Skip to content
SBS Khmer - SBS ខ្មែរ podcast artwork

PODCAST · news

SBS Khmer - SBS ខ្មែរ

by SBS

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Publisher-supplied feed metadata · PodParley refreshed Oct 16, 2026 · Source feed

Episodes

  1. នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦

    *** ស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនៅអូស្ត្រាលី វិលត្រឡប់ទៅរកកម្រិតខ្ពស់បំផុត ចាប់តាំងពីក្រោយវិបត្តិកូវីដ។ *** អត្រាអ្នកអត់ការងារធ្វើនៅអូស្ត្រាលី បានកើនឡើងដល់ ៤,៧ ភាគរយ ដោយមានការបាត់បង់ការងារចំនួន ៣៩ ០០០ កន្លែងនៅក្នុងខែកញ្ញា។ *** ពលរដ្ឋអូស្ត្រាលីម្នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់រយៈពេល ៩៤៥ ថ្ងៃ។

  2. កុមារកម្ពុជា ១លាន៣សែននាក់ នឹងទទួលរងផលប៉ះពាល់ដោយសារតែឥទ្ធិពលនៃបាតុភូត El Niño

    បាតុភូត El Niño នៅក្នុងឆ្នាំ២០២៦-២០២៧នេះ អាចបង្កឱ្យបរិយាកាសក្តៅខ្លាំង និងគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់កុមារជាង ៣៤៧លាននាក់ នៅតាមបណ្តាជិត ១០០ប្រទេស នៅទូទាំងពិភពលោក។ សម្រាប់កុមារកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ ផ្នែកកុមារ ហៅកាត់ថា UNICEF បានព្យាករថា មានកុមារកម្ពុជា ១លាន ៣សែននាក់...

  3. នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** មនុស្ស៤នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទរៀបចំផែនការជួញដូរគ្រឿងញៀន តម្លៃ ១៧ លានដុល្លារ។ *** បុគ្គលិកនៅអាកាសយានដ្ឋានស៊ីដនីធ្វើកូដកម្មម្តងទៀត ដែលបណ្តាលឱ្យជើងហោះហើរជាច្រើនត្រូវផ្អាកដំណើរការ។ *** អតីតប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា...

  4. កម្ពុជា-ថៃ បន្តចូលរួមក្នុងយន្តការអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រ

    កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានធ្វើឡើង នៅវិមានសន្តិភាព(ICJ) ទីក្រុងឡាអេ។ បើតាមក្រសួងការបរទេសកម្ពុជា គណៈកម្មការផ្សះផ្សានេះ តម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ...

  5. ក្រុមគ្រួសារជាច្រើនត្រូវរស់នៅបែកគ្នាដោយសារតែវិធានច្បាប់ថ្មីៗនៃទិដ្ឋាការ

    ជាមួយនឹងពាក្យស្នើសុំទិដ្ឋាការសម្រាប់ឪពុកម្តាយជាងមួយសែនប្រាំម៉ឺនករណី នៅកកស្ទះមិនទាន់បានដោះស្រាយ ការផ្លាស់ប្តូរថ្មីៗលើវិធានទិដ្ឋាការសម្រាប់អ្នកមកលេង (visitor visa) នឹងធ្វើឱ្យការជួបជុំគ្នាឡើងវិញជាមួយឪពុកម្តាយដែលមានវ័យចំណាស់ៗ កាន់តែមានភាពលំបាកថែមទៀត។ សម្រាប់មនុស្សមួយចំនួន ការចំណាយខ្ពស់...

  6. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦

    *** រកឃើញបេតិកភណ្ឌជម្រកក្រោមរូងថ្មរបស់ជនជាតិដើម Aboriginal នៅតំបន់ Blue Mountains ក្រោមជំនួយពីបច្ចេកវិទ្យាដ្រូន។ *** គេព្យាករថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត។ *** សម្តេចសង្ឃប៉ាប លីអូ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកសួត។ #sbsaudiopodcast

  7. រដ្ឋាភិបាលខ្មែរទាមទារឱ្យលោក សម រង្ស៊ី បដិសេធនូវការផ្សាយរបស់ថៃ ពាក់ព័ន្ធ​បញ្ហាព្រំដែន

    អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ផង និងជាលាយលក្ខណ៍អក្សរផង ដើម្បីទាមទារឱ្យលោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេស ចេញមុខបដិសេធនូវសំដីរបស់លោក Nantiwat Samart អតីតលេខារដ្ឋមន្ត្រីការបរទេសថៃ ដែលបានលើកឡើងពីការថ្លែងរបស់លោក សម រង្ស៊ី ថា...

  8. នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អូស្ត្រាលី និងហ្ស៊កដានី ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិសុខ។ *** សេចក្តីព្រាងច្បាប់ថ្មី៖ ក្រុមហ៊ុនផលិតឧស្ម័នធំៗ នឹងតម្រូវឱ្យបម្រុងទុកបរិមាណឧស្ម័នរហូតដល់ ២០ ភាគរយ នៃបរិមាណនាំចេញ សម្រាប់អតិថិជនក្នុងស្រុក។ *** បារាំងកំពុងស្វែងរកក្រុមហេគឃ័រ...

  9. ការិយាល័យពន្ធដារអូស្រ្តាលីពន្យារពេល ការហាមឃាត់ការបង់ពន្ធតាមរយៈកាតឥណទាន

    ការិយាល័យពន្ធដារអូស្ត្រាលីបានឱ្យដឹងថា ខ្លួននឹងបន្តទទួលយកការបង់ប្រាក់ពន្ធតាមរយៈកាតឥណទាន (Credit Card) រហូតដល់ខែមិថុនា ឆ្នាំ ២០២៧។ កាលពីដើមខែនេះ ការិយាល័យពន្ធដារបានប្រកាសពីការហាមឃាត់ការបង់ប្រាក់ពន្ធតាមកាតឥណទានចាប់ពីខែធ្នូ ឆ្នាំ ២០២៦ តទៅ...

  10. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦

    ** បុគ្គលិកថែទាំជាងបួនសែនប្រាំមួយម៉ឺននាក់ ត្រៀមទទួលបានការដំឡើងប្រាក់ឈ្នួល ដើម្បីធានាប្រាក់ឈ្នួលស្មើភាពគ្នារវាងបុរស និងស្ត្រី។ ** គណបក្សហ្រ្គីនរដ្ឋវិចថូរៀ ចង់ឱ្យម្ចាស់ផ្ទះជួលត្រូវមានអាជ្ញាប័ណ្ណ និងមានការត្រួតពិនិត្យលើអចលនទ្រព្យសម្រាប់ជួល ក្រោមសំណើថ្មីមួយសម្រាប់ការបោះឆ្នោត។ **...

  11. How laws are made, and how they affect you | How Australia Works - របៀបតាក់តែងច្បាប់ និងការជះឥទ្ធិពលមកលើរូបអ្នក | How Australia Works

    How are laws made in Australia? Through Wurundjeri Elder Uncle Dave Wandin’s story of the Birrarung, also known as the Yarra River, learn how an idea becomes a bill, passes through Victoria’s parliament and receives royal assent, the formal approval that makes it law. -...

  12. #120 Going to a wedding (Med) - សិក្សាភាសាអង់គ្លេសភាគទី120៖ ការទៅចូលរួមពិធីមង្គលការ

    Learn English useful for going to a wedding. Practise asking about the ceremony and reception, talking about gifts and gift registries, and inviting someone as your plus-one. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍សម្រាប់ប្រើប្រាស់នៅពេលទៅចូលរួមពិធីមង្គលការ។ អនុវត្តការសាកសួរអំពីការរៀបចំពិធី...

  13. នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២៦

    ** រដ្ឋាភិបាលសហព័ន្ធសម្រេចដកថយ ចំពោះការហាមប្រើកាតឥណទាននៅការិយាល័យពន្ធដារ។ ** មន្ត្រីប៉ូលិសដែនដីភាគខាងជើងម្នាក់ ប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការផលិតកាំភ្លើងក្លែងក្លាយនៅផ្ទះ។ ** សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីៗលើនាវាជាងដប់គ្រឿង ដែលត្រូវបានចោទប្រកាន់ថា បានដឹកជញ្ជូនប្រេងឆៅ...

  14. រដ្ឋាភិបាលផ្តល់ថវិកាជួសជុលនិងធ្វើផ្លូវថ្មី នៅក្នុងក្រុងបាត់ដំបង

    ផ្លូវសំខាន់ៗ ចំនួន ២១ខ្សែ ក្នុងក្រុងបាត់ដំបង នឹងត្រូវចាប់ផ្តើមស្ថាបនាឡើងវិញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦ នេះតទៅ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានប្រកាសពីការអនុម័តកញ្ចប់ថវិកា លើការជួសជុលផ្លូវសំខាន់ៗ ចំនួន ៧ខ្សែទៀត នៅក្នុងខេត្តបាត់ដំបង ដែលស្ថិតនៅជាប់ព្រំដែនប្រទេសថៃផងដែរ។

  15. នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កាលបរិច្ឆេទនៃការហាមប្រើប័ណ្ណឥណទានរបស់ការិយាល័យពន្ធដារអូស្ត្រាលី ត្រូវបានពន្យារពេល។ ** ទិន្នន័យថ្មីៗស្តីពីការកេងប្រវ័ញ្ចលើកុមារតាមអនឡាញ ត្រូវបានបង្ហាញ។ ** អ្នកឈ្នះពានរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ និយាយអំពីគម្រោងប្រើប្រាស់ប្រាក់រង្វាន់ដែលទទួលបាន។

  16. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦

    **រដ្ឋាភិបាលបក្សលេប័រគាំទ្រសេចក្តីសម្រេចរបស់ការិយាល័យពន្ធដារអូស្ត្រាលី ដែលនឹងលែងទទួលយកការបង់ប្រាក់តាមរយៈកាតឥណទាន។ ** ក្រុមប៉ូលិសឆ្លើយតបពិសេសដំបូងគេបង្អស់នៅអូស្ត្រាលី ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងហេតុការណ៍បាញ់ប្រហារនៅ Bondi។ ** ការសិក្សាអន្តរជាតិថ្មីមួយ កំណត់និយមន័យជាសកលសាថ្មី...

  17. ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដ៏សម្បូរបែបនៅវត្តខេមរង្សារាម ក្នុងទីក្រុងស៊ីដនី

    នៅតាមទីវត្តអារាមទូទាំងប្រទេសអូស្រ្តាលីកំពុងតែប្រារព្ធពិធីបុណ្យកាន់បិណ្ឌ តាមបែបបទប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនាខ្មែរយើង ដែលមានរយៈពេល១៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី ១រោច ខែភទ្របទ ដែលត្រូវជាថ្ងៃបិណ្ឌ១ រហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ ដែលជាថ្ងៃភ្ជុំបិណ្ឌ។ ដូចគ្នាដែរនៅវត្តខេមរង្សារាម ហៅវត្តខ្មែរបុន្នីរីគ្គ...

  18. នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សសម្ព័ន្ធការពារការកាត់បន្ថយចំនួនទិដ្ឋាការសម្រាប់សិស្សនិស្សិតអន្តរជាតិ។ ** ជ័យជម្នះសម្រាប់ក្រុមអ្នកការពារបរិស្ថានក្នុងតំបន់ នៅឯតុលាការជាន់ខ្ពស់នៃរដ្ឋញូសៅវែល។ ** ក្រុមហ៊ុនបច្ចេកវិទ្យា និងទិន្នន័យ...

  19. បុរសដែលអះអាងខ្លួនថាជាអ្នកធ្វើដងចប ដងកាំបិត នៅខេត្តសៀមរាប ត្រូវបានចោទប្រកាន់ពីបទបំផ្លាញព្រៃឈើ

    បុរសម្នាក់ដែលអះអាងខ្លួនឯងថា ជាសិប្បករម្នាក់ ដែលបានបើកសិប្បកម្ម ធ្វើដងចប ដងកាំបិត និងដងពូថៅ ធ្វើពីឈើ នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានតុលាការខេត្តសៀមរាបចេញដីកា កោះហៅឱ្យចូលបំភ្លឺ ក្រោមបទចោទប្រកាន់ថាជាអ្នកបំផ្លាញព្រៃឈើ។

  20. ការផ្លាស់ប្តូរភាសានៅក្នុងប្រទេសអូស្ត្រាលី កំណត់ទម្រង់នៃការពិនិត្យសើរើឡើងវិញជាថ្មីរបស់ SBS

    ក្រុមគ្រួសារអន្តោប្រវេសន៍ និងក្រុមគ្រួសារចេះភាសាពីរជាច្រើន មានការចងភ្ជាប់ទំនាក់ទំនង និងការចងចាំផ្ទាល់ខ្លួន ទាក់ទងនឹងការស្តាប់កម្មវិធីផ្សាយជាភាសាផ្សេងៗរបស់ SBS តាមរយៈវិទ្យុ។ កម្មវិធីទាំងនេះបានធ្វើការផ្លាស់ប្តូរ និងពង្រីកវិសាលភាពជាបន្តបន្ទាប់ ហើយនៅពេលនេះ SBS...

  21. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦

    ** គណបក្សសម្ព័ន្ធសន្យាថានឹងកាត់បន្ថយគោលដៅនៃចំនួនសុទ្ធនៃអន្តោប្រវេសន៍ឱ្យនៅត្រឹមពាក់កណ្តាល។ ** សមាជិកកងកម្លាំងការពារជាតិអូស្ត្រាលីម្នាក់បានស្លាប់ក្នុងអំឡុងពេលហ្វឹកហាត់នៅទីក្រុងដាវីន។ ** អូស្ត្រាលី និងជប៉ុន ឯកភាពគ្នាលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុថ្មីមួយ ពាក់ព័ន្ធនឹងសន្តិសុខថាមពល សារធាតុរ៉ែសំខាន់ៗ...

  22. Why power is split, and how that protects you | How Australia Works - មូលហេតុដែលអំណាចត្រូវបានបែងចែក និងរបៀបដែលវាការពារអ្នក | How Australia Works

    After receiving a fine for not wearing his motorbike helmet correctly, Hugo decides to have the matter heard in court. His story explains how Parliament, government and the courts have different roles, and how some official decisions can be questioned. -...

  23. #119 Talking about hay fever (Med) - សិក្សាភាសាអង់គ្លេសភាគទី119៖ ការនិយាយអំពីជំងឺអាឡែកស៊ីអាកាសធាតុ Hay Fever

    Learn English useful for talking about hay fever. Practise everyday phrases for describing symptoms, talking about medicine, and responding kindly when someone has hay fever. - រៀនភាសាអង់គ្លេសដែលមានប្រយោជន៍ដល់ការនិយាយអំពីអាឡែស៊ីនឹងអាកាសធាតុ (hay fever)។ ការពិពណ៌នាអំពីអាការៈ និយាយអំពីថ្នាំ...

  24. នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២៦

    ** លោក Julian Hill ថា៖ រដ្ឋាភិបាលមានបំណងដកសិទ្ធិភ្នាក់ងារអន្តោប្រវេសន៍ដែលកេងចំណេញលើអ្នកដាក់ពាក្យសុំទិដ្ឋាការការពារ (protection visas)។ ** ក្រុមវេជ្ជបណ្ឌិតនៅក្នុងរដ្ឋវិចថូរ បានការពារការសម្រេចចិត្តរបស់ពួកគេ ក្នុងការធ្វើកូដកម្មដើរចេញពីការងារ។ ** អាជ្ញាធរអ៊ីស្រាអែលមានទំនុកចិត្តថា...

  25. កម្ពុជាប្រកាសបើកដំណើរការមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក

    មន្ទីរពេទ្យ ហ្លួង ម៉ែ ត្រូវបានសម្ពោធជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានប្រកាសថា មន្ទីរពេទ្យនេះបានបន្តបេសកកម្មដ៏ឧត្តុង្គឧត្តម ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ដោយមានបំពាក់ឧបករណ៍បរិក្ខារទំនើបៗ កម្រិតស្តង់ដារអន្តរជាតិ...

  26. នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** កំណែទម្រង់ប្រព័ន្ធទិដ្ឋាការសិស្សនិស្សិតរបស់រដ្ឋាភិបាលសហព័ន្ធ ចូលជាធរមាននៅថ្ងៃនេះ។ ** គណៈកម្មាធិការសុវត្ថិភាពអ៊ីនធឺណិត eSafety អំពាវនាវឱ្យហ្គេមអនឡាញពង្រឹងវិធានការការពារសម្រាប់អនីតិជន ។ ** សំណួរជាច្រើនកំពុងកើតឡើង...

  27. អ្នកប្រើប្រាស់ និងអាជីវកម្មត្រៀមខ្លួនសម្រាប់ការបញ្ចប់ការគិតថ្លៃបន្ថែមលើការប្រើប្រាស់កាតធនាគារ

    ធនាគារកណ្តាលអូស្រ្តាលីនិយាយថា អ្នកប្រើប្រាស់បានបង់ថ្លៃបន្ថែមលើការប្រើប្រាស់កាតធនាគារចំនួន មួយពាន់ប្រាំមួយរយលានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែវានឹងផ្លាស់ប្តូរពីថ្ងៃនេះតទៅ។ ចាប់ពីថ្ងៃទី 1 ខែតុលា ឆ្នាំ២០២៦ រាល់ពេលដែលអ្នកទិញទំនិញ អូស ឬក៏ប៉ះ(tap) កាតរបស់ពួកគេ ឬប្រើកាតដើម្បីធ្វើប្រតិបត្តិការលើអ៊ីនធឺណិត...

  28. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦

    ** រដ្ឋាភិបាលបក្សលេប័រជំរុញឱ្យមានកិច្ចសហប្រតិបត្តិការពីមេដឹកនាំថ្មីនៃគណបក្សហ្រ្គីន។ ** អ្នកដំណើររៀបរាប់ពីការភ័យខ្លាច និងភាពវឹកវរ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នានៅលើជើងហោះហើរមួយទៅកាន់ប្រទេសអ៊ីស្រាអែល។ ** អាមេរិកដកកងទ័ពទាំងអស់ចេញពីប្រទេសអ៊ីរ៉ាក់។ #sbsaudiopodcast

  29. រដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ឧបត្ថម្ភដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ

    រដ្ឋាភិបាល បានសម្រេចផ្តល់នូវការឧបត្ថម្ភថវិកា ដើម្បីសម្រាលបន្ទុកគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេងឥន្ធនៈ។ នោះគឺក្នុងមួយគ្រួសារ ទទួលបាន ៦ម៉ឺនរៀល សម្រាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ៤ម៉ឺន ៨ពាន់រៀល សម្រាប់អ្នករស់នៅតាមទីប្រជុំជនជនបទ និង ៤ម៉ឺនរៀល សម្រាប់អ្នករស់នៅទីជនបទ។

  30. នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អតិផរណាបានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែសីហា ... ** សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្ត្រាលី ជំរុញឱ្យរដ្ឋាភិបាលគ្រប់គ្រងការចំណាយ ដើម្បីកាត់បន្ថយអតិផរណា។ ** ប៉ូលិសវៀតណាមអះអាងថាបានចាប់ខ្លួនបុរសបីនាក់ឆ្លងដែនខុសច្បាប់ពីកម្ពុជា រួមទាំងជនជាតិអូស្រ្តាលីម្នាក់...

  31. កងទ័ពកម្ពុជា-ថៃ ជួបប្រជុំក្រៅផ្លូវការ នៅតាមព្រំដែន

    អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានប្រកាសថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១ ព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៃយោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ។...

  32. តើការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋាភិបាលអូស្រ្តាលី ប៉ះពាល់អ្វីខ្លះដល់សហគមន៍ខ្មែរ?

    កាលពីពេលថ្មីៗនេះរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលីបានប្រកាសពីការផ្លាស់ប្តូរវិធានការទិដ្ឋាការមួយចំនួនដែលប៉ះពាល់ខ្លាំង ដល់សហគមន៍ខ្មែរយើងមួយចំនួនដែលកំពុងរស់នៅក្នុងប្រទេសអូស្រ្តាលី ក៏ដូចជាអ្នកមានបំណងចូលមកក្នុងប្រទេសនេះផងដែរ។ SBS ខ្មែរបានសម្ភាសន៍ជាមួយលោក ស៊ុក សារ៉េត...

  33. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦

    ** ធនាគារកណ្តាលអូស្រ្តាលីដំឡើងអត្រាការប្រាក់0.25% ដូចការរំពឹងទុកយ៉ាងទូលំទូលាយ។ ** OpenAI សុំទោសចំពោះការដោះស្រាយរបស់ខ្លួនពាក់ព័ន្ធនឹងភ្នាក់ងារដែលលួចចូលសេវាកម្មរបស់រដ្ឋាភិបាលអូស្ត្រាលី។ ** មន្ត្រីអាមេរិកនិយាយជាមួយអ្នកសម្រុះសម្រួលអំពីសង្គ្រាមអ៊ីរ៉ង់។ #sbsaudiopodcast

  34. Who really runs Australia, and where you fit in | How Australia Works - តើអ្នកណាជាអ្នកគ្រប់គ្រងប្រទេសអូស្ត្រាលីពិតប្រាកដ? | How Australia Works

    Do you know who can help you with a business permit, a rental problem or family support? Through the stories of Fedele, Carol and Abeer, learn how Australia’s three levels of government work. Find out what local, state or territory, and federal governments are responsible for and where to turn…

    more
  35. You are already inside the system | How Australia Works - ឈ្វេងយល់ពីដំណើរការនៃប្រព័ន្ធរដ្ឋាភិបាលអូស្រ្តាលី | How Australia Works

    How do Australia’s governments, laws and public services affect your everyday life? Through real stories, this introduction to the series shows you where to start when you need information and support, and how to question a decision. - តើរដ្ឋាភិបាល ច្បាប់ និងសេវាសាធារណៈរបស់ប្រទេសអូស្ត្រាលី...

  36. #118 Losing a job (Med) - សិក្សាភាសាអង់គ្លេសភាគទី118៖ ការបាត់បង់ការងារ

    Learn English for talking about losing your job. Practise ways to explain workplace changes and sympathetic responses to someone who has had bad news. - សិក្សាភាសាអង់គ្លេសសម្រាប់ការនិយាយអំពីការបាត់បង់ការងារ។ អនុវត្តវិធីដើម្បីពន្យល់ពីការផ្លាស់ប្តូរនៅកន្លែងធ្វើការ...

  37. នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦

    ** រដ្ឋាភិបាលអូស្រ្តាលីពិចារណាវិធានការផ្លូវច្បាប់ជុំវិញការលួចចូលប្រព័ន្ធ Medicare ដោយភ្នាក់ងារAI ។ **បុរសគ្វីនស្លេនម្នាក់ ក្លាយជាមនុស្សដំបូងគេ ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសាធារណៈបរទេសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ...

  38. កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

    កម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams រយៈពេល ២ថ្ងៃ កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មាន ២៨ប្រទេស ចូលរួម ដោយមានតំណាងអង្គការសហប្រជាជាតិ មន្ត្រីជាន់ខ្ពស់ចិន នគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL)...

  39. នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ **នាយករដ្ឋមន្ត្រីអូស្រ្តាលីប្រើប្រាស់វេទិកាអង្គការសហប្រជាជាតិ ដើម្បីព្រមានអំពីបញ្ញាសិប្បនិម្មិត ។ ** ប្រតិភូរាប់សិបនាក់ដើរចេញពីសុន្ទរកថារបស់លោក Benjamin Netanyahu នៅអង្គការសហប្រជាជាតិ ។ ** ក្រុមអ្នកជំនាញនិយាយថា ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ...

  40. ការកើនឡើងនៃកម្រិតទឹកសមុទ្រអាចគំរាមកំហែងដល់អចលនទ្រព្យរាប់សែនខ្នង នៅក្នុងប្រទេសអូស្រ្តាលី

    របាយការណ៍ថ្មីមួយរបស់ក្រុមប្រឹក្សាអាកាសធាតុបានព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រនឹងបង្កការគំរាមកំហែងដល់អចលនទ្រព្យជាង ២៦៧,០០០ខ្នង នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេលមួយសតវត្សរ៍ខាងមុខ។ គេព្យាករថា ការកើនឡើងនៃកម្រិតទឹកសមុទ្រ នឹងជះឥទ្ធិពលដល់គ្រប់រដ្ឋទាំងអស់ និងដែនដីភាគខាងជើង...

  41. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦

    *** ភ្នាក់ងារ AI បានលួចជ្រៀតចូលទៅក្នុងប្រព័ន្ធ Medicare។ *** អូស្ត្រាលីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខរយៈពេល ១០ ឆ្នាំជាមួយអ៊ុយក្រែន។ *** រាជគណៈកម្មការបើកកិច្ចប្រជុំសាកសួរជាសាធារណៈជាលក្ខណៈបិទទ្វារ ដើម្បីស៊ើបអង្កេតបទចោទប្រកាន់អំពើពុករលួយនៅតាមការដ្ឋានសំណង់របស់រដ្ឋាភិបាលរដ្ឋវិចថូរៀ។ #sbsaudiopodcast

  42. កម្ពុជាសហការជាមួយ​ប៉ូលិស​សហព័ន្ធ​អូស្រ្តាលីស៊ើបអង្កេតបទល្មើសឆ្លងដែន

    ក្នុងរយៈពេលជាង ១ឆ្នាំ គិតចាប់ពីឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ក្រុមស៊ើបអង្កេតបទល្មើសឆ្លងដែន Transnational Crime Team (TCT) នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) លើការងារស្រាវជ្រាវ និងផ្លាស់ប្តូរព័ត៌មាន...

  43. នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** បុរសម៉ែលប៊នម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយក្រុមរដ្ឋឥស្លាម និងផ្សព្វផ្សាយឃោសនារបស់ក្រុមជ្រុលនិយម។ *** បញ្ហាហ្គាហ្សា និងសន្តិសុខសកល គឺជាប្រធានបទសំខាន់នៃកិច្ចពិភាក្សានៅអង្គការសហប្រជាជាតិ។ ***...

  44. តើប្រទេសអូស្ត្រាលីអាចទទួលបានអាសនៈនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានដែរឬទេ?

    ប្រទេសអូស្ត្រាលីបានចាប់ផ្តើមយុទ្ធនាការជាផ្លូវការដើម្បីដណ្តើមយកអាសនៈមិនអចិន្ត្រៃយ៍មួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៩ - ២០៣០។ លោកនាយករដ្ឋមន្ត្រី Anthony Albanese...

  45. នាទីព័ត៌មានខ្លីរបស់SBSខ្មែរសម្រាប់ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦

    *** អូស្ត្រាលីស្ថិតក្នុងចំណោមប្រទេសចំនួន២២ ដែលកំពុងជំរុញឱ្យមានវិធានការការពារសកលពាក់ព័ន្ធនឹងបច្ចេកវិទ្យា AI។ *** អ្នកជំនាញថា នៅប៉ុន្មានទសវត្សរ៍ខាងមុខ សេដ្ឋកិច្ចអូស្រ្តាលីនឹងពឹងផ្អែកកាន់តែខ្លាំងលើកំណើនផលិតភាព។ ***ការរំពឹងទុកអំពីការដំឡើងអត្រាការប្រាក់មួយលើកទៀតនៅចុងខែនេះ កំពុងកើនឡើងយ៉ាងខ្លាំង។...

  46. What are Indigenous Protected Areas in Australia? - តើអ្វីទៅជាតំបន់ការពាររបស់ជនជាតិដើមភាគតិចនៅក្នុងប្រទេសអូស្ត្រាលី

    National parks, nature reserves, marine sanctuaries and Indigenous Protected Areas protect different environments and operate under different rules. What makes an Indigenous Protected Area different, and how can you find out whether you are welcome to visit? - ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ...

  47. នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦

    ** រដ្ឋាភិបាលអូស្រ្តាលីការពារវិធានការបង្ក្រាបលើបញ្ហាអន្តោប្រវេសន៍របស់ខ្លួន។ ** វ៉ែនតាឆ្លាតវៃ អាចនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់នៅក្នុងការិយាល័យរដ្ឋបាលសាធារណៈនៅប្រទេសអូស្ត្រាលី។ ** អៀរឡង់នឹងធ្វើពហិការមិនចូលរួមការប្រកួត Eurovision នៅឆ្នាំក្រោយ។

  48. អូស្រ្តាលីរឹតបន្តឹងវិធានការទិដ្ឋាការសិស្សនិស្សិត ទេសចរ ​និង​អ្នក​ផ្លាស់ប្តូរ​ទិដ្ឋាកា​ដើម្បី​ស្នាក់នៅ​បន្ត

    រដ្ឋាភិបាលបានបង្ហាញផែនការកាត់បន្ថយចំនួនសុទ្ធនៃអន្តោប្រវេសន៍បរទេស មកនៅត្រឹម ២២៥,០០០នាក់ នៅត្រឹមឆ្នាំ ២០២៨ ដោយអនុលោមតាមការព្យាករណ៍ដែលមាននៅក្នុងកញ្ចប់ថវិកាជាតិខែឧសភា។ ការផ្លាស់ប្តូរដ៏សំខាន់បំផុតជាច្រើនគឺទាក់ទងទៅនឹងសិស្សនិស្សិតអន្តរជាតិ អ្នកមកធ្វើការពេលវិស្សមកាល និងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។…

    more
  49. នាទីព័ត៌មានរបស់SBSខ្មែរសម្រាប់ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦

    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** គណបក្សហ្រ្គីនប្រៀបធៀបផែនការអន្តោប្រវេសន៍របស់គណបក្សលេប័រ ទៅនឹងវិធានការបង្ក្រាបរបស់អាមេរិក។ ** រដ្ឋគ្វីនស្លេនបដិសេធគំរូរបស់រដ្ឋញូសៅវែល ដែលអនុញ្ញាតឱ្យអ្នកបើកបរមានសារធាតុកញ្ឆាក្នុងខ្លួនកម្រិតតិចតួច អាចបើកបរលើដងផ្លូវបាន។ ** កូរ៉េខាងជើងថា...

  50. កម្ពុជា-ថៃ នឹងបន្តប្រជុំ នៅទីក្រុងឡាអេ នៅខែតុលាខាងមុខ

    ដំណើរការផ្សះផ្សាលើកដំបូងរយៈពេល២ថ្ងៃកន្លះ គិតចាប់ពីរសៀលថ្ងៃទី១៤ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា នៅប្រទេសសិង្ហបុរី ពាក់ព័ន្ធនឹងការផ្សះផ្សាដោយបង្ខំលើព្រំដែនសមុទ្ររវាងកម្ពុជានិងថៃ ហៅកាត់ថាUNCLOS បានបិទបញ្ចប់ហើយ។ ដំណើរការផ្សះផ្សាលើកទីពីរនឹងធ្វើឡើងនាថ្ងៃទី ១៤-១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់ នេះបើតាម…

    more

Type above to search every episode's transcript for a word or phrase. Matches are scoped to this podcast.

Searching…

We're indexing this podcast's transcripts for the first time — this can take a minute or two. We'll show results as soon as they're ready.

No matches for "" in this podcast's transcripts.

Showing of matches

No topics indexed yet for this podcast.

Loading reviews...

ABOUT THIS SHOW

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

HOSTED BY

SBS

Produced by SBS Audio

CATEGORIES

Frequently Asked Questions

How many episodes does SBS Khmer - SBS ខ្មែរ have?

SBS Khmer - SBS ខ្មែរ currently has 1000 episodes available on PodParley. New episodes are automatically indexed when they're published to the podcast feed.

What is SBS Khmer - SBS ខ្មែរ about?

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

How often does SBS Khmer - SBS ខ្មែរ release new episodes?

SBS Khmer - SBS ខ្មែរ releases new episodes frequently with a large back catalog of 1000 episodes. Check the episode list for recent publication dates.

Where can I listen to SBS Khmer - SBS ខ្មែរ?

You can listen to SBS Khmer - SBS ខ្មែរ on PodParley by clicking any episode. We provide an embedded audio player for direct listening, and you can also subscribe via your preferred podcast app using the RSS feed.

Who hosts SBS Khmer - SBS ខ្មែរ?

SBS Khmer - SBS ខ្មែរ is created and hosted by SBS.
URL copied to clipboard!