្ត...

  17. Hello VOA៖ ពលករខ្មែរបង្ខំចិត្តទៅធ្វើការនៅប្រទេសថៃ ដោយសារជីវភាពទោះរងការចាប់ខ្លួនជាញឹកញាប់ - ធ្នូ 28, 2023

    បើតាមទិន្នន័យក្រៅផ្លូវការរបស់អង្គការសង់ត្រាល់ (CENTRAL) ពលករខ្មែរទាំងមាន និងមិនមានឯកសារយ៉ាងហោចណាស់ជាង ២លាននាក់ កំពុងធ្វើការនៅប្រទេសថៃ។ ជារឿយៗ គេតែងឭអំពីការចាប់ខ្លួនពលករដែលកំពុងធ្វើការ និងពលរដ្ឋខ្មែរដែលព្យាយាមឆ្លងដែនដោយមិនផ្លូវការ ព្រមទាំងការរំលោភបំពានសិទ្ធិផ្សេងៗ។ កាលពីដើមខែចុងខែតុលានេះ...

  18. Hello VOA៖ ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅតែស្ថិតក្នុងកម្រិតធ្ងន់ធ្ងរនៅឡើយ - ធ្នូ 18, 2023

    លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពអំពើពុករលួយនៅកម្ពុជានៅមានកម្រិតធ្ងន់ធ្ងរនៅឡើយ។ នៅក្នុងកម្មវិធី Hello VOA លោក ពិសី និយាយថា លោកចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយជំរុញការអនុវត្តច្បាប់ទៅលើអំពើពុករលួយទាំងខ្នាតធំ និងខ្នាតតូច...

  19. Hello VOA៖ សកម្មជនបរិស្ថានប្តេជ្ញាបន្តសកម្មភាពការពារធនធានធម្មជាតិនៅកម្ពុជា - ធ្នូ 15, 2023

    កាលពីពេលថ្មីៗនេះ ក្រុមយុវជនចលនាមាតាធម្មជាតិបានទទួលពានរង្វាន់អន្តរជាតិមួយឈ្មោះ Right Livelihood នៅប្រទេសស៊ុយអែត សម្រាប់ភាពក្លាហានក្នុងសកម្មភាពការពារបរិស្ថាននៅកម្ពុជា។ លោក លី ចាន់ដារ៉ាវុធ សមាជិកម្នាក់នៃចលនាមាតាធម្មជាតិ អះអាងថា វាដល់ពេលហើយដែលប្រជាជនខ្មែរត្រូវចាប់ផ្តើមការពារធនធានធម្មជាតិរបស់ខ្លួន...

  20. Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ពង្រឹងភាពជាអ្នកដឹកនាំរបស់យុវជនក្នុងតំបន់ - ធ្នូ 11, 2023

    ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្មវិធីមេដឹកនាំយុវជនអាស៊ីអាគ្នេយ៍ (YSEALI) បាននាំយកយុវជនកម្ពុជាយ៉ាងហោចណាស់ជាង ៣០០នាក់ ក្នុងចំណោមយុវជនជាង ៦ពាន់នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅផ្លាស់ប្ដូរចំណេះដឹង និងសិក្សាពីសង្គម ការគ្រប់គ្រងរដ្ឋផ្ទាល់ និងបង្កើនចំណងមិត្តភាពជាមួយសហរដ្ឋអាមេរិក...

  21. Hello VOA ជីវិតជនភៀសខ្លួនខ្មែរ៖ ក្រោយពី​បានមក​រស់នៅ​សហរដ្ឋអាមេរិក លោក អួន ឡឺត តាំងចិត្ត​លើកស្ទួយ​ជីវភាពរស់នៅ - ធ្នូ 08, 2023

    ការតស៊ូ​និង​ការតាំងចិត្ត​រឹងមាំ នាំឱ្យជនភៀសខ្លួន​ខ្មែរម្នាក់​បានចូលធ្វើការ​នៅក្នុង​កងការពារ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អស់ពេលជាងម្ភៃឆ្នាំ។ លោក អួន ឡឺត ដែលគ្មានលុយកាក់ និង​មិនចេះ​ភាសា​អង់គ្លេស​មួយម៉ាត់ ពេលមកដល់​សហរដ្ឋអាមេរិក​ដំបូង កាលពីឆ្នាំ១៩៨៣ បានប្រាប់វីអូអេ នៅក្នុងកម្មវិធី Hello VOA...

  22. Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ៖ បទពិសោធន៍​ពី​អតីតកាល​បាន​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ក្លាយជា​ស្រ្តី​ម្នាក់​រឹងមាំ - ធ្នូ 04, 2023

    ការពង្រឹង​កម្លាំង​ចិត្ត​ឱ្យ​រឹងមាំ​បាន​ជួយ​ជំរុញ​ឱ្យ​អ្នកស្រី នុត ក្លារ៉ា ទម្លុះ​ឧបសគ្គ​ជាច្រើន​ដែល​បាន​ជួប​ប្រទះ​លើ​វិថី​ការងារ​និង​ជីវិត។...

  23. Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំងឺ​កូវីដ​១៩ - វិច្ឆិកា 23, 2023

    លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ។

  24. Hello VOA៖ ប្រធាន​គណបក្ស​កម្លាំងជាតិ​ថា ការបង្កើត​បក្ស​ថ្មី​គឺ​ដោយសារ​បក្ស​ចាស់​ដើរ​ដល់​ផ្លូវទាល់ - វិច្ឆិកា 20, 2023

    ប្រធាន​គណបក្ស​កម្លាំងជាតិលោក ស៊ុន ចន្ធី បាន​លើក​ឡើង​ថា លោក​ និង​សហស្ថាបនិក​ដទៃទៀត បង្កើត​គណបក្ស​ជំទាស់​ថ្មី ដោយ​សារតែគណបក្សចាស់​របស់​ពួកគេ​ គឺ​គណបក្សភ្លើង​ទៀន​ ដើរ​ដល់​ចំណុច​ទាល់​មួយ​លើ​ផ្នែក​បច្ចេកទេស​នយោបាយ​ ដែល​ជាប់គាំង និងមិន​អាចបន្តទៅ​មុខ​ទៀត​…

    more
  25. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ធុរកិច្ច​បង្កើត​ថ្មី​«បណ្តូល»​ផ្តល់​ឱកាស​ហាត់ការ​ដោយ​​ទទួល​បាន​ប្រាក់​កម្រៃ - វិច្ឆិកា 14, 2023

    ជាទូទៅ យុវជន ឬ​សិស្ស​និស្សិត​ដែល​ចង់ស្វែង​រក​បទពិសោធន៍​ការ​ងារ តែង​ស្វែង​រក​ឱកាស​សម្រាប់​ហាត់ការ​នៅ​តាម​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេងៗ​ទៅ​តាម​ជំនាញ​របស់​ខ្លួន។ យុវជន​មួយ​ក្រុម​បាន​បង្កើត​ធុរកិច្ច​បង្កើត​ថ្មី​មួយ​ឈ្មោះ​ «បណ្តូល» ដោយ​ភ្ជាប់​ក្រុម​ហ៊ុន​ជាមួយ​នឹង​យុវជន​ដែល​ចង់​ហាត់​ការ។ កញ្ញា លី ឧត្តមនាថ...

  26. Hello VOA៖ អ្នក​ជំនាញ​ថា​ ជំងឺ​មិន​ឆ្លង​បាន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​កម្ពុជា - វិច្ឆិកា 09, 2023

    អត្រា​កើត​ជំងឺ​មិន​ឆ្លង​ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ប្រទេស​កម្ពុជា​ មាន​ការ​កើន​ឡើង​ច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ។ ជំងឺ​ទាំង​នោះ​ ដែល​មាន​ដូច​ជា​ទឹក​នោម​ផ្អែម លើសសម្ពាធ​ឈាម​និង​ខ្លាញ់​ជាដើម កំពុង​វាយ​លុយ​ក្នុង​ស្រទាប់​យុវជន​ផង​ដែរ។ ឱសថបណ្ឌិត លោក វិរៈ ខ្លូតជា ដែល​ជា​សហស្ថាបនិក...

  27. Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ភាពជឿជាក់ ចំណេះដឹង និងការតស៊ូ ធ្វើឱ្យ​អ្នកស្រី ប៊ុន ចាន់និមល សម្រេចគោលដៅអាជីព ទោះត្រូវផ្លាស់ទីជាច្រើនលើក - វិច្ឆិកា 06, 2023

    ជំនឿ​ចិត្ត​ដ៏​មោះមុត​បាន​ជំរុញ​ឱ្យ​អ្នកស្រី ប៊ុន ចាន់និមល ហ៊ាន​ផ្លាស់ប្តូរ​ទីលំនៅ​ជាច្រើន​កន្លែង​ដើម្បី​ស្វែងរក​ទីកន្លែង​ដែល​សាកសម​នឹង​ការអភិវឌ្ឍ​អាជីព​ របស់​ខ្លួន​ដែល​ពេញចិត្ត។ ភាពជឿជាក់​និង​ការមិន​ចុះចាញ់​ជាមួយ​ឧបសគ្គ​ដែល​កើត​មាន បាន​ធ្វើឱ្យ​អ្នកស្រី​ក្លាយជា​អគ្គនាយិកា​ក្រុមហ៊ុន សាស្រ្តាហ្វៀម...

  28. Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​បង្កើន​​ការ​ទប់​ស្កាត់​ការជួញ​ដូរ​មនុស្ស​ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា - តុលា 27, 2023

    កាលពីពេលថ្មីៗនេះ ​ក្រសួង​ការបរទេស​អាមេរិកក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​ចាត់ថ្នាក់​កម្ពុជា​ថាមាន​ការ​ជួញ​ដូរ​មនុស្ស​ខ្លាំង ហើយ​ថា​វិធានការ​ទប់​ស្កាត់​មិន​មាន​ភាព​ប្រសើរ​ដោយសារ​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល ខណៈ​ករណីជួញដូរ​មនុស្សមួយចំនួនក៏មាន​ជាប់​ពាក់ព័ន្ធ​នឹងអ្នក​មានអំណាច​មួយចំនួនផងដែរ។...

  29. Hello VOA៖ គណបក្ស​នយោបាយ​បួន​រួបរួម​គ្នា​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត - តុលា 13, 2023

    ដោយ​មើល​ឃើញ​ពី​ស្ថានភាព​ដើរ​ថយ​ក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា សម្ព័ន្ធ​ភាព​នយោបាយ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​នយោ​បាយ​ចំនួន​ ៤ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ និង​ស្តារ​លំហ​ប្រជាធិប​តេយ្យ​ឡើងវិញ។ គណបក្ស​ទាំង ​៤ ​នោះ​...

  30. Hello VOA សំឡេង​ជំនាន់​ថ្មី៖ គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ​ជំរុញ​ឱ្យ​​យុវជន​នៅ​ជនបទ​មាន​ការងារ​​​ធ្វើ - តុលា 06, 2023

    ខណៈ​បញ្ហា​កសិកម្ម ​កង្វះ​ទីផ្សារ​ការងារ ព្រមទាំង​បញ្ហា​សុខភាព​ផ្សេងៗ ​នៅ​តែ​ជា​បញ្ហា​សំខាន់​ក្នុង​សង្គម ហើយ​តែង​ត្រូវ​បាន​ប្រជាពលរដ្ឋ​លើកឡើង​ជារឿយៗ លោក សួន បញ្ញា ប្រធាន​គម្រោង​យុវជន​កសិកម្ម​ដាស់​សតិ ថ្លែង​ថា គម្រោង​យុវជន​កសិកម្ម​ដាស់សតិ…

    more
  31. Hello ​VOA ​ស្ត្រី​និង​ភាពជាអ្នកដឹកនាំ​៖ ​ពីគ្រួសារក្រលំបាកលោកស្រី រី ថានី​ បានសម្រេចក្តីស្រមៃដើម្បីគ្រួសារ​និងសហគមន៍​សិប្បកម្មតំណាងវប្បធម៌ - តុលា 03, 2023

    ជីវ​ភាព​គ្រួសារ​ក្រ​លំបាក​បាន​ជំរុញ​ឱ្យ​លោក​ស្រី ​រី ​ថានី ​ក្លាហាន​បង្កើត​ក្តី​ស្រមៃ​ របស់​ខ្លួន​តាំង​ពី​វ័យ​កុមារ ​ដើម្បី​ជម្នះ​ភាព​ក្រី​ក្រ​លំបាក។​ ក្តី​ស្រមៃ​នេះ​ ជាមួយ​នឹង​ការ​ខិតខំ​សិក្សា​រៀនសូត្រ​និង​ភាព​ធន់​នឹង​ឧបសគ្គ​បាន​ធ្វើ​ឱ្យ​លោក​ស្រី​ក្លាយ​ជា​ស្ថាបនិក​ និង​នាយិកា​សិប្បកម្ម​នរា​...

  32. Hello VOA៖ អ្នក​ជំនាញ​ថា ​រដ្ឋាភិបាល​មមាញឹក​ក្នុង​ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់​គ្រង​អ៊ីនធឺណិត - កញ្ញា 15, 2023

    កាល​ពី​ពេល​ថ្មីៗ​នេះ វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ (API) បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ដែល​វិភាគ​និង​តាម​ដាន​ការ​រាំង​ខ្ទប់​គេហទំព័រ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។ លោក ឡាំ សុជាតិ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោល​នយោបាយ បញ្ជាក់​ថា...

  33. Hello VOA សំឡេង​ជំនាន់​ថ្មី៖ ការយល់​ដឹង​ពី​ថាមពល​ជួយ​កាត់​បន្ថយ​បញ្ហា​សេដ្ឋកិច្ច និង​បរិស្ថាន - កញ្ញា 11, 2023

    នៅ​កម្ពុជា ការ​ចែក​រំលែកចំណេះដឹង​នានា​ពាក់ព័ន្ធនឹង​ថាមពល​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ ស្របពេល​ដែល​ប្រជាជន​ស្ទើ​តែ​ទាំងអស់រស់​នៅដោយ​ពឹង​អាស្រ័យ​លើ​ថាមពល។ ថ្មីៗ​នេះ​ គេឃើញ​យុវជន​មួយ​ក្រុម​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះ​ថា អំពី​ថាមពល ឬ About Energy...

  34. Hello ​VOA ​ស្ត្រី​និង​ភាព​ជា​អ្នក​ដឹក​នាំ៖ ការតស៊ូដើម្បី​ចំណេះ​ដឹង​ជួយ​លោកស្រី ពាង សុខា កសាង​ជីវិត​និង​ផ្តល់​ក្តី​សង្ឃឹម​ដល់​អ្នក​ខ្វះ​ឱកាស - កញ្ញា 04, 2023

    ពី​កម្មករ​រោងចក្រ រហូត​ដល់​ក្លាយ​ជា​នាយិកា​ដឹកនាំ​ស្ថាប័ន​មួយ ដំណើរ​ជីវិត​របស់​លោកស្រី ពាង សុខា ពោរពេញ​ដោយ​ឧបសគ្គ ការ​តស៊ូ និង​ការ​តាំង​ចិត្ត​ខ្លាំង ដើម្បី​ផ្លាស់ប្តូរ​ជីវិត​របស់​លោកស្រី។ បច្ចុប្បន្ន​នេះ លោកស្រី​គឺជា​នាយិកា​ប្រតិបត្តិ​នៃ​សិប្បកម្ម​វត្តថាន់​កម្ពុជា​ និង​ជា​សហគ្រិន​ស្ត្រី​ម្នាក់...

  35. Hello VOA៖ វិបត្តិ​ជំងឺ​កូវីដ​និង​សង្រ្គាម​នៅ​អ៊ុយក្រែន​ធ្វើឱ្យ​ការបញ្ជា​ទិញ​ធ្លាក់​ចុះ - សីហា 31, 2023

    បើទោះបីជា​វិបត្តិ​ជំងឺ​កូវីដ ១៩ បាន​ស្រាកស្រាន្ត​ច្រើន​ក្តី ក៏​ផល​ប៉ះពាល់​បង្ក​ឡើង​ដោយ​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​របស់​ជំងឺ​នេះនៅតែ​បន្ត​ជះ​ឥទ្ធិពល​លើ​សង្វាក់​ផលិតកម្ម​នៅ​ជុំវិញ​ពិភពលោក។ បន្ថែម​លើ​នេះ​...

  36. Hello VOA៖ វិបត្តិ​សេដ្ឋកិច្ច​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាកស្រុក​ទៅក្រៅ​ប្រទេស​បន្ថែម​​​ទៀត​ - សីហា 25, 2023

    ក្នុង​ពេល​បច្ចុប្បន្ន​ ​តម្លៃ​ទំនិញ​សំខាន់ៗ​ស្ទើរ​គ្រប់​ប្រភេទ​ដូចជា​សាំង និង​អង្ករ​ជាដើម​ ឡើង​ថ្លៃ​ជា​បន្តបន្ទាប់។ រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ដែល​ជា​ទីពឹង​របស់​ប្រជាពលរដ្ឋ​ពេញ​កម្លាំង​ការងារ​ ក៏​ត្រូវ​បាន​បិទ និង​ព្យួរ ដោយ​សារ​បញ្ហា​សេដ្ឋកិច្ច​ដែល​កំពុង​រង​នូវវិបត្តិ។​ លោក​ មឿន តុលា...

  37. Hello VOA៖ របៀប​ផ្លាស់ប្តូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ដូច​នៅ​កម្ពុជា​មិនធ្លាប់​មាន​ទាំង​នៅ​តំបន់​និង​សកលលោក - សីហា 21, 2023

    នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្តូរមេ​ដឹកនាំ សម្រាប់​អាណត្តិទី ៧ នេះ គឺជា​ការផ្លាស់ប្តូរ​ដ៏ធំ​មួយ​សម្រាប់​កម្ពុជា និង​ប្រជា​ពលរដ្ឋ។ លោក​បាន​បន្ថែម​ថា ការផ្លាស់ប្តូរ​នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ដឹកនាំ​តាម​លក្ខណៈ​ខ្សែ​ស្រឡាយ...

  38. Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្ត​គោលនយោបាយ​យុវជន​មាន​ប្រសិទ្ធភាព ​ត្រូវការឆន្ទៈ​អ្នកដឹកនាំ​ជំនាន់​ថ្មី - សីហា 14, 2023

    ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី ៧ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​ថ្មី​នឹង​បង្កើត​ឡើង​នៅចុង​ខែ​សីហា​នេះ ដោយ​ក្បាល​ម៉ាស៊ីន​ដឹកនាំប្រទេស ព្រមទាំង​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ នឹង​ត្រូវ​ផ្លាស់ប្តូរ​ច្រើន...

  39. Hello VOA ស្ត្រី​និង​ភាព​ជា​អ្នកដឹកនាំ៖ ក្នុង​នាម​ជា​អ្នកដឹកនាំ​​ចាំបាច់​ត្រូវ​ចេះ​ដឹកនាំ​ខ្លួន​ឯង​ជាមុន​សិន - សីហា 07, 2023

    អ្នកនាង សាន សុជាតា ជា​នាយិកា​កម្មវិធី​នៃ​អង្គការ​មូលនិធិ​អាស៊ី​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ថា ការចេះ​រៀបចំ​គម្រោង​ដឹកនាំ​ខ្លួនឯង មាន​សារៈសំខាន់​នៅក្នុង​ការសម្រេច​បាន​គោលដៅ​ក្នុង​ជីវិត។ អ្នកនាង​ក៏​បាន​សង្កត់​ធ្ងន់​ថា ចំណេះ​ដឹង​គឺជា​អ្វី​ដែល​ត្រូវ​ពង្រីក​បន្ថែម​ឥត​ឈប់ឈរ។...

  40. Hello VOA៖ រដ្ឋាភិបាល​អាណត្តិ​ថ្មី​គួរ​​​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​​គោល​នយោបាយ​​​​ការពារ​ពលករ​ចំណាក​ស្រុក - កក្កដា 28, 2023

    កម្ពុជា​ទើប​បាន​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​កាលពី​ថ្ងៃទី ២៣​ ខែកក្កដា​នេះ។ នៅ​ចុងខែ​សីហា​ខាងមុខ​ ប្រសិនបើ​មិន​មាន​ការ​ផ្លាស់​ប្តូរ​ណាមួយ​ទេ នោះ​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បាន​បង្កើត​ឡើង។ លោក ឌី ថេហូយ៉ា...

  41. Hello VOA៖ អ្នកជំនាញ​រំពឹង​ថា ការបោះឆ្នោត​នេះ​«ពិបាក​ទទួល​យក​បាន»​ទាំង​ជាតិ​ និង​អន្តរជាតិ - កក្កដា 18, 2023

    លោក សេង សារី អ្នកស្រាវជ្រាវ​សង្គម​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការបោះឆ្នោត​នេះ ជា​ការបោះឆ្នោត​ដែល​«ពិបាក​ទទួល​យក​បាន​មែនទែន​ទាំង​ជាតិ​និង​អន្តរជាតិ»។ លោក​ថ្លែង​បន្ថែម​ថា ការបោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ...

  42. Hello VOA៖ អ្នក​តស៊ូ​មតិ​អំពាវនាវ​ឲ្យ​អ្នក​ជំនួញ​ចូលរួម​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ធនធាន​ធម្មជាតិ - កក្កដា 14, 2023

    លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ថ្លែង​ថា ​សម្បត្តិ​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​រកស៊ី​របស់​អ្នក​មាន​លុយ និង​អំណាច ដែល​ចង់​បាន​ជា​ប្រយោជន៍​របស់​ខ្លួន។ នៅក្នុង​កម្មវិធី Hello VOA...

  43. Hello VOA សំឡេងជំនាន់ថ្មី៖ យុវជន​គួរ​យល់​ដឹង​អំពី​ច្បាប់​ស្តីពី​សិទ្ធិ​ដើម្បី​ទប់ស្កាត់​ការរឹតត្បិត​ក្នុង​រដូវ​បោះឆ្នោត - កក្កដា 10, 2023

    ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៧ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ​២០២៣ នេះ ដោយ​មិនមាន​វត្តមាន​គណបក្ស​ប្រឆាំង​ដ៏​ចម្បង ក្រុម​អ្នក​ឃ្លាំមើល​សង្គម​តែង​លើក​ឡើង​ថា ប្រជាពលរដ្ឋ ជាពិសេស​យុវជន​រង​ការរឹតត្បិត​សិទ្ធិ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត និង​ការទទួល​បាន​ព័ត៌មាន។ កញ្ញា ភឹង…

    more
  44. Hello VOA៖ ពលករ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​​កាន់​តែច្រើន ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​​មិន​រឹង​មាំ - មិថុនា 23, 2023

    ពលករចំណាកស្រុក​ពី​កម្ពុជា​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេសដោយ​ស្រប​ច្បាប់ ​យ៉ាង​ហោច​ណាស់​មាន​ចំនួន ១​លាន ៣សែន​នាក់ ដែល​ភាគ​ច្រើន​ជា​ពលករ​គ្មាន​ជំនាញ។ ពួកគេ​ទាំង​នោះ​បាន​ផ្ញើ​ប្រាក់​ត្រឡប់​មក​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​នៅ​កម្ពុជា ប្រមាណជា​ ៣ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ។...

  45. Hello VOA៖ អវត្តមាន​​គណបក្ស​​ភ្លើងទៀន​បង្ហាញ​អំពី​ភាព​កំសោយ​​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា - មិថុនា 19, 2023

    លោក​ សុន ឆ័យ អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ ​មាន​ប្រសាសន៍​ថា សភាព​ការណ៍​នៅ​កម្ពុជា នា​ឆ្នាំ ២០២២ និង​ឆ្នាំ ២០២៣ នេះ ​ដែលគណបក្សលោក​ចូល​រួម​ប្រកួតប្រជែង​តាមលទ្ធិ​ប្រជា​ធិបតេយ្យ​ គឺ​មាន​ភាព​លំបាក​លំបិន​ជាង​ពេល​ណាៗ​ទាំង​អស់។ លោក​យល់​ថា​ អវត្តមាន​គណបក្ស​ភ្លើងទៀន...

  46. Hello VOA៖ សកម្មជន​ថា «ខ្ញុំ​មិន​ដែល​បារម្ភ​ទេ ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ខ្ញុំ​ចង់​ជាប់​គុក​ទេ» - មិថុនា 09, 2023

    លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ​រូប​លោក​ផ្ទាល់​ក្នុង​នាម​ជា​សកម្មជន ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា ដើម្បី​ធានា​ថា​អ្វី​ដែល​ពួកគេ​តវ៉ា​ទាមទារ គឺ​ត្រឹម​ត្រូវ​តាម​ច្បាប់។ ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA សកម្មជន​រូបនេះ​បាន​លើកឡើង​បន្ថែម​ថា...

  47. Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ៖ ​ការ​សហការ​ជា​វិជ្ជមានរ​វាង​ស្រ្តី​និង​បុរស​ធ្វើ​ឱ្យ​ការងារ​កាន់​តែ​ទទួល​​លទ្ធផល​ល្អ​ប្រសើរ - មិថុនា 06, 2023

    អ្នក​ស្រី​ ម៉ម​ ដាត្ថាលីណែត​ ជា​ស្ថាបនិក ​Cam​ Book ​Club​ និង​ជា​អនុ​ប្រធាន​ទទួល​បន្ទុក​កិច្ចការ​ផ្ទៃ​ក្នុង​នៃ​សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា ​បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA ​ថា ​ការ​គិត​របស់​បុរស​ ខុស​គ្នា​ពី​ការ​គិត​របស់​ស្រ្តី។ ដូច្នេះ​នៅ​គ្រប់​ស្ថាប័ន...

  48. Hello VOA៖ អ្នកតស៊ូមតិ​ស្នើ​ដំឡើង​ពន្ធ​ស្រាបៀ ​និង​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង - ឧសភា 29, 2023

    អង្គការ​សង្គមស៊ីវិល​មួយ​ដែល​តាមដាន​លើ​វិស័យ​គ្រឿង​ស្រវឹង​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ក្នុង​គោល​បំណង​ដើម្បី​ស្នើ​ទៅ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ស្រាបៀ និង​គ្រឿង​ស្រវឹង​ផ្សេងៗ...

  49. Hello VOA៖ កុមារ​រស់នៅ​ឆ្ងាយ​ពី​ឪពុកម្តាយ​ដែល​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ការ​អភិវឌ្ឍ​សង្គម​កាន់តែ​ប៉ះពាល់ - ឧសភា 25, 2023

    ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ បាន​ក្លាយ​ចលករ​ដ៏សំខាន់សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ។ ក៏​ប៉ុន្តែ​អ្នកធ្វើ​ចំណាក​ស្រុក​ជាច្រើននាក់យល់​ដឹង​តិចតួច​នៅ​ឡើយអំពី​ផល​ប៉ះពាល់​ផ្នែក​សុខភាព​ និង​សង្គម​លើ​ពលករ​ចំណាក​ស្រុក...

  50. Hello VOA៖ អ្នកនយោបាយ​គណបក្ស​ភ្លើង​ទៀន​សង្ឃឹម​ឈ្នះ​អាសនៈ​សភា​សម្រាប់​មណ្ឌល​ខេត្តបាត់ដំបង - ឧសភា 15, 2023

    គណបក្ស​ភ្លើង​ទៀន ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន ដែល​នឹង​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​តំណាង​រាស្រ្ត​នា​ខែ​កក្កដា​ខាង​មុខ​នេះ។ លោក ភូ សុវណ្ណថា ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់ដំបង​របស់​គណបក្ស​ភ្លើង​ទៀន ក៏​បាន​សម្រេច​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។...

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

HOSTED BY

វីអូអេ

CATEGORIES

Frequently Asked Questions

How many episodes does Hello VOA - វីអូអេ have?

Hello VOA - វីអូអេ currently has 250 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is Hello VOA - វីអូអេ about?

ហេឡូវីអូអេ (Hello VOA) ជាកម្មវិធី​ជជែកពិភាក្សាតាម​វិទ្យុ​និង​អ៊ីនធឺណិត ​រយៈពេល ៣០នាទី ដែល​ប្រិយមិត្ត​វីអូអេ​មាន​ឱកាស​សាកសួរ​វាគ្មិនមក​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល រដ្ឋាភិបាល អាជីវកម្ម សាកលវិទ្យាល័យ និង​វិស័យ​សុខាភិបាល។

How often does Hello VOA - វីអូអេ release new episodes?

Hello VOA - វីអូអេ publishes regularly with 250 episodes available. Check the episode list for the typical release schedule.

Where can I listen to Hello VOA - វីអូអេ?

You can listen to Hello VOA - វីអូអេ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts Hello VOA - វីអូអេ?

Hello VOA - វីអូអេ is created and hosted by វីអូអេ.
URL copied to clipboard!